Case Number 697515481217848411451111052200

Case Number 697515481217848411451111052200

Share

ក.អ.ជ.ឌ. ផ្តល់ជំនួយហិរញ្ញប្បទានសិក្សាដល់សិស្សានុសិស្ស អោយបានរៀននូវមុខជំនាញឌីជីថលដែលខ្លួនពេញចិត្ត។

16/10/2023

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទង៖

☎️ ០៩៨ ៩៤៣ ៧៧៧
🌐 www.dsdp.gov.kh

*****
✅ សម្រាប់ព័ត៌មានថ្មីៗរបស់កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.) សូមភ្ជាប់ចូលឆាណែលតេឡាក្រាម តាមរយៈតំណភ្ជាប់ https://t.me/dsdpkh

05/10/2023

អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"

*****
✅ ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh

03/10/2023
Photos from Case Number 697515481217848411451111052200's post 03/10/2023

“កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល (ក.អ.ជ.ឌ.)” និងមានឈ្មោះជាភាសាអង់គ្លេសថា “Digital Skill Development Program (DSDP)” ត្រូវបានដាក់អោយដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (ក.ប.ទ.)។ ព្រមជាមួយគ្នានេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងការជំរុញការអភិវឌ្ឍជំនាញឌីជីថល រវាង ក.ប.ទ. និងគ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ផងដែរ ដែលរួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គភាពចំណុះ ក.ប.ទ. តំណាងគ្រឹះស្ថានឧត្ដមសិក្សាដៃគូទាំង៦ តំណាងវិស័យឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ៣០០នាក់។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងពលរដ្ឋឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការបង្កើនការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល គឺជាតម្រូវការចាំបាច់ដែលមិនអាចខ្វះបាន និងមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” នឹងអនុញ្ញាតឱ្យសិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា អាចស្នើសុំថវិកាសិក្សាដែលមិនគិតការប្រាក់ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញបច្ចេកវិទ្យាឌីជីថលដែលខ្លួនពេញចិត្ត នៅគ្រឹះស្ថានឧត្តមសិក្សាដៃគូរបស់កម្មវិធី។ និស្សិតនឹងត្រូវទូទាត់មកវិញនូវ ២០% នៃបៀវត្សប្រចាំខែ នៅពេលដែលខ្លួនចេញធ្វើការនិងទទួលបានបៀវត្សចាប់ពី ៥០០ដុល្លារអាម៉េរិកឡើងទៅ ដើម្បីទ្រទ្រង់និរន្តរភាពនៃកម្មវិធីសម្រាប់និស្សិតជំនាន់ក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនឹងទទួលបានជោគជ័យ ហើយផ្តល់ផ្លែផ្កាត្រលប់មកវិញនូវមូលធនមនុស្សឌីជីថល ដែលជាកម្លាំងសកម្មក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក.អ.ជ.ឌ. សូមលើកទឹកចិត្តដល់សិស្សនិស្សិតទាំងអស់ ដែលមានតម្រូវការស្នើសុំហិរញ្ញប្បទានសិក្សា សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៨ ៩៤៣ ៧៧៧ ឬ ធ្វើការស្កេននូវ QR Code ដើម្បីភ្ជាប់ទៅកាន់គេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមរបស់កម្មវិធី៕

29/09/2023

អបអរសាទរ ដែលបានបំបែកឯតទគ្គកម្ម និងទទួលស្គាល់ជាផ្លូវការ ដោយ Guinness World Records ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក ដោយមានទម្ងន់ ៣០០គីឡូក្រាម។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


13 Preah Monivong Boulevard (93)
Phnom Penh