IAMA Cambodia

IAMA Cambodia Brain Development Program for Kids

12/08/2026

តើកូនៗរបស់លោកអ្នកត្រៀមខ្លួនហើយឬនៅ? 🧠🎮✨

តស់! មកមើលសកម្មភាពហ្វឹកហាត់ និងការគិតលេខយ៉ាងស្វាហាប់របស់កូនៗសិស្សានុសិស្ស I.A.M.A Cambodia ទាំងអស់គ្នា! តាមរយៈការរៀនគណិតវិទ្យារហ័ស កូនៗមានការផ្តោតអារម្មណ៍ខ្ពស់ និងអាចគិតលេខបានយ៉ាងលឿន ត្រឹមត្រូវ ដូចម៉ាស៊ីនគិតលេខអញ្ចឹង! 🧮💪

🎉 ត្រលប់មកជួបគ្នាជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ម្តងទៀត ជាមួយនឹងបរិយាកាសកាន់តែអស្ចារ្យ! លើកនេះ លោកស្រីអគ្គនាយិ...
11/08/2026

🎉 ត្រលប់មកជួបគ្នាជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ម្តងទៀត ជាមួយនឹងបរិយាកាសកាន់តែអស្ចារ្យ!

លើកនេះ លោកស្រីអគ្គនាយិកា នៃគណិតវិទ្យារហ័ស អាយ.អេ.អឹម.អេ កម្ពុជា យើងខ្ញុំ បានចុះធ្វើបទបង្ហាញផ្ទាល់ទៅកាន់លោកគ្រូអ្នកគ្រូ ក្រោមប្រធានបទដ៏មានអត្ថន័យ៖
«គន្លងអភិវឌ្ឍអាជីពគ្រូបង្រៀន / Teacher Career Advancement Pathways» 👩‍🏫📈

បរិយាកាសពោរពេញដោយការតាំងចិត្ត ការលើកទឹកចិត្ត និងការចែករំលែកបទពិសោធន៍ល្អៗ ដើម្បីជំរុញឱ្យលោកគ្រូអ្នកគ្រូកាន់តែទទួលបានភាពជោគជ័យ និងរីកចម្រើនក្នុងអាជីពដ៏ឧត្តុង្គឧត្តមមួយនេះ!

💡 អត្ថប្រយោជន៍ដែលលោកគ្រូអ្នកគ្រូទទួលបាន៖
- ការកំណត់គោលដៅច្បាស់លាស់៖ ទទួលបានគន្លឹះក្នុងការរៀបចំផែនការអភិវឌ្ឍខ្លួន និងអាជីពបានយ៉ាងល្អ
ការបង្កើនសមត្ថភាព៖ ពង្រឹងជំនាញថ្មីៗ ត្រៀមខ្លួនសម្រាប់ឱកាសការងារកាន់តែខ្ពស់។
- ថាមពលវិជ្ជមាន៖ ទទួលបានការលើកទឹកចិត្ត និងភាពជឿជាក់ក្នុងការបន្តបេសកកម្មអប់រំដ៏មានតម្លៃ ។

សូមអរគុណម្តងទៀតដល់សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដែលតែងតែផ្តល់ទំនុកចិត្ត និងសហការយ៉ាងស្អិតរមួតជាមួយ គណិតវិទ្យារហ័ស អាយ.អេ.អឹម.អេ កម្ពុជា!

ពួកយើងពិតជាមានមោទនភាពដែលបានរួមចំណែកអភិវឌ្ឍសមត្ថភាពលោកគ្រូអ្នកគ្រូ! 🥰

09/08/2026

ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ និងការចងចាំដ៏អស្ចារ្យបំផុត! 🇰🇭🏆✈️

តស់! មកទស្សនាវីដេអូ Highlight នៃទិដ្ឋភាពរួមរបស់ជើងឯកតូចៗ I.A.M.A Cambodia ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងថ្នាក់អន្តរជាតិ The 46th International Mathematics & Mental Arithmetic Competition 2026 នៅប្រទេសសិង្ហបុរី និងដំណើរកម្សាន្តនៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។

វីដេអូនេះបានផ្ដិតយករាល់សកម្មភាពដ៏មានន័យ តាំងពីថ្ងៃចេញដំណើរប្រកបដោយស្នាមញញឹម ការប្រឹងប្រែងបញ្ចេញសមត្ថភាពប្រកួតប្រជែងយ៉ាងស្វិតស្វាញ ភាពរំភើបនៅលើឆាកអន្តរជាតិពេលកូនៗគ្រងមេដាយ និងលើកពានរង្វាន់ រហូតដល់ការដើរកម្សាន្តនៅតាមតំបន់ល្បីៗប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។ 🎢🏙️✨

ការវិលត្រឡប់មកមាតុភូមិវិញ ព្រមជាមួយពានរង្វាន់ មេដាយ ទង់ជាតិកម្ពុជា និងស្នាមញញឹមនៃជ័យជម្នះ គឺជាមោទនភាពដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់គ្រួសារ I.A.M.A ទាំងមូល! សូមអបអរសាទរដល់ជើងឯកតូចៗរបស់យើង! កម្ពុជាពិតជាធ្វើបាន! 👏❤️

08/08/2026

ជូនដំណឹងដល់អ្នកមានគំនិតច្នៃប្រឌិតទាំងអស់! 📣 ពួកយើងកំពុងស្វែងរក Graphic Designer & Video Editor ដើម្បីចូលរួមជាគ្រួសារ I.A.M.A Cambodia។

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការបញ្ចេញគំនិតច្នៃប្រឌិតរបស់អ្នកឱ្យលេចចេញជារូបរាង និងបង្កើតអ្វីដែលអស្ចារ្យ? ដាក់ពាក្យថ្ងៃនេះ! 👇

ផ្ញើសារមកកាន់យើង / ផ្ញើ CV ទៅកាន់ Telegram: t.me/iamacambodia

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានចូលរួមអបអរសាទរជ័យជម្នះរបស់កូនៗសិស្សានុសិស្ស I.A.M....
08/08/2026

សូមអរគុណយ៉ាងជ្រាលជ្រៅដល់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដែលបានចូលរួមអបអរសាទរជ័យជម្នះរបស់កូនៗសិស្សានុសិស្ស I.A.M.A Cambodia លើឆាកអន្តរជាតិ! 🙏✨

ការទទួលស្គាល់ និងការលើកទឹកចិត្តមួយនេះ គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ជើងឯកតូចៗ និងក្រុមការងារយើងខ្ញុំ។ 🇰🇭🏆

#សសយក

ពានរង្វាន់កិត្តិយស និងស្នាមញញឹមនៃជ័យជម្នះ! 🥇🇰🇭🔥ក្រុមការងារយើងខ្ញុំសូមចែករំលែករូបភាពបន្ថែមទៀត នៃវិនាទីដែលកូនៗសិស្សានុសិស្...
07/08/2026

ពានរង្វាន់កិត្តិយស និងស្នាមញញឹមនៃជ័យជម្នះ! 🥇🇰🇭🔥

ក្រុមការងារយើងខ្ញុំសូមចែករំលែករូបភាពបន្ថែមទៀត នៃវិនាទីដែលកូនៗសិស្សានុសិស្សឆ្នើមរបស់ I.A.M.A Cambodia ឡើងទទួលពានរង្វាន់នៅលើឆាកនៃកម្មវិធី The 46th International Mathematics & Mental Arithmetic Competition 2026។

មើលតែស្នាមញញឹមរបស់ជើងឯកតូចៗយើងទៅដឹងហើយ ថាតើពួកគេរំភើប និងមានមោទនភាពប៉ុនណាពេលឈរនៅលើឆាកដ៏ធំមួយនេះ! ពួកយើងជាក្រុមការងារនៅទីនេះក៏រំភើប និងសប្បាយចិត្តបាត់ហត់តែម្តង! ធ្វើបានល្អខ្លាំងណាស់កូនៗ! 🥰🏆

07/08/2026

ជំនោរនៃមោទនភាពជាតិ! វត្តមាន និងសុន្ទរកថាដ៏មានអត្ថន័យរបស់អគ្គនាយក I.A.M.A Cambodia លើឆាកអន្តរជាតិ! 🇰🇭🔥🏆

​តស់! មកមើលវីដេអូកាត់ត្រង់វិនាទីដ៏អស្ចារ្យ ពេលដែលលោកអគ្គនាយករបស់យើងឡើងថ្លែងសុន្ទរកថាលើវេទិកាប្រកួតប្រជែង The 46th International Mathematics & Mental Arithmetic Competition 2026 ទាំងអស់គ្នា!

​ពាក្យពេចន៍នៃការថ្លែងអំណរគុណទៅកាន់អ្នករៀបចំកម្មវិធី ការកោតសរសើរដល់ការលះបង់របស់មាតាបិតា និងការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់ជើងឯកតូចៗរបស់កម្ពុជាពីសំណាក់លោកអគ្គនាយក គឺជារូបភាពដ៏មានកិត្យានុភាពបំផុតសម្រាប់គ្រួសារ I.A.M.A ទាំងមូល។ ✨

​សំឡេងហៅ "កម្ពុជា" យ៉ាងខ្លាំងៗនៅលើឆាកអន្តរជាតិ ពិតជាធ្វើឱ្យពួកយើងជាក្រុមការងារមានមោទនភាពមិនអាចកាត់ថ្លៃបាន! កម្ពុជាធ្វើបាន! 🇰🇭👏

កុមារកម្ពុជា ៥៤រូប ដណ្ដើមបានពានរង្វាន់ និងមេដាយរហូតដល់ ៧៩គ្រឿង ពីការប្រកួតគណិតវិទ្យាអន្តរជាតិ និងគណិតវិទ្យារហ័សនៅប្រទេសស...
06/08/2026

កុមារកម្ពុជា ៥៤រូប ដណ្ដើមបានពានរង្វាន់ និងមេដាយរហូតដល់ ៧៩គ្រឿង ពីការប្រកួតគណិតវិទ្យាអន្តរជាតិ និងគណិតវិទ្យារហ័សនៅប្រទេសសិង្ហបុរី

(សិង្ហបុរី៖) ជាមោទនភាពជាតិដ៏ធំធេងមួយទៀតហើយសម្រាប់កម្ពុជា ដែលកុមារតូចៗជា «ទំពាំងស្នងឫស្សីដ៏រឹងមាំ» បាន....

06/08/2026

បេសកកម្មទទួលបានជោគជ័យ! យើងនាំយកមោទនភាពត្រឡប់មកមាតុភូមិវិញហើយ! 🇰🇭🏆✈️

តោះ! មកទស្សនាវីដេអូសង្ខេបព្រឹត្តិការណ៍ដ៏អស្ចារ្យ និងរំភើបកក្រើករបស់ជើងឯកតូចៗ I.A.M.A Cambodia ទាំងអស់គ្នា! វីដេអូនេះបានផ្ដិតយករូបភាពតាំងពីថ្ងៃចេញដំណើរដោយស្នាមញញឹម ឈានដល់ការបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញនៅក្នុងបន្ទប់ប្រឡងនៃកម្មវិធី The 46th International Mathematics & Mental Arithmetic Competition 2026 នៅប្រទេសសិង្ហបុរី។

អ្វីដែលធ្វើឱ្យយើងរំភើបរហូតដល់ព្រឺសម្បុរនោះ គឺទិដ្ឋភាពនៅលើឆាកអន្តរជាតិ ពេលដែលកូនៗសិស្សានុសិស្សរបស់យើងបានគ្រងមេដាយ លើកពានរង្វាន់ខ្ពស់ត្រដែត និងគ្រវីទង់ជាតិកម្ពុជាយ៉ាងជឿជាក់! 🥇✨ ក្រោយពីបញ្ចប់ការប្រកួតដ៏តានតឹង វីដេអូនេះក៏បានបង្ហាញពីសកម្មភាពដើរកម្សាន្តយ៉ាងសប្បាយរីករាយរបស់កូនៗ ទាំងនៅកន្លែងល្បីៗក្នុងប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដើម្បីជាការអបអរសាទរ និងផ្តល់ជារង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេផងដែរ។ 🎢🏙️

រាល់ស្នាមញញឹម និងគ្រប់វិនាទីនៃការវិលត្រឡប់មកដល់ព្រលានយន្តហោះភ្នំពេញវិញនៅក្នុងវីដេអូនេះ គឺជាការចងចាំដ៏មានតម្លៃ និងជាមោទនភាពមិនអាចកាត់ថ្លៃបានសម្រាប់ក្រុមការងារ ថ្នាក់ដឹកនាំ និងគ្រួសារ I.A.M.A Cambodia ទាំងមូល។ កូនៗពិតជាធ្វើបានល្អ និងអស្ចារ្យខ្លាំងណាស់! សូមចូលរួមអបអរសាទរជើងឯកតូចៗរបស់យើង! 👏❤️

កិត្តិនាម និងមោទនភាពដ៏រន្ទឺនៅលើឆាកអន្តរជាតិសម្រាប់គ្រួសារ I.A.M.A Cambodia! 🇰🇭🌟ក្នុងនាមជាក្រុមការងារ ឃើញហើយពិតជាសប្បាយចិ...
06/08/2026

កិត្តិនាម និងមោទនភាពដ៏រន្ទឺនៅលើឆាកអន្តរជាតិសម្រាប់គ្រួសារ I.A.M.A Cambodia! 🇰🇭🌟

ក្នុងនាមជាក្រុមការងារ ឃើញហើយពិតជាសប្បាយចិត្ត និងមានមោទនភាពណាស់ ពេលឃើញអគ្គនាយក និងអគ្គនាយិកា ចំណាយពេលវេលាទៅគាំទ្រ និងមើលការខុសត្រូវកូនៗសិស្សានុសិស្សរបស់យើងដល់ប្រទេសសិង្ហបុរីផ្ទាល់ ក្នុងកម្មវិធីប្រកួត The 46th International Mathematics & Mental Arithmetic Competition 2026 កាលពីពេលថ្មីៗនេះ។

ទិដ្ឋភាពដែលធ្វើឱ្យពួកយើងរឹតតែរំភើបនោះ គឺថ្នាក់ដឹកនាំយើងទាំងពីររូប បានទទួលកិត្តិយសឡើងប្រគល់ពានរង្វាន់ដោយផ្ទាល់ មិនត្រឹមតែសម្រាប់ជើងឯកតូចៗរបស់កម្ពុជាយើងប៉ុណ្ណោះទេ ថែមទាំងប្រគល់ជូនជើងឯកមកពីប្រទេសផ្សេងៗទៀតនៅលើឆាកអន្តរជាតិថែមទៀតផង! 🥇✨

ឃើញកូនៗញញឹមទទួលបានជោគជ័យ ហើយថ្នាក់ដឹកនាំយើងក៏ញញឹមប្រកបដោយភាពកក់ក្តៅបែបនេះ ពួកយើងជាក្រុមការងារនៅទីនេះពិតជារំភើបបាត់ហត់តែម្តង! ស្រឡាញ់គ្រួសារ I.A.M.A Cambodia ពេញបេះដូង! 👏❤️

Address

#156, Street 598
Phnom Penh
120801

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+85577663354

Alerts

Be the first to know and let us send you an email when IAMA Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to IAMA Cambodia:

Shortcuts

Share

Category