07/09/2026
សមាគមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សូមសម្តែងនូវការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះ ក្រុមអតីតនិស្សិតនីតិសាស្ត្រខ្មែរ-ចិន (២+២) ជំនាន់ទី៣ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបាន «អាហារូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអន្តរជាតិ» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (SWUPL) ទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន! 🎓✨
សមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះ មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនរបស់ប្អូនៗ និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងសម្រាប់សាកលវិទ្យាល័យ និងជាសក្ខីភាពបញ្ជាក់ពីគុណភាពអប់រំដ៏រឹងមាំរបស់កម្មវិធីសិក្សានៅ RULE ផងដែរ។
សូមជូនពរឱ្យអតីតនិស្សិតជ័យលាភីទាំងអស់ មានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យក្នុងការសិក្សានៅបរទេស និងនាំយកចំណេះដឹង បទពិសោធន៍ល្អៗ ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិយើងនាពេលអនាគត! 💐👏
#មោទនភាពនិស្សិតRULE #សមាគមនិស្សិត