18/08/2026
ការចេះប្រើប្រាស់ឲ្យបានត្រឹមត្រូវក្នុងការពិភាក្សាគ្នាជាក្រុម (Group Discussion) ជួយដល់សិក្ខាកាម ឬអ្នកចូលរួមវគ្គបណ្តុះបណ្តាលឆាប់ទទួលបានចំណេះដឹង។
បុគ្គលិកក្នុងកម្រិតចាប់ពីប្រធានក្រុមទៅ ឬម្ចាស់អាជីកម្មខ្នាតតូច បើចេះវិធីសាស្ត្រខ្លះៗ ក្នុងការបណ្តុះកូនក្រុម ឬបុគ្គលិក គឺជួយជម្រុញគុណភាពសេវាកម្មបានច្រើន។
03/08/2026
ផ្លូវដើរទោះជាលំបាកយ៉ាងណាក៏មិនមែនជាឧបសគ្គដល់ដំណើរមួយនេះដែរ!
ក្រុមអ្នកជំនាញសរសេរកញ្ចប់ស្តង់ដាសមត្ថភាពក្នុងវិស័យទេសចរណ៍ និងក្រុមបច្ចេកទេសពីក្រសួងការងាររៀបចំសិក្ខាសាលាដ៏មានសារ:សំខាន់ ពិនិត្យមើលឯកសារគុណវុឌ្ឍិជាតិចំនួន១២ នៃផ្នែកធំៗចំនួន៤ក្នុងវិស័យទេសចរណ៍។
ដើម្បីធានាឲ្យឯកសារមានគុណភាពខ្ពស់ ត្រូវឆ្លងកាត់ដំណាក់កាលច្រើន ហើយក៏ត្រៀមសម្រាប់ដាក់ឲ្យប្រើប្រាស់សាកល្បងឆាប់ៗផងដែរ។
រៀនផង អនុវត្តផង តាមរយ:កម្មវិធីនេះ នឹងចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍធនធានមនុស្សជាតិយើង។
24/07/2026
អរុណសួស្តីពីអេធីភីខនសាល់ធេន!
ស្អែកជាថ្ងៃចុងសប្តាហ៍ហើយ សូមជូនពរដំណើរកម្សាន្ត ឫការធ្វើដំណើរទៅទីជិតឆ្ងាយរបស់បងប្អូនប្រកបដោយសុវត្ថិភាព គ្រប់ទីកន្លែង🙏
Good morning from ATP Consultants!
Tomorrow is the weekend. We wish you safe travels or journeys near and far, wherever you may be.
#សេវាកម្មបណ្តុះបណ្តាលប្រកបដោយគុណភាព
#សេវាកម្មពិគ្រោះយោបល់សម្រាប់អាជីវកម្មប្រកបដោយទំនុកចិត្ត
#ទំនាក់ទំនងមកកាន់ក្រហ៊ុនប្រឹក្សាយោបល់អេធីភីតាមរយ:
លេខទូរស័ព្ទ: 077 77 56 00
អ៊ីម៉ែល: [email protected]
22/07/2026
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឌុក ណារិន នាយកប្រតិបត្តិក្រុមហ៊ុនអេធីភីខនសាល់ធេន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ និងផ្តល់សុពលភាព លើឯកសារបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជាបៃតង(ហូកាបៃតង) នៅក្រសួងទេសចរណ៍។
ឯកសារនេះពិតជារៀបចំបានល្អណាស់ វានឹងជួយពង្រឹងដល់សេវាកម្មបងប្អូនឲ្យឡើងខ្ពស់ អាចទាក់ទាញភ្ញៀវល្អៗ ក្នុងស្រុក និងអន្តរជាតិបាន។
តើធ្វើដូចម្តេចទើបអាចយកឯកសារនេះប្រើប្រាស់បាន?តើត្រូវប្រើប្រាស់វាយ៉ាងណា?
ឆាប់ៗនេះក្រសួងទេសចរណ៍ និងគណ:កម្មការនៃគម្រោងហូកា នឹងមានការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្គោល វគ្គអ្នកវាយតម្លៃ ទាក់ទងឯកសារបៃតង។
👉សូមតាមព័ត៌មានពីក្រសួងទេសចរណ៍!
On July 21, 2026, Mr. Duk Narin, CEO of ATP Consultants Co., Ltd., participated in the final consultation and validation workshop on the Green Cambodia Hospitality (Green HoKa) training document at the Ministry of Tourism.
This document is very well-prepared. It will help strengthen the services of our colleagues to a higher level, enabling them to attract more quality guests, both domestic and international.
How can this document be utilized? How should it be used?
Soon, the Ministry of Tourism and the committee of the HOKA project will organize training of trainers (TOT) and training of Assessors (ToA) related to the Green HoKa.
👉 Please follow the news from the Ministry of Tourism!
17/07/2026
កិច្ចប្រជុំទាក់ទងនឹងដំណើរការអភិវឌ្ឍឯកសារកញ្ចប់ស្តង់ដារបណ្តុះបណ្តាលជាតិក្នុងវិស័យទេសចរណ៍ សម្រាប់គុណវុឌ្ឍិជាតិ ផ្នែកការិយាល័យជួរមុខ( Front office)
ផ្នែកគេហកិច្ច(Housekeeping) ផ្នែកម្ហូបអាហារនិងភេសជ្ជៈ(Food and Beverages)និងផ្នែកផលិតកម្មម្ហូបអាហារ(Food Production) សរុបមាន១២មុខរបរ។
មានការចូលរួមពីមន្ត្រីបច្ចេកទេសនៃក្រសួងការងារ ពីមន្ត្រីមកពីនាយកដ្ឋានបណ្ដុះបណ្ដាលនៃក្រសួងទេសចរណ៍ ពីគណៈកម្មការស្វីសខនថិក( Swisscontact Cambodia) និងអ្នកជំនាញក្នុងការអភិវឌ្ឍកញ្ចប់ស្តង់ដារ។
សូមបញ្ជាក់ថាមកដល់ពេលនេះ ឯកសារប្រមាណជា ៨៥% ហើយត្រូវបានអភិវឌ្ឍ និងត្រូវបញ្ចប់នៅក្នុងខែកក្កដានេះ។
នេះជាជំហានដ៏សំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ ក៍ដូចជាវិស័យផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
01/07/2026
សិក្ខាសាលាបង្ហាញលទ្ធផលចុងក្រោយនៃគម្រោងគាំទ្របច្ចេកទេសសហគមន៍អេកូទេសចរណ៍សត្វទោចថ្ពាល់លឿងខាងជើងបានបញ្ចប់ដោយមានការចូលរួមសហការពីភាគីពាក់ព័ន្ធ!
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំមូលដ្ឋានឃុំវ៉ើនសៃ គណៈកម្មការ សហគមន៍ អភិបាលស្រុកវ៉ើនសៃនិងសៀមប៉ាង និងមន្ត្រីក្រុមការងារបច្ចេកទេសនៃមន្ទីរទេសចរណ៍និងមន្ទីបរិស្ថាន ប្រចាំខេត្តរតនៈគិរីនិងស្ទឹងត្រែងដែលបានចូលរួមចំណែកយ៉ាងសកម្ម។
ការចូលរួមរបស់លោកអ្នកបានធ្វើអោយកាន់តែយល់ច្បាស់ពីការអភិវឌ្ឍសហគមន៍ ការពង្រឹងសមត្ថភាពអភិរក្ស សេវាកម្មទេសចរណ៍នៃសហគមន៍អេកូទេសចរណ៍សត្វទោចថ្ទាល់លឿងខាងជើង និងជីវភាពសហគមន៍ប្រកបដោយចីរភាព។
A fruitful conclusion to the Final Presentation Workshop of the Northern Yellow-cheeked Gibbon Ecotourism Community Support Project!
We are deeply grateful to all stakeholders, local authorities, community leaders, CBET committee members, and our dedicated technical team of Ratanakiri and Stung Treng province for your active participation and invaluable contributions. Your commitment made this workshop a success.
Through collaborative training and knowledge sharing, we've strengthened ecotourism services, conservation capacity, and sustainable livelihood opportunities for the local community.
Together, we are protecting Cambodia's natural heritage for generations to come. 💚
23/06/2026
អេធីភីខនសាល់ធេន និងរាជបណ្ឌិតសភាកម្ពុជាកំពុងត្រៀមសហការដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញក្នុងវិស័យទេសចរណ៍។
រឿងសំខាន់គឺផ្តោតខ្ពស់លើគុណភាព ទាំងគ្រូ ទាំងឯកសារបណ្តុះបណ្តាល!
18/06/2026
ដើម្បីអាចបន្លាស់ទីការងារក្នុងប្រទេសនៃតំបន់អាស៊ានបាន អ្នកធ្វើការងារក្នុងវិស័យទេសចរណ៍ អាចឆ្លងកាត់ការវាយតម្លៃតាមស្តង់់អាស៊ានបាន( MRA-TP Asean Tool Box) ដើម្បីទទួលស្គាល់ថាបងប្អូនអាចធ្វើការក្នុងតួនាទីដែលជាជំនាញបងប្អូន។
លោកអ្នកដែលមានបទពិសោធន៍ការងារ ចំណេះដឹងភាសាអង់គ្លេស គឺជាអ្នកអាចទទួលការវាយតម្លៃបានហើយ។