Kom san

Kom san

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kom san, College & University, 271, Phnom Penh.

10/05/2023

«មហាជោគជ័យ គឺ ការយកឈ្នះលើខ្លួនឯង» (By Plato)
1/ប៊ួ សំណាង រត់ទាល់តែដល់ទី(៥ពាន់ម៉ែត្រ) ទោះដល់ក្រោយគេ ទោះត្រូវរត់កាត់ខ្យល់និងក្រោមទឹកភ្លៀង។
2/នេះហើយជារូបភាពដែលមានន័យជាងគេ សម្រាប់កម្ពុជាយើង។ ដោយហេតុតែសង្គ្រាម យើងរត់តោងឡើងរទេះភ្លើងនៃការអភិវឌ្ឍក្រោយគេ ប៉ុន្តែយើងនឹងគង់តែទៅដល់ទីអភិវឌ្ឍ ពីព្រោះសន្តិភាពវិលវិញ ពីព្រោះខ្មែររួបរួម ពីព្រោះខ្មែរឈប់បោះបង់…

05/05/2023

ថ្ងៃនេះប្រជាជាតិកម្ពុជា គឺជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលយើងកម្រនឹងបានឃើញដោយផ្ទាល់។ ពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាថ្ងៃនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ផូរផង់របស់កម្ពុជា ក្នុងសម័យសន្តិភាព បន្ទាប់ពីប្រជាជាតិកម្ពុជា បានឆ្លងកាត់ដំណាក់កាលសង្គមនានាជាបន្តបន្ទាប់ ។ នេះគឺជាវេលាយើង ដើម្បីបង្ហាញ និងលើកកម្ពស់កិត្យានុភាពជាតិកម្ពុជាបន្ថែមទៀតលើវេទិកាអន្តរជាតិដូច្នេះ ហើយចូលរួមអបអរសាទរជាមួយគ្នាក្នុងនាមជាប្រជាជាតិដែលពោរពេញដោយភាពចម្រុះ និងសក្តានុពលគ្រប់បែបយ៉ាង។ យើងរួមគ្នាធ្វើជាម្ចាស់នៃព្រឹត្តិការណ៍នេះ ជាមួយស្នាមញញឹម និងមោទកភាព ហើយគាំទ្រអត្តពលិកកម្ពុជាគ្រប់ៗរូប គ្រប់ពេលវេលាជាមួយស្មារតី #លើសពីការប្រកួត។

Photos from Kom san's post 24/01/2023

សុំមិនយល់

09/11/2022

អន្ទង់ច្រេីនមែន

Photos from Kom san's post 25/10/2022

រំភើប! Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី ជាប់ចូលវគ្គ១០ប្រទេស (Top10) ចុងក្រោយ❤❤

Photos from Kom san's post 25/10/2022

ដកមន្ត្រី​ចរាចរណ៍​ ៤​ នាក់​បញ្ឈរជេីង​ ព្រោះ​ចាប់​រាស្ត្រ​គ្មាន​កំហុស​យកលុយ

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ បាន​អោយដឹងថា​ ៖​ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជេីង ៣ខែនៅការិយាល័យបុគ្គលិក

សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស

បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ ។

ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរជេីងរយ:ពេល៣ខែ បង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វេីការ នៅការិយាល័យបុគ្គលិក ធ្វេីកិច្ចសន្យា ជាពិសេស មន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) ដេីម្បីជាការព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩:១៥នាទីព្រឹក នៅចំណុចគោលដៅស្តុបទន្លេបាសាក់ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើងសញ្ញាចរាចរណ៍ឡើយ (ភ្លើងពណ៌បៃតង) ដោយមានភស្តុតាងជាវីដេអូកាមេរ៉ាភ្ជាប់នៅក្នុងរថយន្ត ពេលកំពុងបើកបរឆ្លងស្តុប ។ លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ មានបែកសារជាសម្លេងទទួលកំហុសដែលលោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា បានយកគណនីហ្វេសប៊ុករបស់លោកអនុសេនីយ៍ឯក ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើសុំលុបវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែត្រូវបានម្ចាស់រថយន្តបដិសេធ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់ ។

សូមអរគុណ !!!

Photos from Kom san's post 22/10/2022

មានតែពាក្យថាសោកស្ដាយចំពោះខ្លួនឯង....... 😞ខំលុកព្រៃពេក រហូតភ្លេចមើលថែខ្លួនឯង មួយរយះចុងក្រោយនេះមានអារម្មណ៍ថប់ៗ​ បេះដូងលោតខុសធម្មតា ពេលទៅឆ្លុះមើលទើបដឹងថា ជំងឺនេះកើតឡើងជាង20ឆ្នាំកន្លងមកហើយ។ បើមិនប្រញាប់ព្យាបាលទេ វាអាចនឹងធ្ងន់ធ្ងរជាងនេះជាពិសេសនៅខែត្រជាក់ ព្រោះសម្ពាធឈាមយើងមានចលនាខុសប្រក្រតី។ លោកគ្រូពេទ្យប្រាប់ថា បើប្អូនមានសមត្ថភាពត្រឹម៥000$អាចព្យាបាលជំងឺនេះបានហើយ។ ខ្ញុំប្រាប់គាត់ថា ខ្ញុំគ្មានសមត្ថភាពទេ។ គាត់តបវិញថា លោកគ្រូជួយអត់បានទេមានតែប្អូនបន្ដកើតជំងឺនេះទៀតចុះ។ ជាសារដាស់តឿនដល់គ្រប់គ្នា ដើរព្រៃ បោះតង់ វាសប្បាយ តែយើងមិនត្រូវភ្លេចមើលថែទាំសុខភាពរបស់យើងនោះទេ។ ដើរលេង ក៏សំខាន់បញ្ហាសុខភាពក៏សំខាន់ដែរ។ ជំងឺដែលខ្ញុំកើតនេះប៉ះពាល់ខ្លាំងនៅរដូវរងាខាងមុខនេះ។ លោកគ្រូពេទ្យប្រាប់ថា​ ជំងឺនេះធ្វើទុកខ្លាំងចន្លោះពីខែ11ដល់ខែ12​។ ជំងឺនេះឈ្មោះ​ ជំងឺខ្វះអូន ឫជំងឺខ្វះអ្នកថែ ។ ព្រោះខែរងាជិតចូលមកដល់ខ្ញុំត្រូវការភាពកក់ក្តៅ ត្រូវការសក់វែងពេលបោះតង់!!!!

30/07/2022
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Culinary Team

Attire

Website

Address


271
Phnom Penh