05/02/2026
ប្រសិនបើថ្ងែនេះអ្នកកំពុងរងការប្រមាថមើលងាយ ឬអ្នកកំពុងមានអារម្មណ៍ថាខ្លួនឯងទន់ខ្សោយ និងខ្វះខាតជាងគេ សូមកុំអនុញ្ញាតឱ្យការគិត ឬពាក្យទាំងនោះមកសម្លាប់ស្មារតីរបស់អ្នកឱ្យសោះ!
ចូរប្រែក្លាយអ្វីដែលគ្រោតគ្រាតទាំងអស់នោះ ទៅជាអាវុធដ៏អស្ចារ្យ និងកម្លាំងចិត្តដ៏មហិមា ដើម្បីច្បាំងក្នុងសមរភូមិនៃជីវិត។ ហើយពេញមួយជីវិតនេះ អ្នកត្រូវតែច្បាំងដើម្បីមនុស្ស៣នាក់៖
១. ច្បាំងដើម្បីខ្លួនឯង៖ អ្នកត្រូវកសាងអនាគតខ្លួនឯងដែលពេញដោយតម្លៃ និងកិត្តិយស។
២. ច្បាំងដើម្បីគ្រួសារ៖ អ្នកត្រូវនាំយកនូវមោទនភាព និងស្នាមញញឹមជូនលោកពុកអ្នកម៉ែ។
៣. ច្បាំងដើម្បីជាតិ៖ អ្នកត្រូវក្លាយជាគ្រឹះធនធានមនុស្ស ដើម្បីកិត្យានុភាព និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិមាតុភូមិ។