RUA Faculty of Agricultural Education and Communications

RUA Faculty of Agricultural Education and Communications

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from RUA Faculty of Agricultural Education and Communications, College & University, Royal University of Agriculture, Phnom Penh.

មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម
បណ្ដាញ​ក្រុម​តេឡេក្រាម៖ t.me/rua_aec
Faculty of Agricultural Education and Communications at Royal University of Agriculture

Photos from RUA Faculty of Agricultural Education and Communications's post 13/05/2026

សេចក្តី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​បុគ្គលិក​ជាប់​កិច្ចសន្យា​ នៅ​មហាវិទ្យាល័យ​អប់រំ​ និង​សារគមនាគមន៍​កសិកម្ម​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​
កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​៖​ ២១​ ឧសភា​ ២០២៦

Photos from RUA Faculty of Agricultural Education and Communications's post 02/04/2026

[ការធ្វើបទបង្ហាញពីលទ្ធផលនៃសកម្មភាពហាត់ការរបស់និស្សិត]

និស្សិតមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម បានរៀបចំ និងធ្វើបទបង្ហាញពីលទ្ធផលនៃសកម្មភាពហាត់ការរបស់ខ្លួនសម្រាប់ឆមាសទី១ ឆ្នាំសិក្សា ២០២៥-២០២៦ កន្លងមក។ ការហាត់ការជាមួយសកម្មភាពនានារបស់មហាវិទ្យាល័យអំឡុងពេលសិក្សានេះជាយន្តការពង្រឹងសមត្ថភាពបន្ថែមដល់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្ត ជំនាញ អប់រំ និងផ្សព្វផ្សាយកសិកម្ម ដើម្បីចូលរួមជួយអភិវឌ្ឍជំនាញបច្ចេកទេស ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដែលមានសារៈសំខាន់សម្រាប់គន្លងអាជីពនាពេលអនាគត។
--------
ទំនាក់ទំនងមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ [email protected]
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec

17/03/2026

[ចូលរួមអបអរសាទរលើការចូលរួមបោះពុម្ពអត្ថបទស្រាវជ្រាវ]

សូមអបអរសាទរដល់ក្រុមការងារពីមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម ដែលមាន លោកបណ្ឌិត ហុក លីដា ព្រឹទ្ធបុរសមហាវិទ្យាល័យ រួមជាមួយដៃគូអនុវត្តគម្រោងស្រាវជ្រាវពីស្ថាប័នផ្សេងទៀត ដែលទទួលបានជោគជ័យក្នុងការបោះពុម្ពអត្ថបទស្រាវជ្រាវ ដែលមានចំណងជើង Impacts of long-term cassava-based conservation agriculture systems on soil greenhouse gas emissions in Cambodia នៅក្នុងទស្សនាវដ្តីស្រាវជ្រាវ Agriculture, Ecosystems and Environment។

សូមចូលទៅកាន់តំណភ្ជាប់នេះដើម្បីទាញយកអត្ថបទស្រាវជ្រាវ៖
https://doi.org/10.1016/j.agee.2026.110363
--------
ទំនាក់ទំនងមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ [email protected]
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec

14/03/2026

សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​សម្រាប់​និស្សិត​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម

13/03/2026

សេចក្ដី​ជូនដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បណ្ឌិត

07/03/2026

មហាវិទ្យាល័យ​អប់រំ​ និង​សារគមនាគមន៍​កសិកម្ម​ សូម​ចូលរួម​អបអរ​សារទរ​ដល់​និស្សិត​ឆ្នាំ​ទី​៣​ កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ ជំនាញ​ អប់រំ​ និង​ផ្សព្វផ្សាយ​កសិកម្ម​ ចំនួន​ ៣​ រូប​ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការ​ចូលរួម​ RUA-NU Joint Training Program 2026 នៅ​ Nagoya University ប្រទេស​ជប៉ុន។

Congratulations to the successful candidates who have been selected to participate in the RUA–NU Joint Training Program 2026 which will be held on June 8-16, 2026 at Nagoya University, Japan.

Photos from RUA Faculty of Agricultural Education and Communications's post 05/03/2026

[វគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មឆ្លាតវៃ និងការតាមដានលក្ខខណ្ឌធាតុអាកាសនៅក្នុងផលិតកម្មដំណាំបន្លែ នៅសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រំាកក់]

ក្រុមការងារគម្រោងនៃមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តកសិកម្មឆ្លាតវៃ និងការតាមដានលក្ខខណ្ឌធាតុអាកាសនៅក្នុងផលិតកម្មដំណាំបន្លែ” ដល់សមាជិកនៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រំាកក់ និងមន្រ្តីកសិកម្មឃុំនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ វគ្គបណ្តុះបណ្តាលនេះផ្តោតលើការផ្ទេរចំណេះដឹង និងការអនុវត្តជាក់ស្តែងលើការតម្លើងប្រព័ន្ធតាមដានសីតុណ្ហភាព និងសំណើមដីដើម្បីគ្រប់គ្រងថ្នាលបណ្តុះកូនដំណាំបន្លែក្នុងផ្ទះសំណាញ់ ដែលស្ថិតក្នុងក្របខ័ណ្ឌសកម្មភាពគម្រោងដែលទទួលបានការគាំទ្រហិរញ្ញវត្ថុពី Mekong-Republic of Korean Cooperation Fund (MKCF) ដែលសម្របសម្រួលដោយ Mekong Institute។
--------
ទំនាក់ទំនងមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ [email protected]
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec

03/03/2026

[ការចុះអនុសារណៈនៃកិច្ចព្រមព្រៀងរវាងមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ដើម្បីចាប់ផ្តើមសហការអនុវត្តសកម្មភាពគម្រោង]

កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ហុក លីដា ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងលោក អ៊ុន អឿន ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រំកក់ ស្ថិតនៅខេត្តតាកែវ បានចុះអនុសារណៈនៃកិច្ចព្រមព្រៀងក្នុងការអនុវត្តគម្រោង “ការកសាងសមត្ថភាព និងការធ្វើតេស្តសាកល្បងការអនុវត្តកសិកម្មវៃឆ្លាតដើម្បីបង្កើនផលិតកម្មដំណាំកសិករខ្នាតតូច” ដោយទទួលបានការគាំទ្រហិរញ្ញវត្ថុពី Mekong-Republic of Korean Cooperation Fund (MKCF) ដែលសម្របសម្រួលដោយ Mekong Institute។ កិច្ចសហការអនុវត្តគម្រោងនេះមានគោលបំណង (១) បង្កើនសមត្ថភាពរបស់សមាជិកសហគមន៍ និងភាគីពាក់ព័ន្ធក្នុងការគ្រប់គ្រងថ្នាលបណ្តុះកូនដំណាំ និងការអនុវត្តបច្ចេកទេសវៃឆ្លាត (២) ធ្វើតេស្តសាកល្បង និងវាយតម្លៃការអនុវត្តបច្ចេកទេសវៃឆ្លាតនៅក្នុងលក្ខខណ្ឌរោងថ្នាលបណ្តុះកូនដំណាំ និង (៣)កត់ត្រាពីបទពិសោធន៍ដែលទទួលបានសម្រាប់ការចែករំលែកបច្ចេកទេសនាពេលអនាគត។ កិច្ចសហការនេះនឹងរួមចំណែកដល់យន្តការផ្ទេរចំណេះដឹងទាក់ទងនឹងការអនុវត្តកសិកម្មវៃឆ្លាតក្នុងការគ្រប់គ្រងថ្នាលបណ្តុះកូនដំណាំទៅកាន់សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធផ្សេងទៀត។
--------
ទំនាក់ទំនងមហាវិទ្យាល័យ៖
លេខទូរស័ព្ទ៖ ០១២ ៧៨៧ ៦៨៨ | ០៩៨ ៧៨៧ ៦៨៨
សារអេឡិចត្រូនិច៖ [email protected]
តេឡេក្រាម៖ ០១២ ៧៨៧ ៦៨៨
បណ្តាញក្រុមតេឡេក្រាម៖ https://t.me/rua_aec
ហ្វេសប៊ុក៖ https://facebook.com/rua.aec

17/02/2026

ឱកាសចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល ១ឆមាស ទៅសាកលវិទ្យាល័យ Tsukuba ប្រទេសជប៉ុន ឬ សាកលវិទ្យាល័យ IPB ប្រទេសឥណ្ឌូនេស៊ី
===============
លក្ខខណ្ឌ៖
- ជានិស្សិតឆ្នាំទី២ ឬទី៣ នៃមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម មហាវិទ្យាល័យវិស្វកម្មប្រព័ន្ធជីវកសិកម្ម មហាវិទ្យាល័យសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍន៍ជនបទ មហាវិទ្យាល័យកសិឧស្សាហកម្ម ឬ មហាវិទ្យាល័យអប់រំនិងសារគមនាគមន៍កសិកម្ម
- មានពិន្ទុប្រចាំឆ្នាំចាប់ពី ៣.០ ឡើងទៅ
- មានចំណេះដឹងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ
- មានអាកប្បកិរិយាល្អ និងមានទំនួលខុសត្រូវ ប្ដេជ្ញាចិត្ត
ក្នុងការរៀនសូត្ររហូតដល់ចប់កម្មវិធី
- មានលទ្ធភាពចំណាយទៅលើថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ និងធានារ៉ាប់រងដោយខ្លួនឯង

សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍សូមដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ https://forms.gle/7T9otDPCi2jVvN866 ឱ្យបានត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦

Photos from ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ's post 11/02/2026
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Royal University Of Agriculture
Phnom Penh

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00