វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical Institute

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical Institute

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical Institute ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម
Industrial Technical Institute - ITI 3

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា========================== នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិន តារ៉ា ន...
21/08/2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា
==========================
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថាន និងលោក គិត ចាន់ថង ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍និស្សិត នៅសាលប្រជុំក្រវ៉ាន់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ នាយករង នាយិការង ប្រធានការិយាល័យ ដេប៉ាតឺម៉ង់ សិស្ស និស្សិត សរុបចំនួន ២៧៥នាក់។
បន្ទាប់ពិធីចុះអនុស្សរណៈចប់ ប្រតិភូក៏បានអញ្ជើញទស្សនកិច្ចតាមបន្ទប់បណ្តុះបណ្តាល និងរោងជាងនៃវិទ្យាស្ថានទាំង៣ ផងដែរ។

ពិធីបើកវគ្គបបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ជូនបុគ្គលិកក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក ស្ថិតក្រោមគម្រោងជំនាញដើម្បីការង...
21/08/2026

ពិធីបើកវគ្គបបណ្តុះបណ្តាលជំនាញទន់ (Soft Skills) ជូនបុគ្គលិកក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ឯ.ក ស្ថិតក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ (SBJ)
==========================
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មស្តីទី លោក សយ សុខឃាង នាយករង និង លោក ចាប សុភាព Assistant Manager ក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ឯ.ក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញទន់ដើម្បីប្រសិទ្ធភាពការងារ (Soft Skills) ដល់បុគ្គលិកក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ឯ.ក ស្ថិតក្រោមគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី អ៊ុច សុផៃ នាយិកាCareer Connect នៃអង្គការ DDD តំណាងក្រុមហ៊ុនមីនេបៀ (ខេមបូឌា) ឯ.ក ថ្នាក់ដឹកនាំវិទ្យាស្ថាន គ្រូឧទ្ទេស និងសិក្ខាកាមសរុប ៦៨នាក់។

20/08/2026

១០ចំណុចដែលត្រូវត្រួតពិនិត្យរថយន្ត មុនចេញដំណើរដោយសុវត្ថិភាព
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានជំនាញដូចជា៖
១. ដំឡើង និងជួសជុលរថយន្ត
២. ប្រឹក្សា និងគ្រប់គ្រងផ្នែកយានយន្ត
៣. ថែទាំ និងជួសជុលរថយន្តទំនើប និងរថយន្តអគ្គិសនី
៤. ដំឡើង និងផ្គុំផលិតផលអេឡិចត្រូនិក
៥. ដំឡើង និងថែទាំជណ្ដើរយន្ត
៦. ដំឡើង និងថែទាំបរិក្ខារត្រជាក់
៧. មេកានិកឧស្សាហកម្ម
ព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖
០១៥ ៨២១ ៨២៧
០១៦ ៨២១ ៨២៧
០១៧ ៨២១ ៨២៧
០៦០ ៨២១ ៨២៧


19/08/2026

ចំណាប់អារម្មណ៍តំណាងក្រុមហ៊ុនលើការ "ការពាររបាយការណ៍ និងសារណាបញ្ចប់ការសិក្សារបស់សិ​ស្សនៅ I.T.I"

ពិធីបើកសិក្ខាសាលា ស្តីពីការដំឡើងម៉ាស៊ីនត្រជាក់ធុនតូចតាមបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនដាយគីន=======================ថ្ងៃទី១...
18/08/2026

ពិធីបើកសិក្ខាសាលា ស្តីពីការដំឡើងម៉ាស៊ីនត្រជាក់ធុនតូចតាមបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនដាយគីន
=======================
ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មស្តីទី Mr. Tanaka Toshiyuki នាយកក្រុមហ៊ុនដាយគីនអ៊ែខនឌីសិននីង (ខេមបូឌា) ឯ.ក បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការដំឡើងម៉ាស៊ីនត្រជាក់ធុនតូចតាមបទដ្ឋានបច្ចេកទេសរបស់ក្រុមហ៊ុនដាយគីន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី អ្នកបច្ចេកទេសក្រុមហ៊ុន លោកនាយករង លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យ ដេប៉ាតឺម៉ង់ គ្រូបច្ចេកទេសបរិក្ខារត្រជាក់ ព្រមទាំងសិស្ស និស្សិតបរិក្ខារត្រជាក់ សរុបអ្នកចូលរួមចំនួន៧៨នាក់។

កម្មវិធីតម្រង់ទិសជំនាញ និងទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ និងសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក, ខេត្តសៀមរ...
17/08/2026

កម្មវិធីតម្រង់ទិសជំនាញ និងទស្សនកិច្ចសិក្សារបស់ថ្នាក់ដឹកនាំ និងសិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក, ខេត្តសៀមរាប
======================
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានស្តីទី លោកធួក សំនឿន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញ និងទស្សនកិច្ចសិក្សារបស់សិស្សានុសិស្សវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស ពួក នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
កម្មវិធីនេះមានការអញ្ជើញចូលរួមលោក អាន លីមខេង នាយកវិទ្យាល័យ លោកនាយករង លោក លោកស្រីជាប្រធានការិយាល័យ ដេប៉ាតឺម៉ង់ និងសិស្សានុសិស្សមកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក សរុប ចំនួន ៧៨នាក់ ស្រី៩នាក់​ ។
កម្មវិធីទស្សនកិច្ចនេះ ក្នុងគោលបំណងស្វែងយល់ពីជំនាញនៅវិទ្យាស្ថាន ឧបករណ៍បរិក្ខារដោយផ្ទាល់ ក៏ដូចជាតម្រង់ទិសដៅសម្រាប់សិស្សឆ្នាំទី៣ (C3) ក្រោយពីប្រឡងបញ្ចប់សញ្ញាបត្រវិជ្ជាជីវៈ កម្រិត៣ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះបានបន្តការសិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជំនាញដំឡើងនិងថែទាំរថយន្ត ចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង ...
17/08/2026

និស្សិតនៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ជំនាញដំឡើងនិងថែទាំរថយន្ត ចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌា) ឯ.ក
==========================
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានស្តីទី ការិយាល័យសេវាកម្ម និងផលិតកម្ម បានដឹកនាំនិស្សិតជំនាញដំឡើងនិងថែទាំរថយន្តចំនួន ៣២នាក់ ចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌា) ឯ.ក រយៈពេល ៦ខែ

និស្សិតទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
»ទទួលបានប្រាក់ឧបត្ថម្ភពីក្រុមហ៊ុមចំនួន120$/ខែ
»ក្រុមហ៊ុនបង់វិភាគទាន ប.ស.ស ជូន
»ទទួលបានអាហារ២ពេល ពេលព្រឹក និងថ្ងៃត្រង់
»ទទួលបានការបណ្តុះបណ្តាលនៅកន្លែងការងារ
»ទទួលបានប្រាក់ឧបត្ថម្ភពីគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរចំនួន60$/ខែ សម្រាប់រយៈពេល៣ខែ។
========================
ឱកាសល្អសម្រាប់ប្អូនៗដែលទើបប្រឡងបាក់ឌុប អាចជ្រើសជំនាញដំឡើង និងថែទាំរថយន្ត និងចុះឈ្មោះចូលរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដោយទទួលបានអាហារូបករណ៍ ១០០% មានឱកាសចុះកម្មសិក្សាជាមួយក្រុមហ៊ុនដៃគូធំៗរបស់វិទ្យាស្ថាន និងទទួលបានអត្ថប្រយោជន៍ដូចខាងលើ។
ITI រៀនរយៈពេលខ្លី មានជំនាញ ឆាប់ទទួលបានការងារ និងចំណូល!
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖
017 821827
060 821827
015 821827
016 821827
អសយដ្ឋាន ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងក្រោយវត្តទឹកថ្លា)

ពិធីសំណេះសំណាលជាមួយនិស្សិតជំនាញដំឡើង និងថែទាំរថយន្ត មុនពេលចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌ...
14/08/2026

ពិធីសំណេះសំណាលជាមួយនិស្សិតជំនាញដំឡើង និងថែទាំរថយន្ត មុនពេលចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌា) ឯ.ក
==========================
នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានស្តីទី លោក សយ សុខឃាង បានជួបសំណេះសំណាលជាមួយនិស្សិតជំនាញដំឡើង និងថែទាំរថយន្ត មុនពេលចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌា) ឯ.ក។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករង លោក លោកស្រីជាប្រធានការិយាល័យ ដេប៉ាតឺម៉ង់ ព្រមទាំងនិស្សិតត្រូវចុះកម្មសិក្សាចំនួន ៣២នាក់។

លោក សយ សុខឃាង បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់និស្សិតដូចខាងក្រោម៖
»ត្រូវគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុហ៊ុន
»ចេះធ្វើការងារជាក្រុម មានទំនាក់ទំនងល្អជាមួយអ្នករួមការងារ
»យកចិត្តទុកដាក់ តស៊ូព្យាយាម អត់ធ្មត់នឹងការងារ
»ត្រូវដាក់ពាក្យស្នើសុំប្តូរវេនមករៀននៅពេលយប់វិញ
»ត្រូវរៀបចំសរសេររបាយការណ៍ចុះកម្មសិក្សា ក្រោយពេលបានជ្រើសរើសប្រធានបទរួច
»ត្រូវទំនាក់ទំនងទៅក្រុមហ៊ុន និងវិទ្យាស្ថាន ក្នុងករណីមានបញ្ហា។

សូមបញ្ជាក់ថា និស្សិតដែលត្រូវចុះកម្មសិក្សានៅក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វែកឆឺរីង (ខេមបូឌា) ឯ.ក ទាំង៣២នាក់ បានរៀននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម កម្រិត៥ (ជាន់ខ្ពស់បច្ចេកទេស) ជំនាញ ដំឡើង និងថែទាំរថយន្ត ទើបតែចប់ឆ្នាំទី១ គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ។
ការចុះកម្មសិក្សារយៈពេល ៦ខែនេះ និស្សិតទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖
»ទទួលបានប្រាក់ឧបត្ថម្ភពីក្រុមហ៊ុមចំនួន120$/ខែ
»ក្រុមហ៊ុនបង់វិភាគទាន ប.ស.ស ជូន
»ទទួលបានអាហារ២ពេល
»ទទួលបានការបណ្តុះបណ្តាលនៅកន្លែងការងារ
»ទទួលបានប្រាក់ឧបត្ថម្ភពីគម្រោងជំនាញដើម្បីការងារកាន់តែប្រសើរចំនួន 60$/ខែ សម្រាប់រយៈពេល៣ខែ។

សកម្មភាពចុះផ្សព្វផ្សាយនៅរោងចក្រ Tongyuan (Cambodia) Garments Co., Ltd. =========================នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ...
14/08/2026

សកម្មភាពចុះផ្សព្វផ្សាយនៅរោងចក្រ Tongyuan (Cambodia) Garments Co., Ltd.
=========================
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មស្តីទីក្រុមការងារបានចុះទៅផ្សព្វផ្សាយនៅរោងចក្រ Tongyuan (Cambodia) Garments Co., Ltd. បានជួបប្រជុំជាមួយតំណាងរោងចក្រ និងក្រុមការងារគ្រប់គ្រងផ្នែកនីមួយៗរបស់រោងចក្រក្នុងការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីគាត់បានផ្សព្វផ្សាយបន្តជូនដល់បងប្អូនកម្មករនៅរោងចក្រកំពុងបំពេញការងារ ដែលមានអ្នកចូលរួម៥៨នាក់ ស្រី២០នាក់។

កិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង...
14/08/2026

កិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្ត
==========================
នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានស្តីទី បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្ត ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាបប្រធាន អនុប្រធាន សមាជិក សមាជិកា អនុគណៈកម្មការ ក្រុមការងារទទួលបន្ទុក កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រចាំវិទ្យាស្ថានផងដែរ។

គោលបំណងនៃកិច្ចប្រជុំគឺក្តាប់ឱ្យបាននូវលទ្ធផលនៃការអនុវត្តការងារ ការប្រឈម ដំណោះស្រាយ សំណូមពរ និងដាក់ចេញនូវទិសដៅអនុវត្តបន្ត។

Address

មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh
12102

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00

Telephone

023883039

Website

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម - Industrial Technical Institute:

Shortcuts

Share