ពន្លឺពុទ្ធចក្រ

ពន្លឺពុទ្ធចក្រ

Share

Cambodian Monk

09/04/2026

654 តើបាយសីតំណាងអ្វី ?
វគ្គ ១
ជាដំបូងសូមពន្យល់អំពីពាក្យថា បាយសី គឺមកពីពាក្យថា បាស្រី = មេបា មានន័យថា គឺជាអ្នកបីបាច់ថែរក្សាយើងគឺដូចជាមាតានិងបិតា ប្រៀបដូចជា មេរៈ និង មេរុ មេរុនេះឯងដែលដើរតួនាទីសំខាន់បំផុតគឺជា ហើយមូលហេតុអ្វីបានជាពាក្យ បា ទាក់ទងជាមួយពាក្យ ស្រី គឺមានន័យថា បា គឺគាត់បានផ្ដល់នូវសេរី ដល់កូនចៅប្រុសស្រីទាំងអស់គ្នា ហើយទាក់ទង និង ការរៀបបាយសី គឺមានន័យថាការរៀបគោរពប្រតិបត្តិ ជាកិច្ចក្នុងការដឹងគុណទៅដល់បុព្វបុរស ឬ បុព្វការីជនដែលបានកកើតបុត្រធីតាគ្រប់រូបដោយព្រហ្មវិហារធម៌បួន មានមេត្តា ករុណា មុទិតា ឧបេក្ខា ។ ហើយបែរមករឿងបាយសី តាមថ្នាក់នីមួយៗ ។
-បាយសី ១ ថ្នាក់ តំណាងឱ្យការគោរពដឹងគុណចំពោះមាតានិងបិតា សូម្បីតែយើងដាក់ស្លាធម៌ដូង ១ គូរអមនៃគ្រឿងសក្ការៈគ្រូបាអាចារ្យ ឬ ដែលយើងហៅថាគ្រូបាធ្យាយ យើងមានស្លាធម៌ដូង ១ គូរ មានបាយសីប៉ាក់ឆាម ១ គ្រឿង មានទាន ៥ ធូប ៥ មានស្លាធម៌ដៃ មានក្រណាត់ស ៤ ហត្ថ ទឹកអប់ឆ្វេងស្ដាំ តាមចំណាំដោយមានទៀន ១ គូរ ការរៀបចំបែបនេះ គឺខ្មែរយើងហៅថាការប្រតិបត្តិទៅដល់បាយសី ឬ បាស្រី ឬ បាសិរី គឺការគោរពនឹកឃើញដល់គុណមាតាបិតានេះហើយហៅថាបាយសីមួយថ្នាក់នេះឯង ដែលយើងហៅថាបាស្រីប៉ាក់ឆាម ហើយសូម្បីតែស្លាធម៌ដូងក្ដី ឬ សាជី ដែលបានគ្របពីលើស្លាធម៌ដូងក្ដី បើយើងនិយាយទៅតាមព្រហ្មញ្ញសាសនាជារឿងមួយផ្សេងទៀត មានន័យថា គឺជាការគោរពដឹងគុណទៅដល់អទិទេពជាចម្បងដែលបានបង្កើតជីវិតសត្តនិករទាំងឡាយ គឺជាការរំលឹកគុណដល់ព្រះសិវៈ និង នាងឧម៉ាភវតី ដែលយើងគោរពអត្ថន័យនៃការកកើតជីវិត គឺមានទម្រលឹង្គ និង យោនី អញ្ចឹងហើយស្លាធម៌ដូងគឺតំណាងឱ្យលឹង្គ ហើយសាជីដែលគ្របនៅលើដូង គឺតំណាងឱ្យយោនី នេះបានន័យថា បើសិនជាគ្មានលិង្គ និង យោនីទេនោះជីវិតប្រាកដជាគ្មានកើតឡើងបានឡើយ នេះជាអត្ថន័យបាយសីប៉ាក់ឆាម ។
ហើយចំណែកបាយសីបីថ្នាក់តំណាងអ្វី បើយើងនិយាយន័យក្នុងព្រះពុទ្ធសាសនាគឺតំណាងឱ្យគុណនៃត្រ័យសរណៈគមមាន ពុទ្ធរតនៈ ធម្មរតនៈ សង្ឃរតនៈ ។ បើយើងនិយាយអំពីនិស្ស័យក្នុងទេវនិយមគឺតំណាងឱ្យអទិទេពទាំង ៣ មានព្រះសិវៈ ព្រះព្រហ្ម ព្រះវិស្ណុ បើយើងនិយាយអំពីវិស័យ ព្រាហ្មនិយម គឺតំណាងឱ្យម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ភ្នំ ព្រៃព្រឹក្សា អ្នកតា វល្លិ គឺមានចំណុច ៣ ដូចគ្នាអញ្ចឹងដែរ ។
-ហើយចំណែកបាយសី ៥ ថ្នាក់ តំណាងឱ្យអ្វី គឺតំណាងឱ្យសិក្ខាបទសីលទាំង ៥ ក្នុងព្រះពុទ្ធសាសនា ប៉ុន្តែបើយើងនិយាយអំពីនិស្ស័យព្រាហ្ម ឬ ព្រហ្មញ្ញ គឺតំណាងឱ្យចរិយាសម្បត្តិ ឬ បុគ្គលិកលក្ខណៈទាំង ៥ ដូចជាបុរសប្រុស មានដើមទ្រូង ៥ ហត្ថដូចដំរី មានន័យថា មនុស្សប្រុសត្រូវសន្ដោសភរិយាដោយខ័ន្ដ ៥ យ៉ាង មនុស្សស្រីត្រូវសន្ដោសស្វាម៉ីដោយ ខ័ន្ដ ៥ យ៉ាង ចំណែកមាតាបិតាត្រូវសន្ដោសបុត្រធីតាដោយខ័ន្ដ ៥ យ៉ាង ចំណែកបុត្រធីតាត្រូវមានកាតព្វកិច្ចមើលថែរអ្នកមានគុណដោយខ័ន្ដ ៥ យ៉ាងដូចគ្នា នេះគឺជាតួមួយ តំណាងឱ្យតួរលេខ ៥ ហើយខ័ន្ដ ៥ មួយទៀតគឺសំដៅទៅលើបញ្ចខ័ន្តទាំង ៥ មានរូបវេទនាសញ្ញា សង្វា និង វិញ្ញាណខ័ន្ដ ។
-ហើយបាយសី ៧ ថ្នាក់តំណាងឱ្យអ្វី គឺតំណាងឱ្យញាត្តិការទាំង ៧ សន្ដានតាមបែបពុទ្ធសាសនា ។
បើតាមលទ្ធិព្រាហ្ម គឺតំណាងឱ្យសត្តគរិភ័ណ្ឌ បានន័យថាភ្នំទាំង ៧ ដែលហុំព័ទ្ធជុំវិញនៃភ្នំព្រះសុមេ ដើម្បីគេធ្វើពិធីកូរសមុទ្ទទឹកដោះ ។
-ហើយបាយសី ៩ ថ្នាក់តំណាងឱ្យអ្វី ក្នុងលទ្ធិព្រាហ្មណ៍ គឺតំណាងឱ្យតួអង្គអវតាទាំង ៩ របស់ព្រះសិវៈ ឬ មួយបែបទៀត តំណាងឱ្យទិសទាំង ៩ គឺទិសជុំវិញមាន ៨ + ទិសកណ្ដាល ១ សរុប ៩ ទិស ។
ហើយបើយើងនិយាយតាមលទ្ធិព្រះពុទ្ធសាសនាគឺ តំណាងឱ្យមគ្គ ៤ ផល ៤ និពាន្ដ ១ ។
-ហើយបាយសី ១២ ថ្នាក់ គឺតំណាងឱ្យគុណមាតា ឬ តំណាងឱ្យធាតុនៅក្នុងតួខ្លួនទាំង ១២ ។
-ហើយបាយសី ២១ ថ្នាក់ គឺតំណាងឱ្យគុណបិតា ហើយបើយើងបូកបញ្ចូលគ្នាគុណមាតា ១២ + គុណបិតា ២១ = ៣៣ ថ្នាក់ ស្មើនឹងគុណអក្ខរាទាំង ៣៣ តួ ព្យញ្ជនៈទាំង ៣៣ អាការៈទាំង ៣៣ ក្នុងរាង្គកាយ ទាំងអស់នេះហើយគឺជានិមិត្តរូបនៃការតំណាងឱ្យបាយសី ។
ហើយការរៀបចំបាយសី ឬ តំឡើងបាយសី គឺត្រូវរៀបចំតាមកាល និង ពេលវេលាឱ្យបានច្បាស់លាស់ ទើបទទួលបាននូវកំលាំងបុណ្យ និង កំលាំងថាមពល ។
-បញ្ជាក់ ៖ គ្រូដែលរៀបចំតំឡើងបាយសី ឬ អាសនៈគ្រូបាធ្យាយ គឺត្រូវដឹងតំបន់ដែលមានថាមពលនៅក្នុងផ្ទះ ត្បិតការគោរពប្រតិបត្តិមែន ប៉ុន្តែមិនចេះតែដាក់តាមកន្លែងចេះតែបានបុណ្យបានផលនោះទេ គឺម្ចាស់ផ្ទះ ឬ គ្រូ ត្រូវស្គាល់តំបន់ដែលមានឫទ្ធិ និង លាភនៅក្នុងផ្ទះ ទិសនេះ + ជ្រុងនេះ គឺវាជាមិត្ត ជួយលើករាសីរបស់ម្ចាស់ផ្ទះ ឬ ម្ចាស់អាសនៈ ឬ មួយជ្រុងទៀតវាជាសត្រូវជាមួយនឹងខែឆ្នាំរបស់ម្ចាស់ផ្ទះ ហើយជ្រុងមួយទៀតមិនមែនជាមិត្ត និង មិនមែនជាសត្រូវរបស់ម្ចាស់ផ្ទះ ។
សូមប្រយ័ត្នក្នុងការតំឡើង និង ជ្រើសរើសទីតាំងក្នុងបរិវេណផ្ទះយើង ។
ឧទាហរណ៍ ៖ បើដាក់ចំទិសសត្រូវនោះថាមពលនៃការបង្កើតសត្រូវ ឬ បញ្ហាផ្សេងៗគឺកាន់តែច្រើន នៅពេលដែលកំលាំងសត្រូវខ្លាំងៗគឺវាប្រាកដជាបំផ្លាញម្ចាស់ផ្ទះ ឬ បំផ្លាញខ្លួនយើងខ្លួនឯងវិញហើយ ។
ឧទាហរណ៍១ ៖ មានកូនសិស្សមួយចំនួនខលមកនិយាយថា ខ្ញុំរៀបចំតាំងពីតូចរហូតដល់ធំគឺនៅតែខុសហេតុអ្វី ? លោកគ្រូក៏ឆ្លើយថា ៖ មកពីយើងរៀបនៅត្រង់កន្លែងដដែលគឺជាកន្លែងដែលខុស មិនព្រមផ្លាស់ប្ដូរកន្លែងគឺដោយសារជ្រុងកន្លែងតំបន់នោះ គឺវាអត់គាំទ្រ ឧបត្ថម្ភជាមួយនឹងរាសីខែឆ្នាំរបស់យើង ពីព្រោះវាជាសត្រូវជាមួយរាសីយើង នៅពេលដែលយើងផ្លាស់ប្ដូរចំតំបន់ដែលលើករាសីខែឆ្នាំរបស់យើង គឺយើងមានចិត្តជ្រះថ្លាចង់អុចធូបគោរពបូជាប្រតិបត្តិដោយពាក្យដែលមានក្រមសីលធម៌ ពិរោះពិសារ យើងជ្រះថ្លាក្នុងការបួងសួងផ្សេងៗ ............................. ។
ឧទាហរណ៍ ៖ កូនចៅសុំបួងសួងឱ្យសុខសប្បាយទទួលបានលាភជ័យ សិរីសួស្ដី ឈ្នះអស់មារសត្រូវ ។ គឺបន្លឺនូវវាចាឮៗ វានឹងឮទៅកាន់តំបន់កន្លែងនោះហើយតំបន់ល្អនៃអាសនៈនោះគឺចាប់យកនូវសំឡេងដែលយើងបួងសួង ហើយក៏បញ្ជូនទៅដល់កំលាំងផ្កាយកំណើតដែលទ្រទ្រង់ទិសនៃរាសីរបស់បុគ្គលដែលគោរពបដិបត្តិនោះ ពេលនោះគឺទទួលបាននូវតេជៈថាមពល ហើយថាមពលនោះគឺទ្រទ្រង់រូបយើងវិញ ពេលនោះហើយយើងនឹងទទួលបានលទ្ធផលស័ក្ដិសិទ្ធិពិតៗ ។
បញ្ជាក់ ៖ អាសនៈរបស់លោកអ្នក ដែលបានតំឡើងរួចហើយគួរតែដាក់ឈ្មោះអាសនៈនោះផងពីព្រោះជាកន្លែង ឬ ជាដ្ឋានដ៏ពិសិដ្ឋដែលយើងគោរពបូជាអស់មួយជីវិត ។

វគ្គ ២
តើការរៀបចំបាយសី តំណាងឱ្យអ្វី?
តើបាយសីមានលក្ខណៈយ៉ាងដូចម្ដេច ?
-នៅក្នុងសង្គមខ្មែរ ការសាងបាយសីគឺក្នុងគោលបំណងដើម្បីប្រើប្រាស់ក្នុងពិធីសាសនទេ ដូចជាពិធីដែលទាក់ទងនឹងពិធីព្រហ្មញ្ញសាសនា ឬ សាសនាហិណ្ឌូ ឬ ក៏សាសនាព្រលឹងរបស់ខ្មែរយើងកាលពីសម័យដើម ប៉ុន្តែបើនិយាយឱ្យចំទៅគឺស្ថិតក្រោមសាសនាព្រហ្មញ្ញ ។
ប៉ុន្តែបើយើងសង្កេតឃើញថានៅតែបន្តធ្វើបាយសី ទោះស្ថិតក្រោមសាសនាព្រះពុទ្ធក៏ដោយ ដូច្នេះហើយគឺវាពិបាកកាត់ផ្ដាច់រវាងសាសនាព្រហ្មញ្ញ និង សាសនាព្រះពុទ្ធ ខ្លាំងណាស់ ថ្វីត្បិតតែខ្មែរយើង 95% បច្ចុប្បន្ននេះបានគោរពបូជាទៅតាមសាសនាព្រះពុទ្ធក៏ដោយប៉ុន្តែទំលាប់ប្រចាំថ្ងៃ និង ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងគឺនៅតែប្រកាន់ខ្ជាប់ទៅនឹងលទ្ធិសាសនាព្រហ្មញ្ញ និង សាសនាព្រលឹងដដែល ។
ហេតុដូច្នេះហើយ ខ្ញុំសូមអនុញ្ញាតពន្យល់នូវពាក្យបាយសីនេះ តើគេធ្វើនៅពេលណា ?
គឺគេធ្វើនៅក្នុងអំឡុងពេលប្រារព្ធនូវពិធីសាសនាផ្សេងៗ ហើយការធ្វើបាយសីនេះក្នុងគោលបំណងរំលឹកនឹកគុណដល់ ពួកទេវៈទាំងឡាយដែលស្ថិតក្នុងស្ថានសួគ៌ដ៏ស័ក្ដិសិទ្ធិ ហើយយើងសង្ឃឹមថាការរំលឹកនឹកដល់ពួកទេវៈទាំងឡាយនេះនឹងទទួលបានមកនូវសេចក្ដីសុខ សេចក្ដីចម្រើន និង ទទួលបាននូវរិទ្ធានុភាពកើតឡើងក្នុងពេលនៃការធ្វើពិធីនេះ ហើយការរៀបចំបាយសី គឺគេធ្វើឡើងមានសណ្ឋានផ្សេងៗគ្នា នៅក្នុងសង្គមខ្មែរគេធ្វើបាយសីមាន ៣រួត ៥រួត ៧រួត ៩រួត ១២រួត ១៥រួត ១៨រួត ជាដើម ។
ឥឡូវសុំលើកយកតែ ៣រួត ឬ ៣ជាន់ , ៥រួត ឬ ៥ជាន់ , ៧រួត ឬ ៧ជាន់ ។ បាយសី គឺគេយកដើមចេកមកធ្វើហើយមានជើងទ្រ ៣ ជ្រុង ឬ ទម្រ ៣ជាន់ ហើយតួបាយសីមួយមិនមានធាងទេ តែមានរួតតាមលំដាប់ដែលយើងចង់បាន ហើយតួបាយសីទាំងមូលគឺតំណាងទៅលើតួភ្នំព្រះសុមេ ឬ ភ្នំសុមេរុ ដែលជាស្ដេចភ្នំ ហើយភ្នំសុមេរុនៅឯណា បើតាមទ្រឹស្ដីសាសនាយើងមើលដោយភ្នែកមនុស្សយើងមិនឃើញឡើងដោយសារភ្នំនេះ គឺជាទេវបុរី គឺជាទីក្រុងរបស់ពួកអទិទេពដែលមនុស្សមិនអាចមើលឃើញទេ បើតាមទ្រឹស្ដីសាសនាភ្នំសុមេរុនេះគឺជាស្ដេចភ្នំចក្រវាឡ ដែលតាំងនៅចំកណ្ដាលផែនដី ហើយជាលំដៅដ្ឋានដ៏ស័ក្ដិសិទ្ធិរបស់ពួកទេវតាទាំងឡាយ និង ពួកអទិទេព ដែលស្ថិតនៅក្នុងសាសនាព្រហ្មញ្ញ ។
នៅក្នុងសាសនាព្រះពុទ្ធក៏មានពិណ៌នាដែរអំពីភ្នំព្រះសុមេ ឬ សុមេរុនេះ ប៉ុន្តែគេពណ៌នានៅក្នុងទ្រឹស្ដីផ្ទុយគ្នា ដូចនេះសូមពន្យល់បែបព្រហ្មញ្ញ ភ្នំព្រះសុមេ គឺជាស្ដេចភ្នំ ហើយជាភ្នំរបស់ទេវបុរីតំណាងឱ្យស្ថានសួគ៌ ហើយភ្នំនេះត្រូវបានទ្រដោយបរិវាភ្នំចំនួន ៧ ផ្សេងទៀត ដែលយើងហៅថា សត្តបរិភ័ណ្ឌ ហើយក្រោមបាតភ្នំព្រះសុមេរុនេះ ទ្រទៅដោយភ្នំ ៣ ទៀត យើងឱ្យឈ្មោះថា ភ្នំត្រីកូដយ៍ ហើយមានអត្ថន័យដូចតទៅ ។
-ចំពោះបាយសីដែលមាន ៣ រួត ឬ ៣ថ្នាក់ ហើយមានជើងបី មានន័យថាយើងតំណាងទៅលើមហាទេពទាំង ៣ គឺ ព្រះអទិទេពកំពូលនៅក្នុងព្រហ្មញ្ញសាសនា ។
-ព្រះវិស្ណុ ៖ ដែលជាទេវៈបង្កើតលោកផង និង ការពារលោកផង ។
-ព្រះសិវៈ ៖ ដែលជាទេវៈ បំផ្លាញ (បានន័យថាបំផ្លាញតែសភាវៈអាក្រក់តែប៉ុណ្ណោះ) ។
-ព្រះព្រហ្ម ៖ គឺជាទេវៈកសាងលោក ប៉ុន្តែបើយើងបកស្រាយទៅតាមលទ្ធិព្រះពុទ្ធសាសនា ថ្វីត្បិតព្រះពុទ្ធសាសនាមិនមានបាយសីមែនពិត តែបើយើងបានធ្វើបាយសី គឺតំនណាងទៅលើត្រ័យសរនគម គឺផ្ដោតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលពុទ្ធបរិស័ទ្ធទាំងឡាយតែងរំលឹកនឹកដល់ត្រ័យសរណៈគមនេះជាដរាប ។
-ហើយបើរៀបបាយសី ៥រួត ឬ ៥ថ្នាក់ គឺតំណាងទៅលើស្ថានសួគ៌ទាំង ៥ ជាន់របស់សាសនាព្រហ្មញ្ញ ឬ ក៏សាសនាហិណ្ឌូដែលស្ថានទី ១ យើងឱ្យឈ្មោះថា ដ្ឋានទេវរាជ ដ្ឋានទី ២ គឺដ្ឋានយក្សា ដ្ឋានទី ៣ គឺ ដ្ឋានរក្សា សក្ដិ ដ្ឋានទី ៤ គឺដ្ឋានគ្រុឌ ដ្ឋានទី ៥ គឺដ្ឋាននាគ នេះគឺជាដ្ឋានសួគ៌ ពិសិដ្ឋ ដែលគេរៀបរាប់នៅក្នុងសាសនាព្រហ្មញ្ញ ឬ ហិណ្ឌូ ។
-តាមបែបពុទ្ធសាសនាវិញ គឺតំណាងឱ្យស្ថានចតុមហារាជកាល ស្ថានតាវតឹង្សា ស្ថានមាយា ស្ថានតុសិត ស្ថាននឹមារតី គឺស្ថានសួគ៌ទាំង ៥ នេះ ។
ដូច្នេះបាយសីគឺតំណាងទៅលើលទ្ធិពុទ្ធសាសនាក៏បាន ឬ ទៅលើលទ្ធិព្រហ្មញ្ញសាសនាក៏បានដែរ ប៉ុន្តែចូរចាំថា បាយសី មិនមានពិណ៌នានៅក្នុងសាសនាព្រះពុទ្ធទេ ។
-ហើយបាយសីមាន ៧ រួត ឬ ៧ថ្នាក់ គឺយើងតំណាងទៅលើតែសាសនាហិណ្ឌូតែប៉ុណ្ណោះ ដែលបាយសី ៧ ថ្នាក់នោះតំណាងឱ្យភ្នំសត្តបរិភ័ណ្ឌ ដែលជាស្ថានសួគ៌ទាំង ៧ ជាន់ទ្រភ្នំព្រះសុមេរុនេះ ភ្នំទី១ ឈ្មោះថាភ្នំ យុគ្គន្ធ ភ្នំទី២ ឥសន្ធ ភ្នំទី៣ ភ្នំករវិក ភ្នំទី៤ ភ្នំសុទស្សនៈ ភ្នំទី៥ ភ្នំនេមិនធរៈ ភ្នំទី៦ ភ្នំវិមតៈកៈ និង ភ្នំទី៧ ឱ្យឈ្មោះ អសៈភ័ណ្ឌ ។ ដូច្នេះភ្នំទាំង ៧ នេះគឺជាបរិវានៃភ្នំសុមេរុ ដែលជាលំនៅស្ថានដ៏ពិសិដ្ឋរបស់ពួកទេវៈដែលមានបណ្ដាស័ក្ដិខុសគ្នាទាំងនេះគឺឱ្យឈ្មោះថា ភ្នំសតៈបរិព័ទ្ធ ដូច្នេះហើយបានជានៅក្នុងប្រាសាទ យើងតែងតែឃើញមានគេសាងឡើងប្រាសាទមានលក្ខណៈ ៥ ជាន់ដូចជា ប្រាសាទនាគព័ទ្ធ ដែលមានឃឿននាគ ៧ជាន់ ដោយសារព្រះបាទជ័យវរ្ម័នទី ៧ គឺជាអ្នកបង្រួមសាសនាបញ្ចូលគ្នា គឺយើងមិនអាចបែកគ្នាបានទេ ។ ទាំងនេះគឺជាលក្ខណៈពិសេសរបស់បាយសីខ្មែរយើងប្រើបាយសីនេះ តាំងពីបុរាណមករហូតដល់បច្ចុប្បន្ននេះគឺនៅតែប្រើបាយសីដដែល ប៉ុន្តែបច្ចុប្បន្ននេះស្ថិតក្រោមសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែនៅតែមានការចូលរួមពីសាសនាព្រហ្មញ្ញជាមួយគ្នាដដែល ។

08/12/2025

#គុណមាតាបិតា

30/11/2025

មិនយូរ មិនឆាប់ សេចក្តីស្លាប់នឹងមកដល់
ជីវិតនៅមាន ដង្ហើមនៅដករួច គួរធ្វើការជាប្រយោជន៍។
ពន្លឺពុទ្ធចក្រ

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


វត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធី៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh
121000