Mother Care Autism

Mother Care Autism

Share

មជ្ឈមណ្ឌលអប់រំកុមារមានតម្រូវការពិសេស(Autism)

21/05/2026

✍️សកម្មភាពបង្រៀនខ្លះៗនៅMother Care Autism ( មេរៀនការផ្ចង់អារម្មណ៍ ការស្គាល់វេន និងការរង់ចាំ។

11/04/2026

📣សេចក្ដីជូនដំណឹងពីការឈប់សំរាក

Photos from Mother Care Autism 's post 09/04/2026

🫶🏻❤️រីករាយសង្ក្រាន្ត Mother Care Autism ❤️🫶🏻

ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦

09/04/2026

✍️សកម្មភាពបង្រៀនខ្លះៗនៅMother Care Autism ( មេរៀនការផ្ចង់អារម្មណ៍)

02/04/2026

Autism is not a disease. Don't try to cure us. Be there for us." — Ari Ne'eman

27/03/2026

✍️ការដែលមានកូនជាកុមារអូទីស្សឹមមិនមែនជារឿងគួរអោយអស់សង្ឃឹមឡើយ ប្រសិនបើឳពុកម្តាយយល់ និងជួយពួកគាត់អោយបានត្រឹមត្រូវនិងទាន់ពេលវេលា នោះកុមារនឹងអាចអភិវឌ្ឍន៏បានល្អប្រសើរ។ ៦យ៉ាងខាងក្រោមនេះជារឿងដែលឳពុកម្តាយគួរធ្វើពេលដឹងថាកូនមានអូទីស្សឹម ៖

១.⭐️ សិក្សានិងស្វែងយល់អំពីអូទីស្សឹម :
• អានសៀវភៅដែលទាក់ទងនឹងអូទីស្សឹម និងស្វែងរកជំនួយពីអ្នកជំនាញ
• ស្វែងយល់អំពីអាការះ និងតម្រូវការពិសេសរបស់កុមារអូទីស្សឹម
• កុមារអូទីស្សឹមមានសមត្ថភាព បញ្ហា និងតម្រូវការពិសេសខុសៗគ្នា

❤️ការយល់ដឹងពីអូទីស្សឹមនឹងជួយអោយឳពុកម្តាយជួយកុមារបានត្រឹមត្រូវ❤️

២.⭐️អន្តរាគមន៍ដំបូង(Early Intervention) :
• ការអន្តរាគមន៍ដំបូង អាចជួយកុមារអភិវឌ្ឍជំនាញភាសា ទំនាក់ទំនងសង្គម ការលេង ជំនាញនៃសកម្មភាពរស់នៅប្រចាំថ្ងៃ-ល-
• កាត់បន្ថយការពន្យាពេលនៃការអភិវឌ្ឍរបស់កុមារ

៣.⭐️លេង និងប្រាស្រ័យទាក់ទងជាមួយកុមារអោយបានញឹកញាប់ :
• លេងជាមួយកុមារជារៀងរាល់ថ្ងៃ
• ពេលលេងត្រូវនិយាយពាក្យខ្លីៗ មួយៗ និងអោយបានច្បាស់លាស់
• ពេលលេងប្រើភាសាកាយវិការ លើកដាក់សំលេង សំដែងទឹកមុខ ដើម្បីអោយកុមារចាប់អារម្មណ៍

❤️ការលេង ជាវិធីសិក្សាល្អបំផុតសំរាប់កុមារ❤️

៤.⭐️បង្កើតទំលាប់ប្រចាំថ្ងៃសំរាប់កុមារ :
• ជួយអោយកុមារមានអារម្មណ៍សុវត្ថិភាព ( ពេលកុមារដឹងថាបន្ទាប់ពីនេះ នឹងមានអ្វីកើតឡើងជួយអោយពួកគេមានអារម្មណ៍ស្ងប់ មិនសូវតានតឹង )
• កាត់បន្ថយMeltdown និង Temper Tantrums
• ជួយកុមារក្នុងការរៀនជំនាញថ្មីបានងាយជាងមុន
• ជួយអភិវឌ្ឍន៏ការគ្រប់គ្រងពេលវេលារបស់កុមារ

៥.⭐️អត់ធ្មត់ និងលើកទឹកចិត្តដល់ពួកគាត់ :
• កុំប្រៀបធៀបនិងបង្អាប់កូនជាមួយកុមារផ្សេងៗ
• សរសើរកុមារ ពេលពួកគាត់ព្យាយាមធ្វើកិច្ចការអ្វីមួយបានល្អ
• ឳពុកម្តាយត្រូវយល់ថា ការអភិវឌ្ឍរបស់កុមារម្នាក់ៗខុសៗគ្នា

❤️ការលើកទឹកចិត្តកុមារ គឺជាការបង្កើនទំនុកចិត្តរបស់ពួកគាត់❤️

៦.⭐️សហការណ៍ជាមួយអ្នកជំនាញ :
📍ការសហការណ៍ជាមួយអ្នកជំនាញ ( 👉🏼អ្នកជំនាញព្យាបាលភាសា 👉🏼អ្នកជំនាញព្យាបាលមុខងាររស់នៅប្រចាំថ្ងៃ👉🏼 អ្នកជំនាញព្យបាលអាកប្បាកិរិយា 👉🏼គ្រូបង្រៀនកុមារពិសេស ) មានសារះសំខាន់ណាស់ ៖
• អាចអោយកុមារអនុវត្តជំនាញបានទាំងនៅផ្ទះនិងសាលា
• ឳពុកម្តាយយល់ពីកូនច្បាស់ជាងមុន
• ជួយដោះស្រាយបញ្ហាបានលឿន
• បង្កើនការអភិវឌ្ឍរបស់កុមារ
• បង្កើនបរិយាកាសគាំទ្រសំរាប់កុមារ ៕

🌈 In a world where you can be anything, be kind to someone with autism🌈

27/03/2026

✍️✍️សកម្មភាពច្រៀងចម្រៀងជុំគ្នាមុនចូលរៀន

20/03/2026

📣ដំណឹងជ្រើសរើសបុគ្គលិក
📣សំរាប់អ្នកមានចំណាប់អារម្មណ៍សូមផ្ញើCV មកកាន់តេលេក្រាមសាលា 088 9 171 171

18/03/2026

✍️សកម្មភាពបង្រៀនខ្លះៗនៅ Mother Care Autism ( មេរៀនបង្កើនការផ្ចង់អារម្មណ៍+ភាពសម្របសម្រួលជើងនិងភ្នែក)

16/03/2026

🌈ការបង្រៀនកុមារអូទីសឹមត្រូវបត់បែនតាមស្ថានការណ៍ និងសមស្របទៅតាមតម្រូវការពិសេសរបស់ពួកគាត់ ។ កំហុសទាំង៥យ៉ាងខាងក្រោមអាចធ្វើអោយការអភិវឌ្ឍរបស់កុមារយឺត និងពិបាកក្នុងការរៀនជំនាញថ្មី។

📌១. ជួយកុមារច្រើនពេក
ពេលឪពុកម្តាយ អ្នកគ្រូលោកគ្រូធ្វើកិច្ចការជំនួសកុមារគ្រប់
យ៉ាង(ស្លៀកពាក់ ញ៊ាំអាហារ…)កុមារនឹងមិនមានឱកាសរៀន
ធ្វើដោយខ្លួនឯងទេ ធ្វើអោយកុមារពឹងផ្អែកលើអ្នកដទៃច្រើន។

📌២. រំពឹងលទ្ធផលលឿនពេក
កុមារអូទីសឹមភាគច្រើនត្រូវការពេលវេលាច្រើនជាងកុមារទូ
ទៅក្នុងការរៀនជំនាញអ្វីមួយ។ បើអាណាព្យាបាលបង្ខំពួកគាត់
ប្រញាប់ពេកអាចធ្វើអោយកុមារមានអារម្មណ៍តានតឹង។

📌៣. មិនទុកពេលអោយកុមារឆ្លើយតប
ពេលសួរ រឺផ្តល់ការណែនាំដល់កុមារអូទីសឹម ពួកគាត់ត្រូវការ
ពេលវេលាដើម្បីធ្វើការសំយោគព័ត៌មានជាមុនសិន ប្រសិនបើ
អ្នកឆ្លើយជំនួសពួកគាត់ភ្លាមៗ រឺផ្លាស់ប្តូរសំនួរភ្លាមៗធ្វើអោយ
កុមារបាត់បង់ឱកាសក្នុងការគិតពិចារណា។

📌៤. ផ្លាស់ប្តូរវិធីសាស្ត្របង្រៀនញឹកញាប់ពេក
កុមារអូទីសឹមភាគច្រើនមិនចូលចិត្តផ្លាស់ប្តូរទំលាប់ ប្រសិនបើ
អ្នកផ្លាស់ប្តូរវិធីសាស្ត្របង្រៀន រឺកាលវិភាគញឹកញាប់ដោយមិន
បានប្រាប់ពួកគាត់ជាមុន អាចធ្វើអោយកុមារមានអារម្មណ៍តាន
តឹង ច្របូកច្របល់ដែលអាចឈានដល់Meltdown ។

📌៥. មិនសរសើរលើកទឹកចិត្តកុមារ
ពេលកុមារអាចបំពេញកិច្ចការអ្វីមួយ អាណាព្យាបាលត្រូវធ្វើការ
លើកទឹកចិត្តពួកគាត់ ដោយផ្តល់ជាការសរសើរ ញញឹមដាក់ពួក
គាត់ រឺអាចផ្តល់ជារង្វាន់តិចតួចដល់ពួកគាត់ ដើម្បីជាកត្តាជំរុញ
អោយកុមារកាន់តែចង់សាកល្បងធ្វើកិច្ចការអ្វីមួយ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


ផ្ទះលេខE1-76 ផ្លូវ164 សង្កាត់អូរឫស្សី2 ខណ្ឌ7មករា
Phnom Penh

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00