The Keys To The Happeness

The Keys To The Happeness Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Keys To The Happeness, Education, Phnom Penh.

28/09/2017

អ្នកគ្រប់គ្រងតែនិយាយបាតដៃខ្នងពូថៅ

05/08/2015

៨ សំណួរដែលអ្នកចៀសមិនផុត ពេលទៅសម្ភាសន៍ការងារ
រាល់ពេលទៅសម្ភាសន៍ការងារ បេក្ខជនដែលដាក់ពាក្យតែងមានអារម្មណ៍ភ័យ មិនដឹងឆ្លើយបែបណាដើម្បីឲ្យ

បានការងារធ្វើ។ វាអាចមិនមានការលំបាកទៀត ប្រសិនបើអ្នកបានត្រៀមខ្លួនជាស្រេចក្នុងការរិះគិតចម្លើយទាក់ទង

នឹងមុខតំណែងដែលអ្នកបានដាក់ពាក្យ និងជំនាញ បទពិសោធន៍ដែលអ្នកមាន។ ម្យ៉ាងទៀតសំណួរដែលយកមក

សួរក្នុងពេលសម្ភាសន៍នោះ អាចមានច្រើន និងខុសៗពីគ្នា តែសំណួរទាំង៨ខាងក្រោមនេះ គឺជាសំណួរដែលតែងតែ

ត្រូវគេសួរជាញឹកញាប់រាល់ពេលចូលទៅសម្ភាសន៍។



១. ចូរប្រាប់យើងពីខ្លួនអ្នក៖

សំណួរនេះជាការចាប់ផ្ដើមនៃការសម្ភាសន៍របស់អ្នក។ ចម្លើយរបស់អ្នកគួរតែត្រូវបានសមពីផ្ទះមក រួមបញ្ចូលជា

មួយការបង្ហាញទំនុកចិត្ត និងមានរយៈពេលឆ្លើយពី៣ ទៅ៥នាទី។ ចម្លើយគួរឆ្លើយតែចំណុចណាដែលទាក់ទងនឹងការ

ងារដែលអ្នកបានដាក់ពាក្យ និងភាពសាទរចំពោះការងារនោះ។ មិនគួរនិយាយពីរឿងណាដែលមិនទាក់ទងដូចជារឿង

ផ្ទាល់ខ្លួន ឬរឿងមិនចាំបាច់ផ្សេងៗ។

២. តើអ្នកមានចំណុចខ្លាំងអ្វីខ្លះ?

សូមផ្ដោតទៅលើចំណុចទាំងឡាយណាដែលអ្នកដឹងថាស្ថាប័នចង់បាន ទោះបីអ្នកមានចំណុចទាំងនោះតិចតួចក៏

ដោយ។ ចំណុចទាំងនោះ អ្នកអាចដឹងមុនតាមរយៈតម្រូវការការងារដែលស្ថាប័នបានចែងក្នុងពេលប្រកាសរើសបុគ្គ

លិក។

៣. តើអ្វីខ្លះជាចំណុចខ្សោយរបស់អ្នក?

ជ្រើសរើសចំណុចខ្វះខាតណាដែលទាក់ទងនឹងការងារ ប្រសើរជាងទាក់ទងនឹងខ្លួនអ្នកផ្ទាល់។ ម្យ៉ាងទៀតគួររៀប

រាប់ចំណុចខ្សោយដែលអ្នកបានធ្វើអ្វីមួយដែលធ្វើឲ្យភាពខ្វះខាតនោះបានប្រសើរឡើងវិញ ដូចជាការដែលបានចូលរួម

វគ្គបណ្ដុះបណ្ដាលជាដើម។

៤. ហេតុអ្វីអ្នកឈប់ពីការងារមុនរបស់អ្នក?

ចម្លើយរបស់អ្នកគួរតែជាចម្លើយវិជ្ជមាន និងសុទិដ្ឋិនិយម ទោះបីអ្នកធ្លាប់ជួបការលំបាកនៅទីនោះក៏ដោយ។ បើអ្នក

ពិបាករកចំណុចវិជ្ជមានខ្លាំង គួរតែនិយាយពីការកែប្រែរចនាសម្ព័ន្ធរបស់ស្ថាប័ន ជាជាងការនិយាយពីបញ្ហាលំបាកផ្ទាល់

ខ្លួន។ មិនគួរនិយាយរិះគន់ចៅហ្វាយរបស់អ្នកដែលនៅកន្លែងចាស់ មិនថាគាត់អាក្រក់យ៉ាងណាក៏ដោយ។




៥. ហេតុអ្វីអ្នកចង់ធ្វើការងារនេះ?

គួរតែឆ្លើយធ្វើយ៉ាងណាឲ្យគេឃើញថាអ្នកពិតជាស័ក្ដិសមនឹងមុខតំណែងនេះ ដោយនិយាយទាក់ទងនឹងចំណុច

មួយចំនួនខាងក្រោម៖

- ការងារនេះត្រូវនឹងជំនាញរបស់អ្នក ហើយត្រូវនឹងតម្រូវការរបស់ស្ថាប័ន

- កេរ្តិ៍ឈ្មោះស្ថាប័នល្បី មានការប្រកួតប្រជែងខ្លាំង…

- មិនគួរនិយាយថាអ្នកកំពុងតែត្រូវការងារជាបន្ទាន់ទេ ទោះបីវាជារឿងពិតក៏ដោយ

៦. តើប្រាក់ខែរំពឹងទុករបស់អ្នកប៉ុន្មានដែរ?

យកល្អ គួរតែស្រាវជ្រាវជាមុននូវស្ដង់ដារការងាររបស់ស្ថាប័ននោះ ដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹងតម្លៃ

ប្រាក់ខែរំពឹងទុករបស់អ្នក។ ម្យ៉ាងទៀត បើអ្នកចៀសមិនផុតពីការឲ្យប្រាប់ចំនួនប្រាក់ខែជាក់លាក់ អ្នកអាចផ្ដល់នូវចំនួន

ជាចន្លោះ ហើយនិយាយថាអ្នកគិតថាចំនួនប្រាក់ខែ គឺមិនសូវចាំបាច់សម្រាប់អ្នកទេ តែអ្នកពេញចិត្តនឹងការងារនេះជាង

៧. តើអ្នកដឹងអ្វីខ្លះទាក់ទងនឹងស្ថាប័នយើង?

សំណួរនេះក៏សំខាន់ណាស់ដែរ។ អ្នកគួរស្រាវជ្រាវពីអ្វីដែលទាក់ទងនឹងស្ថាប័នដែលអ្នកកំពុងតែដាក់ពាក្យ ព្រោះ

អ្នកសម្ភាសន៍នឹងមានអារម្មណ៍ល្អ និងគិតថាអ្នកមានឆន្ទៈធ្វើការឲ្យគេ ប្រសិនបើអ្នកបានដឹងពីគេច្រើន។

៨. តើអ្នកមានសំណួរអ្វីចង់សួរមកខាងយើងវិញទេ?

នេះហាក់ជាសំណួរបិទការសម្ភាសន៍របស់អ្នក។ អ្នកគួរតែត្រៀមសំណួរខ្លះដើម្បីសួរទៅអ្នកសម្ភាសន៍វិញ ដើម្បី

បញ្ជាក់ថាអ្នកបានត្រៀមលក្ខណៈត្រឹមត្រូវ និងពិតជាចាប់អារម្មណ៍ការងារនេះមែន៕

13/07/2015

អ្នកដែលបាក់ទឹកចិត្តលែងចង់ធ្វើអ្វីនោះ សូមអានសម្រង់សម្ដីទាំង៦ឃ្លានេះ ដើម្បីមានកម្លាំងចិត្តឡើងវិញ
បរាជ័យ គឺជាបញ្ហាដែលមនុស្សគ្រប់គ្នាជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ មិនថា អ្នកនោះគឺជាអ្នកមាន ឬ អ្នកក្រអ្វីឡើយ ព្រោះគ្មាននរណាម្នាក់អាចជៀសផុតជាដាច់ខាតគ្រាន់តែតិចហើយនិង ច្រើនប៉ុណ្ណោះ។ អ្នកខ្លះ ដោយសារតែជួបប្រទះនឹងការបរាជ័យច្រើនពេក ក៏ធ្វើឲ្យបាក់ទឹកចិត្តលែងចង់ធ្វើអ្វីតទៅទៀត។
អារម្មណ៍បែបនេះមនុស្សណាក៏ធ្លាប់ជួបប្រទះដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកដែលដួលហើយចេះក្រោកឈរដើរទៅមុខទៀតនោះ ប្រាកដជាអាចរកឃើញផ្លូវជោគជ័យមិនខាន ទោះបីជាពេលខ្លះត្រូវចំណាយពេលយូរបន្តិចក្តី ប៉ុន្តែសម្រាប់អ្នកដែលឆាប់បោះបង់នោះ គឺមានន័យថា ពួកគេបរាជ័យជារៀងរហូត។
ប្រសិនបើអ្នកជួបការបរាជ័យច្រើនដងពេក ហើយមានអារម្មណ៍ថាលែងចង់ធ្វើអ្វីទៀតនោះ សូមអានសម្រង់សម្ដីខាងក្រោមនេះ ដើម្បីមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត៖
១) «ភាពជោគជ័យ គឺជាលទ្ធភាពដែលអាចឆ្លងកាត់ពីភាពបរាជ័យមួយទៅភាពបរាជ័យមួយទៀត ដោយមិនបោះបង់ការតាំងចិត្តសម្រេចគោលដៅ»។ ដោយលោក Winston Churchill អតីតនាយករដ្ឋមន្ត្រីរបស់អង់គ្លេស។
២) «ដើម្បីជោគជ័យ អ្នកចាំបាច់ត្រូវមានមហិច្ឆតាចង់ជោគជ័យ ធំជាងការខ្លាចបរាជ័យ»។ ដោយ លោក Bill Cosby អ្នកនិពន្ធជនជាតិអាមេរិក។

៣) «វាគ្មានអាថ៌កំបាំងណាមួយក្នុងការបង្កើតជោគជ័យឡើយ។ អ្វីៗគឺសុទ្ធតែជាលទ្ធផលនៃការរៀបចំ ការខិតខំប្រឹងប្រែង និង ការរៀនសូត្រអំពីភាពបរាជ័យទាំងអស់»។ ដោយ លោក Colin Powell ណអតីតឧត្ដមសេនីយ៍ផ្តាយ៤របស់អាមេរិក។

៤) «សូមកុំភ័យខ្លាចចំពោះភាពបរាជ័យ។ វាគ្មានបញ្ហានោះទេ ពេលអ្នកបរាជ័យ ព្រោះបើមិនបរាជ័យទេ អ្នកក៏គ្មានថ្ងៃរីកចម្រើនដែរ»។ លោក H. Stanley Judd អ្នកនិពន្ធជនជាតិអាមេរិក។

៥) «ការបោះបង់ គឺជាផ្លូវទៅកាន់ភាពបរាជ័យដ៏ពិតប្រាកដ»។ ដោយ លោកស្រី Gena Showalter អ្នកនិពន្ធរបស់អាមេរិក។

៦) «មានតែរឿងម្យ៉ាងគត់ដែលធ្វើឲ្យសុបិនរបស់អ្នកមិនអាចក្លាយជាការពិត គឺ ភាពភ័យខ្លាចចំពោះការបរាជ័យ»។ លោក Paulo Coelho អ្នកនិពន្ធជនជាតិប្រេស៊ីលដ៏ល្បី៕

10/07/2015

Education

10/07/2015

អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន អ្នកកុំជឿថា អ្វីៗលើលោកនេះកើតឡើងដោយព្រះអទិទេព អ្នកកុំជឿថា ឆាកជីវិតរបស់អ្នកគឺព្រហ្មលិខិតជាអ្នកតាក់តែង
អ្នកកុំជឿថា ឆាកជីវិតរបស់អ្នកជាព្រេងវាសនា
ព្រោះមានតែអ្នកដែលអាចកែខៃជីវិតអ្នកនឹងដឹកនាំជីវិតអ្នកបាន។

ប្រាកដ ចេស្តា

06/07/2015

តើអ្នកដឹងទេ អ្នកគឺជាកំពូលអ្នកជោគជ័យចុះហេតុអ្វីបានជាអ្នកមកបាក់ទឹកចិត្តនឹងឧបសគ្គមួយនេះ អ្នកត្រូវតែក្រាញននាល មិនរាលថយ ទោះបើអ្នកចាញ់នោះវាក៍គឺជាគន្លឹះអោយអ្នកស្វែងរកផ្លូវជោគជ័យ។
មុនពេលអ្នកចាប់កំណើត គឺមានមេជីវិតច្រើនណាស់ដែលត្រូវបង្ករកំណើត ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺមានតែអ្នកប់ុណ្ណោះដែលអាចបង្ករកំណើតបាន ដូច្នេះអ្នកបានទទួលជោគជ័យរួចទៅហើយគឺជាជោគជ័យ ដំបូងនៃជីវិតអ្នក។

ប្រាកដ ចេស្តា

07/05/2015

មនុស្សជាច្រើន កំពុងតែពិបាកក្នុងការស្វែងរកសុខសុភមង្គលសម្រាប់ ខ្លួនឯង និងកាន់តែពិបាកក្នុងការស្វែងរកសេចក្តីសុខជូនមនុស្សដែលនៅក្បែរខ្លួន គន្លឹះតែមួយគត់ដែលអ្នកអាចរកឃើញសេចក្តីសុខមួយនេះ គឺ អ្នកត្រូូវយល់ពីបំណងនៃចិត្តរបស់អ្នក និងយល់ពីបំណងនៃចិត្តរបស់អ្នកដ៏ទៃ នោះអ្នកនឹងរកឃើញសេចក្តីសុខ ដ៏កម្រមួយនេះហើយ៕

ប្រាកដ ចេស្តា

Address

Phnom Penh

Telephone

+85516955168

Website

Alerts

Be the first to know and let us send you an email when The Keys To The Happeness posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to The Keys To The Happeness:

Shortcuts

Share

Category