ផ្នត់គំនិត💡
PARADIGM.
FranklinCovey Education Cambodia
The world's most trusted social-emotional learning programme used by more than 7000 schools in 70 countries.
25/08/2026
សកម្មភាពក្នុងវគ្គសិក្សា "ទម្លាប់ល្អទាំង៧សម្រាប់អ្នកគ្រប់គ្រងឆ្នើម" - The 7 Habits For Managers
សូមអរគុណទៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមស្វែងយល់ និងអភិវឌ្ឍភាពដឹកនាំរបស់ខ្លួនជាមួយ FranklinCovey Education Cambodia។
25/08/2026
តើអ្វីជាគន្លឹះសំខាន់ដើម្បីក្លាយជានាយកសាលា ឬគណៈគ្រប់គ្រងដែលមានឥទ្ធិពល និងប្រសិទ្ធភាពខ្ពស់ក្នុងការដឹកនាំសាលារៀនសម័យថ្មី? 💡
ការអភិវឌ្ឍខ្លួនឥតឈប់ឈរ គឺជាគន្លឹះដំបូងបំផុត! សូមចូលរួមក្នុងសិក្ខាសាលាអប់រំប្រចាំតំបន់ «ការពង្រឹងសមត្ថភាពអនាគតភាពជានាយកសាលាឆ្នើម» (Roadshow: Empowering Future School Leaders) ដើម្បីទទួលបានយុទ្ធសាស្ត្រដឹកនាំជាក់ស្តែង បទពិសោធពីវាគ្មិនកិត្តិយស និងវិធីសាស្ត្រលើកកម្ពស់គុណភាពសាលារៀនឱ្យកាន់តែរីកចម្រើន។
🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ៧:៣០ ព្រឹក - ១១:៣០ ព្រឹក
📍 ទីតាំង៖ សាលារៀនអន្តរជាតិវេសឡាញន៍ សាខាក្រុងពោធិ៍សាត់
🎟 តម្លៃចូលរួម៖ ២០ ដុល្លារ (ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពី FranklinCovey)
📞 ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ
- 097 507 6161
តេឡេក្រាម
- https://t.me/Kru_Maden
24/08/2026
[English Below] អនុស្សាវរីយ៍ដ៏ពិសេសនៃការទទួលស្គាល់ និងអបអរសាទរដល់សិក្ខាកាមទាំងអស់របស់យើង ដែលបានចូលរួមក្នុងកម្មវិធីសិក្ខាសាលាប្រចាំតំបន់ "ការពង្រឹងសម្ថភាពអនាគតភាពជានាយកសាលាឆ្នើម" - Roadshow: Empowering Future School Leaders នៅឯទីរួមខេត្តសៀមរាប និងបោះជំហ៊ានមួយទៀតឆ្ពោះទៅរកការរីកចម្រើនក្នុងអាជីព។
A special moment of recognition for all of our participants for being apart of our Roadshow: Empowering Future School Leaders and taking another step toward professional growth at Siemreap Province.
24/08/2026
FranklinCovey Education Cambodia មានកិត្តិយសដែលបានរៀបចំកម្មវិធីចែករំលែកចំណេះដឹងជូនដល់ គណៈគ្រប់គ្រង និងនាយកសាលានៅ មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងសំណាក់ចូលរួមពីខាងបណ្ដាសាលាឯកជនមួយចំនួននៅឯទីរួមខេត្តសៀមរាប ក្រោមប្រធានបទ ជំនាញសង្គម និងអារម្មណ៍ Social- Emotional Learning ជាមួយកម្មវិធី Leader in Me និងការពង្រឹងសមត្ថភាពអនាគតសម្រាប់ភាពជានាយកសាលាឆ្នើម។
កម្មវិធីនេះមានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់នាយកសាលាក្នុងការបណ្តុះបណ្តាលជំនាញ សង្គម និង អារម្មណ៏របស់សិស្ស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការគ្រប់គ្រង និងការអប់រំ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ដែលបានសហការរៀបចំ និងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្មវិធីនេះ។ យើងជឿជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលបានចែករំលែក នឹងរួមចំណែកក្នុងការអភិវឌ្ឍអ្នកដឹកនាំ និងស្ថាប័នអប់រំឱ្យកាន់តែរឹងមាំ។
20/08/2026
ជម្រាបសួរខេត្តសៀមរាប✨
ត្រៀមខ្លួនចូលរួម Roadshow: Empowering Future School Leaders ដើម្បីស្វែងយល់ពីការពង្រឹងសមត្ថភាពជានាយកសាលាឆ្នើម និងកម្មវិធី Leader in Me ដែលជាគន្លឹះនៃការដឹកនាំ ជួយលើកកម្ពស់សមត្ថភាពសិស្ស
-គ្រូបង្រៀននិងការអភិវឌ្ឍសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព។
📌 ព័ត៌មានលម្អិត
📅 កាលបរិច្ឆេទ៖ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
⏰ ពេលវេលា៖ ៧:៣០ ព្រឹក - ១១:០០ ព្រឹក
📍 ទីតាំង៖ សាលាបឋមសិក្សា វត្តបូព៌ ខេត្តសៀមរាប
🎟 តម្លៃសំបុត្រ៖ ២០ ដុល្លារ(ទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពី FranklinCovey)
📞 ព័ត៌មានបន្ថែម៖
លេខទូរស័ព្ទ
- 097 507 6161
តេឡេក្រាម
- https://t.me/Kru_Maden
សាលារដ្ឋទីមួយនៅកម្ពុជា ដែលប្រើប្រាស់កម្មវិធី Leader In Me💡
The first public school in Cambodia to use Leader In Me Program.
18/08/2026
ការដាក់សន្សំបន្តិចបន្តួច អាចបង្កើតនូវការផ្លាស់ប្តូរយ៉ាងធំធេង! ❤️
ប្រព័ន្ធ "គណនីសន្សំទំនុកចិត្ត" - Emotional Bank Account ផ្តល់ឱ្យសិស្សានុសិស្សនូវវិធីសាស្រ្តជាក់ស្តែងមួយក្នុងការមើលឃើញថាតើសកម្មភាពរបស់ពួកគេជះឥទ្ធិពលដល់អ្នកដទៃយ៉ាងដូចម្តេចខ្លះ។
ដូចដែលបានឃើញជាក់ស្ដែងសម្រាប់សកម្មភាពរបស់សិស្សសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ ដែលក្នុងនោះមានកុមារ៉ា និងកុមារី សិស្សានុសិស្ស បានទទួល stickers សម្រាប់ការដាក់សន្សំក្រោយជួយពន្យល់លំហាត់គ្នាទៅវិញទៅមក។
ក្នុងប្រព័ន្ធ "គណនីសន្សំទំនុកចិត្ត" - Emotional Bank Account សិស្សានុសិស្សទទួលបាន stickers សម្រាប់ការដាក់សន្សំក្នុង "គណនីសន្សំទំនុកចិត្ត" បន្ទាប់ពីបានចូលរួមធ្វើការងារជាក្រុមបានយ៉ាងរលូន ហើយឆ្លើយសំណួរបានត្រឹមត្រូវ ព្រមទាំងជួយមើលអាសាគ្នាទៅវិញទៅមក។ប្រព័ន្ធនេះជួយបង្កើនទំនុកចិត្ត ព្រមទាំងកសាងថ្នាក់រៀនមួយដែលពោរពេញដោយភាពវិជ្ជមាន និងការគាំទ្រគ្នាទៅវិញទៅមក។
📞 ព័ត៌មានលម្អិត៖
លេខទូរស័ព្ទ
- Smart: 016 818 959 / 081 912 113
- Metfone: 097 507 6161
តេឡេក្រាម
- https://t.me/Kru_Maden
ហេតុអ្វីបានជាជំនាញទន់ មានសារ:សំខាន់?💡
វិធីសាស្រ្តគ្រប់គ្រងមេ 💡
Managing Upwards.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
9A, Street 370
Phnom Penh
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |