12/08/2026
[English Below]
🇰🇭រះត្រចង់លើឆាកអន្តរជាតិ! 🏆🌟
យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការអបអរសាទរចំពោះសមិទ្ធផលដ៏អស្ចារ្យរបស់សិស្សឆ្នើមរបស់យើងគឺ វរសិស្ស នី មុនិរិន្ទ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតាទាំងពីរ ដែលបានចំណាយពេលមកធ្វើការសំណេះសំណាល ចែករំលែកបទពិសោធក្នុងការចូលរួមចំណែកក្នុងការសិក្សារបស់កូនៗ។
ក្នុងឆ្នាំសិក្សានេះ មុនិរិន្ទ បានបង្ហាញពីទេពកោសល្យ ការតស៊ូ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ ដោយដណ្តើមបានជ័យលាភីជាច្រើនដូចខាងក្រោម៖
🏆 ពានរង្វាន់ចំនួន ២
💎 មេដាយពេជ្រចំនួន ១
🥇មេដាយមាសចំនួន ៣៣
🥈មេដាយប្រាក់ចំនួន ១៥
🥉មេដាយសំរិទ្ធចំនួន ១៤
នៅសាលាបញ្ញាសាស្ត្រអន្តរជាតិ (សាខាសែនសុខ) យើងជឿជាក់លើការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាជើងឯកជ័យលាភី។ ដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់មុនិរិន្ទ គឺជាសក្ខីភាពមួយដែលបង្ហាញពីការខិតខំប្រឹងប្រែង និងការសម្រេចក្តីស្រមៃរបស់ខ្លួនក្នុងនាមជាវរសិស្ស។
សូមចូលរួមអបអរសាទរដល់សិស្សឆ្នើមរបស់យើងទាំងអស់គ្នា សាលាពិតជាមានមោទនភាពយ៉ាងខ្លាំងនូវលទ្ធផលដ៏ល្អប្រសើរនេះ!
🇰🇭 Shining Bright on the Global Stage! 🏆🌟
We are incredibly proud to celebrate the phenomenal achievements of our brilliant student, Ny Munirint. Profound thanks to both parents for taking the time to share your experiences in contributing to your children's education.
This year, Munirint has shown exceptional talent, dedication, and passion on both national and international levels, bringing home an astounding collection of awards:
🏆2 Trophies
💎 1 Diamond Medal
🥇33 Gold Medals
🥈15 Silver Medals
🥉14 Bronze Medals
At PSIS Sen Sok branch, we believe in nurturing champions. Munirint's journey is a testament to hard work and the power of dreams.
Join us in congratulating this rising star for making us incredibly proud! 🌟🇰🇭💎🥇🥈🥉👏👏👏