KITE ខ្លែងដាច់ខ្សែ

KITE ខ្លែងដាច់ខ្សែ sharing of life

ចាប់ផ្តើមម្តងទៀតទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត ដូច្នេះអ្នកពុំគួរបោះបង់ចោលក្តីសង្ឃឹមរបស់អ្នកងាយៗនោះឡើយ។ ...
16/06/2025

ចាប់ផ្តើមម្តងទៀត

ទីបញ្ចប់នៃរឿងមួយជាចំណុចចាប់ផ្តើមនៃរឿងថ្មីមួយទៀត ដូច្នេះអ្នកពុំគួរបោះបង់ចោលក្តីសង្ឃឹមរបស់អ្នកងាយៗនោះឡើយ។ ទស្សនៈមួយបានលើកឡើងថា “ដរាបណាយើងនៅមានដង្ហើម យើងនៅតែមានក្តីសង្ឃឹម ហើយដរាបណាយើងនៅមានក្តីសង្ឃឹម យើងនៅតែមានផ្លូវ”។ អ្វីៗក៏អាចចាប់ផ្តើមសារជាថ្មីម្តងទៀតបានដែរ។

ក្នុងមួយជីវិតយើងនេះ គ្មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះ ឬល្អគ្រប់ដប់រហូតនោះទេ គឺតែងតែបង្កើតកំហុសណាមួយចេញមកដោយចេតនា និងអចេតនា ដូច្នេះយើងកុំរំពឹងខ្ពស់ពេកអំពីសមិទ្ធផលណាមួយដែលយើងនឹងបង្កើត រួមទាំងមនុស្សដែលនៅជុំវិញខ្លួនយើងផងដែរ។ នៅពេលដែលចួបឧបសគ្គណាមួយ យើងត្រូវបើកចិត្តឱ្យទូលាយទទួលយកភាពលំបាកនោះ បន្ទាប់មករៀនរកដំណោះស្រាយនិងវិធីសាស្ត្រកែប្រែបញ្ហាពីមួយជំហានទៅមួយជំហាន។ មួយវិញទៀត អ្នកមិនត្រូវប្រកាន់ខ្ជាប់នូវគំនិតមួយដែលគិតថា ជីវិតរបស់អ្នកត្រូវតែល្អគ្រប់បែបយ៉ាងឬត្រូវតែចៀសឆ្ងាយពីបញ្ហារហូតនោះទេ ព្រោះការប្រកាន់គំនិតបែបនេះបានធ្វើឱ្យជីវិតរបស់អ្នកកាន់តែថមថយ និងចុះដុនដាបថែមទៀត។ អ្នកពុំគួរភ័យខ្លាចក្នុងការបង្កើតនូវកំហុសទេ ប៉ុន្តែអ្នកគួរចៀសឱ្យឆ្ងាយអំពីកំហុសដដែលៗ ព្រោះរាល់បុគ្គលជោគជ័យទាំងឡាយតែងតែឆ្លងកាត់នូវភាពបរាជ័យជាមុន។

រឿងដែលកន្លងហួសហើយ អ្នកពុំគួរសោកស្តាយយូរពេកឡើយ ព្រោះបើស្តាយទៅក៏គ្មានបានអ្វីមកវិញដែរ បានត្រឹមតែដេកស្តាយបន្តទៀតប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវគិតបន្ត គឺចាប់ផ្តើមដំណើរទៅមុខទៀត។ អ្នកអាចយំថ្ងៃនេះបាន តែអ្នកមិនគួរយំរហូតដល់ថ្ងៃស្អែកទេ ព្រោះថ្ងៃស្អែកគួរជាថ្ងៃដែលអ្នកត្រូវចាប់ផ្តើមសារជាថ្មីហើយ។ នៅពេលដែលចួបបញ្ហាច្រើន អ្នកនឹងក្លាយជាបុគ្គលម្នាក់ដែលស្គាល់មនុស្សច្បាស់ជាងមុន អ្នកមានបទពិសោធច្រើនជាងមុន និងមានភាពអំណត់ជាងមុន។ ជីវិតតែងមានរឿងបែបនេះហើយ។ បើជូបបញ្ហាអ្វី ចូរដោះស្រាយទៅ រួចបន្តជំហានទៅមុខទៀត។

02/06/2025
កុំប្រើជីវិតច្រណែននឹងអ្នកដ៍ទៃ យើងត្រូវចេះរស់នៅឲ្យដូចព្រះអាទិត្យនិងព្រះច័ន្ទ្រ មានសារ:សំខាន់និងតួនាទីរៀងៗខ្លួន
02/06/2025

កុំប្រើជីវិតច្រណែននឹងអ្នកដ៍ទៃ យើងត្រូវចេះរស់នៅឲ្យដូចព្រះអាទិត្យនិងព្រះច័ន្ទ្រ មានសារ:សំខាន់និងតួនាទីរៀងៗខ្លួន

👌🫰មនុស្សសម័យនេះចូលចិត្តក្រែងចិត្តអ្នកមានទឹកលុយ តែមិនដែលក្រែងចិត្តអ្នកមានទឹកចិត្តនោះទេថោកឬថ្លៃមិនអាស្រ័យលើទ្រព្យទេណាកូនៗ ...
02/06/2025

👌🫰មនុស្សសម័យនេះចូលចិត្តក្រែងចិត្តអ្នកមានទឹកលុយ តែមិនដែលក្រែងចិត្តអ្នកមានទឹកចិត្តនោះទេ
ថោកឬថ្លៃមិនអាស្រ័យលើទ្រព្យទេណាកូនៗ តែអាស្រ័យលើ ចរិត មាយាទ និង សន្ដានមនុស្ស។🍁🌾💐🌿🌴🎋

ស្រុកខ្មែរសម្បូរបន្លែដែលមានជាតិគីមីណាស់។ ពេលបរិភោគទៅនាំអោយខូចសុខភាព ។ ចុះដីទំនេរនៅជុំវិញផ្ទះម្តេចដាំបន្លែសម្រាប់ ម្តេចចា...
31/03/2025

ស្រុកខ្មែរសម្បូរបន្លែដែលមានជាតិគីមីណាស់។ ពេលបរិភោគទៅនាំអោយខូចសុខភាព ។ ចុះដីទំនេរនៅជុំវិញផ្ទះម្តេចដាំបន្លែសម្រាប់ ម្តេចចាំបាច់ទិញគេ។

ចំនួន៣៦៥ថ្ងៃក្នុងមួយឆ្នាំមិនមែនជាចំនួនតិចឡើយ ហើយក្នុងចំនួនថ្ងៃដ៏ច្រើននេះវាមានរឿងច្រើនណាស់ដែលយើងបានឆ្លងកាត់មក ប៉ុន្តែសួរថ...
07/03/2025

ចំនួន៣៦៥ថ្ងៃក្នុងមួយឆ្នាំមិនមែនជាចំនួនតិចឡើយ ហើយក្នុងចំនួនថ្ងៃដ៏ច្រើននេះវាមានរឿងច្រើនណាស់ដែលយើងបានឆ្លងកាត់មក ប៉ុន្តែសួរថា តើយើងរៀនសូត្របានអ្វីខ្លះពីរឿងទាំងអស់នោះ? គ្រប់គ្នាសុទ្ធតែមានចំណែកនៅក្នុងការបង្កើតកំហុស ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែបានរៀនសូត្រពីកំហុសទាំងនោះទេ។
គ្មាននរណាប្រាកដ១០០ភាគរយឡើយថា ជីវិតរបស់ខ្លួននឹងល្អប្រសើររហូតដល់ពេលណា ច្រើនប៉ុនណា ប៉ុន្តែបើយើងត្រឹមតែអាចប្រាកដចិត្តថាខ្លួននឹងព្យាយាមយ៉ាងអស់លទ្ធភាព ដើម្បីធ្វើឱ្យស្ថានភាពនៃជីវិតឈានទៅរកភាពជោគជ័យបាន។​ ចូរគិតពី២៤ម៉ោង?

ស្រលាញ់គ្នា ចង់រស់នៅជាមួយគ្នា គួរតែសម្របខ្លួនម្នាក់បន្តិច អ្វីដែលថយបានគួរថយ អ្វីដែលអត់ឱនបានគួរអត់ឱន...។
24/10/2024

ស្រលាញ់គ្នា ចង់រស់នៅជាមួយគ្នា គួរតែសម្របខ្លួនម្នាក់បន្តិច អ្វីដែលថយបានគួរថយ អ្វីដែលអត់ឱនបានគួរអត់ឱន...។

ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់។ គ្មាននរណាដឹងទេថាក្រោយស្លាប់ហ...
21/07/2024

ការតស៊ូជាមួយភាពលំបាកគឺវាឈឺចាប់ ប៉ុន្តែបើយើងបោះបង់ការតស៊ូ គឺយើងមានតែព្រមទទួលយកសេចក្ដីស្លាប់។ គ្មាននរណាដឹងទេថាក្រោយស្លាប់ហើយ យើងនឹងទៅទីណា! ប៉ុន្តែបើយើងនៅមានឱកាសរស់ ហើយរស់នៅឱ្យបានល្អបំផុត ប្រើប្រាស់ខ្យល់ដង្ហើមឱ្យអស់ដើម្បីសាងរឿងមានប្រយោជន៍ និងបំពេញធ្វើរឿងល្អៗ ចុងក្រោយទោះជាយើងស្លាប់ហើយទៅទីណាក៏វាមិនសំខាន់ឡើយ ព្រោះអ្វីដែលសំខាន់គឺការរស់នៅឱ្យសមនឹងតម្លៃជីវិតដែលគេថា “ជីវិតមានតម្លៃកាត់ថ្លៃមិនបាន”។

ពិធីផ្សេងៗក្នុងកម្មវិធីមង្គលការ មានអត្ថន័យដ៍មហាសាល៖១. ពិធីពាក់ចិញ្ជៀនអាពាហ៍ពិពាហ៍៖ ពាក់នៅម្រាមដៃឆ្វេង គឺតភ្ជាប់ផ្ទាល់ទៅប...
21/07/2024

ពិធីផ្សេងៗក្នុងកម្មវិធីមង្គលការ មានអត្ថន័យដ៍មហាសាល៖
១. ពិធីពាក់ចិញ្ជៀនអាពាហ៍ពិពាហ៍៖ ពាក់នៅម្រាមដៃឆ្វេង គឺតភ្ជាប់ផ្ទាល់ទៅបេះដូង អ្នកទាំងពីរមានរូបកាយពីរ តែត្រូវមានចិត្តមួយ
២ . ពិធីក្រាបក្បាលផ្ទឹម ៖ អ្នកទាំងពីរត្រូវចូលនឹម បរលើផ្លូវជីវិត ហើយរទេះក្រឡាប ឬ អាចបរទៅមុខ លឿនឬយឺត គឺអាស្រ័យលើអ្នកទាំងពីរចេះជួយមើលការខុសត្រូវគ្នា
៣. ពិធីបាច់ផ្កាស្លា ៖ ភាពរុងរឿងនៃគ្រួសារ គឺពឹងលើអ្នកទាំងពីរចេះនិងពូកែថែរក្សាទាំងភ្លើងខាងក្នុងនិងខាងក្រៅ
៤.ពីធីកាតសក់៖ អ្នកទាំងពីរត្រូវចេះតម្រឹមស្តង់ដារដាក់ចូលគ្នា ផ្នែកដែលលើសត្រូវកាត់ចេញ ចំណែកផ្នែកដែលខ្វះ ត្រូវចេះបំពេញបន្ថែម ចិត្តអាក្រក់ទាំងអស់ត្រូវតែកាត់ចោលឲអស់ ត្រូវប្រើធម៍មេត្តា
៥. ពីធីបង្វិលពពិល៖ ពន្លឺជីវិតស្ថិតនៅលើការអត់ធ្មត់ និងឧស្សាហ៍ព្យាយាម។ 😍🥰😘

🌿🎋🌳🌴☘️🌿🌾💐🥀បច្ចុប្បន្ននេះប្រជាកសិករខ្មែរមួយចំនួនតូចបានបោះបង់ការធ្វើស្រែចោល ពីព្រោះពួកគាត់ធ្វើស្រែហើយ ជួបប្រទះបញ្ហាជាច្រើន...
27/06/2024

🌿🎋🌳🌴☘️🌿🌾💐🥀បច្ចុប្បន្ននេះប្រជាកសិករខ្មែរមួយចំនួនតូចបានបោះបង់ការធ្វើស្រែចោល ពីព្រោះពួកគាត់ធ្វើស្រែហើយ ជួបប្រទះបញ្ហាជាច្រើន ពោលការធ្វើស្រែហើយមិនមានស្រូវគ្រប់គ្រាន់សម្រាប់ហូបប្រចាំថ្ងៃ ឯអ្នកខ្លះទៀតខាតដោយសារជីសាំងឡើងថ្លៃ។ ប៉ុន្តែគ្រប់មុខរបរអ្វីក៍មានហានិភ័យដែរ ដូចនេះយើងត្រូវចេះមានផែនការចំណាយតិច។
- ប្រជាកសិករត្រូវស្វែងរកធាតុចូលកសិកម្ម (ជី ថ្នាំសម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត) របស់ក្រុមហ៊ុនណាមានតម្លៃទាប ប៉ុន្តែមានគុណភាពផលិតផល
- ស្វែងរកក្រុមហ៊ុនណាដែលលក់ធាតុចូលកសិកម្មហើយ អាចផ្តល់បច្ចេកទេសចំណេះដឹងដាំដុះស្រូវ ឫដំណាំគ្រប់ប្រភេទ ដើម្បីទទួលបានទិន្នផលខ្ពស់ ស្តង់ដារសុវត្ថិភាពចំណីអាហារ ជាមួយនឹងប្រាក់ចំណេញ ។😍🥰👍🫶🤲

😍🥰🤓🧐សួស្តីបងប្អូន ដោយសារការព្យួរសំបកខ្យង ទើបដំណាំល្ហុងទទួលបានផ្លែច្រើន មែនឬ? 🕵️‍♂️🧑‍🎓😴
28/05/2024

😍🥰🤓🧐សួស្តីបងប្អូន ដោយសារការព្យួរសំបកខ្យង ទើបដំណាំល្ហុងទទួលបានផ្លែច្រើន មែនឬ? 🕵️‍♂️🧑‍🎓😴

Address

Phnom Penh

Telephone

+85578755858

Website

Alerts

Be the first to know and let us send you an email when KITE ខ្លែងដាច់ខ្សែ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to KITE ខ្លែងដាច់ខ្សែ:

Shortcuts

Share