17/06/2026
[English Below]
📢 សេចក្តីប្រកាសអំពីការបោះពុម្ពអត្ថបទថ្មី (New Publication)
ដេប៉ាតឺម៉ង់គិលានុបដ្ឋាកសាកលវិទ្យាល័យពុទ្ធិសាស្ត្រយើងមានកិត្តិយសសូមចែករំលែកអត្ថបទស្រាវជ្រាវថ្មីមួយដែលត្រូវបានទទួលយកបោះពុម្ពក្នុង Journal of Nursing Reports in Clinical Practice (Articles in Press)
📄 ចំណងជើងអត្ថបទ៖
ការផ្លាស់ប្តូរអនុវត្តន៍ និងការអប់រំគិលានុបដ្ឋាកតាមរយៈសុខភាពឌីជីថល៖ អត្ថបទ វិចនកថាបែបរួមបញ្ជូល (Integrative Review) និងការវិភាគគោលនយោបាយជាតិនៅកម្ពុជា
👩⚕️👨⚕️ អ្នកនិពន្ធ៖ លោក យ៉ែម សុខា លោក ស្រី កឹម សុគន្ធា សាស្រ្តាចារ្យជំនួយ កុយ វីរីយ៉ា និង លោកស្រី ទន់ ស្រីពៅ
🏫 ស្ថាប័ន៖ដេប៉ាតឺម៉ង់គិលានុបដ្ឋាក, សាកលវិទ្យាល័យពុទ្ធិសាស្ត្រ, ភ្នំពេញ ប្រទេសកម្ពុជា
និង ផ្នែកសេវាមន្ទីរពេទ្យ, ក្រសួងសុខាភិបាល កម្ពុជា
🔗 DOI: https://doi.org/10.32598/JNRCP.2026.1363
How to cite in APA 7: Sokha,Y , Sokunthea,K , Virya,K and Sreypeov,T . (2026). Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia. (e243809). Journal of Nursing Reports in Clinical Practice, e243809 doi: 10.32598/JNRCP.2026.1363
💡 អំពីការស្រាវជ្រាវ
សុខភាពឌីជីថល កំពុងដើរតួនាទីសំខាន់ក្នុងការផ្លាស់ប្តូរប្រព័ន្ធសុខាភិបាលទូទាំងពិភពលោក ហើយកម្ពុជាក៏កំពុងឆ្ពោះទៅមុខយ៉ាងឆាប់រហ័សផងដែរ។
ការស្រាវជ្រាវនេះបានពិនិត្យ និងសរុបភស្តុតាងអំពីការប្រើប្រាស់សុខភាពឌីជីថលក្នុងវិស័យគិលានុបដ្ឋាកនៅកម្ពុជា ទាំងក្នុងការអនុវត្ត ការអប់រំ និងគោលនយោបាយ។
លទ្ធផលសំខាន់ៗរួមមាន៖
-វិសមភាព ក្នុងការប្រើប្រាស់សុខភាពឌីជីថលនៅមន្ទីរពេទ្យ និងសេវាគិលានុបដ្ឋាក
-ការអប់រំគិលានុបដ្ឋាកនៅមានកម្រិត និងខ្វះសមត្ថភាពឌីជីថលស្តង់ដារ
-បញ្ហាប្រព័ន្ធដូចជា ហេដ្ឋារចនាសម្ព័ន្ធខ្សោយ កម្រិតជំនាញឌីជីថលទាប និងប្រព័ន្ធមិនអាចភ្ជាប់គ្នាបាន
-ឥទ្ធិពលពីគម្រោងជំនួយខាងក្រៅ និងភាពខ្វះសមាហរណកម្ម
-ឱកាសថ្មីៗដូចជា សេវាTelehealth, ការបង្រៀនតាម Simulation និងសមត្ថភាពគិលានុបដ្ឋាកឌីជីថលជាតិ
🌍 សារសំខាន់
ទោះបីកម្ពុជាមានការរីកចម្រើនក្នុងសុខភាពឌីជីថលក៏ដោយការអភិវឌ្ឍប្រកបដោយចីរភាពត្រូវការការពង្រឹងគោលនយោបាយ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពមនុស្ស។
គិលានុបដ្ឋាកមានតួនាទីសំខាន់មិនត្រឹមតែជាអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលទេប៉ុន្តែជាអ្នកដឹកនាំការផ្លាស់ប្តូរនៅក្នុងប្រព័ន្ធសុខាភិបាលផងដែរ។
👏 សូមអបអរសាទរដល់ក្រុមអ្នកស្រាវជ្រាវទាំងអស់ ចំពោះសមិទ្ធផលសំខាន់ក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រគិលានុបដ្ឋាក និងសុខភាពឌីជីថលនៅកម្ពុជា។
______________________________
📢 New Publication Alert from the Nursing
Department, University of Puthisastra
We are pleased to share a newly accepted article in the Journal of Nursing Reports in Clinical Practice (Articles in Press):
📄 Title: Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia
👩⚕️ Authors:
Sokha Yem, Kem Sokunthea, Koy Virya, and Tun Sreypeov
🏫 Affiliations:
Department of Nursing, Faculty of Nursing, University of Puthisastra, Phnom Penh, Cambodia
Department of Hospital Services, Ministry of Health, Cambodia
🔗 DOI: https://doi.org/10.32598/JNRCP.2026.1363
How to cite in APA 7: Sokha, Y., Sokunthea,K , Virya,K and Sreypeov, T. (2026). Transforming nursing practice and education through digital health: An integrative review and national policy analysis from Cambodia. (e243809). Journal of Nursing Reports in Clinical Practice, (2026), e243809 https://www.jnursrcp.com/article_243809.html
💡 About the study
Digital health is rapidly transforming health systems globally, and Cambodia is no exception. This integrative review explores how digital technologies are being integrated into nursing practice, education, and policy within Cambodia.
The study highlights both progress and challenges, including:
-Uneven adoption of digital health tools in nursing practice
-Limited and fragmented integration of digital competencies in nursing education
-System-level barriers such as infrastructure gaps, low digital literacy, and weak interoperability
-Influence of donor-driven and fragmented digital systems
-Emerging opportunities such as telehealth, simulation-based education, and national competency frameworks
🌍 Key message
While Cambodia is making important progress in digital health transformation, sustainable success requires stronger governance, standardized nursing digital competencies, improved infrastructure, and coordinated national strategies.
Nurses play a central role in this transformation—not only as users of digital systems but as key drivers of innovation and quality improvement in healthcare delivery.
👏 Congratulations to the authors and research team for contributing to the advancement of nursing science and digital health in Cambodia!
17/06/2026
🎉 អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ 🙏🇰🇭
16/06/2026
📰UP Voice Vol.186!
ព្រឹត្តិប័ត្រព័ត៌មានផ្លូវការរបស់សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត លេខ186!
The Official Newsletter of the University of Puthisastra (UP) Vol. 186!
ℹ️Contact Us | សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមទំនាក់ទំនងមកកាន់៖
• Facebook Inbox: University of Puthisastra (UP)
• Telephone: +855 23 221 624
• Telegram: t.me/upinformation
• Email: [email protected]
• UP Location: https://maps.app.goo.gl/nfLXTuvB9XeXreZP6
16/06/2026
[Khmer]
នៅស្ទាក់ស្ទើរ ជាមួយថ្គាមទាល់ដុះកប់ដែលគួរអោយរំខានទៀតមែនទេ? ឥឡូវនេះអ្នកទាំងអស់គ្នាមានឱកាសក្នុងការយកថ្គាមទាល់របស់អ្នកចេញដោយឥតគិតថ្លៃ រួមទាំងទទួលបានកាដូរជាទឹកប្រាក់ចំនួន២០ដុល្លាភ្លាមៗ!🍀💰
អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបាននោះគឺ៖
• ការថតអិចរ៉េ រួមជាមួយការយកថ្គាមទាល់ចេញដោយឥតគិតថ្លៃ ជាមួយនឹងទន្តបណ្ឌិតដែលមានអាជ្ញាប័ណ្ឌច្បាស់លាស់។ ទន្តបណ្ឌិតដែលធ្វើការវះកាត់ជូនអ្នកទាំងអស់គ្នានឹងត្រូវបានត្រួតពិនិត្យដោយទន្តបណ្ឌិតជំនាញខាងវះកាត់ឆ្អឹងថ្គាមដែលមានបទពិសោធន៍ច្រើនឆ្នាំ
• ទទួលបានកាដូរ២០ដុល្លារជាមួយនឹងថ្នាំលេបក្រោយការវះកាត់ដោយឥតគិតថ្លៃ
• ចំនួនមានកំណត់ សូមកុំអោយឱកាសនេះខកខានអោយសោះ
អ្នកដែលអាចចូលរួមបានត្រូវ៖
• មានអាយុចាប់ពី១៨ឆ្នាំដល់៣៥ឆ្នាំ ដែលមានថ្គាមទាល់ដុះកប់
សម្រាប់កម្មវិធីនេះយើងក៏មានផ្តល់ជាការលើកទឹកចិត្ត ជូនដល់អ្នកដែលបានណែនាំព័ត៌មាននេះទៅកាន់អ្នកជំងឺ ដោយក្នុងអ្នកជំងឺម្នាក់ អ្នកណែនាំទទួលបាន១០ដុល្លារ។💰💰
សូមកុំអោយឱកាសនេះខកខាន ក្នុងការធ្វើអោយសុខភាពមាត់ធ្មេញអ្នកល្អប្រសើរអោយសោះ។ ធ្វើការណាត់ជួបដើម្បីពិភាក្សាតាមរយៈលេខ+855 12 414 563 ឬ ផ្ញើសារតាមtelegram +855 98 414 563 📝✉️
[English]
Struggling with impacted or partially erupted wisdom teeth? Now's your chance to get them removed for FREE and even earn $20 cash on the same day! 🍀💰
Here's what you get:
• Free X-rays and wisdom tooth removal by a licensed qualified dentist, who is participating in a course under the supervision of an experienced oral maxillofacial surgeon.
• $20 cash reward and medications upon completion of your surgery.
• Limited spots available! Don't miss out!
Who is eligible?
Adults aged 18-35 with impacted or partially erupted wisdom teeth
For this project, we also offer a referral incentive of $10 for each patient referred by someone who recommends this information to them.💰💰
Don't miss this chance to save money and improve your oral health! Make an initial appointment for an assessment by calling our receptionist on +855 12 414 563 or message on telegram +855 98 414 563 📝✉️
14/06/2026
[English below]
សប្តាហ៍ទី៩ នៃវគ្គបណ្តុះបណ្តាលការអប់រំផ្អែកលើសមត្ថភាព (CBE) នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ភ្នំពេញ៖ ថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យឱសថសាស្រ្ត បានបន្តវគ្គបណ្តុះបណ្តាលការអប់រំផ្អែកលើសមត្ថភាព ដោយផ្តោតទៅលើការបង្កើត និងការវាយតម្លៃ OSCE/OSPE។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ សាស្រ្តាចារ្យ បានចូលរួមក្នុងការអនុវត្តនៅទម្រង់ការក្នុងការបង្កើត OSCE /OSPE តាមរយៈការបង្កើត Critical Action និងPerformance Items។
វគ្គបណ្តុះបណ្តាលជាក់ស្តែងនេះបំបានពាក់សាស្ត្រាចារ្យជាមួយនឹងឧបករណ៍ជាក់ស្តែងដែលត្រូវការដើម្បីបង្កើតការវាយតម្លៃការអនុវត្តដែលមានគុណភាពខ្ពស់ និងត្រឹមត្រូវដែលវាស់វែងសមត្ថភាព និស្សិតឲ្យបានត្រឹមត្រូវ។
__
Week 9 of the Competency-Based Education (CBE) Training Course at the Faculty of Pharmacy, University of Puthisastra
Phnom Penh, Saturday, June 13, 2026: The Faculty of Pharmacy continued its Competency-Based Education (CBE) training program, focusing on the design and evaluation of OSCE and OSPE. During this session, faculty members actively participated in the development process by drafting specific "Critical Actions" and "Graded Performance Items".
This hands-on training equips professors with the practical tools needed to build valid, high-quality performance assessments that accurately measure student competence.
Contact Us | សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមទំនាក់ទំនងមកកាន់៖
• Facebook Inbox: University of Puthisastra (UP)
• Telephone: +855 23 221 624
• Telegram: t.me/upinformation
• Email: [email protected]
• UP Location: https://maps.app.goo.gl/nfLXTuvB9XeXreZP6
13/06/2026
[English Below]
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ ២០២៦
នេះជាលើកទី ២ ហើយ ដែល សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ (UP) បានចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ ២០២៦ ក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីគ្រឹះស្ថានឧត្តមសិក្សាចំនួន ៤៣ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំនេះ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ បានចូលរួមប្រកួតលើ ២ ប្រភេទកីឡា៖
- បាល់ទាត់ បុរស
- វាយសី បុរស-នារី
ការចូលរួមនេះមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីទទួលបានជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការបង្ហាញសមត្ថភាព ភាពជាអ្នកដឹកនាំ ស្មារតីសហការ និងគុណតម្លៃនៃកីឡាផងដែរ។
ក្នុងនាមជាសាកលវិទ្យាល័យឈានមុខផ្នែកវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ តែងតែគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពដែលជួយលើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។
សាកលវិទ្យាល័យ សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកីឡាករ និងកីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងតំណាងឱ្យសាកលវិទ្យាល័យដោយមោទនភាព។
កីឡានាំមកនូវសុខភាព ការអប់រំ និងភាពជោគជ័យ។
____
National University Games 2026 (NUG)
This marks the second time that the University of Puthisastra has participated in the National University Games 2026 under the theme “Sports for Education,” organized by the Ministry of Education, Youth and Sport, with the participation of 43 higher education institutions from across Cambodia.
This year, the University of Puthisastra competed in two sports categories:
- Men’s Football
- Men's and Women's Badminton
Our participation is not only about competition but also about providing students with valuable opportunities to showcase their talents, teamwork, discipline, and sportsmanship.
As a leading health sciences university, the University of Puthisastra remains committed to supporting activities that promote physical and mental well-being while contributing to the development of sports in Cambodia.
We would like to express our sincere appreciation and admiration to all student-athletes who dedicated their time, effort, and determination to proudly represent the University of Puthisastra.
Sports inspire health, education, and excellence.
13/06/2026
[English Below]
ដេប៉ាតឺម៉ង់គិលានុបដ្ឋាក នៃមហាវិទ្យាល័យគិលានុបដ្ឋាក និងឆ្មប សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ មានកិត្តិយសរៀបចំកម្មវិធីផ្សព្វផ្សាយវិជ្ជាជីវៈគិលានុបដ្ឋាក នៅខេត្តកំពត នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦។
📍 វិទ្យាល័យដែលនឹងចុះទៅរួមមាន:
🏫 វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ
🏫 វិទ្យាល័យកម្ពុជា-ជប៉ុន ខេត្តកំពត
🕒 កាលវិភាគសកម្មភាព៖
• ការណែនាំអំពីដេប៉ាតឺម៉ង់គិលានុបដ្ឋាក នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ
• វគ្គអប់រំសុខភាព
• ការបង្ហាញបច្ចេកទេសបឋម៖ ជួយអ្នកមានបញ្ហាស្លាក់ (Heimlich Maneuver)
• សំណួរ-ចម្លើយ និងការចូលរួមរបស់សិស្ស
• ព័ត៌មានអំពីអាហារូបករណ៍ និងកម្មវិធីសិក្សាគិលានុបដ្ឋាក
• ជីវិតនិស្សិត និងអាជីពក្នុងវិស័យគិលានុបដ្ឋាក
កម្មវិធីផ្សព្វផ្សាយនេះមានគោលបំណងបំផុសគំនិតដល់សិស្សានុសិស្សវិទ្យាល័យឲ្យស្វែងយល់អំពីវិជ្ជាជីវៈគិលានុបដ្ឋាកដែលមានអត្ថន័យ ស្តង់ដារវិជ្ជាជីវៈ និងជាជម្រើសអាជីពដ៏ល្អ ខណៈពេលដែលជួយលើកកម្ពស់ចំណេះដឹងសុខភាព និងជំនាញសង្គ្រោះជីវិត។
____________________
🎓🏥 High School Outreach & Nursing Promotion Program 🏥🎓
The Department of Nursing, Faculty of Nursing and Midwifery, University of Puthisastra, is pleased to conduct a High School Outreach & Nursing Promotion Program in Kampot Province on 17 June 2026.
📍 Schools to Visit:
🏫 Preah Norodom Ranariddh High School
🏫 Kampot Cambodia-Japan Friendship High School
🕒 Program Schedule Highlights:
• Introduction to the Department of Nursing, University of Puthisastra
• Health Education Session
• First Aid Demonstration: Helping a Choking Person (Heimlich Maneuver)
• Interactive Q&A and Student Participation
• Scholarship and Program Study in Nursing
• Student Life and Career Opportunities in Nursing
This outreach program aims to inspire high school students to explore nursing as a meaningful, professional, and rewarding career while promoting health awareness and lifesaving skills.
12/06/2026
[English below]
វគ្គតម្រង់ទិសការចុះសហគមន៍ស្ដីពីប្រព័ន្ធសុខាភិបាល សម្រាប់និស្សិតបរិញ្ញាបត្រឱសថសាស្រ្ត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី១៥ ឆ្នាំសិក្សា ២០២៥-២០២៦
មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត បានរៀបចំវគ្គតម្រង់ទិសសម្រាប់ការចុះសហគមន៍ សម្រាប់និស្សិតបរិញ្ញាបត្រឱសថសាស្រ្ត ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី១៥ ក្រោមអធិបតីភាពសាស្ត្រាចារ្យជំ. ឈា សុភារម្យ ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត លោកឱសថបណ្ឌិតឯកទេស អ៊ឹង សុភាព ព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកគ្លីនិក ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតសរុបចំនួន១៥០នាក់។ ការចុះសហគមន៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់២៧ ខែមិថុនា ឆ្នាំ២០២៦ នៅខេត្ដកណ្ដាល។
វគ្គតម្រង់ទិសបានរៀបចំឡើងដើម្បីជាព័ត៌មានលម្អិតអំពីការចុះសហគមន៍ស្ដីពីប្រព័ន្ធសុខាភិបាល ប្រព័ន្ធគ្រប់គ្រងឱសថ និងឧបករណ៍វេជ្ជសាស្រ្ត ព្រមទាំងលម្អិតអំពីសកម្មភាពដែលនិស្សិតត្រូវបំពេញឲ្យអនុលោមទៅតាមកម្មវិធីសិក្សាដោយផ្អែកលើសមត្ថភាព។
__
Community Clerkship on Health System Orientation for Bachelor of Pharmacy Students, Foundation Year, Batch 15, Academic Year 2025-2026.
The Faculty of Pharmacy, University of Puthisastra, organized a Community Clerkship Orientation for Bachelor of Pharmacy students in Foundation Year Batch 15 under the chairmanship of Asst. Prof. Chhea Sophearom, Dean of the Faculty of Pharmacy, and Dr. Oeung Sopheap, Deputy Dean for Clinical Affairs. The event was attended by faculty leaders, lecturers, staff members, and approximately 150 students.
The community clerkship is scheduled to take place from June 24 to June 27, 2026 at Kandal province.
The orientation course was conducted to provide students with essential information regarding the community clerkship program, including the health system, drug management systems, and medical device management. In addition, students were informed about the activities, assignments, and requirements that must be completed in accordance with the new curriculum.
Contact Us | សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមទំនាក់ទំនងមកកាន់៖
• Facebook Inbox: University of Puthisastra (UP)
• Telephone: +855 23 221 624
• Telegram: t.me/upinformation
• Email: [email protected]
• UP Location: https://maps.app.goo.gl/nfLXTuvB9XeXreZP6
12/06/2026
[English below]
កិច្ចប្រជុំមុនចេញដំណើរសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវេជ្ជជីវសាស្រ្ត និងបរិញ្ញាបត្រឱសថសាស្ត្រ ចំនួន៦៧រូប ដែលត្រូវបានជ្រើសរើសឲ្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា និងសន្និសីទស្រាវជ្រាវអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
ភ្នំពេញ៖ ថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ មហាវិទ្យាល័យឱសថសាស្រ្តបានរៀបចំកិច្ចប្រជុំមុនចេញដំណើរសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវេជ្ជជីវសាស្រ្ត និងបរិញ្ញាបត្រឱសថសាស្ត្រ ចំនួន៦៧រូប ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងសន្និសីទស្រាវជ្រាវអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក្រោមអធិបតីភាព សាស្រ្តាចារ្យ អ៊ាន រ៉ូស សាកលវិទ្យាធិការ និងអនុអធិការបតី នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ព្រមទាំងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតចូលរួមសរុបប្រមាណ ៨០រូប។
និស្សិតដែលត្រូវបានជ្រើសរើសនឹងតំណាងឱ្យសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រក្នុងកម្មវិធីអន្តរជាតិដូចខាងក្រោម៖
- និស្សិតថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ចំនួន ១រូប នឹងចូលរួម សន្និសីទអន្តរជាតិលើកទី១២ ស្តីពីសុខភាពសាធារណៈ (ICOPH 2026) បាលី ប្រទេសឥណ្ឌូនេស៊ី។
- និស្សិតឱសថសាស្រ្តចំនួន ៣៦រូប នឹងចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យ UiTM ប្រទេសម៉ាឡេស៊ី
- និស្សិតឱសថសាស្រ្តចំនួន ២៦រូប នឹងចូលរួម វគ្គសិក្សារដូវក្តៅអន្តរជាតិ៖ Tranditional Medicine Meet AI, Rooted in heritages, Driven by Innovations.
- និស្សិតឱសថសាស្រ្តចំនួន ៤រូប នឹងចូលរួមវគ្គសិក្សារដូវក្តៅអន្តរជាតិផ្នែកឱសថសាស្រ្ត នៅ Universitas Sumatera Utara ប្រទេសឥណ្ឌូនេស៊ី ។
កិច្ចប្រជុំនេះបានផ្តល់ឱកាសសម្រាប់ថ្នាក់ដឹកនាំសាកលវិទ្យាល័យដើម្បីផ្តល់ការណែនាំ ចែករំលែកលទ្ធផលរំពឹងទុក និងលើកទឹកចិត្តនិស្សិតដែលត្រូវបានជ្រើសរើសតំណាងឱ្យសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា និងស្រាវជ្រាវអន្តរជាតិទាំងនេះ។
__
Pre-Departure Meeting for 67 Master in Medical Biology and Bachelor of Pharmacy Students Participating in International Exchange Programs and Research Conferences in Malaysia and Indonesia
Phnom Penh, June 12, 2026 — The Faculty of Pharmacy, University of Puthisastra, organized a pre-departure meeting for 67 Master in Medical Biology and Bachelor of Pharmacy Students who were selected to participate in various international exchange programs and research conferences in Malaysia and Indonesia.
The meeting was presided over by Prof. Ian Rouse, President and Vice-Chancellor of the University of Puthisastra and attended by university leaders, faculty members, staff, and students, with approximately 80 participants in total.
The selected students will represent the University of Puthisastra in the following international programs:
• 1 master in medical biology student will present at the 12th International Conference on Public Health (ICOPH 2026), Bali, Indonesia.
• 36 pharmacy students will join the Academic Visit Programme at the Faculty of Pharmacy, Universiti Teknologi MARA (UiTM), Malaysia.
• 26 pharmacy students will participate in the International Summer Course: Traditional Medicine Meets AI – Rooted in Heritages, Driven by Innovations ( Both Onsite and online plateforms)
• 4 pharmacy students will participate in the International Summer Course in Pharmacy at Universitas Sumatera Utara, Indonesia.
The meeting provided an opportunity for university leaders to offer guidance, share expectations, and encourage students as they prepare to represent the University of Puthisastra in these international academic, research, and cultural exchange activities. The participants were encouraged to uphold the university’s values, strengthen international collaboration, and gain meaningful experiences that will contribute to their professional and personal development.
Contact Us | សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមទំនាក់ទំនងមកកាន់៖
• Facebook Inbox: University of Puthisastra (UP)
• Telephone: +855 23 221 624
• Telegram: t.me/upinformation
• Email: [email protected]
• UP Location: https://maps.app.goo.gl/nfLXTuvB9XeXreZP6
12/06/2026
សេចក្តីជូនដំណឹង🔔
ដើម្បីសម្រួលដល់បងប្អូនសិស្សានុសិស្សភាគច្រើន ដែលបានសំណូមពរចង់ឱ្យការប្រឡងរៀបចំឡើងនៅថ្ងៃចុងសប្តាហ៍ កុំឱ្យជាន់ម៉ោងសិក្សា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត (UP) បានសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទប្រឡងមកថ្ងៃអាទិត្យវិញ។
ទន្ទឹមនឹងនេះ យើងក៏បានពន្យារពេលចុះឈ្មោះបន្ថែម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះផងដែរ។
សូមពិនិត្យកាលបរិច្ឆេទថ្មីដូចខាងក្រោម៖
📅 បន្តការឈប់ទទួលពាក្យ: ថ្ងៃទី ២១ មិថុនា ២០២៦
📝 កាលបរិច្ឆេទប្រឡង: ថ្ងៃអាទិត្យ ទី ២៨ មិថុនា ២០២៦
ទីតាំងប្រលង៖ សាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ
ចុះឈ្មោះចូលរួមប្រកួតឥឡូវនេះ៖
🔗 https://forms.gle/Kg2vWQuE3uXvuSCu6 ឬស្កេន QR Code លើរូបភាព
មុខវិជ្ជាដែលត្រូវប្រឡង៖ គណិតវិទ្យា | គីមីវិទ្យា | រូបវិទ្យា
រង្វាន់ជ័យលាភី៖
🥇 ជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់ លេខ ៥៖ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់លើកទឹកចិត្ត (រង្វាន់សរុបជាទឹកប្រាក់ ៦,៤ លានរៀល)
📜 ជ័យលាភីចំណាត់ថ្នាក់លេខ ១ ដល់ លេខ ១៥៖ នឹងទទួលបានប័ណ្ណសរសើរទទួលស្គាល់សមត្ថភាព
ℹ️️Contact Us | សម្រាប់ព័ត៌មានបន្ថែមអំពីសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត សូមទំនាក់ទំនងមកកាន់៖
• Facebook Inbox: University of Puthisastra (UP)
• Telephone: +855 23 221 624
• Telegram: t.me/upinformation
• Email: [email protected]
• UP Location: https://maps.app.goo.gl/nfLXTuvB9XeXreZP6