សាកលវិទ្យាល័យចេនឡា Chenla University

សាកលវិទ្យាល័យចេនឡា Chenla University សាកលវិទ្យាល័យចេនឡា គឺជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា

22/08/2026
22/08/2026
កិច្ចប្រជុំចុងក្រោយមុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវការនូវផែនទីបង្ហាញផ្លូវ (Roadmap) របស់សាកលវិទ្យាល័យចេនឡា 📚✈️🏆🇰🇭កិច្ចប្រជុំ...
22/08/2026

កិច្ចប្រជុំចុងក្រោយមុននឹងដាក់ឱ្យប្រើប្រាស់ផ្លូវការនូវផែនទីបង្ហាញផ្លូវ (Roadmap) របស់សាកលវិទ្យាល័យចេនឡា 📚✈️🏆🇰🇭

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ កែសម្រួល និងអនុម័តលើចំណុចសំខាន់ៗចុងក្រោយ រួមមាន៖
១.ការពិនិត្យចក្ខុវិស័យ និងបេសកកម្ម៖ ផ្ទៀងផ្ទាត់ឡើងវិញនូវទិសដៅយុទ្ធសាស្ត្រ ការបណ្តុះបណ្តាល និងគោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់សាកលវិទ្យាល័យ។
២.ការអនុម័តលើផែនការសកម្មភាព៖ ពិនិត្យលើដំណាក់កាលអនុវត្ត (Phases) សូចនាករវាស់វែង (KPIs) និងការបែងចែកធនធាន(ផលប្រយោជន៍) តាមផ្នែកនីមួយៗ។
៣.ការប្រគល់ភារកិច្ច និងការទទួលខុសត្រូវ ក្នុងការកំណត់ច្បាស់លាស់នូវតួនាទីរបស់គណៈគ្រប់គ្រង លោក លោកស្រីសាស្ត្រាចារ្យ និងបុគ្គលិកគ្រប់ផ្នែកក្នុងការរុញច្រានផែនទីបង្ហាញផ្លូវនេះឱ្យសម្រេចបានជោគជ័យ។
៤.ការកំណត់ថ្ងៃប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។

លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡាបានសង្កត់ធ្ងន់ថា៖ ដើម្បីបម្លែងការប្តេជ្ញាចិត្តឱ្យក្លាយទៅជាលទ្ធផលជាក់ស្តែងនោះគឺ៖
- ការប្រែក្លាយទស្សនវិស័យរបស់ CLU ទៅជាសកម្មភាពពិត ហើយងាយនឹងអនុវត្តបាន។ តួយ៉ាងដូចជា ផ្នែកនីមួយៗត្រូវយកផែនទីបង្ហាញផ្លូវមកបំបែកជាផែនការសកម្មភាពប្រចាំខែ/ប្រចាំត្រីមាស និងកំណត់កិច្ចការជាក់ស្តែងសម្រាប់ក្រុមការងាររបស់ខ្លួន។
- ក្រុមការងារត្រូវមានការយល់ដឹងរួម (រៀបចំការតម្រង់ទិស ឬការពិភាក្សាផ្ទៃក្នុងគ្រប់ផ្នែក ដើម្បីធានាថាបុគ្គលិកគ្រប់រូបយល់ពីតួនាទីរបស់ខ្លួន ក្នុងការជួយឱ្យផែនទីបង្ហាញផ្លូវនេះទទួលបានជោគជ័យ)។
- មានស្មារតីសាមគ្គីភាព និងកិច្ចសហការគ្នាបានល្អ (លុបបំបាត់របាំងរវាងផ្នែកនីមួយៗ ដោយធ្វើការទំនាក់ទំនងគ្នាយ៉ាងបើកចំហ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក នៅពេលជួបបញ្ហារាំងស្ទះណាមួយ)។
- មានសាកលវិទ្យាធិការរងម្នាក់ ដើម្បីធ្វើការតាមដាន និងវាយតម្លៃជាប្រចាំ (Regular Monitoring and Evaluation ) ដើម្បីបង្កើតយន្តការត្រួតពិនិត្យការងារឱ្យបានទៀងទាត់ និងដឹងទាំងពីលទ្ធផលជោគជ័យ និងបញ្ហាប្រឈមនានា ដើម្បីកែតម្រូវបានទាន់ពេលវេលា។

21/08/2026
កាលពីល្ងាចម្សិលមិញ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោកអនុបណ្ឌិត កាង យូហាប់ និងលោកស្រី ហែន ដាលីណែត សាកលវិទ្យាធិក...
21/08/2026

កាលពីល្ងាចម្សិលមិញ ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ លោកអនុបណ្ឌិត កាង យូហាប់ និងលោកស្រី ហែន ដាលីណែត សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យចេនឡា បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម លើកទី៨១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជា នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ។

សូមចូលរួមអបអរសាទរជាមួយ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងរដ្ឋាភិបាល និងប្រជាជនវៀតណាម ក្នុងឱកាសខួបលើកទី៨១ ទិវាឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សាកលវិទ្យាល័យចេនឡា បន្តបេសកកម្មពង្រីក និងពង្រឹងមូលធនមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ជូនរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនក...
20/08/2026

សាកលវិទ្យាល័យចេនឡា បន្តបេសកកម្មពង្រីក និងពង្រឹងមូលធនមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ជូនរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងខេត្តចំនួន ៤ បន្ថែមទៀត សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

សាកលវិទ្យាល័យចេនឡា មានគោលដៅច្បាស់លាស់ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ និងការកសាងមូលធនមនុស្សប្រកបដោយគុណភាព និងសក្តានុពល ។ នៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា រួមទាំងសហការី បានអញ្ជើញចូលជួបសម្តែងការគួរសម និងនាំយកនូវអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ប្រគល់ជូនរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខេត្តចំនួន៤ បន្ថែមទៀតរួមមាន៖ ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ។ ដោយក្នុងខេត្តនីមួយៗ សាកលវិទ្យាល័យចេនឡា បានប្រគល់ជូននូវអាហារូបករណ៍ពិត ១០០% (ដោយមិនមានបង់ថ្លៃសេវារដ្ឋបាលផ្សេងៗបន្ថែមទៀតនោះឡើយ)។

នាឱកាសទទួលជួបពិភាក្សា និងប្រគល់ជូនអាហារូបករណ៍នេះ ក៏មានការចូលរួមផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃខេត្តទាំង៤ រួមមានដូចខាងក្រោម៖

- ខេត្តតាកែវ៖ គោរពប្រគល់ជូនឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ
- ខេត្តតាកែវ៖ គោរពប្រគល់ជូនលោក សេង មហា និងលោក នាង សុភារ៉ា សមាជិកគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ

- ខេត្តកែប៖ គោរពប្រគល់ជូនឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប
- ខេត្តកែប៖ គោរពប្រគល់ជូនលោក ងួន ច័ន្ទសុជាតា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប

- ខេត្តកំពត៖ គោរពប្រគល់ជូនឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត
- ខេត្តកំពត៖ គោរពប្រគល់ជូនលោក រិន វីរ: អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មឿង គង្គា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត

- ខេត្តព្រះសីហនុ៖ គោរពប្រគល់ជូនឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
- ខេត្តព្រះសីហនុ៖ គោរពប្រគល់ជូនឯកឧត្តម ឡុង ឌីម៉ង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ

សង្ឃឹមថាការផ្តល់ជូនអាហារូបករណ៍នេះ នឹងបើកឱកាសដ៏ទូលំទូលាយបន្ថែមទៀតជូនដល់សិស្សានុសិស្ស ជាពិសេសយុវជននៅតាមបណ្តាខេត្ត អាចទទួលបាននូវការអប់រំកម្រិតឧត្តមសិក្សា ទាំងលើជំនាញសុខាភិបាល និងជំនាញក្រៅពីសុខាភិបាលជាច្រើនទៀត ដែលមានតម្រូវការចាំបាច់បំផុតនៅក្នុងទីផ្សារពលកម្មនាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ និងវាយតម្លៃខ្ពស់បំផុតនៅក្នុងបេសកកម្មនេះ គឺទោះបីជាថ្នាក់ដឹកនាំ នៃខេត្តនីមួយៗមានការមមាញឹកយ៉ាងខ្លាំងក្នុងការចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាជាប់ប្រជុំយ៉ាងណាក៏ដោយ ក៏លោកនៅតែផ្តល់កិត្តិយស ទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃសាកលវិទ្យាល័យយ៉ាងកក់ក្តៅបំផុត។

នាឱកាសនោះដែរ លោកបណ្ឌិត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធាន លោកប្រធាន និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការផ្តល់កិត្តិយសទទួលជួបសម្តែងការគួរសម និងទទួលយកអាហារូបករណ៍ទាំងនេះ។ កាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តអាណិតស្រលាញ់ចំពោះវិស័យអប់រំទាំងអស់នេះ គឺជាការលើកទឹកចិត្តដ៏ធំធេង និងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរួមចំណែកកសាងមូលធនមនុស្សដ៏មានសក្តានុពលសម្រាប់ប្រទេសជាតិ។

លើសពីនេះទៅទៀត ការចែករំលែកនូវមតិយោបល់ ព្រមទាំងអនុសាសន៍ណែនាំដ៏មានតម្លៃ គឺជាធាតុចូលបន្ថែមយ៉ាងសំខាន់ សម្រាប់យកទៅកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សារបស់សាកលវិទ្យាល័យចេនឡា ឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព សក្តានុពល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារក្នុងតំបន់។

#សាកលវិទ្យាល័យចេនឡា_រៀនពិត_ចេះពិត_អនុវត្តពិត_ទទួលបានលទ្ធផលពិត_ធនធានមនុស្សពិត
#សាកលវិទ្យាល័យចេនឡានឹងជួយបំប្លែងក្តីស្រមៃរបស់ប្អូនឱ្យក្លាយជាការពិត

20/08/2026

(តាកែវ)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោក សេង មហា សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជ.....

19/08/2026
19/08/2026

Address

Street 146
Phnom Penh
12253

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 07:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យចេនឡា Chenla University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category