វគ្គបណ្ដុះបណ្ដាលខ្លីៗ / Short training course

  • Home
  • Cambodia
  • Phnom Penh
  • វគ្គបណ្ដុះបណ្ដាលខ្លីៗ / Short training course

វគ្គបណ្ដុះបណ្ដាលខ្លីៗ / Short training course Live Learn for Life

11/03/2026
20/02/2026

សិល្បៈនៃការ.... "ចេះបដិសេធ"

"កុំឱ្យពាក្យថា 'យល់ព្រម' របស់អ្នក ក្លាយជាច្រវាក់ដែលចងជើងខ្លួនឯង"

"ចេះបដិសេធ ជីវិតនឹងប្រសើរឡើងជាងមុន"

តើអ្នកកំពុងរស់នៅក្នុងជីវិតដែលជារបស់អ្នកពិតប្រាកដ ឬក៏កំពុងដើរតួជាតួអង្គម្នាក់ដែលរង់ចាំតែបំពេញបំណងអ្នកដទៃ? ជាច្រើនដងដែលយើងនិយាយថា "បាទ" ឬ "ចាស" ទាំងដែលក្នុងចិត្តចង់បដិសេធស្ទើរប្រេះទ្រូង ព្រោះតែខ្លាចគេអាក់អន់ចិត្ត ខ្លាចគេមើលមកថាមិនល្អ ឬខ្លាចបាត់បង់ទំនាក់ទំនង

ប៉ុន្តែ.... រាល់ពេលដែលអ្នកនិយាយថា "យល់ព្រម" ទៅកាន់អ្នកដទៃទាំងបង្ខំចិត្ត វាស្មើនឹងការដែលអ្នកកំពុងនិយាយថា "ទេ" ចំពោះសេចក្តីសុខ ពេលវេលា និងក្ដីសុបិនរបស់ខ្លួនឯង

អ្នកមិនមែនជាធុងសម្រាមសម្រាប់ផ្ទុកបញ្ហារបស់អ្នកដទៃ ហើយក៏មិនមែនជាជណ្ដើរសម្រាប់ឱ្យគេជាន់ឈ្លីដើម្បីទៅរកគោលដៅរបស់គេដែរ

បើអ្នកមិនរៀនកំណត់ព្រំដែនឱ្យជីវិតខ្លួនឯងទេ ពិភពលោកនេះនឹងប្រើប្រាស់អ្នករហូតទាល់តែអ្នកលែងមានតម្លៃសម្រាប់ខ្លួនឯង

សុវត្ថន៍ប្រាប់វិធីណែនាំខ្លះៗ ដើម្បីនឹងដាស់តឿនស្មារតីលោកអ្នកឱ្យចេះប្រើពាក្យថា "ទេ" ដើម្បីសេរីភាពនៃជីវិត.....

ការបដិសេធមិនមែនធ្វើឱ្យយើងមើលទៅជាមនុស្សមិនល្អនោះទេ ប៉ុន្តែវាគឺជាការបដិសេធដើម្បីជ្រើសរើសផ្ដល់អាទិភាពដល់ខ្លួនឯង ច្រើនជាងការបង្ខំចិត្តធ្វើតាមតម្រូវការរបស់អ្នកដទៃ។

យើងមិនអាចគ្រប់គ្រងសម្ដីរបស់អ្នកដទៃបានទេ អ្វីដែលយើងអាចធ្វើបាន គឺការរក្សាគម្លាតឱ្យបានសមស្រប។

ការនិយាយបដិសេធដោយសុភាព និងម៉ឺងម៉ាត់ នឹងជួយបង្កើនទំនុកចិត្តលើខ្លួនឯងឱ្យកាន់តែខ្លាំងឡើង។

យកចិត្តទុកដាក់លើខ្លួនឯងជាមុន មុននឹងសម្រេចចិត្តទៅជួយអ្នកដទៃ។

ការប្រកាន់ខ្ជាប់នូវជំហររបស់ខ្លួនឯង នឹងជួយឱ្យយើងអាចបដិសេធអ្នកដទៃបានកាន់តែងាយស្រួល។

ពេលវេលា គោលដៅ និងជីវិតរបស់យើង ត្រូវតែមកមុនអ្នកដទៃជានិច្ច។

ហ្វឹកហាត់បដិសេធក្នុងរឿងតូចតាច ដើម្បីកសាងទំនុកចិត្តលើខ្លួនឯងបន្តិចម្ដងៗ។

ការនិយាយបដិសេធ នឹងជួយឱ្យយើងមានពេលវេលា និងមានសេរីភាពក្នុងការប្រើប្រាស់ជីវិតកាន់តែច្រើន។

ភាពសុភាពរាបសារ នឹងជួយឱ្យយើង បដិសេធអ្នកដទៃបានដោយមិនបង្កើតសត្រូវ។

និយាយបដិសេធដោយប្រាប់ហេតុផលត្រង់ៗ ហាមកុហកដើម្បីតែគេចវេះពីសំណើសុំជំនួយ។

ពេលវេលារបស់យើងមានតម្លៃណាស់ កុំផ្ដល់វាឱ្យនរណាម្នាក់ដោយមិនចាំបាច់។

ប្រសិនបើយើងបានបដិសេធដោយសុភាពហើយ តែអ្នកស្នើសុំនៅតែមានអារម្មណ៍មិនពេញចិត្ត ចូរចងចាំថា... "យើងមិនចាំបាច់ត្រូវទទួលខុសត្រូវ ចំពោះអារម្មណ៍មិនពេញចិត្តរបស់អ្នកដទៃនោះទេ"។

កុំសុំទោសជ្រុលហួសហេតុពេក... ការបដិសេធមិនមែនជាកំហុសនោះទេ ការសុំទោសច្រើនពេកនឹងធ្វើឱ្យការបដិសេធរបស់អ្នកមើលទៅដូចជាអ្នកកំពុងធ្វើខុសចំពោះគេ។

ពាក្យថា "ទេ" គឺជាប្រយោគពេញលេញមួយ... អ្នកមិនចាំបាច់មានការពន្យល់វែងឆ្ងាយជានិច្ចនោះទេ ការនិយាយខ្លីៗថា "ខ្ញុំមិនអាចធ្វើបានទេ" គឺគ្រប់គ្រាន់ហើយ។

ថាមពលរបស់អ្នកមានកំណត់... ចេះបដិសេធរឿងមិនសំខាន់ ដើម្បីរក្សាថាមពលទុកសម្រាប់ធ្វើរឿងដែលផ្ដល់ផលចំណេញដល់អនាគតរបស់អ្នក។

អ្នកដែលគោរពអ្នកពិតប្រាកដ នឹងគោរពពាក្យបដិសេធរបស់អ្នក.... បើគេខឹងអ្នកដោយសារអ្នកបដិសេធ បង្ហាញថាគេចង់បានតែផលប្រយោជន៍ពីអ្នកប៉ុណ្ណោះ។

ការបដិសេធជួយការពារសុខភាពផ្លូវចិត្ត.... ការយល់ព្រមទាំងបង្ខំចិត្ត នឹងនាំមកនូវភាពតានតឹង និងការអាក់អន់ចិត្តនៅថ្ងៃក្រោយ។

ឈប់ព្យាយាមធ្វើឱ្យគ្រប់គ្នាពេញចិត្ត... វាមិនអាចទៅរួចទេដែលធ្វើឱ្យមនុស្សគ្រប់គ្នាស្រឡាញ់អ្នក ដូច្នេះចូរធ្វើឱ្យខ្លួនឯងពេញចិត្តជាមុនសិន។

ពិចារណាតម្លៃដែលត្រូវបង់នៅពេលនិយាយថា "យល់ព្រម" រាល់ពេលដែលអ្នកយល់ព្រមនឹងអ្នកដទៃ ចូរប្រាកដថាអ្នកមិនមែនកំពុង "បដិសេធ" ឱកាសផ្ទាល់ខ្លួននោះទេ។

ផ្ដល់ចម្លើយឱ្យបានឆាប់រហ័ស ប្រសិនបើដឹងថាធ្វើមិនបាន កុំទុកឱ្យគេរង់ចាំយូរ ការបដិសេធភ្លាមៗគឺជារឿងល្អសម្រាប់ភាគីទាំងសងខាង។

កំណត់ព្រំដែនផ្ទាល់ខ្លួនឱ្យច្បាស់លាស់... មនុស្សជុំវិញខ្លួននឹងឈប់រំលោភបំពានពេលវេលារបស់អ្នក នៅពេលដែលអ្នកចេះបង្ហាញជំហរច្បាស់លាស់។

ការបដិសេធមិនមែនជាការអាត្មានិយម វាគឺជាការមើលថែខ្លួនឯង ដើម្បីឱ្យអ្នកមានសមត្ថភាពជួយអ្នកដទៃបានកាន់តែល្អនៅពេលក្រោយ។

ប្រើឃ្លា "ទុកឱ្យខ្ញុំពិចារណាសិន" ប្រសិនបើអ្នកមិនទាន់ហ៊ានបដិសេធភ្លាមៗ ចូរប្រើឃ្លានេះដើម្បីទិញពេលគិតឱ្យបានដិតដល់។

អ្នកមិនមែនជាអ្នកដោះស្រាយបញ្ហាឱ្យមនុស្សគ្រប់គ្នានោះទេ ទុកឱ្យពួកគេរៀនទទួលខុសត្រូវ និងដោះស្រាយបញ្ហាដោយខ្លួនឯងខ្លះ ដើម្បីឱ្យគេរីកចម្រើន។

បដិសេធរឿងឥតប្រយោជន៍ ដើម្បីទទួលយកឱកាសល្អៗ នៅពេលអ្នកនិយាយថា "ទេ" ទៅកាន់រឿងដែលអូសទាញអ្នកចុះ អ្នកនឹងមានឱកាសនិយាយថា "បាទ/ចាស" ទៅកាន់រឿងដែលរុញអ្នកឡើង។

កុំមានអារម្មណ៍ខុសចំពោះអ្វីដែលអ្នកមិនបានធ្វើខុស... ការបដិសេធសំណើដែលលើសពីសមត្ថភាព ឬពេលវេលារបស់អ្នក មិនមែនជាអំពើបាបនោះទេ។

ការបដិសេធគឺជាការវិនិយោគលើសេរីភាព កាលណាអ្នកចេះបដិសេធកាន់តែច្រើន អ្នកនឹងមានសេរីភាពក្នុងការរចនាជីវិតតាមបែបដែលអ្នកចង់បានកាន់តែខ្លាំង។

_____សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #បដិសេដ #ចេះបដិសេធ #សិល្បៈនៃការបដិសេធ #ឆ្លាត #ទេ #មិនព្រម #មានម្ចាស់ការលើកខ្លួនឯង #មានទំនុកចិត្ត #ជឿជាក់លើខ្លួនឯង #សមត្ថភាព

30/12/2025

វគ្គសិក្សាថ្មី 📚🔊📝
=============================

ក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គមនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «គរុកោសល្យនិងវិធីសាស្ត្របង្រៀន» រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ វេលាម៉ោង២:០០ ដល់ម៉ោង៥:០០ល្ងាច (សិក្សាតាមរយៈអនឡាញមួយចប់វគ្គ) វិភាគទានសិក្សា៣០ម៉ឺនរៀល/ម្នាក់។

ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម នឹងចេញ «វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល» ជូនដែលទទួលស្គាល់ពីស្ថាប័នអប់រំទាំង៥រួមមានទាំងស្ថាប័នជាតិនិងអន្តរជាតិ។ ចាប់ផ្ដើមចូលរៀននៅថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ព.ស.២៥៦៩ គ.ស.២០២៦ ខាងមុខនេះ សូមរួសរាន់ឡើង ចំនួនមានកំណត់!

📌ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ សូមអរគុណ!

🔔 តំណភ្ជាប់ចូលគ្រុបចុះឈ្មោះសិក្សា : https://t.me/Councill168 ឬស្កេនតាមQRក្នុងPosterខាងក្រោមនេះ។

#ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម

16/12/2025
20/10/2025

ទម្លាប់ដ៏សែនអាក្រក់មួយចំនួនដែលធ្វើអោយបុរសម្នាក់កាន់តែអន់ទៅៗ

1,ញៀននឹងហ្គេម រឿងសិច និង បណ្តាញសង្គម
ការញៀននឹងរឿងទាំងនេះ អាចធ្វើអោយបុរសម្នាក់បាត់បង់នូវការផ្តោតលើគោលដៅជីវីត ពន្យារពេលច្រើន ព្រោះថាវាជាប្រភពនៃការបញ្ចេញអរម៉ូន Dopamine ដែលជាអរម៉ូនរីករាយដែលធ្វើអោយអ្នកកាន់តែញៀន យូរៗទៅនឹងខ្វះលែងបាន។ វាជាប្រភពរំខានដ៏ធំដែលរារាំងអ្នកមិនអោយសម្រេចគោលដៅក្នុងជីវីត។

2. របបអាហារមិនល្អ
អាហារសម្បូរជាតិខ្លាញ់ ស្ករ និងអំបិលអាចបង្កើនហានិភ័យជាច្រើនដល់សុខភាព ការទទួលទានរបបអាហារដែលមានតុល្យភាព និងការទទួលទានបន្លែ និងផ្លែឈើឱ្យបានច្រើនគឺមានសារៈសំខាន់ណាស់សម្រាប់សុខភាព។

3. កង្វះនៃការគេង
ការគេងមិនលក់អាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ការចងចាំ និងអារម្មណ៍។ ការធ្វើឱ្យប្រាកដថាអ្នកបានគេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់យប់ គឺជាកត្តាសំខាន់ក្នុងការរក្សាសុខភាព។

4. ការគ្រប់គ្រងភាពតានតឹងមិនត្រឹមត្រូវ
ការបរាជ័យក្នុងការគ្រប់គ្រងភាពតានតឹងប្រកបដោយប្រសិទ្ធភាពអាចនាំឱ្យមានការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀត។

5. ការជក់បារី និងការផឹកស្រាច្រើនពេក
ការជក់បារី និងការផឹកស្រាច្រើនហួសប្រមាណអាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រាងកាយ និងបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺផ្សេងៗទៀត។

6 ,កង្វះលំហាត់ប្រាណ
ភាពអសកម្មនៃលំហាត់ប្រាណរាងកាយអាចនាំឱ្យឡើងទម្ងន់ ជំងឺសរសៃឈាមបេះដូង និងបញ្ហាសុខភាពផ្សេងៗទៀត។ ការរក្សាទម្លាប់លំហាត់ប្រាណទៀងទាត់អាចជួយពង្រឹងរាងកាយរបស់អ្នក និងធ្វើអោយអារម្មណ៍របស់អ្នកប្រសើរឡើង។

7,លេសច្រើន
ពេលជួបការលំបាកតែងតែស្វែងរកលេសមកការពារជាជាងស្វែងរកដំណោះស្រាយ ជួបឪកាសតែងតែគេចវេសមិនហ៊ានទទួលយការលំបាក និង ការប្រកួតប្រជែងថ្មីៗ។

បើអ្នកមានអារម្មណ៍វង្វេងវង្វាន់នឹងគោលដៅខ្លួនឯងនោះសៀវភៅអេឡិចត្រូនិចអានលើទូរស័ព្ទដែលនិពន្ធដោយខ្ញុំផ្ទាល់អាចជួយអ្នកបាន 🔥👇
t.me/Vongreaksmey

វគ្គសិក្សាថ្មី🔊🔊✨🎊         ក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គមនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «សុក្រឹ...
04/09/2025

វគ្គសិក្សាថ្មី🔊🔊✨🎊

ក្រុមប្រឹក្សាវិទ្យាសាស្រ្តស្រាវជ្រាវនិងកិច្ចការសង្គមនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «សុក្រឹតការ​គរុកោសល្យនិងវិធីសាស្ត្របង្រៀន» រៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ វេលាម៉ោង២:០០ ដល់ម៉ោង៥:០០ល្ងាច (សិក្សាតាមរយៈអនឡាញមួយចប់វគ្គ) វិភាគទានសិក្សា៣០ម៉ឺនរៀល/ម្នាក់។

ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម នឹងចេញ «វិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល» ជូនដែលទទួលស្គាល់ពីស្ថាប័នអប់រំទាំង៥រួមមានទាំងស្ថាប័នជាតិនិងអន្តរជាតិ។ ចាប់ផ្ដើមចូលរៀននៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ សូមរួសរាន់ឡើង ចំនួនមានកំណត់!

📌ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ សូមអរគុណ!

🔔 តំណភ្ជាប់ចូលគ្រុបចុះឈ្មោះសិក្សា: https://t.me/+Z21dEjnG7J05Nzg1 ឬស្កេនតាមQRក្នុងPosterខាងក្រោមនេះ។

#ក្រុមប្រឹក្សាវិទ្យាសាស្ត្រស្រាវជ្រាវនិងកិច្ចការសង្គម

21/08/2025

Address

Phnom Penh

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+85510782589

Website

Alerts

Be the first to know and let us send you an email when វគ្គបណ្ដុះបណ្ដាលខ្លីៗ / Short training course posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category