30/04/2026
បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។
ព្រឹត្តិការណ៍ទាំងនោះ គឺ
១.ទ្រង់ប្រសូត
២.ទ្រង់ត្រាស់ដឹង
៣.ទ្រង់បរិនិព្វាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាអ្នកឧកញ៉ា ហុង ពីវ ផ្លូវជាតិលេខ៣ បានដឹកនាំកុមារតូចៗថ្នាក់មត្តេយ្យ សិក្សាស្វែងយល់អំពីពិធីបុណ្យវិសាខបូជា និងរៀបចំថ្វាយផ្កាចំពោះព្រះសម្មាសម្ពុទ្ធផងដែរ។
30/04/2026
បុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។
ព្រឹត្តិការណ៍ទាំងនោះ គឺ
១.ទ្រង់ប្រសូត
២.ទ្រង់ត្រាស់ដឹង
៣.ទ្រង់បរិនិព្វាន
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាអ្នកឧកញ៉ា ហុង ពីវ ផ្លូវជាតិលេខ៣ បានដឹកនាំប្អូនៗសិស្សានុសិស្ស សិក្សាស្វែងយល់អំពីពិធីបុណ្យវិសាខបូជា និងរៀបចំថ្វាយផ្កាចំពោះព្រះសម្មាសម្ពុទ្ធផងដែរ។
28/04/2026
Empowering minds, inspiring action 🌱
The Grade 11A students, under the guidance of Ms. Hannah Dara Hiloma, successfully conducted a seminar-workshop centered on the theme “Human Impact on Ecosystems and the Need for Conservation.”
Through engaging discussions and collaborative activities, participants gained deeper insight into how human actions shape our environment—and why protecting it is more urgent than ever. This initiative reflects the students’ commitment to raising awareness and becoming stewards of our planet.
Together, let’s turn knowledge into action for a more sustainable future. 🌍💚
27/04/2026
#សកម្មភាពរបស់កុមារថ្នាក់មត្តេយ្យកម្រិតមធ្យម
មុខវិជ្ជា៖ ចិត្តចលភាព
ចំនុច ៖ ល្បែងបោះបាល់ចូលក្នុងរង្វង់
ចិត្តចលភាព ជួយឱ្យកុមារអាចអនុវត្តមុខងារប្រចាំថ្ងៃដូចជា ដើរ រត់ សម្រាប់បម្លាស់ទី និងបំណិនផ្សេងៗទៀតដែលទាក់ទងនឹងចលនាម្រាមដៃ។ ការបង្រៀនកុមារលើបំណិនចិត្តចលភាព គឺជាមូលដ្ឋានគ្រឹះ ឈានទៅរកការអភិវឌ្ឍបំណិនរឹងគឺការប្រើប្រាស់ចលនាសរុបនៃរាងកាយ គឺចលករធំ និងចលករតូច ។
27/04/2026
#ការលេងកម្សាន្តរបស់កុមារតូចពិតជាមានសារៈសំខាន់ណាស់
#វិធីសាស្ត្រ “ការលេងគឺជាការរៀន»
ការលេងជាផ្នែកមួយដ៏សំខាន់ក្នុងវ័យកុមារភាព ដែលបង្កប់នូវអាថ៌កំបាំងនៃសមត្ថភាពទាំងបំណិនផ្នែកពុទ្ធិ និងមិនមែនពុទ្ធិរបស់កុមារតូច។
ការលេងជាសកម្មភាពដោយឯកឯង ដោយស្ម័គ្រចិត្តប្រកបដោយភាពរីករាយ និងមានភាពបត់បែន ដោយរួមបញ្ចូលគ្នានូវការប្រើប្រាស់រាងកាយ វត្ថុ ប្រើប្រាស់សញ្ញា និងទំនាក់ទំនង។
- វ័យកុមារភាព៖ ជាវ័យមួយដែលកុមារអភិវឌ្ឍខ្លួនបន្តិចម្តងៗ តាមរយៈបទពិសោធផ្សេងៗដែលកុមារជួបប្រទះ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជាវ័យដែលកុមាររីករាយជាមួយនឹងការលេងដោយក្តីសប្បាយរីករាយទៅតាមអ្វីដែលគេចាប់អារម្មណ៍ ចង់ដឹង និងចង់ធ្វើ។
- សារៈសំខាន់នៃបទពិសោធជាក់ស្ដែង៖ កុមារទទួលបានការអភិវឌ្ឍតាមរយៈបទពិសោធជាក់ស្តែង មិនមែន តាមរយៈចំណេះដឹងនិងបំណិនដែលគ្រូបានផ្ដល់ឱ្យកុមារក្នុងថ្នាក់រៀនតែមួយផ្នែកនោះទេ។ សកម្មភាពផ្សេងៗតាមរយៈជីវភាពរស់នៅប្រចាំថ្ងៃ កុមារបង្កើតនិងតាមរយៈការលេងដោយមានទំនាក់ទំនងជាមួយ មជ្ឈដ្ឋានខាងក្រៅជុំវិញខ្លួន និងទទួលបានតាមចំណង់ចំណូលចិត្តដែលពួកគេចង់បាន។
ក្នុងបរិបទការអប់រំកុមារតូច“ការលេងគឺជាការរៀន» កុមារតូចអភិវឌ្ឍខ្លួនរបស់ពួកគេតាមរយៈបទពិសោធក្នុង បរិសា្ថនមានផាសុកភាព និងអំណោយផល។ កុមាររីកចម្រើនលើការប្រើប្រាស់ញាណទាំង៥ និងបង្កើនការយល់ដឹងទៅ លើបរិមាណ ចំនួន រូបរាងធរណីមាត្រជាដើម នៅពេលកុមារឃើញ ប៉ះ ឬកាន់វត្ថុនានា គេនឹងបង្កើតជាចម្ងល់ផ្សេងៗតាម រយៈសកម្មភាពនេះ។
ដូច្នេះសាលាបញ្ញាសាស្រ្តអន្តរជាតិ អ្នកឧកញ៉ា ហុង ពីវ បានដាក់បញ្ចូល វិធីសាស្ត្រ “ការរៀនតាមរយៈការលេង” នៅក្នុងកម្មវិធីសិក្សារបស់ថ្នាក់មត្តេយ្យ ដើម្បីទ្រទ្រង់ និងអនុវត្តទៅតាមកម្មវិធីសិក្សា កម្រិតមត្តេយ្យសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។
25/04/2026
Congratulations to all SASMO 2026 Achievers.
24/04/2026
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សាលាបញ្ញាសាស្រ្តអន្តរជាតិ អ្នកឧកញ៉ា ហុង ពីវ បានរៀបចំកម្មវិធីប្រកួតប្រជែងចំណេះដឹងភូមិសាស្រ្ត និងប្រវត្តិសាស្រ្តជាតិ លើកទី២ វគ្គផ្តាច់ព្រ័ត្រ ទាំង៤សាខា។
គោលបំណងនៃការរៀបចំកម្មវិធីប្រកួតចំណេះដឹងភូមិសាស្រ្ត និងប្រវត្តិសាស្រ្តជាតិ លើកទី២ នេះដើម្បីបណ្តុះភាពក្លាហានដល់សិស្សានុសិស្ស ចូលរួមចំណែកលើកកម្ពស់ និងផ្តល់ចំណេះដឹងលើផ្នែកភូមិសាស្រ្ត ប្រវត្តិសាស្រ្ត ផ្តល់តម្លៃលើការស្រាវជ្រាវដំណេះដឹងជាសកលទាក់ទងនឹងភូមិវិទ្យា និងប្រវត្តិវិទ្យា ព្រមទាំងបណ្តុះស្មារតីប្អូនៗសិស្សានុសិស្សឱ្យស្រឡាញ់ និងចូលចិត្តការសិក្សារៀនសូត្រផងដែរ។
.......................................................................
💥💥ផ្ដល់ជូនអាហារូបករណ៍ 40 % ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២។
ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈ
🌐 ប្រព័ន្ធតេឡេក្រាម/Telegram https://t.me/+855962697888
ឬ Channel Name: សាលាបញ្ញាសាស្ត្រអន្តរជាតិ - អ្នកឧកញ៉ា ហុង ពីវ ផ្លូវជាតិលេខ៣ https://t.me/+8LGvkOJnY_Y1MGY1
📱ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/share/p/16LqcBdkEd/
📍ទីតាំងសាលា៖ https://maps.app.goo.gl/nmMw45dhMSM34dbH6
📱ទូរស័ព្ទទំនាក់ទំនង៖ 096 269 788 8 /031 788 797 9/061 273 888
24/04/2026
សកម្មភាពសិក្សារបស់កូនៗថ្នាក់មត្តេយ្យកម្រិតមធ្យម
មុខវិជ្ជា៖ ភាសាខ្មែរ ព្យញ្ជនៈ “ ផ “
បន្ទាប់ពីសិក្សាមេរៀនរួចអ្នកគ្រូ បានដឹកនាំសិស្សបិតផ្គុំបានជារូបរាងព្យញ្ជនៈ “ ផ “ ដោយឱ្យកូនៗធ្វើកិច្ចការជាក្រុម ក្នុងគោលបំណងដើម្បីមានទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ចេះជួយមិត្តរួមក្រុម និងកូនៗអាចកំណត់សម្គាល់ព្យញ្ជនៈ “ ផ “ បានកាន់តែល្អប្រសើរ។
.......................................................................
💥💥ផ្ដល់ជូនអាហារូបករណ៍ 40 % ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២។
ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈ
🌐 ប្រព័ន្ធតេឡេក្រាម/Telegram https://t.me/+855962697888
ឬ Channel Name: សាលាបញ្ញាសាស្ត្រអន្តរជាតិ - អ្នកឧកញ៉ា ហុង ពីវ ផ្លូវជាតិលេខ៣ https://t.me/+8LGvkOJnY_Y1MGY1
📱ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/share/p/16LqcBdkEd/
📍ទីតាំងសាលា៖ https://maps.app.goo.gl/nmMw45dhMSM34dbH6
📱ទូរស័ព្ទទំនាក់ទំនង៖ 096 269 788 8 /031 788 797 9/061 273 888
23/04/2026
បំណិនជីវិតកុមារថ្នាក់មត្តេយ្យ " ស្រោចផ្កា និងសម្អាតបរិស្ថានសាលា)
បរិស្ថានស្អាត សុខភាពល្អ ផ្តើមចេញពីយើងទាំងអស់គ្នា
........................................................................
💥💥ផ្ដល់ជូនអាហារូបករណ៍ 40 % ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២។
ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមរយៈ
🌐 ប្រព័ន្ធតេឡេក្រាម/Telegram https://t.me/+855962697888
ឬ Channel Name: សាលាបញ្ញាសាស្ត្រអន្តរជាតិ - អ្នកឧកញ៉ា ហុង ពីវ ផ្លូវជាតិលេខ៣ https://t.me/+8LGvkOJnY_Y1MGY1
📱ទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/share/p/16LqcBdkEd/
📍ទីតាំងសាលា៖ https://maps.app.goo.gl/nmMw45dhMSM34dbH6
📱ទូរស័ព្ទទំនាក់ទំនង៖ 096 269 788 8 /031 788 797 9/061 273 888
22/04/2026
អបអរសាទរប្អូនៗជាបេក្ខជនតំណាងសាខាផ្លូវជាតិលេខ៣ និងសូមជូនពរប្អូនៗប្រកួតវគ្គផ្តាច់ព្រ័ត្រថ្ងៃស្អែកបានលទ្ធផលល្អ👏🎉
20/04/2026
សូមអបអរសាទរ 🎉និងកោតសរសើរដល់វរសិស្សពីថ្នាក់ទី១ ដល់ទី១២ ដែលទទួលបានលទ្ធផលល្អ ចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ប្រចាំខែមីនា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦។
🏫 បុរីពិភពថ្មីផ្លូវជាតិលេខ៣ (គម្រោង១) ភូមិព្រៃកី ផ្លូវលេខ១៧ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ
📍ទីតាំងសាលារៀន: https://maps.app.goo.gl/Kjv2U1AEP1atBUgV7
☎️តេលេក្រាម https://t.me/+855962697888
#តារាងកិត្តិយសប្រចាំខែមីនា