Preah Sīhanouk Rāja Buddhist University

Preah Sīhanouk Rāja Buddhist University

Share

ការបណ្តុះបណ្តាល​ប្រកបដោយគុណភាព និងវិជ្ជាជីវៈ​ ស្របតាមស្ដង់ដារអប់រំ សីល សមាធិ បញ្ញា

31/05/2026

ទិវា​កុមារ​អន្តរ​ជាតិ ខួបលើកទី៧៧ (International Children's Day)
............
ថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦

31/05/2026

#ព្រៃឈើគឺជាដង្ហើមរស់នៃមនុស្សជាតិ
-------------------------------
ដេីម្បីអបអរសាទរទិវា​បរិ​ស្ថាន​ជាតិ និង​បរិ​ស្ថាន​ពិភព​លោក ខួបលើកទី៣០(ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ២០២៦) (National and World Environment Day) និង ប្រទេសកម្ពុជាជាប់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិដ៏ល្អបំផុត នៅលើពិភពលោក យោងតាមការផ្សាយរបស់ U.S. News & Would Report
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត​ យ៉ន​ សេង​ យៀត​ ព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងដឹកនាំធម្មយាត្រាថ្មើរជើង តំបន់ជួរភ្នំក្រវាញ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ក្រោមប្រធានបទ “ដំណើរអភិរក្ស-Walk To Preserve” ដែលមានរយៈពេល ១៤ថ្ងៃ លើចម្ងាយផ្លូវ១០០គ.ម ដើម្បីផ្សារភ្ជាប់ព្រះពុទ្ធសាសនា និងបរិស្ថាន។ ដំណើរធម្មយាត្រានេះ ចាប់ផ្តើមនៅថ្ងៃ២ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ពត៌មានទំនាក់ទំនង៖០៧៧ ៦៦ ០០ ៧២ & ០៩៣ ៦៦ ០០
Forests are the life breath of humanity.
……………………..
To celebrate the 30th anniversary of National and World Environment Day (June 5, 2026), and to celebrate Cambodia being ranked No. 1 as the country with the best natural environment in the world according to U.S. News & World Report,
Samdech Preah Maha Ariyavamsa Dr. Yon Seng Yeat, Abbot of Ounalom Monastery and Rector of Preah Sihanouk Raja Buddhist University, will lead a walking pilgrimage (Dhamma Yatra) through the Cardamom Mountain range across Kampong Speu and Pursat provinces. Under the theme "Walk To Preserve," this 14-day journey will cover a distance of 100 kilometers to connect Buddhism with the environment. The pilgrimage will begin on June 2 and conclude on June 15, 2026.
Contact Information: 077 66 00 72 & 093 66 00 72

#វត្តឧណ្ណាលោម
#សម្ដេចព្រះមហាអរិយវង្ស_បណ្ឌិត_យ៉ន_សេង_យៀត
#ព្រៃឈើ

#ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ #ក្រសួងបរិស្ថាន

👉តេលេក្រាមសម្រាប់យករូបភាព https://t.me/SBU_photo
👉Channel តេលេក្រាមផ្លូវការ https://t.me/+ke2ySsjQB0U5NmY1
👉ហ្វេសប៊ុកផេកផ្លូវការ https://web.facebook.com/SBU.officail
👉តិកតុកផ្លូវការ https://www.tiktok.com/?_r=1&_t=ZS-94RPhTycMlg

Photos from Preah Sīhanouk Rāja Buddhist University's post 29/05/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឧបាសក ប៉ែន ថាវរ៉ន និងឧបាសិកា ម៉ៅ រ៉ាសុីន ព្រមទាំងកូនចៅ មានសទ្ធាជ្រះថ្លាចូលរួមបច្ច័យចំនួន ២,០០០ ដុល្លារ (ពីរពាន់ដុល្លារអាមេរិក) ក្នុងមូលនិធិជំនួយការអប់រំ និងការកសាង នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
សូមជូនពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Photos from Preah Sīhanouk Rāja Buddhist University's post 29/05/2026

ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះសាកលវិទ្យាធិការរង និមន្តដឹកនាំកិច្ចប្រជុំរៀបចំទស្សនកិច្ចសិក្សារបស់សមណនិស្សិត និស្សិតឆ្នាំទី៤​ ទាំងបីទីតាំង។
━━━✥◈✥━━━
ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦

Photos from Preah Sīhanouk Rāja Buddhist University's post 27/05/2026

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ តំណាង​គណៈសង្ឃពុទ្ធសាសនាកម្ពុជា​ និមន្តថ្លែងសុន្ទរកថា ក្រោមប្រធានបទ Buddhist Wisdom for Building Partnerships for Global Sustainable Peace នៅសន្និសីទលើកទី២១​ នៃទិវាវិសាខបូជារបស់អង្គការសហប្រជាជាតិ​ (The 21st Conference of the United Nations Day of Vesak)
ព្រឹក​ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២​៦ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត​ អនុប្រធានលេខាធិការនៃលេខាធិការដ្ឋាន​ ស.ន.ក.ជ និងជាព្រះសាកលវិទ្យាធិការ​នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាង​គណៈសង្ឃពុទ្ធសាសនាកម្ពុជា​ បាននិមន្តថ្លែងសុន្ទរកថា ក្រោមប្រធានបទ Buddhist Wisdom for Building Partnerships for Global Sustainable Peace នៅក្នុងសន្និសីទលើកទី២១​ នៃទិវាវិសាខបូជារបស់អង្គការសហប្រជាជាតិ​ (The 21st Conference of the United Nations Day of Vesak)​ នាសាលសន្និសីទ Nianhuawan ទីក្រុង Wuxi ខេត្ត Jiangsu នៃសាធារណរដ្ឋប្រជាមានិតចិន​។​ ក្នុងសន្និសីទលើកទី២១​ នៃទិវាវិសាខបូជានេះផងដែរ​ មានការនិមន្ត​និងអញ្ជេីញ​ថ្លែងសុន្ទរកថាពីមេដឹកនាំពុទ្ធសាសនា​មកពីបណ្ដាប្រទេសចូលរួម​ប្រមាណ​៦៧​ប្រទេស​លេីប្រធានបទផ្សេងៗគ្នា​ និងមានពុទ្ធសាសនិកចូលរួមចំនួន​ ១០០០រូប​ផងដែរ

Photos from វត្តឧណ្ណាលោម-Unnalom Pagoda's post 26/05/2026
Photos from លេខាធិការដ្ឋានគណៈសង្ឃនាយក's post 26/05/2026
Photos from Preah Sīhanouk Rāja Buddhist University's post 25/05/2026

កិច្ចប្រជុំពិភាក្សារវាងព្រះតេជគុណ បណ្ឌិត សាន ពិសិទ្ធិ​ ជាមួយនឹងក្រុមអ្នកស្រាវជ្រាវ ពីសាកលវិទ្យាល័យ Marburg ប្រទេសអាល្លឺម៉ង់​ ស្តីពីកិច្ចការងារស្រាវជ្រាវ និងការងារពាក់ព័ន្ធ។
━━━✥◈✥━━━
ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

Photos from Preah Sīhanouk Rāja Buddhist University's post 25/05/2026

សូមប្រគេន​ ជូនព័ត៌មាន អំពីអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Somaiya Vidyavihar University ប្រទេសឥណ្ឌា។
សម្រាប់ព័ត៌មានពិស្តារ និងការចុះឈ្មោះ សូមចូលទៅកាន់គេហទំព័រ៖ https://www.somaiya.edu/en/

Photos from Preah Sīhanouk Rāja Buddhist University's post 24/05/2026

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត តំណាងគណៈសង្ឃពុទ្ធសាសនាកម្ពុជា និមន្តដឹកនាំ ព្រះមន្ត្រីសង្ឃ ចូលរួម ទិវាវិសាខបូជាអង្គការសហប្រជាជាតិ លើកទី២១ នៅទីក្រុង Wuxi នៃសាធារណរដ្ឋប្រជាមានិតចិន

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងគណៈសង្ឃពុទ្ធសាសនាកម្ពុជា និមន្តដឹកនាំ ព្រះមន្ត្រីសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ទិវាវិសាខបូជាអង្គការសហប្រជាជាតិ លើកទី២១ នៅទីក្រុង Wuxi ខេត្ត Jiangsu នៃសាធារណរដ្ឋប្រជាមានិតចិន។

រាត្រីថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, 393 Preah Sisowath Quay. Phnom Penh
Phnom Penh
12000