សាលាបឋមសិក្សា ទ្រៀល

សាលាបឋមសិក្សា ទ្រៀល

Share

ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ

Photos from សាលាបឋមសិក្សា ទ្រៀល's post 31/03/2026

ព្រឹកថ្ងៃទី 31/3/2026 សាលាបឋមសិក្សា ទ្រៀល រៀបចំពិធីសូត្រមន្តសុំសិរីសួស្តី ប្រោសព្រំតាមដងផ្លូវមុខសាលានិងក្នុងសាលា និងអប់រំផ្លូវចិត្តដោយធ្វើសម្មាធិជាមួយលោកគ្រូ អ្នកគ្រូ លោកតា លោកយាយ ព្រមទាំងសិស្សានុសិស្សផងដែរ

Photos from សាលាបឋមសិក្សា ទ្រៀល's post 14/02/2026

សួនបំណិនជីវិត (ដាំស្ពៃ) ក្នុងសាលា ត្រូវបានប្រមូលផលហើយនៅថ្ងៃនេះ.

Photos from សាលាបឋមសិក្សា ទ្រៀល's post 13/02/2026

រសៀលថ្ងៃទី13-2-2026 លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាទ្រៀល ដឹកនាំក្រុមប្រឹក្សាកុមារវេនពេលរសៀល ចុះពិនិត្យ តូបលក់អាហារក្នុងសាលា ដើម្បីរកអាហារដែលសាលាបានហាមឃាត់មិនឲ្យលក់ និងខូចគុណភាព. សមាសភាពដែលចូលរួមសរុបគ្រូ ៥នាក់ ស្រី៤នាក់ ក្រុមប្រឹក្សាកុមារ ១០នាក់ស្រី១០នាក់ សិស្ស៤នាក់ស្រី៤នាក់ .
ជាលទ្ធផលឃើញថា បានដកហូតនូវប្រភេទចាហួយ និងអាហារហាមឃាត់ផ្សេងទៀត ដើម្បីយកទៅបំផ្លាញចោល.

Photos from សាលាបឋមសិក្សា ទ្រៀល's post 21/11/2025

លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា ទ្រៀល ចំនួន ១១នាក់ស្រី ៩នាក់ បានទទួល គ្រឿងឥស្សរិយយស មេដាយ សំរឹទ្ធ នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកតាំងគោក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ

Photos from សាលាបឋមសិក្សា ទ្រៀល's post 13/11/2025

ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាបឋមសិក្សា ទ្រៀល បើកប្រជុំស្តីពី ការរៀបចំឯកសា ស្តង់ដាសាលាគំរូ ដោយមានការចូលរួមធ្វើបទបង្ហាញ ដោយលោកគ្រូ នួន សំអឿន នាយកសាលាបឋមសិក្សា មាសគង់ ដែលជាគ្រូបង្គោល.

Photos from សាលាបឋមសិក្សា ទ្រៀល's post 01/11/2025

សាលាបឋមសិក្សា ទ្រៀល សូមថ្លែងអំណរគុណដល់លោក ប៉ូច សុខលាង និង អ្នកស្រី សែន សុធារ៉ា ព្រមទាំងកូនៗ អាជីវករ នៅភូមិរំចេក ( លៀង ធារ៉ា ) ដែលបានឧបត្ថម្ភកាតាបចំនួន12 សម្រាប់ចែកជូនទៅសិស្សជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦នេះ។ សូមជូនពរ សុខភាពល្អ សំណាងល្អ និងលក់ដូរប្រចាំថ្ងៃកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន។

28/10/2025

សេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាក ១ថ្ងៃ របស់សាលាបឋមសិក្សា ទ្រៀល នៅថ្ងៃទី ២៩ តុលា ២០២៥. សូមជ្រាបជាដំណឹង ❤️❤️❤️

26/10/2025

នេះជាគំរូ ឯកសណ្ឋាន របស់សាលាបឋមសិក្សា ទ្រៀល ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ. សូមមាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ក្នុងបឋមទ្រៀល ទិញ​ឯកសណ្ឋានតាមគំរូនេះ ឲ្យបានគ្រប់ៗគ្នា

26/10/2025

ការជូនដំណឹងរបស់ សាលាបឋមសិក្សា ទ្រៀល អំពីដំណើរការនៃការចូលរៀន.

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


6A
Phnom Penh