លោកគ្រូភូមិវិទ្យាទុតិយភូមិ

លោកគ្រូភូមិវិទ្យាទុតិយភូមិ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from លោកគ្រូភូមិវិទ្យាទុតិយភូមិ, Education, Phnom Penh.

08/09/2024

ពាក្យគន្លឹះក្នុងភូមិវិទ្យា
----------------------
នេះជាឆានែលយូធូបរបស់លោកគ្រូ! សូមជួយSubscribeផង
https://www.youtube.com/-o9t

27/08/2024

១/តើទម្រង់ប្រជាសាស្រ្តកម្ពុជាសិក្សាពីអ្វីខ្លះ?
២/នៅឆ្នាំ២០០៧ ក្នុងខេត្តតាកែវនៃប្រទេសកម្ពុជា មានប្រជាជនសរុប ៩២៤៧៥៨ នាក់ ក្នុងនោះប្រុស មានចំនួន ៤៤៥០០០ នាក់ និងស្រីមានចំនួន ៤៧៩៧៥៨ នាក់។ គណនាអត្រាភេទ។
ចម្លើយមានក្នុងវីដេអូ!

27/08/2024

១/តើទម្រង់ប្រជាសាស្រ្តកម្ពុជាសិក្សាពីអ្វីខ្លះ?
២/នៅឆ្នាំ២០០៧ ក្នុងខេត្តតាកែវនៃប្រទេសកម្ពុជា មានប្រជាជនសរុប ៩២៤៧៥៨ នាក់ ក្នុងនោះប្រុស មានចំនួន ៤៤៥០០០ នាក់ និងស្រីមានចំនួន ៤៧៩៧៥៨ នាក់។ គណនាអត្រាភេទ។
ចម្លើយមានក្នុងវីដេអូ!

«​ឈើ​វៀច​ធ្វើ​កង់ ឈើត្រង់​ធ្វើ​កាំ ឈើ​ថ្នាំង​ធ្វើ​ដុំ​»..............................................................សុភ...
18/02/2021

«​ឈើ​វៀច​ធ្វើ​កង់ ឈើត្រង់​ធ្វើ​កាំ ឈើ​ថ្នាំង​ធ្វើ​ដុំ​»..............................................................
សុភាសិត​មួយ​នេះ ប្រសិនបើ​គ្រាន់តែ​អាន​ហើយ​គិត​ក្នុង​លក្ខណៈ​ធៀប​ធម្មតា វា​គ្រាន់តែ​ជា​ពាក្យ​មួយ​ឃ្លា ដែល​ដូនតា​លោក​លើកឡើង​ក្នុង​ន័យធៀប​ថា ដើម្បី​ធ្វើ​កង់រទេះ​មួយ​បាន គេ​ត្រូវ​ស្គាល់​ទម្រង់ និង​ប្រភេទ​លក្ខណៈ​របស់​ឈើ ទើប​អាច​យក​ឈើ​ទាំង​នោះមក​ដាក់​ទៅតាម​ផ្នែក​នីមួយៗ នៅក្នុង​ការធ្វើ​កង់រទេះ​មួយ​នោះ​។ ហេតុនេះហើយ​ប្រសិនបើ ឈើ​ដែលមាន​សណ្ឋាន​វៀច ជាង​ត្រូវ​អា​កាត់​យ៉ាងណា​ដើម្បី​យកមក​ធ្វើជា​កង់ ចំណែក​ឈើ​ណា​ដែល​ត្រង់​ត្រូវ​យកមក​ធ្វើ​កាំ​ព្រោះ​កាំ​ត្រូវការ​ឈើ​ដែល​ត្រង់ ហើយ​ឈើ​ណា​ដែល​ថ្នាំង គឺ​ត្រូវ​កែខៃ​យ៉ាងណា​ដើម្បី​យកមក​ធ្វើជា​ដុំ ទាំងបី​បូក​បញ្ចូល​គ្នា​បានជា​កង់រទេះ​មួយ​ដែល​អាច​ប្រើប្រាស់​បាន​។​

​ប៉ុន្តែ ប្រសិនបើ​សុភាសិត​មួយ​នេះ មាន​អត្ថន័យ​ត្រឹមតែ​ការ​ធៀប​ជាមួយ​ការធ្វើ​កង់រទេះ​មួយ វា​ពិតជា​មិនមាន​តម្លៃ​អ្វី​សម្រាប់​កូន​ខ្មែរ នោះទេ ព្រោះ​អ្នកណា​ក៏​អាច​ដឹង​ដែរ​ថា ដើម្បី​ធ្វើ​កង់រទេះ​មួយ​គឺ​គេ​ត្រូវការ​ប្រភេទ​ឈើ​ទៅតាម​សណ្ឋាន​បែបនេះ​។ តែ​សុភាសិត​នេះ វា​ពិតជា​មិនបាន​កំណត់ព្រំដែន​នៃ​អត្ថន័យ​របស់ខ្លួន ក្នុង​លក្ខខណ្ឌ​បែប​នោះឡើយ​។

​ផ្ទុយ​មកវិញ វិសាលភាព​នៃ​គំនិត ទស្សនៈ របស់​ដូនតា​ខ្មែរ​នៅក្នុង​អត្ថន័យ​នៃ​សុភាសិត​មួយ​នេះ​គឺមាន​ចរិត​ជា​ទស្សនៈ​បែប​គ្រប់គ្រង និង​ណែនាំ​ពី​របៀប​នៃ​ការបែងចែក​ការងារ ព្រមទាំង​មាន​ចេតនា​ឲ្យ​តម្លៃ​តម្លៃ​ខ្ពស់​ចំពោះ​មនុស្ស​។

​មូល​ហេតុដែល​អាចសន្និដ្ឋាន​បាន​ថា នេះ​គឺជា​សុភាសិត មាន​ចរិត​ជា​ទស្សនៈ​ឲ្យ​តម្លៃ​លើ​ការ ដឹកនាំ ពីព្រោះ​ក្នុងនាម​ជា​មេដឹកនាំ​ត្រូវ​ដឹងថា ក្នុងចំណោម​បុគ្គលិក​ដែល​ខ្លួន​ដឹកនាំ និង​គ្រប់គ្រង​មាន​លក្ខណៈសម្បត្តិ​ខុសគ្នា​បែបណា ជំនាញ ចរិត អាកប្បកិរិយា ចំណង ចំណូលចិត្ត​ធ្វើការ ខុសគ្នា​បែបណា​។ កត្តា​នេះ គឺជា​ចំណុច​ដែល​អាច​ឲ្យ​ថ្នាក់ដឹកនាំ ឬ​អ្នកគ្រប់គ្រង អាចបែងចែក​ការងារ​ទៅ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ឬ​បុគ្គលិក​ទៅតាម​ជំនាញ ទៅតាម​ទេពកោសល្យ ទៅតាម​ចំណង​ចំណូលចិត្ត​របស់​បុគ្គល ពេលនោះ​ពួកគេ អាច​ទទួលយក​ការងារ​មក​ធ្វើ​ដោយ​ពេញចិត្ត ហើយ​អាចធ្វើ​ឲ្យ​ការងារ​ប្រព្រឹត្តទៅ​យ៉ាង​រលូន ទៀតផង​។ ប៉ុន្តែ​ផ្ទុយ​មកវិញ ប្រសិនបើ​ថ្នាក់ដឹកនាំ ឬ​អ្នកគ្រប់គ្រង​មិនចេះ​បែងចែក​ទេ គឺ​ប្រៀបបាន​ទៅនឹង​ជាង​ធ្វើ​កង់រទេះ​ដែល​មិន​ស្គាល់​ប្រភេទ​ឈើ​ដូច្នេះ​ដែរ​។​

​មួយវិញទៀត សុភាសិត​មួយ​នេះ ហាក់​បង្ហាញ​យ៉ាងច្បាស់​ថា ដូនតា​ខ្មែរ​លោក​មាន​ទស្សនៈ​មួយ គឺ​ឲ្យ​តម្លៃ​ទៅលើ​មនុស្ស និង​មើលឃើញ​ពី​ប្រយោជន៍​របស់​មនុស្ស ទៅតាម​ប្រភព​ជំនាញ​រៀងៗ​ខ្លួន​។ ក្នុងន័យ​ថា មនុស្ស​ប្រភេទ​ណាក៏ដោយ ក៏​សុទ្ធ​តែមាន​ប្រយោជន៍​ទាំងអស់ មិន​ថា មាន​ក្រ អាក្រក់​ល្អ ស​ខ្មៅ មាន​អវៈយវៈ ពិការភាព ជនពាល ក្មេង​ទំនើង អ្នកសិក្សា កសិករ សិប្បករ កម្មករ អ្នករៀន​សូត្រ អ្នក​មិនមាន​ចំណេះដឹង​ជ្រៅជ្រះ​ក្ដី​...​គឺ​សុទ្ធតែ​មានតម្លៃ​ទៅតាម​ផ្នែក​នីមួយៗ​របស់​ពួកគេ សំខាន់​គឺ​អ្នក​គ្រប់​គ្រង ឬ​អ្នកដឹកនាំ ចេះ​ប្រើ​មនុស្ស​ឬក៏​អត់​។ ហេតុផល​នេះ គឺ​ដូច​ទៅ​ហ្នឹង​ការលើកឡើង​របស់​សុភា​សិត​ស្ដីអំពី​ឈើ​វៀច ឈើត្រង់ និង​ឈើ​ថ្នាំង​ជាដើម គឺ​សុទ្ធតែ​អាច​ប្រើការ​បាន​ទាំងអស់​។​

​ការបកស្រាយ​ខាងលើនេះ គឺជា​អត្ថន័យ​របស់​សុភាសិត​ដែល​ដូនតា លោក​បានលើកឡើង​។ ថ្វី​ដ្បិតថា កូន​ខ្មែរ​មិនដឹងថា​ប្រភព​នៃ​សុភាសិត​មួយនេះ​មាន​ចាប់តាំងពី​សម័យ​កាលណា ប៉ុន្តែ​ឧទាហរណ៍​ថា សុភាសិត​នេះ គឺជា​គំនិត​ដឹកនាំ​ក្នុងសម័យ​សម្ដេច​ព្រះបាទ​ជ័យ​វ​រ្ម​នទី​៧ តើ​ពាក្យនេះមានតម្លៃ និង​ភាព​អស្ចារ្យ​កម្រិតណា​? នេះហើយ​គឺជា​លទ្ធផល​ដែល​កូន​ខ្មែរ នាំគ្នា​ឲ្យ​តម្លៃ​គំនិត​បរទេស តែ​ភ្លេច​គិតពី​តម្លៃ​ទស្សនៈ​របស់​ដូនតា​ខ្លួនឯង​។ ជាក់ស្ដែង​ណាស់ សុភាសិត​នេះ បើ​ធៀប​ជាមួយ​ពាក្យ​មួយ​ឃ្លា​របស់​អ្នកដឹកនាំ​ចិន​ម្នាក់​គឺ​លោក តេង ស៊ា​វ​ពីង ដែល​បាន​លើកឡើងថា «​មិន​ថា​ឆ្មា​ស ឬ​ឆ្មា​ខ្មៅ ឲ្យ​តែ​ចេះ​ចាប់​កណ្ដុរ គឺជា​ឆ្មា​ល្អ​» ដែល​អត្ថន័យ​មិន​ខុសពី​សុភាសិត​មួយ​នេះឡើយ​។

​ជារួម​មក ក្នុងនាម​ជា​សុភាសិត​ខ្មែរ លើកឡើង​ពី​បរិបទ​ខ្មែរ សម្រាប់​អនុវត្ត​ក្នុងប្រទេស​ខ្មែរ តែ​បែរជា​កូន​ខ្មែរ​ខ្លួនឯង​មិន​ខ្វល់ មិន​រវល់​យកមក​ពិចារណា ដើម្បី​អនុវត្ត ហើយ​បែ​ជា​នាំគ្នា​ទៅ​សរសើរ​គំនិត​បរទេស វា​ពិតជា​រឿង​ដែល​គួរ​ឲ្យ​ឈឺចាប់​សម្រាប់​ដូនតា​។ ក្នុងន័យនេះ​មិនមែន​មានន័យថា គំនិត​គេ​មិនល្អ​ទេ ប៉ុន្តែ​អ្វីដែល​ចង់បាន គឺថា​តើ​ដូនតា​មាន​ទស្សនៈ​ល្អ​ដែរ​ហេតុអ្វី​មិន​នាំគ្នា​គិត​យកមក​សិក្សា​?

ប្រភពអត្ថបទ៖ thmeythmey.com See less

08/02/2021
26/01/2018
លោកគង្គ ប៊ុនឈឿន កវីម្ចាស់ដងស្ទឹងសង្កែ បានទទួលមរណ:ភាពកាលពីវេលាម៉ោង07ព្រឹកថ្ងៃ17 មេសា 2016 នៅប្រទេសន័រវេស ដែលត្រូវនឹងម៉ោង1...
18/04/2016

លោកគង្គ ប៊ុនឈឿន កវីម្ចាស់ដងស្ទឹងសង្កែ បានទទួលមរណ:ភាពកាលពីវេលាម៉ោង07ព្រឹកថ្ងៃ17 មេសា 2016 នៅប្រទេសន័រវេស ដែលត្រូវនឹងម៉ោង1.00រសៀលថ្ងៃដដែល ម៉ោងក្នុង ប្រទេសកម្ពុជា ។

16/01/2016

ចម្រៀងសម្រាប់តែអូន - Cham Rieng Somrab Te Oun [ថេត សម្បត្តិ - Thet Sambath]

Address

Phnom Penh

Telephone

+85598576672

Website

Alerts

Be the first to know and let us send you an email when លោកគ្រូភូមិវិទ្យាទុតិយភូមិ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category