W.U Faculty of Architecture and Design

W.U Faculty of Architecture and Design

Share

នេះជាប្រព័ន្ធទំនាក់ទំនង និងផ្តល់ព័ត៌មានផ្លូវការរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា

15/06/2022

វីដេអូឯកសារព័ត៌មានស្តីពី៖ សាកលវិទ្យាល័យវេស្ទើនបានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឍមណ្ឌលវប្បធម៌ និងភាសាកូរ៉េ 한국어문화교육센터 Korean Language and Cultural Center ដែលមានទីតាំងនៅជាន់ទី០៦ នៃអគារសាកលវិទ្យាល័យវេស្ទើនទីតាំងគោល-ទួលគោក សម្រាប់និស្សិត និងសាធារណៈជនអាចអញ្ចើញមកទីតាំងនេះដើម្បីទទួលបាននូវចំណេះដឹងភាសាកូរ៉េ វប្បធម៌ទូទៅរបស់ប្រទេសកូរ៉េ និងអាចបន្តការសិក្សាបរិញ្ញាបត្រថ្នាក់អន្តរជាតិជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ច (SAEMAEUL ECONOMIC DEVELOPMENT) ដែលនិស្សិតអាចទទួលបានសញ្ញាបត្រ២ក្រោយពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវេស្ទើនរួចបន្តសិក្សានៅសាធារណៈរដ្ឋកូរ៉េជាមួយសាកលវិទ្យាល័យយ៉ុងណាម។

30/04/2021

ទិវាពលកម្មអន្តរជាតិ ១ ឧសភា​
International Labor Day, May 1

ការខិតខំប្រឹងប្រែងលើការងាររបស់អ្នកទាំងប៉ុន្មាន
នឹងក្លាយជាទ្រព្យមកដល់អ្នកវិញជាមិនខាន។

ក្នុងឱកាសទិវាពលកម្មអន្តរជាតិ យើងខ្ញុំសូមអរគុណចំពោះបុគ្គលគ្រប់រូបសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការងាររបស់ខ្លួន ជាពិសេសបុគ្គលិកសុខាភិបាលជួរមុខដែលបានធ្វើការលះបង់យ៉ាងធំធេង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-19។

On the occasion of International Labor Day, we extend our gratitude to all hard-working men and women especially the frontline health workers who are putting their lives at risk, fighting with the spread of Covid-19.

13/04/2021

សារលិខិតជូនពរសួស្តីឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ឈានចូល ព.ស២៥៦៥ នៃគ.ស២០២១

ការិយាល័យរដ្ឋបាល និងទំនាក់ទំនងសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ទូស សាភឿន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវេស្ទើន និងជាអគ្គលេខាធិការរង នៃគណៈស្ថាបត្យករកម្ពុជា ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។

ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ សូមអំពាវនាវដល់មាតា បិតា អ្នកអាណាព្យបាល និងនិស្សិតទាំងអស់ចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរនៅផ្ទះ និងកុំភ្លេចអនុវត្តវិធានការណ៍៣កុំ និង៣ការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។

18/03/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មាតា បិតា និងនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៥ ដល់ជំនាន់ទី៨ ទាំងអស់ឲ្យបានជ្រាបថា៖ កាលបរិច្ឆេទដែលបានចាប់ផ្តើមអនុវត្តកម្មវិធីសិក្សាកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖ 096 8000 103
តេលេក្រាម៖
គេហទំព័រហ្វេកបុក៖ Faculty Administration and Public Relations Office - F.APR

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!
#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

23/02/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង គណៈកម្មការ និងបេក្ខភាពនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៥ ដែលត្រូវការពារនិក្ខេបបទបញ្ចប់ការសិក្សាទាំងអស់ជ្រាបថា៖ ដោយបានទទួលសេចក្តីជូនដំណឹងលេខ ១៦អយក/សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកបណ្តោះអាសន្នការសកម្មភាពការជួបជុំគ្រប់រូបភាពនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។

ការិយាល័យរដ្ឋបាល និងគណៈកម្មការរៀបចំការការពារនិក្ខេបបទ បានសម្រេចផ្អាកការការពារនិក្ខេបបទបញ្ចប់ការសិក្សា (លើកទី០១) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងសារជាថ្មីម្តងទៀត។

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!
#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

Photos from W.U Faculty of Architecture and Design's post 22/02/2021

គណៈគ្រប់គ្រងរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេស្ទើន មានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ មាតា បិតា អ្នកអាណាព្យាបាល និងនិស្សិតទាំងអស់មេត្តាជ្រាបថា៖ ដោយបានទទួលសេចក្តីជូនដំណឹងលេខ ១៦អយក/សជណ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ការិយាល័យរដ្ឋបាល គណៈគ្រប់គ្រងបានសម្រេចផ្អាកគ្រប់សកម្មភាព និងអនុវត្តការបង្រៀន និងការរៀនតាមរយៈប្រព័ន្ធអនឡាញវិញ ដោយអនុវត្តកាលវិភាគសិក្សាប្រចាំថ្ងៃដដែលសារជាថ្មីម្តងទៀតចាប់ពីថ្ងៃស្អែករហូតដល់មានការជូនដំំណឹងសារជាថ្មីម្តងទៀត។

សុខុមាលភាព និងសុវត្ថិភាពរបស់អ្នក គឺជាតួនាទី និងភាពចាំបាច់ដែលត្រូវគិតគូរ និងពិចារណារបស់យើងខ្ញុំទាំងអស់គ្នា។ យើងនឹងជួបគ្នាវិញឆាប់ៗនេះ!

#ព័ត៌មានរបស់អ្នក
#ពាក់ម៉ាស់ #លាងដៃ #រក្សាគម្លាត #នៅផ្ទះដើម្បីសុវត្ថិភាពអ្នក

Photos from W.U Faculty of Architecture and Design's post 17/02/2021

ឆ្នាំទី៣នៃឆមាសទី២ ត្រូវបានបញ្ចប់ទឹកមុខ និងអារម្មណ៍របស់និស្សិតជំនាន់ទី៧ ជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន ទាំងអស់នេះគឺជាទិដ្ឋភាពនៃការធ្វើបទបង្ហាញ និងការឡើងការពារគម្រោងរបស់ក្រុមនីមួយៗមុនពេលឈានចូលឆ្នាំទី៤។ ក្តារ(Board)ការងារនៃគម្រោងសិក្សា និងព័ត៌មានទាំងអស់ដែលបានព្រីនជាប់មកបង្ហាញសាស្ត្រាចារ្យដែលជាអ្នកវាយតម្លៃ និងផ្តល់ពិន្ទុត្រូវបានធ្វ់ើឡើងដោយយកចិត្តទុកដាក់ ការព្យាយាមសិក្សា ស្រាវជ្រាវ ស្វែងរក ប្រឹងប្រែងទាំងថ្ងៃ ទាំងយប់ ធ្វើឲ្យស្នាដៃ និងសមទ្ធិផលការងាររបស់ពួកគេត្រូវបានបញ្ចប់ និងជោគជ័យ ទោះបីជាការងារទាំងអស់នោះមានការខ្វះចន្លោះ ឬមិនល្អឥតខ្ចោះក៏ពួកគេទទួលយកបាននូវគុណភាព ប្រសិទ្ធភាព និងសមទ្ធិផលនៃការបងៀនរបស់សាស្ត្រាចារ្យយើង។​
----------------
គុណភាព និងឧត្តមភាពរបស់ស្នាដៃនិស្សិតគឺជាការបង្ហាញអំពីគុណភាព និងតម្លៃរបស់សាស្ត្រាចារ្យ និងមហាវិទ្យាល័យ។


Photos from W.U Faculty of Architecture and Design's post 17/02/2021

សូមស្វាគមន៍ចំពោះនិស្សិតឆ្នាំទី១ ជំនាន់ទី៩ នៃជំនាញស្ថាបត្យកម្ម របស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន នេះគឺជាថ្ងៃទី១ នៃការឈានជើងចូលសិក្សាជាមួយវិស័យស្ថាបត្យកម្ម ជូនពរប្អូនៗដែលសម្រេចចិត្តជ្រើសរើសជំនាញនេះខិតខំ ប្រឹងប្រែង និងព្យាយាមក្នុងការសិក្សា និងសម្រេចបានបំណងប្រាថ្នាដោយក្លាយខ្លួនជាស្ថាបត្យករនាថ្ងៃអនាគត និងអាចយកកិត្តិយសជូនជាតិ និងជូនគ្រួសារ ដើម្បីឲ្យការខិតខំប្រឹងប្រែងរបស់ប្អូនអស់រយៈពេល៥ឆ្នាំសិក្សានៅក្នុងថ្នាក់រៀន និងការផ្តល់ចំណេះដឹងដោយសាស្ត្រាចារ្យប្រកបដោយវិជ្ជាជីវៈ និងចំណេះជំនាញពិតប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព។
-------------------------

Photos from W.U Faculty of Architecture and Design's post 10/02/2021

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីថ្ងៃត្រង់របស់ការិយាល័យរដ្ឋបាលនៃមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា និងមហាវិទ្យាល័យវិទ្យាសាស្ត្រ វិស្វកម្ម និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យវេស្ទើនមុនឳកាសចូលឆ្នាំចិនប្រពៃណិចិន និងវៀតណាមឈានចូលមកដល់នាពេលខាងមុខនេះ ។

26/01/2021

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើន សូមជម្រាបជូនដល់លោក លោកស្រីសាស្ត្រចារ្យគណៈកម្មការ មាតា បិតា អ្នកអាណាព្យាបាល និស្សិត និងសាធារណៈជនទាំំងអស់ឲ្យបានជ្រាបថា៖ ដើម្បីចូលរួមរក្សាគម្លាតសង្គម និងគោរពតាមគោលការណ៍ស្តងដាសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មការបានរៀបចំការផ្សាយផ្ទាល់ពីពិធីការពារនិក្ខេបបទបញ្ចប់ការសិក្សាលើកទី២របស់និស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី០៤ នៃសាកលវិទ្យាល័យវេស្ទើន ផ្ទាល់ពីបន្ទប់រោងជាងទី៣ ជូនដល់និស្សិតដែលជាសិស្សប្អូន និងសាធារណៈជនទូទៅបានទស្សនាអំពីកម្មវិធីនេះ ដោយគ្រាន់តែតាមដានលើផេកផ្លូវការរបស់យើង។

សូមបញ្ជាប់ផងដែរថា៖ ចំនួនអ្នកចូលរួមស្តាប់ផ្ទាល់មានកំណត់! និងគោរពតាមគោលការណ៍សុវត្ថិភាពដោយមានការវាស់កម្តៅ រក្សាគម្លាតសង្គម ពាក់ម៉ាស់ និងលាងដៃជាមួយអាល់កុល

កាលបរិច្ឆេទ៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក
ផ្សាយផ្ទាល់ចេញពីបន្ទប់រោងជាងទី៣ (STUDIOIII)
-------
សូមតាមដានផេកផ្លូវការរបស់យើងខាងក្រោមនេះ ៖
https://www.facebook.com/WesternArchitecture
https://www.facebook.com/f.aprfacultyadmin

26/01/2021

គណៈកម្មការការពារនិក្ខេបបទរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើនមានកិត្តិយសសូមគោរពជូនលោក លោកស្រីសាស្ត្រាចារ្យ និងជម្រាបមកនិស្សិតជំនាញស្ថាបត្យកម្ម ជំនាន់ទី៤ និងជំនាន់ទី៥ ដែលជាបេក្ខភាពកំពុងការពារនិក្ខេបបទ និងកំពុងត្រៀមខ្លួនទាំងអស់ជ្រាបជាព័ត៌មានអំពីកាលបិរច្ឆេទដែលគណៈកម្មការបានសម្រេចដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


#145 , Street 608 Corner Street 313
Phnom Penh
12152

Opening Hours

Monday 08:00 - 12:00
13:00 - 17:00
Tuesday 08:00 - 12:00
13:00 - 17:00
Wednesday 08:00 - 12:00
13:00 - 17:00
Thursday 08:00 - 12:00
13:00 - 17:00
Friday 08:00 - 12:00
13:00 - 17:00
Saturday 10:00 - 12:00