NUM-Faculty of Information Technology

NUM-Faculty of Information Technology

Share

Faculty of Information Technology at National University of Management, Cambodia

Photos from NUM-Faculty of Information Technology's post 05/06/2026

កាលពីព្រឹក ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ សាស្ត្រាចារ្យ បុគ្គលិក និស្សិត នៃមហាវិទ្យាល័យព័ត៌មានវិទ្យា បានចូលរួមរត់ ក្នុងព្រឹត្តិការណ៍ «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» ក្រោមប្រធានបទ រត់ ដើរដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរព្រះស្រីឦសានវរ្ម័ន (ស.ស.រ)​។

Photos from NUM-Faculty of Information Technology's post 03/06/2026

មហាវិទ្យាល័យព័ត៌មានវិទ្យា
នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ មហាវិទ្យាល័យព័ត៌មានវិទ្យា ដឹកនាំដោយលោក សាស្ត្រាចារ្យ ព្រឹទ្ធបុរសមហាវិទ្យាល័យ បានរៀបអោយនិស្សិតឆ្នើម ធ្វើបទបង្ហាញពីដំណើរការនៃនិក្ខេបបទស្រាវជ្រាវ(Research Progress)របស់និស្សិតឆ្នើម(TOP-10) ជំនាន់ទី៣១ ចំនួន៩ក្រុមនៅសល់ ក្នុងចំណោម ១៧ក្រុម។

Faculty of Information Technology
On May 22, 2026, the Faculty of Information Technology, under the leadership of the Dean, organized a research progress presentation program for outstanding students from Cohort 31. The program highlighted representing of remaining 9 groups out of 17 groups.

Photos from NUM-Faculty of Information Technology's post 07/05/2026

🎉 សូមអបអរសាទរ មហាវិទ្យាល័យព័ត៌មានវិទ្យា!

មហាវិទ្យាល័យមានមោទនភាពយ៉ាងក្រៃលែង ដែលមហាវិទ្យាល័យ បានដាក់ពាក្យប្រកួតប្រជែងWURI 2026 ក្នុងប្រភេទ **Infrastructure/Technology** និងទទួលបាន **ជ័យលាភីលេខ១** 🥇។

សមិទ្ធផលនេះបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់មហាវិទ្យាល័យ ក្នុងការលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងឧត្តមភាពលើផ្នែកអប់រំ។ សូមអបអរសាទរដល់ក្រុមការងារទាំងអស់ដែលបានចូលរួមចំណែកដើម្បីទទួលបានជោគជ័យដ៏ល្អឥតខ្ចោះនេះ! 👏

🎉 Congratulations to the Faculty of Information Technology!

We are proud to announce that the Faculty of Information Technology submitted an application to WURI 2026 under the Infrastructure/Technology category and won 1st Prize 🥇.

This achievement reflects our faculty’s strong commitment to innovation, technology development, and academic excellence. Congratulations to everyone involved in this outstanding success! 👏

15/04/2026

អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦!

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តីជ័យមង្គលនេះ យើងខ្ញុំជាក្រុមរ៉ូបូតិក និងក្រុមនិស្សិតប្រកួតនានា សូមគោរពជូនពរជ័យបវរមហាប្រសើរជូនចំពោះ ឯកឧត្តម វង់ សំអាត និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺស្វាង ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏻🙏🏻🙏🏻

15/04/2026

អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦!

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តីជ័យមង្គលនេះ យើងខ្ញុំ សូមគោរពជូនពរជ័យបវរមហាប្រសើរជូនចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាភ្លឺស្វាង ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យអប់រំឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ🙏🏻🙏🏻🙏🏻

14/04/2026

សូមបួងសួងដល់គុណបុណ្យព្រះរតនាត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក
ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស. ២០២៦ តាមបីបាច់ថែរក្សាឯកឧត្តម
និងលោកជំទាវ លោក លោកស្រី ទទួលបាននូវ សុខភាពល្អបរិបូណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងជួបនូវពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#2026

31/03/2026

🎓 មហាវិទ្យាល័យព័ត៌មានវិទ្យា (Faculty of Information Technology)

📢 តើប្អូនៗនិស្សិតចង់បង្កើនជំនាញភាសាអង់គ្លេសរបស់ខ្លួនទេ?

នេះគឺជាឱកាសដ៏ល្អសម្រាប់ប្អូនៗនិស្សិតទាំងអស់!
មហាវិទ្យាល័យព័ត៌មានវិទ្យាសូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិតទាំងអស់ឱ្យបានជ្រាបថា ការចុះឈ្មោះសម្រាប់ វគ្គបណ្ដុះបណ្ដាលខ្លីផ្នែកភាសាអង់គ្លេស (English Course for Communication Skill) បានបើកដំណើរការហើយ។

✅អ្វីដែលប្អូនៗទទួលបានបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ៖

- ជំនាញនិយាយភាសាអង់គ្លេសដោយមានទំនុកចិត្ត
- ជំនាញទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃ និងក្នុងវិស័យបច្ចេកវិទ្យា
- ការអនុវត្តជាក់ស្ដែងជាមួយការនិយាយជាភាសាអង់គ្លេស

📅 ព័ត៌មានអំពីវគ្គសិក្សា៖

- កាលវិភាគ៖ ថ្ងៃច័ន្ទ ទៅដល់ ថ្ងៃសុក្រ
- ម៉ោងសិក្សា៖ 11:00 am - 12:30 pm
- ទីកន្លែង៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាខាវត្តភ្នំ

🎯 អ្នកណាអាចចុះឈ្មោះបាន?
- និស្សិតទាំងអស់នៅក្នុងមហាវិទ្យាល័យព័ត៌មានវិទ្យា (និស្សិតឆ្នាំទី១ ត្រូវបានលើកទឹកចិត្តជាពិសេស)
- កម្រិត Elementary និង Intermediate
- មិនទាមទារបទពិសោធន៍ពីមុនមកឡើយ

🔗 លីងសម្រាប់ការចុះឈ្មោះវគ្គសិក្សា៖
https://t.me/+nnEuOsY5oNFhMTll

📞 សម្រាប់ព័ត៌មានបន្ថែម៖ ០១១ ៣៥៥ ២៦៣

Photos from NUM-Faculty of Information Technology's post 20/03/2026

មហាវិទ្យាល័យព័ត៌មានវិទ្យា
-------------------------

នាថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៦ មហាវិទ្យាល័យព័ត៌មានវិទ្យា ដឹកនាំដោយលោក សាស្ត្រាចារ្យ ព្រឹទ្ធបុរស មហាវិទ្យាល័យ បានរៀបចំកម្មវិធីការពារនិក្ខេបបទស្រាវជ្រាវ(Proposal Defense)របស់និស្សិតឆ្នើម(TOP-10) ជំនាន់ទី៣១ ចំនួន១៧ក្រុម។

Faculty of Information Technology
On March 20, 2026, the Faculty of Information Technology, led by the Dean, organized a research proposal defense program for outstanding students (Top 10) within Cohort 31​ within 17 groups.

11/03/2026

សូមជម្រាបជូនបងប្អូន អោយបានជ្រាបថា ព្រឹត្តិការណ៍នៃ ការប្រកួតប្រជែង Arduino Based Community’s Problem Competition ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ!

📅 កាលបរិច្ឆេទប្រកួត៖ ថ្ងៃ សុក្រ ទី 13 ខែ មីនា ឆ្នាំ ២០២៦
📍 ទីតាំង៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវត្តភ្នំ

📣 កុំភ្លេចចូលរួមទស្សនា និងចែករំលែក ដើម្បីគាំទ្រក្រុមដែលអ្នកស្រឡាញ់!


-FIT

Photos from National University of Management's post 17/12/2025
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


St. 96 Christopher Howes Phnom Penh BS16
Phnom Penh