សូមអនុមោទនាថ្ងៃសិល ៨កើតនេះ ខ្ញុំសូមជូនបុណ្យ និងកុសលផលបុណ្យទាំងអស់ ដែលបានសាងសមាធិ ធ្វើទាន និងរក្សាសីល សូមផ្ញើជូនដល់បងប្អូនញាតិមិត្តទាំងអស់ សូមអោយមានសុខភាពល្អ និងរស់នៅដោយសុខសាន្ត សូមឲ្យកាន់តែមានសេចក្តីសុខ សំណាងល្អ បរិបូរណ៍ដោយទ្រព្យសម្បត្តិ និងជោគជ័យគ្រប់ប្រការ 🙏🙏🙏🌷🌷🌷🌷🌷🙏🙏🙏
អ្នកគ្រូ ម៉ារី ដោះបណ្តាសាកូនក្រក
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from អ្នកគ្រូ ម៉ារី ដោះបណ្តាសាកូនក្រក, Education, Phnom Penh.
@អាស្រមបារមីលោកតាមន្នីឥសីភ្នែកទិព្វ @
@ព្រះមាតាខ្មែរ មាតាដើមនៃមនុស្សលោកព្រះនាមមេរា#
@អ្នកគ្រូប្រោសសត្វស្នងបារមីអង្គស្ដេចយមរាជ ប្រោសដួងវិញ្ញាណក្មេងអាណាថាដែលត្រូវឪពុកម្ដាយយកចេអ@
20/04/2026
អបអរឆ្នាំថ្មី! ថ្ងៃមហាសង្ក្រាន្ត! ដែលជាថ្ងៃចូលឆ្នាំខ្មែរ ប្រពៃណីជាតិខ្មែរ🙏
នាងខ្ញុំសូមគោរពជូនពរដល់ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងបំពេញភារកិច្ចការពារជាតិ មាតុភូមិ និងថែរក្សាសន្តិភាពជូនប្រជាជនទូទាំងប្រទេស។
សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល បវរសុខគ្រប់ប្រការ
សូមឲ្យបងប្អូនប្រជាជនរស់នៅប្រកបដោយសុខសាន្ត សុខភាពល្អ រុងរឿងចម្រើន និងសម្បូរសប្បាយក្នុងគ្រួសារ។
ជាពិសេស សូមជូនពរកងទ័ពទាំងអស់មានកម្លាំងមាំមួន ក្លាហាន អង់អាច បំពេញបេសកកម្មដោយជោគជ័យ និងសុវត្ថិភាពគ្រប់ពេលវេលា។
សូមឲ្យប្រទេសកម្ពុជាយើង ស្ថិតស្ថេររឹងមាំ មានសន្តិភាព វឌ្ឍនភាព និងរីកចម្រើនជានិច្ចនិរន្តរ៍។
សួស្តីឆ្នាំថ្មី! សួស្តីមហាសង្ក្រាន្ត!
🙏🙏🙏🌷🌷🌷🌷🌷🙏🙏🙏
14/04/2026
🌸 សារជូនពរពីគ្រូជូនសិស្សគុណ 🌸
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកគ្រូ សូមជូនពរដល់សិស្សគុណក្រុមគ្រួសារជាទីស្រឡាញ់ទាំងអស់ សូមឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ រៀនពូកែ មានវិន័យល្អ និងក្លាយជាមនុស្សល្អសម្រាប់គ្រួសារ សង្គម និងជាតិមាតុភូមិ។
សូមឲ្យឆ្នាំថ្មីនេះ នាំមកនូវសំណាងល្អ ជោគជ័យក្នុងការសិក្សា សម្រេចគោលបំណងគ្រប់ប្រការ និងមានអនាគតភ្លឺស្វាងជានិច្ច។
គ្រូតែងតែជូនពរ និងគាំទ្រកូនសិស្សគ្រប់រូបឲ្យឈានទៅរកភាពជោគជ័យក្នុងជីវិត។
✨ សូមសុខសាន្ត សំណាងល្អ និងជោគជ័យជានិច្ច ✨
13/04/2026
ក្នុងឱកាសឆ្នាំថ្មីប្រពៃណីខ្មែរ នាងខ្ញុំព្រមទាំងក្រុមគ្រួសារ សូមជូនពរពុកម៉ែបងប្អូនប្រជាជនខ្មែរ និងកងទ័ពគ្រប់ជាន់ថ្នាក់ទាំងអស់ ជួបតែសុខសាន្ត សុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន បំពេញភារកិច្ចដោយជោគជ័យ និងទទួលបានសេចក្តីសុខចម្រើនរុងរឿងជានិច្ចគ្រប់ក្រុមគ្រួសារ
🙏🙏🙏
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាងខ្ញុំសូមគោរពជូនពរដល់បងប្អូនប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងជនរួមជាតិខ្មែរទាំងអស់ ទទួលបាននូវសេចក្តីសុខ សុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងគ្រួសារ។
សូមឲ្យឆ្នាំថ្មីនាំមកនូវសំណាងល្អ វិបុលភាព ភាពរីកចម្រើន សាមគ្គីភាព និងសន្តិភាពជារៀងរហូត ដើម្បីឲ្យជាតិខ្មែររីកចម្រើនរុងរឿងថ្កុំថ្កើងដូចកេរដំណែលដូនតា។
សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យ សិរីមង្គល វាសនាល្អ និងការពារបងប្អូនខ្មែរគ្រប់រូប ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលវេលា។
ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ នាងខ្ញុំសូមជូនពរដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី សូមឲ្យធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព ជៀសផុតពីគ្រោះថ្នាក់គ្រប់ប្រការ មានសេចក្តីសុខ សេចក្តីចម្រើន និងវិលត្រឡប់មកវិញដោយសុវត្ថិភាពគ្រប់ៗគ្នា។
សូមឲ្យការធ្វើដំណើរទាំងអស់ពោរពេញដោយភាពរីករាយ ស្នាមញញឹម សុភមង្គល និងភាពកក់ក្តៅនៃសេចក្តីស្រឡាញ់ក្នុងគ្រួសារ ដើម្បីឲ្យបុណ្យចូលឆ្នាំថ្មីឆ្នាំនេះក្លាយជាអនុស្សាវរីយ៍ដ៏ល្អប្រពៃ និងពោរពេញដោយពរាជ័យមង្គលជូនដល់គ្រប់ក្រុមគ្រួសារ។
សួស្តីឆ្នាំថ្មី! 🎉🇰🇭
ជូនពរជ័យ សុខសាន្ត និងសុភមង្គលជារៀងរហូត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាងខ្ញុំសូមគោរពជូនពរដល់បងប្អូនប្រជាជនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រមទាំងជនរួមជាតិខ្មែរទាំងអស់ ទទួលបាននូវសេចក្តីសុខ សុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងគ្រួសារ។
សូមឲ្យឆ្នាំថ្មីនាំមកនូវសំណាងល្អ វិបុលភាព ភាពរីកចម្រើន សាមគ្គីភាព និងសន្តិភាពជារៀងរហូត ដើម្បីឲ្យជាតិខ្មែររីកចម្រើនរុងរឿងថ្កុំថ្កើងដូចកេរដំណែលដូនតា។
សូមទេវតាឆ្នាំថ្មី ប្រទានពរជ័យ សិរីមង្គល វាសនាល្អ និងការពារបងប្អូនខ្មែរគ្រប់រូប ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលវេលា។
សួស្តីឆ្នាំថ្មី! 🎉🇰🇭
10/04/2026
សូមអនុមោទនាថ្ងៃសីល
ថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦
06/04/2026
☑️នេះជាពាក្យស្លោក ខ្លីខ្លឹមសម្រាប់ចូលឆ្នាំ៖
1️⃣ សប្បាយចូលឆ្នាំ កុំភ្លេចសុវត្ថិភាពជាតិ
2️⃣ សើចបាន លេងបាន តែត្រូវមានវិន័យ
3️⃣ សប្បាយដោយការយល់ដឹង ប្រទេសមានសន្តិភាព
4️⃣ ចូលឆ្នាំស្នាមញញឹម កុំបន្សល់ទុកបញ្ហា
5️⃣ សប្បាយមានកម្រិត ជីវិតមានតម្លៃ
🙏យប់ថ្ងៃសីល ១៥ កើត ពេញបូណ៌មី🙏
ដោយអំណាចនៃគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដ៏បរិសុទ្ធ
ខ្ញុំមិនប្រាថ្នាអ្វីធំធេងឡើយ
សូមត្រឹមឱ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាព រុងរឿង និងឯកភាពជានិច្ច។
សូមជូនពរកងកម្លាំងការពារជាតិគ្រប់រូប
មានកម្លាំងចិត្ត កម្លាំងកាយមាំមួន
ឈ្នះអំពើអាក្រក់ ឈ្នះមារសត្រូវ
ថែរក្សាទឹកដី និងប្រជាជនឱ្យរស់នៅដោយសុខសាន្ត។
សូមអំណាចបុណ្យកុសលនៃយប់បូរមីនេះ
ជួយតាមការពារ ថែរក្សាជីវិតសព្វសត្វទាំងឡាយ
ឱ្យរួចផុតពីទុក្ខភ័យ
ជួបតែសេចក្ដីសុខ សេចក្ដីចម្រើន និងសេចក្ដីសុខសាន្តគ្រប់ៗគ្នា។
សាធុ សាធុ សាធុ 🙏
សូមអនុមោទនាថ្ងៃឧបោសថសីល ១៥ កើត ពេញបូរមី 🌕🙏
ថ្ងៃល្អថ្ងៃបុណ្យ សូមអញ្ជើញបងប្អូនជនរួមជាតិោទាំងអស់ ចូលរួមធ្វើបុណ្យ ស្តាប់ធម៌ រក្សាសីល បំពេញទាន បណ្តុះចិត្តឱ្យស្ងប់ និងបន្សាបកម្មអាក្រក់។
បុណ្យមិនចាំបាច់រង់ចាំមានច្រើនទេ
មានចិត្តល្អ មួយដៃជួយ មួយពាក្យល្អ មួយអំពើល្អ ក៏ជាបុណ្យធំដែរ។
សូមអំណាចបុណ្យកុសលនៃថ្ងៃពេញបូរមី
ប្រោសប្រទានឱ្យបងប្អូនទាំងអស់ មានសុខភាពល្អ សុខសាន្តក្នុងគ្រួសារ ជៀសផុតពីទុក្ខភ័យ និងជួបតែសេចក្តីចម្រុងចម្រើនគ្រប់ៗគ្នា 🙏🌼
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh
12000