Preah Sīhanouk Rāja Buddhist University

Preah Sīhanouk Rāja Buddhist University ការបណ្តុះបណ្តាល​ប្រកបដោយគុណភាព និងវិជ្ជាជីវៈ​ ស្របតាមស្ដង់ដារអប់រំ សីល សមាធិ បញ្ញា

25/08/2026

#វីដេអូសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និមន្តដឹកនាំនិស្សិតចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និមន្តដឹក...
25/08/2026

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និមន្តដឹកនាំនិស្សិតចូលរួមឈ្វេងយល់អំពីពិធីបុណ្យម៉ៅឡត់ ជាបុណ្យប្រពៃណីដ៏សំខាន់មួយរបស់សាសនិកឥស្លាមកម្ពុជា តបតាមការនិមន្តរបស់ លោកឧកញ៉ាឃ្នួរ ម៉ាត់ សា មេដឹកនាំសាសនាឥស្លាមក្រុមកនអ៊ីម៉ាំសាន់។

His Eminence Samdech Dr. Yon Seng Yeath, SBU's Rector​ and CIC's Secretary General is invited to preside over the celebration of Mawlid, an Islamic observance commemorating the birth of Prophet Muhammad and a community-cultural gathering of Muslim communities in Cambodia.
━━━✥◈✥━━━
ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦
August 25, 2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គន...
23/08/2026

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា ហោ សំណាង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក មន្ទីពេទ្យ កម្ពុជា ដែលបានឧបត្ថម្ភ ថវិកាចំនួន ២០,០០០,០០០ រៀល (ម្ភៃលានរៀល) សម្រាប់ប្រើប្រាស់ក្នុងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ។
សូមប្រសិទ្ធពរជ័យជូនលោកឧកញ៉ា សមប្រកបដោយពុទ្ធពរ​ បួនប្រការគឺអាយុ​ វណ្ណ:​ សុខ:​ ពល: កុំបីឃ្លៀងឃ្លាតឡេីយ។

ឯកឧត្តម បណ្ឌិត ឃូ វុឍ្ឍី អគ្គនាយកគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា ព្រមទាំងសហការី អញ្ជើញចូលថ្វា...
21/08/2026

ឯកឧត្តម បណ្ឌិត ឃូ វុឍ្ឍី អគ្គនាយកគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជា ព្រមទាំងសហការី អញ្ជើញចូលថ្វាយបង្គំ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ សម្តែងការគួរសម សុំឱវាទ និងពិភាក្សាលើការរៀបចំទស្សនកិច្ចសិក្សា របស់សមណនិស្សិត និស្សិត ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។
━━━✥◈✥━━━
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦

កិច្ចពិភាក្សារវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងអង្គការ GIZ-SAUP ទៅលើផែនការសកម្មភាពសម្រាប់ការរៀបចំ ទិវាសន្តិភាពអន្ត...
21/08/2026

កិច្ចពិភាក្សារវាងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងអង្គការ GIZ-SAUP ទៅលើផែនការសកម្មភាពសម្រាប់ការរៀបចំ ទិវាសន្តិភាពអន្តរជាតិ ការបណ្តុះបណ្តាលស្តីពីការអប់រំដើម្បីសន្តិភាព សិក្ខាសាលាស្តីពីពុទ្ធសាសនានិងសន្តិភាព និងការផ្តាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យដៃគូនៅអាស៊ីអាគ្នេយ៍ ។
A discussion between SBU and GIZ-SAUP on activity plans in 3rd quarter of 2026 such as Celebration of International Day for Peace, Summer School on Education for Peace, seminar on Buddhism and Peacebuilding, and South-South exchange.
━━━✥◈✥━━━
ថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
August 21, 2026

នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦  សម្ដេចព្រះមហាអរិយវង្ស បណ...
20/08/2026

នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និមន្តចូលរួម ទិវាជាតិអន្តរសាសនា ប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ (២០ សីហា ២០២៦) ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាបង្ការ ទប់ស្កាត់ អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។

19/08/2026

#វីដេអូដំណើរចុះប្រមូលទិន្នន័យលើការស្រាវជ្រាវប្រចាំឆ្នាំ២០២៦ ស្តីពី "ការអប់រំកម្រិតឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ” ។

លោក កែវ វិចិត្រ ប្រធានការិយាល័យស្រាវជ្រាវនិងផ្សព្វផ្សាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះស...
19/08/2026

លោក កែវ វិចិត្រ ប្រធានការិយាល័យស្រាវជ្រាវនិងផ្សព្វផ្សាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ ដឹកនាំក្រុមស្រាវជ្រាវចុះប្រមូលទិន្នន័យលើការស្រាវជ្រាវប្រចាំឆ្នាំស្តីពី "ការអប់រំកម្រិតឧត្តមសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ” ។
Mr. Keo Vichith, Head of Research and Media Office, representative of His Eminence Dr. Yon Seng Yeath, SBU's Rector led field work of annual research on "The Present Stage of Buddhist Higher Education at Preach Sihanouk Raja Buddhist University"
━━━✥◈✥━━━
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
August 19, 2026

ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦សម្ដេចព្រះមហាអរិយវង្ស បណ្ឌ...
19/08/2026

ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននិមន្តជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយសមណនិស្សិត និស្សិតជាបុគ្គលិកស្ម័គ្រចិត្តដែលកំពុងបម្រើការងារតាមការិយាល័យទាំងអស់នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ក្នុងឱកាសប្រកបដោយភាពស្និតស្នាលនេះ សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ក៏បានបើកឱកាសដល់សមណនិស្សិត និស្សិតជាបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ក្នុងការលើកឡើងនូវរាល់បញ្ហាប្រឈម និងសំណូមពរនានា ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ កែលម្អ និងជំរុញដំណើរការការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និមន្តផ្តល់បទសម្ភាសន៍ជាមួយលោកស្រីបណ្ឌិត Masako Marui សាស្ត្...
18/08/2026

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះសាកលវិទ្យាធិការ និមន្តផ្តល់បទសម្ភាសន៍ជាមួយលោកស្រីបណ្ឌិត Masako Marui សាស្ត្រាចារ្យសាកលវិទ្យាល័យ SOPHIA University និងលោកបណ្ឌិត តិហ្ស៊ុកា កូជី ទីប្រឹក្សា អង្គការសន្តិស្ម័គ្រចិត្ត ប្រចាំប្រទេសកម្ពុជា លើការស្រាវជ្រាវស្តីពី "The Representation of Ancient Buddhism in Contemporary
Cambodian History Education and The Transmission of Religious Knowledge" នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។

His Eminence Samdech Dr. Yon Seng Yeath, SBU's Rector joint the Key Informant Interview with Dr. Masako Marui, professor at SOPHIA University and Dr. Koji TESUKA, advisor to Santi Volunteer Association, Cambodia Office for their study on "The Representation of Ancient Buddhism in Contemporary
Cambodian History Education and The Transmission of Religious Knowledge"
━━━✥◈✥━━━
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
August 18, 2026

Address

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ, 393 Preah Sisowath Quay. Phnom Penh
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Preah Sīhanouk Rāja Buddhist University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Preah Sīhanouk Rāja Buddhist University:

Shortcuts

Share