06/09/2023
ថ្ងៃទី១: អ្វីជាការចងចាំដ៏ល្អនៅកុមារភាពរបស់អ្នក?
នៅវ័យកុមារភាព យើងអាចធ្វើរឹងឆ្កួតៗជាច្រើន ប្រកបដោយភាពសប្បាយរីករាយ និងមិនមានអារម្មណ៍ទទួលការខ្មាសអៀនតាមរយៈការមើលមករបស់អ្នកដទៃ។ ហ៊ានលេងអ្វីដែលខ្លួនចង់ធ្វើ និងសាកល្បងរស់ជាតិថ្មីៗ ដោយឥតគិតសង្ស័យ។ នេះហើយជាអនុស្សាវរីយ៍ដែលមានតម្លៃ កាលពីនៅកុមារភាពហើយបានផ្ដល់ជាមេរៀនជីវិតមួយសម្រាប់ខ្ញុំថា រាល់ការចាប់ផ្ដើមទាំងអស់គឺកើតចេញពីខ្លួនយើង កាលដែរយើងហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងហ៊ានប្រឈមមុខដោយទំនុកចិត្តនោះគឺជាការចាប់ផ្ដើមនៃភាពជោគជ័យ។ ប៉ុន្តែការវិវត្តនៃវ័យរបស់យើង ក៏បានកាត់បន្ថយនៃទំនុកចិត្តទាំងនោះម្ដងបន្តិចម្ដងៗរហូតយើងលេងមានឥទ្ធិពលក្នុងការហ៊ានសម្រេចចិត្តដោយខ្លួនឯង ហើយប្រគល់ការសម្រេចចិត្តរបស់យើង ទៅឱ្យអ្នកដទៃគេសម្រេចចិត្តជំនួសយើងតាមរយៈការមើលឃើញ និងទស្សនៈរបស់ពួកគេ។
ចុះអ្នកវិញ? អ្វីជាការចងចាំដ៏ល្អនៅកុមារភាពរបស់អ្នក?