15/11/2025
🔴អាមេរិកផ្អាកជាបណ្ដោះអាសន្នលើការចរចាពាណិជ្ជកម្មជាមួយថៃ ដោយរង់ចាំឱ្យថៃគោរពតាមសេចក្ដីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ
----
បន្ទាប់ពីកិច្ចសន្ទនាតាមទូរសព្ទរវាងនាយករដ្ឋមន្រ្តីថៃ និងប្រធានាធិបតីអាមេរិក នៅថ្ងៃទី១៤ ខែវិច្ឆិកាម្សិលមិញ, តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដំណឹងទៅប្រទេសថៃ ពីការផ្អាកកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាបណ្ដោះអាសន្ន ដោយរង់ចាំឱ្យថៃគោរពតាមសេចក្ដីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ។ នេះបើយោងតាមការផ្សាយដោយកាសែតថៃ Khaosod នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ដោយបញ្ជាក់ដែរថា កិច្ចចរចាលើពាណិជ្ជកម្មរវាងអាមេរិក-ថៃ បានបន្តទៅបាន លុះត្រាតែភាគីថៃ បង្ហាញពីការប្ដេជ្ញាចិត្តអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមកម្ពុជា-ថៃសិន។
ថៃបានបង្ហាញការខកចិត្តចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកយ៉ាងដូច្នេះ ដោយលើកឡើងថា បញ្ហាទ្វេភាគីរបស់ថៃនិងកម្ពុជា គួរតែត្រូវបានចាត់ទុកថាជាបញ្ហាដោយឡែកពីគ្នា ពីបញ្ហាពាណិជ្ជកម្មដែលជាបញ្ហាទ្វេភាគីរវាងថៃនិងសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយសម្ដេចធិបតី, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ចង់ឃេីញសន្តិភាពស្ថិតស្ថេររវាងកម្ពុជានិងថៃ។ លោក ដូណាល់ ត្រាំ នឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដេីម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡេីងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃឡើយ៕
ប្រភព៖ Khaosod English (https://www.facebook.com/share/p/1A7SnjrpYU/)
ដើម្បីទទួលបានព័ត៌មានថ្មីៗសូមតាមដានពួកយើងតាមរយៈ
👉Facebook: ព្រះខ័ន - Preah Khan (https://www.facebook.com/preah.khan.khmer?mibextid=LQQJព្រះខ័ន - Preah KhanKzk3pgGQhrZCI_V2)
👉Tiktok: Preah Khan (https://www.tiktok.com/)
👉Telegram: ព្រះខ័ន (https://t.me/preah_khan)
👉CoolApp: ព្រះខ័ន(https://group.coolapp.chat/...)
#កម្ពុជា #ថៃឈ្លានពានកម្ពុជា #សន្តិភាព #ម៉ាឡេសុី #អាស៊ាន #ព្រះខ័ន