Camlete

Camlete Vision:
share and gain legal fundamental knowledge and are able to perform their skills in an integrated/global future career competition.

24/09/2021
22/04/2021

#ហេតុអ្វីត្រូវបង្ខំគិតថាអ្វីជាក្ដីសុបិន?

មនុស្សខ្លះកំពុងតែមានអារម្មណ៍ឈឺចាប់ ដែលពួកគេមិនទាន់អាចរកឃើញថា អ្វីទៅជាក្ដីសុបិនរបស់ខ្លួន? ស្របពេលដែលគេបានឮ ឬបានឃើញមនុស្សដទៃជុំវិញខ្លួនតែងតែនិយាយថា ពួកគេកំពុងតែដើរតាមក្ដីសុបិនរបស់ខ្លួន។ ប៉ុន្តែ តើអ្នកដឹងទេថាតើអ្វីជាភាពអស្ចារ្យនៃសុបិន? ភាពអស្ចារ្យនោះគឺអ្នកនៅតែអាចរកឃើញក្ដីសុបិនរបស់អ្នកនៅពេលណាមួយ វាអាចមិនមែនពេលនេះទេ មិនមែនឆ្នាំនេះទេ តែនៅពេលណាមួយ។ ពេលមួយនោះគឺអាចនៅឆ្នាំក្រោយ ឬក្នុងពេលវេលាសមស្របណាមួយដែលស្ថានការណ៍អំណោយផលល្អ។ ក្ដីសុបិនដែលអ្នកត្រូវមាន វាមិនខុសគ្នាពីសុបិនពេលអ្នកគេងលក់ទេ។ វាអាចមានក្ដីសុបិនខុសគ្នានៅយប់ផ្សេងគ្នា។ ជីវិតពិតជាក់ស្ដែង យើងអាចមានក្ដីសុបិនជាច្រើនដែលចង់សម្រេច គ្រាន់តែពេលខ្លះយើងមិនទាន់បានរកឃើញថា តើអ្វីទៅជាក្ដីសុបិនដំបូងដែលយើងគួរចាប់ផ្ដើម។

វាមិនប្រាកដថាអ្នកត្រូវតែមានក្ដីសុបិនដាច់ខាតណាមួយដែលមិនផ្លាស់ប្ដូរនោះទេ។ ការសម្រេចបានក្ដីសុបិនណាមួយ វាតែងតែអនុញ្ញាតឱ្យអ្នករកឃើញក្ដីសុបិនមួយផ្សេងទៀត។ វាដូចជាការដើរនៅលើផ្លូវមួយអ៊ីចឹង ដរាបណាអ្នកនៅតែដើរ គឺអ្នកនៅតែរកឃើញផ្លូវដែលត្រូវដើរជានិច្ច។ ទីបំផុត អ្នកបានដឹងហើយមែនទេ? ដឹងថាការស្វែងរកក្ដីសុបិនមិនមែនដើម្បីប្រណាំងប្រជែងនឹងនរណាទេ តែការពិតគឺស្វែងរកអ្វីដែលធ្វើឱ្យជីវិតយើងរស់នៅមានន័យ។ យើងម្នាក់ៗច្បាស់ជាមិនមែនធ្វើដំណើរមកផែនដីនេះជារៀងរហូតនោះទេ ដ្បិតអីថ្ងៃមួយយើងនឹងចាកចេញទៅវិញ។

គ្មានអ្វីដែលអាចកំដរយើងឱ្យធ្វើដំណើរនៅលើផែនដីនេះជាមួយអ្នកដទៃក្រៅពីក្ដីសុបិនរបស់យើងទេ។ មនុស្សគ្រប់គ្នាមកទីនេះ ហើយបង្កើតបុព្វហេតុមួយដើម្បីរស់នៅ។ យើងដឹងថា យើងនឹងមិនអាចយកអ្វីទៅជាមួយយើងទេនៅថ្ងៃដែលយើងចាកចេញទៅវិញ តែនោះគឺសមហេតុផលហើយ ព្រោះយើងក៏មិនបានកាន់អ្វីមកជាមួយឡើយ នៅថ្ងៃដំបូងដែលយើងមកដល់ផែនដីនេះ។

យើងគ្មានសិទ្ធិដើម្បីយកអ្វីដែលមិនមែនជារបស់យើងទៅជាមួយយើងទេ ព្រោះសូម្បីតែរាងកាយនេះវាគ្រាន់តែជាសំបកដែលយើងខ្ចីគេមកប៉ុណ្ណោះ។ ដូច្នេះហើយ ប្រសិនបើអ្នកមិនទាន់ស្គាល់ថា អ្វីទៅជាបុព្វហេតុដែលអ្នកត្រូវកើតមកនៅលើផែនដីនេះទេ អ្នកក៏មិនចាំបាច់បង្ខំខ្លួនឯងឱ្យស្វែងរកវាដែរ ព្រោះនៅលើផ្លូវដែលអ្នកកំពុងដើរនេះ អ្នកប្រាកដជាចួបហេតុការណ៍ជាច្រើន ដែលហេតុការណ៍ទាំងនោះ វានឹងបង្រៀន ឬប្រាប់អ្នកថា តើអ្នកត្រូវធ្វើអ្វីចំពោះវាជាក់ជាមិនខានឡើយ។

---------------------------------------------------

អត្ថបទ #កូនចាបមាស

រូបភាព Peijin's Art | Illustrator on Instagram

https://www.facebook.com/sabay.com.kh/posts/1029233557113035
05/05/2016

https://www.facebook.com/sabay.com.kh/posts/1029233557113035

“កម្មវិធីផ្លាស់ប្ដូរ ការសិក្សា យុវជន អាស៊ាន ២០១៦” ជាកម្មវិធីសិក្សាមួយ ដែលផ្ដល់ដោយសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖

https://www.facebook.com/daret.meas/posts/1142123585837990
29/03/2016

https://www.facebook.com/daret.meas/posts/1142123585837990

សេចក្ដីសម្រេច ស្ដីពីការទទួលស្គាល់បេក្ខជនមានសិទ្ធិចូលរួមប្រឡងត្រួតពិនិត្យសមត្ថភាពដើម្បីចូលរៀនវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំសិក្សា២០១៦

06/03/2016

ចូលរួមដោយសេរី! "វេទិកាពិភាក្សាអំពីវិស័យពាណិជ្ជកម្ម និងអប់រំនៅកម្ពុជា" ជាប្រធានបទចម្បងដែលឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានឹងធ្វើជាវាគ្មិន។

កាលបរិច្ឆេទ៖ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ ចាប់ពី ម៉ោង ៨ ព្រឹក
ទិកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ។
ការចូលរួម៖ ដោយសេរី មិនគិតកម្រៃ

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ facebook.com/moeys.gov.kh | google.com/+moeys | twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ http://oer.moeys.gov.kh | www.krou.moeys.gov.kh | facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ youtube.com/moeyscambodia

https://www.facebook.com/khunvatana/posts/10208662654072132
25/01/2016

https://www.facebook.com/khunvatana/posts/10208662654072132

ពិភពលោកទាំងមូល បានចាត់ទុកថា កម្ពុជា ជាប្រទេសក្រីក្រ ក្នុងចំណោមប្រទេសក្រីក្រមួយចំនួនទៀតនៅក្នុងសកលលោក។ស្ថានភាពនៅក្នុងប្រទេសក្រីក្រមួយនេះ ត្រូវគេមើលឃើញថា មានភាពច្របូកច្របល់ ទាំងអ្នកនយោបាយ និងពលរដ្ឋ មិនសូវមានវិន័យ និងខ្វះមនសិការស្រឡាញ់ជាតិពិតប្រាកដ។ អ្នកតាមដានស្ថានការណ៍សង្គមកម…

Want to involve in ECCC? This is internship opportunity with international organization. https://www.facebook.com/krttri...
06/01/2016

Want to involve in ECCC? This is internship opportunity with international organization. https://www.facebook.com/krttrialmonitor/posts/1128224943897156

This is an opportunity to join an exciting international program with the KRT Trial Monitor, a joint initiative of the East-West Center and the WSD HANDA Center for Human Rights and International J...

For your information.https://www.facebook.com/pon.sokuntheara/posts/1100686019943399
30/10/2015

For your information.

https://www.facebook.com/pon.sokuntheara/posts/1100686019943399

ក្រសួងពាណិជ្ជកម្មសហការជាមួយ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំសិក្ខាសាលារួមផ្សព្វផ្សាយអំពីលទ្ធផល នៃកំណែទម្រង់ការចុះបញ្ជីពាណិជ្ជកម្ម ម៉ាក និងពន្ធដារ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីការងារកំណែទម្រង់ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្នុងគោលបំណង សម្រួលដល់ការធ្វើធុរកិច្ចជូន វិនិយោគិនក្នុងស្រុក និងបរទេស អាចយល់ដឹងពីបរិយាកាសវិនិយោគ និងអាជីវកម្ម នៅកម្ពុជាបច្ចុប្បន្ន។

- កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែ វិច្ឆិកា ឆ្នាំ ២០១៥
- ពេលវេលា: ចាប់ពីម៉ោង ៨:០០ ដល់ ១១:៣០ ព្រឹក
- ទីកន្លែង: ក្រសួងពាណិជ្ជកម្ម សាលប្រជុំអង្គរវត្ត (ជាន់ទី២)

អាស្រ័យដូចបានជម្រាប់ជូនខាងលើ ប្រសិនបើសាធារណៈជន និងអ្នកសារព័ត៌មាន មានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះចូលរួម ឬមានចម្ងល់ផ្សេងៗ សូមទាក់ទងទៅកាន់ទូរស័ព្ទលេខ ០១៧ ៩៥៥ ៧៨៩ ឬ Email: [email protected]

សូមអរគុណ!

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Camlete posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Camlete:

Shortcuts

Share

Category