Rural Children Saving Association

Rural Children Saving Association

Share

Non profit organization in rural area helping poor children.

Photos from Rural Children Saving Association's post 23/08/2018

ការផ្លាស់ប្តូរ (CHANGES) ជាទស្សនៈរបស់សមាគមយឹតយោងកុមារជនបទ ៖
* ក្មេងជួយក្មេង (Child to Child)
* ការថែទាំសុខភាព (Health Care)
* ក្មេងត្រូវបានទទួលសិទ្ធរស់នៅ (Acceptation in Living)
* អាហាររូបត្ថម្ភ (Nutrition)
* តំរូវការពិតប្រាកដ (Genuine Need)
* ការអប់រំ និង ផ្តល់ជំនាញវិជ្ជាជិវៈ (Education and Skills)
* និរន្តរភាព (Sustainability)

Photos from Rural Children Saving Association's post 18/05/2018

បង្កើនសកម្មភាពថ្មី លើទិសដៅចាស់ មានទទួលរៀបចំទីតាំងបោះជំរុំ កន្លែងប្រជុំ វគ្គបណ្តុះបណ្តាល រៀបចំអាហារប្រចាំថ្ងៃ អាហារសំរ៉ន់​​ ជាលក្ខណៈសហគមន៌
ទីតាំង៖ ភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ
លេខទូរសព្ទ៖ ០១៥ ៥០០ ១៤៤​
គោលបំណង ៖​បង្កើនប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ការចំណាយប្រាក់ឧបត្តម្ភបុគ្គលិក ថ្លៃអាហារ ការសិក្សា ថ្នាំពេទ្យ សំភារៈប្រើប្រាស់ប្រចាំថ្ងៃរបស់កុមារ ក្នុងសមាគម

Photos from Rural Children Saving Association's post 13/12/2017

#បទពិសោធន៏ថ្មីលើការងារចាស់
សូមថ្លែងអរគុណចំពោះ អង្គការ​នារី​ដើម្បី​សន្តិភាព និង ​ក្រុម​យុវជន ដែលបានជ្រើសរើសទីតាំងសមាគម សំរាប់ការបោះជំរុំកាលពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ ក្នុងគោលបំណង​ បណ្តុះ​ការ​យល់​ដឹង​ពី​បញ្ហាយេនឌ័រ​ និង​ ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​យុវជន​ដើម្បី​សន្តិភាព ។
សូមគោរពជូនពរដល់លោកស្រីប្រធាន និង ក្រុមការងារ ​ពិសេសប្អូនៗក្រុម​យុវជន ដែលមកពីបណ្តាខេត្តនានា ជួបតែសេចក្តីសុខ សុខភាពល្អ និងសំរេចគ្រប់ភារកិច្ចការងារ ៕

Photos from Rural Children Saving Association's post 04/12/2017

ក្រុមកុមារសិល្បះសមាគមយឹតយោងកុមារជនបទ ប្រគុំភ្លេងពិណពាទ្យរៀងរាល់ថ្ងៃសោរ៏ និង ថ្ងៃអាទិត្យ នៅទីអាសនៈលោកយាយម៉ៅ ពេជ្រនិល
ក្នុងគោលបំណង៖
១ បួងសួងសុំសេចក្តីសុខដល់អ្នកធ្វើដំណើរតាមដងផ្លូវ
២ លើកស្ទួយ និង អភិរក្សភ្លេងបុរាណខ្មែរ
៣ ស្វែងរកប្រាក់ដើម្បីឧបត្តម្ភលើការសិក្សា អាហារដល់កុមារក្រីក្រនៅសមាគម

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវជាតិ និង អន្តរជាតិ ដែលតែងតែចូលរួមបរិច្ចាកធនធានផ្ទាល់ខ្លួន ជាសំភារៈសិក្សា គ្រឿងបរិភោភ ជាថវិកា គាំទ្រដល់សកម្មភាពរបស់សមាគមតាំងពីដើមរហូតមក
និងសូមគោរពជូនពរដល់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និង សំរេចជោគជ័យគ្រប់ភារកិច្ចការងារ ។

Photos from Rural Children Saving Association's post 04/12/2017

ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៧ ចូលរួមបិទបញ្ជឺប្រចាំឆ្នាំ២០១៧ ដល់ក្រុមជួយខ្លួនឯង ក្រុមពន្លឺសាមគ្គីថ្មី ស្ថិតនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រុមនេះបង្កើតបានរយៈពេល ៨ឆ្នាំ តាំងពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្នមានសមាជិកក្រុមកើនសរុបចំនួន ៤១ នាក់ ប្រាក់សន្សំសរុបចំនួន សែសិបប្រាំមួយលានម្ភៃប្រាំមួយម៊ឺនប្រាំពាន់រៀល ចំណូលបានពីឥណទានកសិកម្មខ្នាតតូចរយៈពេល១ឆ្នាំ បានចំនួន ម្ភៃពីរលានដប់ប្រាំមួយម៊ឺនរៀល ។

សមាគមសូមធ្វើការកោតសសើរចំពោះ គណកម្មាការគ្រប់គ្រង និង សមាជិកក្រុម ដែលនៅតែបន្តសកម្មភាពនេះដើម្បីអោយក្រុមជួយខ្លួនឯងរបស់ខ្លួនមានដំណើររីកចំរើនប្រកបដោយនិរន្តភាព ទោះបីជាគម្រោងបានបញ្ចប់តាំងពីឆ្នាំ ២០១២ ក៏ដោយ ។

02/11/2017

ក្នុងឳកាសពិធីបុណ្យអ៊ុំទូក អកអំបុក សំពះព្រះខែ តាងនាមសមាគមសូមគោរពជូនពរ សំណាងល្អ និង សុខសុវត្តិភាព កើតមានដល់បងប្អូនទាំងអស់គ្នា រាល់ការជួបជុំ ធ្វើដំណើរគ្រប់ទីកន្លែង 🇰🇭🎉

On the occasion of the Water Festival, on behalf of the Association wish good luck and good safe come to everyone, gathering anywhere 🇰🇭🎉

Photos from Rural Children Saving Association's post 01/11/2017

រីករាយបើកបវេសនកាលថ្មីឆ្នាំសិក្សា ២០១៧-២០១៨ 🎉🎉
Happy new academic year 2017-2018 🎉🎉

Photos from Rural Children Saving Association's post 15/10/2017

ចូលរួមប្រជុំគណកម្មការសហគមន៏កសិកម្មទួលកែវ ប្រចាំខែ តុលា ឆ្នាំ២០១៧ នៅ ភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្តីពីការសិក្សាវិភាគបង្កើនមុខរបរ ចិញ្ចឹមមាន់យកស៊ុត និង លក់សាច់ជ្រូកសហគមន៏ អ្នកចូលរួមសរុប ៩នាក់ ស្រី ៦នាក់

Photos from Rural Children Saving Association's post 21/06/2017

នៅថ្ងៃទី ២០ខែ មិថុនា ឆ្នាំ២០១៧ សមាគមយឹតយោងកុមារជនបទ បានរៀបចំសិក្ខាសាលាចែករំលែក លទ្ធផល និង បទពិសោធន៏គម្រោងរយៈពេល៥ឆ្នាំ (ខែសីហា ឆ្នាំ២០១២ ដល់ ខែមិថុនា ឆ្នាំ២០១៧) ដែលអនុវត្តក្នុងគម្រោងបង្កើនប្រាក់ចំណូលនិងអាហារូបត្ថម្ភតាមរយ:ការពង្រឹងសិទ្ធិជាម្ចាស់ដល់សហគមន៌ ប្រចាំស្រុកព្រៃនប់ ខេត្តព្រះសីហនុ គាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា រៀបចំនៅសាលប្រជុំ សាលាស្រុកព្រៃនប់ មានអ្នកចូលរួមសរុប ចំនួន៥២នាក់ ក្រោមការអញ្ជើញជាគណអធិបតី ដោយលោកស្រី យ៉ឹង សុឃឿន អភិបាលរង នៃគណអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

Photos from Rural Children Saving Association's post 16/06/2017

នៅព្រឹកថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០១៧ លោកស្រី ផាត សុកុល នាយិកាសមាគមយឹតយោងកុមារជនបទ បុគ្គលិកគម្រោង គណកម្មការសហគមន៏កសិកម្ម ដែលអនុវត្តក្នុងគម្រោងបង្កើនប្រាក់ចំណូលនិងអាហារូបត្ថម្ភតាមរយ:ការពង្រឹងសិទ្ធិជាម្ចាស់ដល់សហគមន៌ ប្រចាំស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលាចែករំលែក លទ្ធផល និង បទពិសោធន៏គម្រោង ដែលរៀបចំដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រុងភ្នំពេញ ។

សូមថ្លែងអំណរគុណចំពោះលោក ចេន រ៉េត នាយកទីចាត់ការផែនការនិងវិនិយោគ ខេត្តព្រះសីហនុ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទ លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្មសត្វនិងបសុព្យាបាល លោក អ៊ឹង សំអុល ប្រធានការិយាល័យកសិកម្មស្រុកព្រៃនប់ លោក ហាក់ សាន់ មេឃុំទឹកល្អក់ ដែលបានចំណាយ ពេលវេលាដ៏មានតំលៃចូលរួមជាកិត្តិយសក្នុងថ្ងៃនេះ ៕

Photos from Rural Children Saving Association's post 24/05/2017

ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៧ បុគ្គលិកគម្រោង ជាមួយនឹងគណកម្មការសហគមន៏កសិកម្មទួលកែវ និង គ្រាប់ពូជមាស បានចុះវិភាគតំរូវការទីផ្សាមាន់ស្រែ និង បន្លែធម្មជាតិ និងបានចចារតំលៃ ជាមួយឈ្មួញទិញដុំនិងរាយ នៅផ្សារក្នុងក្រុងកំពង់សោម ដែលអនុវត្តក្នុងគម្រោង បង្កើនប្រាក់ចំណូលនិងអាហារូបត្តម្ភតាមរយៈការពង្រឹងសិទ្ធជាម្ចាស់ដល់សហគមន៏ គាំទ្រដោយអង្គការហេហ្វឺអន្តរជាតិកម្ពុជា

Photos from Rural Children Saving Association's post 21/05/2017

📢📢 ថ្នាក់ភាសាអង់គ្លេសឥតគិតថ្លៃ រៀងរាល់ថ្ងៃសុក្រ និង សោរ៏ វេលាម៉ោង ១៧៖០០ ដល់ម៉ោង ១៨៖៣០ នាទី 📒🖊

សូមអរគុណដល់ប្អូនប្រុស នុត ឆៃហួ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ផ្នែកអក្សរសាស្ត្រ ភាសាអង់គ្លេស ដែលបានលះបង់ពេលវេលា ស្មគ្រ័ចិត្តបង្រៀនដល់កុមារនៅក្នុងសមាគមយឹតយោងកុមារជនបទ 🙏👍

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Phnom Penh