22/01/2024
Journées de recherche en Scicences Humaines et Sociales
Le Projet Structurant de Formation Manusastra3 de l'UMR SeDyL, financé par l'IRD, a pour objectif le renforcement et la Formation à la recherche en Sciences Humaines et Sociales au Cambodge. Pendant ces deux journées (17-18 janvier 2024), les étudiants de Master et de Doctorat du projet et des établissements d'enseignement supérieur partenaires (URPP, URBA et INE) ont présenté leurs travaux de recherche en anthropologie, archéologie, sciences sociales, linguistique et éducation. Ils ont bénéficié des retours ainsi que des partages d'expériences très riches des chercheurs et des représentants des institutions partenaires (URPP, URBA, INE, UMR SEDYL, INALCO, AUF, IRD et Ambassade de France au Cambodge) ainsi que d'invités du Laos, du Vietnam et de Thailande. La clôture de ces deux journées a été marquée par la remise des diplômes de Licence et de Maîtrise LLCER de l'INALCO aux étudiants du projet. Félicitations aux lauréats ! Nous adressons également nos sincères remerciements à la direction de l'URBA (S.E. Heng Sophady) et aux représentants des institutions partenaires (Ambassade de France au Cambodge, IRD et AUF).
សិក្ខាសាលាស្ដីពីការស្រាវជ្រាវវិស័យមនុស្សសាស្ត្រសង្គមសាស្ត្រ
គម្រោងមនុស្សសាស្ត្រមានគោលដៅចម្បងជម្រុញនិងពង្រឹងការសិក្សាស្រាវជ្រាវវិស័យមនុស្សសាស្ត្រសង្គមសាស្ត្រនៅកម្ពុជា និងនៅក្នុងតំបន់។ ក្នុងរយៈពេលពីរថ្ងៃនេះ (១៧-១៨ មករា ២០២៤) និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅក្នុងគម្រោងនិងនៅគ្រឹះស្ថានឧត្ដមសិក្សាជាដៃគូ (RUPP, RUFA និងNIE) បានបកស្រាយបង្ហាញអំពីប្រធានបទស្រាវជ្រាវរបស់ខ្លួនក្នុងផ្នែកនរវិទ្យា បុរាណវិទ្យា សង្គមសាស្ត្រ ភាសា និងអប់រំ ។ល។
ទន្ទឹមនឹងនោះ ក៏មានអ្នកស្រាវជ្រាវ និងតំណាងស្ថាប័នដៃគូគម្រោង (RUPP, RUFA, NIE, INALCO, UMR SEDYL, AUF, IRD និង Ambassade de France au Cambodge) និងអ្នកស្រាវជ្រាវមកពីប្រទេសឡាវ ថៃ និងវៀតណាម ចូលរួមចែករំលែកចំណេះជំនាញ បទពិសោធន៍ និងចក្ខុវិស័យដើម្បីចូលរួមចំណែកអភិវឌ្ឍការសិក្សាស្រាវជ្រាវវិស័យមនុស្សសាស្ត្រសង្គមសាស្ត្រ ។
នៅចុងបញ្ចប់សិក្ខាសាលា មានពិធីចែកសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ ដែលនិស្សិតទទួលបានពី INALCO ។ សូមអបអរសាទរនិស្សិតដែលខិតខំប្រឹងប្រែងរហូតដល់បានបញ្ចប់ការសិក្សា និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ (ឯ. បណ្ឌិត ហេង សុផាឌី) និងស្ថាប័នដៃគូដែលបានចូលរួម (Ambassade de France au Cambodge, IRD និង AUF) ។