Education Words

Education Words Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Education Words, Education, Tuol Kork, Phnom Penh.

20/10/2023

សម្ដែង​ដោយ​លោក​ម្ចាស់​ រីម​ ចាន់​រ៉ា

20/10/2023
29/12/2022
មិនល្អទេ! ព្យាបា​ទ​ជា​អា​វុ​.​ធ​ធ្វើឲ្យ​ផ្លូវចិត្តយើងក្តៅដូច​យក​ភ្លើង​មក​បង្កាត់​ដើមទ្រូង​ខ្លួនឯងបើតាមវចនានុក្រមភាសាខ្មែ...
27/12/2022

មិនល្អទេ! ព្យាបា​ទ​ជា​អា​វុ​.​ធ​ធ្វើឲ្យ​ផ្លូវចិត្តយើងក្តៅដូច​យក​ភ្លើង​មក​បង្កាត់​ដើមទ្រូង​ខ្លួនឯង
បើតាមវចនានុក្រមភាសាខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ពាក្យព្យាបាទយ៉ាងនេះថា គឺជាដំណើរចងចិត្តនឹងធ្វើអ្នកដទៃឱ្យវិនាស, សេចក្តីគុំកួន និងការចងគំនុំជាដើម។ព្យាបាទ គឺជាគំនិតគិតប៉ងឲ្យគេវិនាសនូវប្រយោជន៍ និងសេចក្ដីសុខ វាធ្វើឲ្យចិត្តក្ដៅងំ ដូចយកភ្លើងមកបង្កាត់ត្រង់ដើមទ្រូងរបស់ខ្លួនឯង ឬប្រៀបបាននឹងអាវុ.ធទម្លាយសុខភាពផ្លូវចិត្ត ធ្វើឲ្យចិត្តខ្ទេចខ្ទាំគ្រាំគ្រាព្រោះតែចិត្តព្យាបាទ។
ជួនកាលអ្នកដែលយើងគិតដោយគំនិតព្យាបាទនោះ គេមិនទាំងបានដឹងរឿងអ្វីផង គឺយើងក្ដៅក្រហាយដោយគំនុំ ឬដោយការច្រណែនទៅតែម្នាក់ឯង។ បើយើងចាប់ភ្លើងគប់គ្រវែងទៅរកអ្នកដទៃ ភ្លើងនោះរមែងរលាកដៃយើងមុន ហើយបើគ្រវែងទៅគេមិនត្រូវទេ ភ្លើងនោះឯង នឹងបានឆេះចំពោះយើងតែម្ខាងប៉ុណ្ណោះ។
ព្រះធម៌បានទូន្មានយើងឲ្យលះព្យាបាទដោយមេត្តាពោល គឺឲ្យមានបំណងល្អ ប្រាថ្នាល្អចំពោះអ្នកដទៃ និងឲ្យមានខ្លួនឯងជាឧបមា។ បើទោះជាយើងមិនឲ្យទុក្ខដល់គេក៏ដោយ ក៏គ្រប់គ្នាមានទុក្ខស្រេចតាមសភាពរបស់ខ្លួនម្នាក់ៗជាធម្មតាទៅហើយ ដូចជាខ្លួនយើងអ៊ីចឹងដែរ ដែលចេះតែមានទុក្ខ រឿងនេះ រឿងនោះ ទាំងដែលមិនមានអ្នកណាមកធ្វើទុក្ខនោះៗឲ្យយើងផង ។ហេតុនេះ គួរណាស់តែយើងផ្តល់សេចក្តីសុខដល់អ្នកដទៃឱ្យបានទូលំទូលាយ ហើយទម្លាក់ព្យាបាទចោលចេញ ព្រោះជាធម៌នាំមកនូវសេចក្តីក្តៅក្រហាយដល់ខ្លួនយើងជាអ្នកព្យាបាទផង និងដល់អ្នកដែលយើងចងចិត្តចង់ព្យាបាទផង៕

25/12/2022
24/12/2022

ដោះស្រាយវិបត្តិស្នេហា
ដោយ ម្ចាស់គ្រូវជិរប្បញ្ញោ សាន សុជា

20/12/2022

សំនួរ ចម្លើយ
សម្ដែងដោយ ម្ចាស់គ្រូ វជិរប្បញ្ញោ សាន សុជា

បិដកលេខ៥៣ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះមាន៣យ៉ាង។ ភ្លើង៣យ៉ាង តើដូចម្តេច?ភ្លើងបីយ៉ាងនោះ គឺ រាគៈ១ ភ្លើ...
20/12/2022

បិដកលេខ៥៣ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភ្លើងនេះមាន៣យ៉ាង។ ភ្លើង៣យ៉ាង តើដូចម្តេច?ភ្លើងបីយ៉ាងនោះ គឺ រាគៈ១ ភ្លើង គឺទោសៈ១ ភ្លើង គឺមោហៈ១។ ម្នាលទាំងឡាយ ភ្លើងមាន៣យ៉ាងនេះឯងភ្លើងគឺរាគៈ រមែងដុតពួកសត្វដែលត្រេកត្រអាលនៅក្នុងកាម ចំណែកភ្លើង គឺទោសៈរមែងដុតពួកជនដែលមានចិត្តព្យាបាទ ជាអ្នកសម្លា.ប់សត្វ ឯភ្លើងគឺមោហៈ រមែងដុតពួកសត្វដែលវង្វេង មិនឈ្លាសវៃក្នុងអរិយធម៌។ពួកសត្វដែលមិនស្គាល់ភ្លើងទាំងនេះ ជាអ្នកត្រេកត្រអាលក្នុងការប្រកាន់យកនូវឧបាទានក្ខន្ធ៥ជាប់ជានិច្ច ហើយរមែងញ៉ាំងភ្លើងទាំងនោះឲ្យចម្រើន ទាំងញ៉ាំងនរ.ក តិរ.ច្ឆានកំណើត អសុ.រកាយ និងបេតវិស័យឲ្យចម្រើន មិនផុតចាកចំណងមារបានឡើយ។លុះតែបុគ្គលទាំងឡាយណា ប្រកបដោយភាវនាក្នុងសាសនាព្រះសម្មាសម្ពុទ្ធទាំងយប់ទាំងថ្ងៃ បុគ្គលទាំងនោះមានសេចក្ដីសម្គាល់ថា មិនស្អាតជានិច្ច ហើយមានប្រាថ្នាចេញចាកកាមទើបញ៉ាំងភ្លើង គឺរាគៈឲ្យរលត់បាន ជាសត្វខ្ពង់ខ្ពស់ជាងជន ទើបញ៉ាំងភ្លើងគឺទោសៈឲ្យរលត់ ដោយមេត្តាភាវនាបានទាំងញ៉ាំងភ្លើងគឺមោហៈឲ្យរលត់ ដោយប្រាជ្ញាជាគ្រឿងទម្លុះទម្លាយកិលេ.ស ។លុះភិក្ខុនោះមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មិនខ្ជិលច្រអូស ទាំងយប់ទាំងថ្ងៃ រំលត់ភ្លើងកិលេ.សបានហើយ រមែងរលត់ទាំងខន្ធមិនមានសេសសល់ កន្លងផុតនូវទុក្ខ មិនមានសេសសល់ ។
អ្នកប្រាជ្ញាទាំងឡាយ ជាអ្នកឃើញនូវអរិយធម៌ គឺ ព្រះនិព្វាន និងសច្ចៈ៤ ហើយដល់នូវត្រៃសរណៈ ព្រោះដឹងដោយប្រពៃ ដឹងច្បាស់នូវធម៌ ជាគ្រឿងអស់ជាតិ រមែងមិនវិលមកកាន់ភពទៀតឡើយ ៕

18/12/2022

សំនួរ-ចម្លើយ
សម្ដែងដោយ ម្ចាសគ្រូ វជិរប្បញ្ញោ សាន សុជា

17/12/2022

Jack Ma

Address

Tuol Kork
Phnom Penh

Telephone

+85510552212

Website

Alerts

Be the first to know and let us send you an email when Education Words posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Education Words:

Shortcuts

Share

Category