08/05/2026
🚨អាមេរិក🚀🇺🇸៖ អេឡន ម៉ាស បុរសមានជាងគេក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិដល់ទៅជាង $៨០០ ពាន់លានដុល្លា បានប្រកាសបង្កើតរោងចក្រផលិត ឈីប សំរាប់ផ្គត់ផ្គង់ការផលិតរ៉ូបុត ឡានតេស្លា និងយាន្តអាវកាសរបស់គាត់ ដែលមានចំនួនទឹកប្រាក់ $៥៥ ពាន់លានដុល្លា។ រោងចក្រផលិតឈីបនេះឈ្មោះថា Terafab កំពុងត្រូវបានសាងសង់នៅក្នុង ស្រុក Grimes នៃរដ្ធតិចសាស់ ដែលមានសមត្តភាពផលិតលើសពី មួយ ថេរ៉ាវ៉ាត់ (1 terawat)។
គាត់ក៏បាននិយាយដែរថា គាត់អរគុណចំពោះដៃគូជំនួញដូចជា Samsung និង TSCM ដែលបាន និងកំពុងផ្គត់ផ្គង់ឈីបសម្រាប់ផលិតផល AI របស់ក្រុមហ៊ុនគាត់បច្ចុប្បន្ន។ ប៉ុន្តែតំរូវការឈីបសម្រាប់ការផលិត ផលិតផល AI របស់ក្រុមហ៊ុនរបស់គាត់ទាំងអស់ដូចជាTesla Neurolink SpaceX Boring company នឹងកើនឡើងលើសចំនួនផលិតផលក្នុងសកលលោកទាំងមូល ជាពិសេសនៅពេលដែលបេសកកម្មរបស់ក្រុហ៊ុន SpaceX គឺបង្កើតទីក្រុងដែលអាចឲ្យមនុស្សរស់នៅបាននៅភពព្រះច័ន្ទ Moon និងភពអង្គារ Mars។
ក្រុហ៊ុន SpaceX របស់គាត់នឹងដាក់ IPO ក្នុងតម្លៃ ១,៦ លានលានដុល្លាក្នុងខែមិថុនាខាងមុខនេះ។ ដោយសារទ្រព្យសម្បត្តិគាត់ពេលនេះគឺជិតដល់ $១ trillion ហើយនោះ ហើយការក្លាយជាមនុស្សទីមួយលើលោកដែលមានទ្រព្យសម្បត្តិ $១ Trillion គឺជារឿងងាយបំផុតសម្រាប់គាត់ ពេលថ្មីៗនេះគាត់បានប្រកាសថាគាត់មានគោលដៅបង្កើនទ្រព្យសម្បត្តិរបស់គាត់ឲ្យបានដល់ ១០ trillions ក្នុុងថ្ងៃអនាគត។
លោកអេឡន ម៉ាស មានមហិច្ឆិតាធំណាស់ និងមានក្តីស្រម៉ៃដែលគ្មានដែនកំណត់។ ថ្វីត្បិតតែគាត់កើតមកមាន autism និងត្រូវទទួល bully ច្រើនពេលគាត់នៅកុមារភាពតែដោយសារតែការ bully គាត់មិនសូវចូលរួមលេងជាមួយក្មេងផ្សេងទៀតទេ គាត់គេចពីការ bully ដោយយកសៀវភៅធ្វើជាមិត្ត។ គាត់ចូលចិត្តអាន និងសិក្សាពីរូបវិទ្យាណាស់ ដែលនេះបានក្លាយជាមូលដ្ធាននៃចំណេះដឹងរបស់គាត់ក្នុងការបង្កើតក្រុមហ៊ុនដែលដឹកមុខគេក្នុងបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន។