MOSC Cambodia

Call Directions Contact the school

MOSC Cambodia Gain experience in scientific research and develop critical thinking and problem-solving abilities.

Vision: To become one of the best math competitions and to receive greater recognition within our society so that we can continue to improve and contribute to the development of the mathematical field in Cambodia. Mission: Increases students' awareness of mathematics, as well as their interest in the subject, while also putting an emphasis on developing the student's abilities to acquire. In particular, to encourage students who live in the province and rural areas to demonstrate their abilities. Goals: Identifying outstanding math students to promote them and develop the field of mathematics in Cambodia.

25/07/2026

🏆 ដល់ពេលបង្ហាញសមត្ថភាពហើយ!

ចូលរួមវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី YMO DaVinci Cup 2026 ដើម្បីក្លាយជាម្ចាស់ជ័យលាភីនិងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ! 🤩

📅 កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
⏳ ថ្ងៃផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦
💸 តម្លៃចុះឈ្មោះ៖
• បេក្ខជនជាប់វគ្គអនឡាញ៖ $20
• បេក្ខជនថ្មី៖ $25
📝 ទីតាំងប្រឡង៖ រាជធានីភ្នំពេញ

🎁 រង្វាន់៖ បេក្ខជនម្នាក់ៗអាចឈ្នះពានរង្វាន់រហូតដល់តែ 4 គ្រឿង មេដាយរហូតដល់តែ ១០ វិញ្ញាបនបត្រ និងរង្វាន់ពិសេសៗដូចជា កុំព្យូទ័រយួរដៃ ថេប្លេត នាឡិកាឆ្លាតវៃ AirPods និងកង់អគ្គិសនី!

🏆 Brace yourself for the Final Round of YMO DaVinci Cup!

Compete with students from all over Cambodia to become the champion and gain the chance to win exciting prizes! 🤩

🗓 Date: August 16, 2026
⏳ Registration Deadline: August 9, 2026
💵 Registration fee:
• Participants who passed the Online Round: $20
• New Participants: $25
📝 Location: Phnom Penh

🎁 Prizes: Participants can win up to 4 trophies, 10 medals, Certificates, Macbook Neos, Tablets, Smartwatches, AirPods, and E-Scooters!

🔗 Register Now: https://forms.gle/WszrK1we31StN9Cr7
💬 Contact Us:

🏅ពិធីប្រគល់ពានរង្វាន់មេដាយជ័យលាភីកម្មវិធី MOSC 2026 📣កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia បានរៀបចំព...
20/07/2026

🏅ពិធីប្រគល់ពានរង្វាន់មេដាយជ័យលាភីកម្មវិធី MOSC 2026

📣កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia បានរៀបចំពិធីប្រគល់ពានរង្វាន់មេដាយជ័យលាភីនៃការប្រកួតចំនួន៣ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរបស់សិស្សានុសិស្សក្នុងព្រឹកថ្ងៃដដែលនេះ រួមមាន៖

🎖 ការប្រកួតប្រជែងគណិតវិទ្យាMOSC2026
🎖 ការប្រកួតបង្វិលគូប-MOSC Cube Event
🎖 ការប្រកួតស៊ូដូគូ-MOSC Sudoku Challenge

ពិធីប្រគល់ពានរង្វាន់មេដាយជ័យលាភីនេះបានប្រព្រឹត្តទៅដោយជោគជ័យ នៅឯសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្រោមការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ សិស្សានុសិស្សជ័យលាភី មាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ និងលោកគ្រូ អ្នកគ្រូ។​ ✨

ពិធីនេះមិនត្រឹមតែជាការប្រារព្ធភាពជោគជ័យរបស់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងអំឡុងពេលប្រកួត។ ជាមួយគ្នានេះផងដែរ ពិធីនេះក៏បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់មាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ក្នុងការគាំទ្រ និងជំរុញឱ្យយុវជនបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងឈានទៅរកភាពជោគជ័យនៅក្នុងវិស័យស្ដែម។

ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណធិបតី ភ្ញៀវកិត្តិយស ដៃគូសហការ អ្នកស្ម័គ្រចិត្ត និងក្រុមការងារគ្រប់រូបដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងធនធានសម្រាប់ចូលរួមគាំទ្រដំណើរការនៃកម្មវិធីMOSC2026។

🎉 សូមអបអរសាទរចំពោះម្ចាស់ជ័យលាភី និងបេក្ខជនចូលរួមទាំងអស់នៃកម្មវិធី MOSC 2026 🏆🌟

ជាពិសេស

📲ព័ត៌មានបន្ថែម៖
📞ក្រុម Telegram៖ https://t.me/mosccambodiaMaths
📧អ៊ីមែល៖[email protected]

——————————————————

🏅 MOSC 2026 Award Ceremony
On June 14, 2025, MOSC Cambodia organized an Award Ceremony for the medalists of three distinct competitions, following a series of competitions held earlier that morning of the same day. The Award Ceremony recognized and celebrated the outstanding achievements of contestants across three flagship competitions included:

🎖 MOSC 2026 Mathematics Competition
🎖 The 2nd MOSC Cube Event
🎖 MOSC Sudoku Challenge

The award ceremony proceeded successfully at the Cambodia-Korea Cooperation Center (CKCC) hall, with the honorable presence of national and international guests, winning students, parents, guardians, families, and teachers. ✨
This ceremony was not only a celebration of the students' success, but also a recognition and encouragement of their hard work, patience, and commitment throughout the competition. At the same time, the event reflected the crucial role of parents, guardians, and teachers in supporting and motivating contestants to continue developing their capacities and achieving success. At the same time, the event highlighted the crucial role of parents, guardians, and teachers in supporting and motivating contestants to continue developing their skills and achieving success​​​ in STEM fields.
In particular, we would like to express our deepest gratitude to the distinguished guests, partners, volunteers, and all team members who contributed meaningfully to the MOSC 2026.
🎉 Congratulations to all the winners and contestants of the MOSC 2026! 🏆🌟

📲 More Information:
📞Join our Telegram group: https://t.me/mosccambodiaMaths
📧Email: [email protected]


✨កម្មវិធីប្រកួតស៊ូដូគូ-MOSC Sudoku Challenge✨📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia បានរៀបចំ...
29/06/2026

✨កម្មវិធីប្រកួតស៊ូដូគូ-MOSC Sudoku Challenge✨

📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia បានរៀបចំ «កម្មវិធីប្រកួតស៊ូដូគូ-MOSC Sudoku Challenge» សម្រាប់ឆ្នាំ២០២៦ យ៉ាងជោគជ័យ និងអធិកអធម នៅឯសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

🏆 កម្មវិធីប្រកួតនេះមានបេក្ខជនចូលរួមសរុបចំនួន ៥៦ នាក់ ដែលបានបង្ហាញពីសមត្ថភាព និងភាពប៉ិនប្រសប់របស់ខ្លួន ដើម្បីដណ្តើមយកជ័យលាភី ដោយបង្ហាញពី៖
⚡️ ភាពរហ័សរហួន និងការផ្ដោតអារម្មណ៍ខ្ពស់ក្នុងការវិភាគលេខ
🧠 បច្ចេកទេស យុទ្ធសាស្ត្រដោះស្រាយល្បែងផ្គុំលេខ និងការគិតបែបវែកញែកភ្លាមៗ
❤️ ក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តពិតប្រាកដចំពោះវិស័យល្បែងប្រាជ្ញាស៊ូដូគូមួយនេះ

👨‍👩‍👧‍👦 គណៈកម្មការរៀបចំការប្រកួត សូមសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលវេលា ក៏ដូចជាថវិកាដ៏មានតម្លៃ ក្នុងការមកចូលរួមគាំទ្រ និងលើកទឹកចិត្តកូនៗផ្ទាល់ដល់ទីកន្លែង។ ការស្រឡាញ់ និងការជំរុញពីគ្រួសារ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការបណ្តុះបណ្តាលធនធាន «សិស្សពូកែស្ដែម (STEM) និងតក្កវិទ្យា» ជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។

📲 ព័ត៌មានបន្ថែម៖
📞 ក្រុម Telegram៖ https://t.me/mosccambodiaMaths
📧 អ៊ីមែល៖ [email protected]
——————————————————
✨ MOSC Sudoku Challenge✨

📣 On Sunday, 14 June 2026, MOSC Cambodia successfully organized “MOSC Sudoku Challenge 2026” at the Cambodia-Korea Cooperation Center (CKCC), bringing together talented young minds in an exciting and inspiring puzzle-solving competition.

🏆 The competition featured 56 passionate contestants who competed for the award title while demonstrating:
⚡️ Exceptional speed and deep concentration in numerical analysis
🧠 Strong problem-solving techniques, strategic thinking, and deductive logic
❤️ Genuine passion and enthusiasm for the art of Sudoku and brain games

👨‍👩‍👧‍👦 The Organizing Committee of MOSC Cambodia would like to express our deepest appreciation to all parents and guardians who dedicated their valuable time and resources to support and encourage their children throughout the event. Their unwavering support plays a vital role in nurturing the next generation of STEM and logical-thinking talents in Cambodia. Family encouragement remains one of the most important foundations for young people to develop their potential and pursue excellence.

📲 More Information:
📞Join our Telegram group: https://t.me/mosccambodiaMaths
📧Email: [email protected]


✨ការប្រកួតបង្វិលគូប-The 2nd MOSC Cube Event✨📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia សហការជាមួ...
18/06/2026

✨ការប្រកួតបង្វិលគូប-The 2nd MOSC Cube Event✨

📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ MOSC Cambodia សហការជាមួយក្រុមការងារ Cube Cambodia បានរៀបចំ «ការប្រកួតបង្វិលគូប-The 2nd MOSC Cube Event» សម្រាប់ឆ្នាំ២០២៦ យ៉ាងជោគជ័យ និងអធិកអធម នៅឯសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។

🏆 ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បានប្រមូលផ្ដុំទៅដោយបេក្ខជនជើងខ្លាំងកំពូលៗចំនួន ៣២រូប ដែលបានឆ្លងកាត់វគ្គជម្រុះបឋមយ៉ាងស្វិតស្វាញ ដើម្បីមកដណ្តើមជើងឯក និងបង្ហាញពី៖
⚡️ ភាពរហ័សរហួន និងការផ្ដោតអារម្មណ៍ខ្ពស់
🧠 បច្ចេកទេស និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាភ្លាមៗ
❤️ ក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តពិតប្រាកដចំពោះវិស័យបង្វិលគូបមួយនេះ

គណៈកម្មការរៀបចំការប្រកួត សូមសម្ដែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឪពុក អ្នកម្តាយ និងអាណាព្យាបាលទាំងអស់ ដែលបានចំណាយពេលវេលា ក៏ដូចជាថវិកាដ៏មានតម្លៃ ក្នុងការមកចូលរួមគាំទ្រ និងលើកទឹកចិត្តកូនៗផ្ទាល់ដល់ទីកន្លែង។ ការស្រឡាញ់ និងការជំរុញពីគ្រួសារ គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការបណ្តុះបណ្តាល និងស្វែងរកធនធាន «សិស្សពូកែស្ដែម(STEM) និងតក្កវិទ្យា» ជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។
🤝 សូមអរគុណដល់ក្រុមការងារ និងបេក្ខជនទាំងអស់ដែលបានបង្កើតផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះឡើង! ជួបគ្នានៅព្រឹត្តិការណ៍ក្រោយៗទៀត!

📲ព័ត៌មានបន្ថែម៖
📞ក្រុម Telegram៖ https://t.me/mosccambodiaMaths
📧អ៊ីមែល៖[email protected]
——————————————————
✨ The 2nd MOSC Cube Event ✨

📣 On Sunday, 14 June 2026, MOSC Cambodia, in collaboration with the Cube Cambodia team, successfully organized “The 2nd MOSC Cube Event 2026” at the Cambodia-Korea Cooperation Center (CKCC), bringing together talented young cubers in an exciting and inspiring competition.

🏆 The Grand Final featured 32 outstanding contestants who advanced through a highly competitive preliminary round. The finalists competed for the championship title while demonstrating:

⚡️ Exceptional speed and concentration

🧠 Strong problem-solving techniques and strategic thinking

❤️ Genuine passion and enthusiasm for the sport of speedcubing

The Organizing Committee of MOSC Cambodia would like to express our deepest appreciation to all parents and guardians who dedicated their valuable time and resources to support and encourage their children throughout the event. Their unwavering support plays a vital role in nurturing the next generation of STEM and logical-thinking talents in Cambodia. Family encouragement remains one of the most important foundations for young people to develop their potential and pursue excellence.

🤝 We would also like to extend our sincere gratitude to all team members, volunteers, and contestants whose dedication and enthusiasm made this event a remarkable success. Thank you for being part of this memorable experience, and we look forward to seeing you at our future events! 🎉

More Information:
📞Join our Telegram group: https://t.me/mosccambodiaMaths
📧Email: [email protected]

✨ការប្រកួតប្រជែងគណិតវិទ្យាMOSC2026 វគ្គផ្ដាច់ព្រ័ត្រ✨📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ MOSC Cambodia បានរៀបចំការ...
16/06/2026

✨ការប្រកួតប្រជែងគណិតវិទ្យាMOSC2026 វគ្គផ្ដាច់ព្រ័ត្រ✨

📣កាលពីថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦ MOSC Cambodia បានរៀបចំការប្រកួតប្រជែងគណិតវិទ្យាMOSCលើកទី៧ វគ្គផ្ដាច់ព្រ័ត្រសម្រាប់ឆ្នាំ២០២៦ ដោយមានការចូលរួមប្រកួតផ្ទាល់ពីសិស្សានុសិស្សជាច្រើនចាប់ពីកម្រិតថ្នាក់ទី៥ដល់ទីថ្នាក់ទី១២ ដែលមកពីតាមបណ្ដារាជធានីខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ការប្រកួតបានប្រព្រឹត្តទៅយ៉ាងរលូននិងជោគជ័យ នៅឯសាលមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ។​ នេះបានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែង សមត្ថភាព និងចំណង់ចំណូលចិត្តខ្ពស់របស់សិស្សានុសិស្សកម្ពុជា ចំពោះមុខវិជ្ជាវិទ្យាសាស្ត្រគណិតវិទ្យា។ ជាពិសេស យើងសូមធ្វើការកោតសរសើរចំពោះការចំណាយពេលវេលានិងថវិកាដ៏មានតម្លៃពីសំណាក់មាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូ ក្នុងការគាំទ្រនិងការលើកទឹកចិត្តទៅលើកូន និងសិស្សរបស់ពួកគាត់ក្នុងការប្រកួតនេះ។ ការគាំទ្ររបស់ពួកគាត់ពិតជាមានសំខាន់យ៉ាងខ្លាំងក្នុងការបណ្តុះបណ្តាលសិស្សពូកែគណិតជំនាន់ក្រោយក្នុងប្រទេសកម្ពុជា។

📲ព័ត៌មានបន្ថែម៖
📞ក្រុម Telegram៖ https://t.me/mosccambodiaMaths
📧អ៊ីមែល៖[email protected]

——————————————————
✨Mathematics Outstanding Students Competition (MOSC 2026)-Final Round✨

📣On Sunday, June 14, 2025, MOSC Cambodia successfully organized the Final Round of the 7th Mathematics Outstanding Student Competition (MOSC). The event brought together a large number of students from Grade 5 to Grade 12, representing various provinces and cities across the country, who participated in an in-person competition.

The event took place smoothly and successfully at the Cambodia-Korea Cooperation Center (CKCC). It served as a meaningful platform to showcase the talent, determination, and strong passion of Cambodian students for science subject especially mathematics.

In particular, we would like to express our sincere appreciation to the parents, guardians, family members, and teachers who invested their valuable time, effort, and financial resources to support and encourage their children and students to participate in this competition. Their support played a vital role in nurturing the next generation of mathematics outstanding students in Cambodia.

📲 More Information:
📞Join our Telegram group: https://t.me/mosccambodiaMaths
📧Email: [email protected]


15/06/2026
លទ្ធផលផ្លូវការនៃ MOSC 2.0 Sudoku Challenge 2026 🏆🔢MOSC Cambodia មានសេចក្តីសោមនស្សរីករាយសូមប្រកាសលទ្ធផលផ្លូវការនៃ MOSC 2....
14/06/2026

លទ្ធផលផ្លូវការនៃ MOSC 2.0 Sudoku Challenge 2026 🏆🔢

MOSC Cambodia មានសេចក្តីសោមនស្សរីករាយសូមប្រកាសលទ្ធផលផ្លូវការនៃ MOSC 2.0 Sudoku Challenge 2026។
👏 សូមអបអរសាទរចំពោះបេក្ខជនទាំងអស់ដែលបានចូលរួមប្រកួត និងបង្ហាញនូវសមត្ថភាពក្នុងការគិតឡូជីខល ការផ្តោតអារម្មណ៍ ភាពត្រឹមត្រូវ និងជំនាញដោះស្រាយបញ្ហាបានយ៉ាងល្អប្រសើរ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាបានធ្វើឱ្យការប្រកួតឆ្នាំនេះកាន់តែមានភាពរស់រវើក និងជោគជ័យ។

សូមអបអរសាទរជាពិសេសដល់ម្ចាស់ជ័យលាភី និងបេក្ខជនដែលទទួលបានចំណាត់ថ្នាក់ល្អប្រសើរ។ សមិទ្ធផលរបស់អ្នកគឺជាភស្តុតាងនៃការខិតខំប្រឹងប្រែង ការតស៊ូ និងសមត្ថភាពដ៏អស្ចារ្យក្នុងការដោះស្រាយ Sudoku។

កម្មវិធីប្រគល់រង្វាន់ និងទទួលស្គាល់ម្ចាស់ជ័យលាភី
MOSC Cambodia សូមគោរពអញ្ជើញអាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាច់ញាតិ និងសាធារណជនទាំងអស់ ចូលរួមអបអរសាទរ និងចែករំលែកកិត្តិយសជាមួយម្ចាស់ជ័យលាភីនៃ MOSC 2.0 Sudoku Challenge 2026។

📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
📍 ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
🕐 ពេលវេលា៖ ម៉ោង ២:០០នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាច

📲 ក្រុមតេលេក្រាមផ្លូវការរបស់ MOSC:
https://t.me/mosccambodiaMaths

📧 ព័ត៌មានបន្ថែម:
[email protected]

សូមអរគុណដល់បេក្ខជន អ្នកស្ម័គ្រចិត្ត គណៈកម្មការ និងអ្នកគាំទ្រទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ MOSC 2.0 Sudoku Challenge 2026 ទទួលបានជោគជ័យ។

📢 លទ្ធផលផ្លូវការនៃវគ្គផ្តាច់ព្រ័ត្រ ការប្រឡងគណិតវិទ្យា The 7th MOSC Cambodia ឆ្នាំ២០២៦ 🎉 MOSC Cambodia មានកិត្តិយសសូមប្រ...
14/06/2026

📢 លទ្ធផលផ្លូវការនៃវគ្គផ្តាច់ព្រ័ត្រ ការប្រឡងគណិតវិទ្យា The 7th MOSC Cambodia ឆ្នាំ២០២៦

🎉 MOSC Cambodia មានកិត្តិយសសូមប្រកាសលទ្ធផលផ្លូវការនៃវគ្គផ្តាច់ព្រ័ត្រ នៃការប្រឡងគណិតវិទ្យា The 7th MOSC Cambodia ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សចាប់ពីថ្នាក់ទី៥ ដល់ថ្នាក់ទី១២។

👏 សូមអបអរសាទរចំពោះបេក្ខជនទាំងអស់ដែលបានខិតខំប្រឹងប្រែង និងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡងវគ្គផ្តាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ សមិទ្ធផលដែលទទួលបាននៅថ្ងៃនេះ គឺជាផលផ្លែផ្កានៃការខិតខំប្រឹងប្រែង ការតស៊ូ និងសេចក្តីស្រឡាញ់ចំពោះការសិក្សាគណិតវិទ្យា។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងស្ថាប័នអប់រំទាំងអស់ ដែលបានគាំទ្រ និងជំរុញការអភិវឌ្ឍសមត្ថភាពសិស្សានុសិស្សជានិច្ច។

កម្មវិធីប្រគល់មេដាយ និងទទួលស្គាល់ម្ចាស់ជ័យលាភី
MOSC Cambodia សូមគោរពអញ្ជើញអាណាព្យាបាល លោកគ្រូ អ្នកគ្រូ សាច់ញាតិ និងសាធារណជនទាំងអស់ ចូលរួមអបអរសាទរ និងចែករំលែកកិត្តិយសជាមួយម្ចាស់ជ័យលាភីនៃការប្រឡងគណិតវិទ្យា The 7th MOSC Cambodia ឆ្នាំ២០២៦។

📅 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦
📍 ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
🕐 ពេលវេលា៖ ម៉ោង ២:00នាទីរសៀល ដល់ម៉ោង ៥:០០ នាទីល្ងាច

📲 ក្រុមតេលេក្រាមផ្លូវការរបស់ MOSC:
https://t.me/mosccambodiaMaths

📧 ព័ត៌មានបន្ថែម:
[email protected]

សូមអរគុណចំពោះការចូលរួម និងការគាំទ្ររបស់លោកអ្នកចំពោះ The 7th MOSC Cambodia ឆ្នាំ២០២៦។

MOSC 2.0
13/06/2026

MOSC 2.0

🧩 ការប្រកួត MOSC Cube Competition 2026 🏆សូមស្វាគមន៍បេក្ខជនទាំងអស់មកកាន់ការប្រកួត MOSC Cube Competition 2026!កម្មវិធីនេះត...
12/06/2026

🧩 ការប្រកួត MOSC Cube Competition 2026 🏆

សូមស្វាគមន៍បេក្ខជនទាំងអស់មកកាន់ការប្រកួត MOSC Cube Competition 2026!

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកស្រឡាញ់ Rubik's Cube មកពីសាលារៀន និងមជ្ឈដ្ឋានផ្សេងៗ បានបង្ហាញសមត្ថភាព ភាពរហ័សរហួន និងជំនាញដោះស្រាយបញ្ហារបស់ខ្លួនក្នុងបរិយាកាសប្រកួតប្រជែងប្រកបដោយភាពសប្បាយរីករាយ និងមិត្តភាព។

📢 ព័ត៌មានលម្អិតអំពីរបៀបប្រកួត បទបញ្ជា កាលវិភាគ និងរង្វាន់ នឹងត្រូវបានធ្វើការបកស្រាយជូនមុនពេលចាប់ផ្តើមការប្រកួត។

សូមបេក្ខជនទាំងអស់អញ្ជើញមកដល់ទាន់ពេលវេលា ត្រៀមខ្លួនឱ្យបានរួចរាល់ និងត្រៀមបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន។

សូមជូនពរបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងរីករាយជាមួយការប្រកួត MOSC Cube Competition 2026!

━━━━━━━━━━━━━━━━━━━━

We are excited to welcome all participants to the MOSC Cube Competition 2026!

This competition brings together cube enthusiasts from different schools and backgrounds to challenge their speed, accuracy, and problem-solving skills in a fun and competitive environment. Participants will have the opportunity to demonstrate their abilities, meet fellow cubers, and compete for prestigious awards and recognition.

📢 Detailed information regarding the competition format, regulations, schedule, and awards will be explained before the competition begins.

We encourage all participants to arrive on time, prepare their cubes, and get ready for an exciting day of competition.

Good luck to all participants, and we look forward to seeing outstanding performances from everyone!

Address

Phom Penh
Phnom Penh

Telephone

+855977552306

Website

Alerts

Be the first to know and let us send you an email when MOSC Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MOSC Cambodia:

Shortcuts

Share

Category