Kamnob

Kamnob It also provides the smart tips and key ideas that can apply in real life. Save Your Time, Less Your Expense and Gain More Knowledge

Kamnob is a new book summary platform which is focusing on Leadership, Entrepreneurship, Innovation, Personal Growth & Career, Sale, Marketing, Economics, Relationship and so on.

សៀវភៅ ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍ នេះ គឺជាវណ្ណកម្មដ៏ល្អឯកមួយដែលមានការស្រាវជ្រាវយ៉ាងទូលំទូលាយ សរសេរយ៉ាងល្អិតល្អន់ ...
09/11/2020

សៀវភៅ ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍ នេះ គឺជាវណ្ណកម្មដ៏ល្អឯកមួយដែលមានការស្រាវជ្រាវយ៉ាងទូលំទូលាយ សរសេរយ៉ាងល្អិតល្អន់ និងពោរពេញទៅដោយព័ត៌មានគួរឱ្យចាប់អារម្មណ៍ដែលសុទ្ធតែដកស្រង់ចេញពីបទពិសោធន៍ជាក់ស្តែងក្នុងពិភពអាជីវកម្ម។
នេះគឺជាសៀវភៅដែលនាយកប្រតិបត្ដិ ឬប្រធានក្រុមហ៊ុន និងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់មិនគួរមើលរំលងទេ។
#ឧត្តមានុវត្តន៍
ទោះបីជាស្ទើរតែរាល់កម្មវិធីអភិវឌ្ឍន៍សម្រាប់បញ្ញាគ្រប់គ្រងអារម្មណ៍ទាំងអស់ ដែលយ៉ាងហោចណាស់ក៏មានរាប់បញ្ចូលនូវធាតុ “ឧត្តមានុវត្តន៍” (ឬបទពិសោធន៍អនុវត្តដែលល្អបំផុត) ទាំងនេះដែរនោះ មែនក៏ដោយ ក៏លទ្ធផលជាផ្លែផ្កាធំបំផុតរបស់វា គឺបានមកពីការបន្ថែមសក្តានុពល នៅពេលដែលប្រើវារួមគ្នា។

 #សៀវភៅ_រកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញយុទ្ធសាស្រ្តចាប់យកវិស័យពាណិជ្ជកម្មអនឡាញដែលរកបានប្រាក់ចំណូលខ្ពស់ #និពន្ធដោយ៖ លោក Pet...
08/11/2020

#សៀវភៅ_រកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ
យុទ្ធសាស្រ្តចាប់យកវិស័យពាណិជ្ជកម្មអនឡាញដែលរកបានប្រាក់ចំណូលខ្ពស់
#និពន្ធដោយ៖ លោក Peter S. Cohan
#សង្ខេបអត្ថបទដោយ៖

តួលេខទាំងនេះ មិនចេះកុហកទេ។ មានពាណិជ្ជកម្មអនឡាញ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ៧៤ ពាន់លានដុល្លារ បានដាក់ឱ្យដំណើរការនៅឆ្នាំ ១៩៩៨ ដែលជាតួលេខដែលអ្នកជំនាញជាច្រើនរំពឹងថា វានឹងកើនឡើងដល់ទៅ ១,២ លានលានដុល្លារនៅឆ្នាំ ២០០២។ ទោះជាមានការប៉ាន់ស្មានទុកមុនដ៏ពូកែដូច្នេះមែនក៏ដោយ ក៏មានអ្នកគ្រប់គ្រងជាច្រើន មានទំនោរសង្ស័យអំពីតួនាទីពាណិជ្ជកម្មអនឡាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់យើង និងអំពីតួនាទីរបស់វា នៅក្នុងវិស័យពាណិជ្ជកម្មអនឡាញនេះផ្ទាល់តែម្តង។
នៅក្នុងសៀវភៅ រកប្រាក់ចំណេញតាមប្រព័ន្ធអនឡាញ៖យុទ្ធសាស្រ្តចាប់យកវិស័យពាណិជ្ជកម្មអនឡាញដែលរកបានប្រាក់ចំណូលខ្ពស់ នេះ លោក ពីទ័រ ខូហែន ( Peter S. Cohan ) ដោះចម្ងល់សម្រាប់ទាំងអ្នកសង្ស័យ និងអ្នកជឿដោយផ្តល់ព័ត៌មានជំនួយ និងល្បិច ជួយឱ្យអ្នកកំណត់មុខសញ្ញាអំពីចំណុចសំខាន់នៃដំណើរការអាជីវកម្មរបស់អ្នក ដែលអាចផ្លាស់ប្តូរដោយបច្ចេកវិទ្យាពាណិជ្ជកម្មអនឡាញ ដើម្បីបង្កើត និងអនុវត្តផែនការទៅធ្វើឱ្យប្រព័ន្ធបច្ចេកវិទ្យាធ្វើការឱ្យអ្នក។ ដោយប្រើប្រាស់ក្រុមហ៊ុនមកពីវិស័យផ្សេងៗគ្នាទាំងនេះ ដូចជា អាម៉ាហ្សូន (Amazon.com), មើរីល លីនឆ៍ (Merrill Lynch), មន្ទីរពេទ្យ តូរ៉ូនតូ (Toronto), ហិរញ្ញវត្ថុអូស្តូរៀ (Astoria Financial) និងក្រុមហ៊ុនដទៃ។ លោក កូហែន ( Cohan ) បានដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធនឹងប្រធានបទដូចខាងក្រោម និងប្រធានបទជាច្រើនទៀត៖
វិធីកំណត់ និងបង្កើតឱកាសចំណេញខ្ពស់សម្រាប់ពាណិជ្ជកម្មអនឡាញ នៅក្នុងក្រុមហ៊ុនរបស់អ្នក។
• វិធីវាយតម្លៃតម្រូវការទាក់ទងនឹងដំណើរការរបស់អង្គភាពអ្នក ដែលពាណិជ្ជកម្មអនឡាញអាចធ្វើឱ្យប្រសើរឡើង និងរីកចម្រើនជាងមុនបាន។
• វិធីប្រើពាណិជ្ជកម្មអនឡាញដើម្បីបង្កើតអត្ថប្រយោជន៍ប្រកបដោយភាពប្រកួតប្រជែង សម្រាប់ស្ថាប័នអ្នក។
• វិធីធ្វើឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ ដែលនៅស្ទាក់ស្ទើរ ឱ្យព្រមចូលរួមប្រើយុទ្ធសាស្ត្រ និងអនុវត្តកម្មវិធីបណ្តាញអ៊ិនធើណែត
• វិធីបង្កើតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មអនឡាញ ចាប់ពីការរចនាទម្រង់ប្រព័ន្ធអនឡាញសម្រាប់ពាណិជ្ជកម្ម ដល់ការវាយតម្លៃអ្នកផ្គត់ផ្គង់ ការចរចារកិច្ចព្រមព្រៀង និងការគ្រប់គ្រងការអនុវត្ត។
មិនថាអ្នកទើបតែចាប់ផ្តើមជាមួយគេហទំព័រ ឬត្រូវការកែលម្អអ្វីដែលអ្នកមានស្រេចហើយទេ អ្នកទំនងជាប្រឈមនឹងរឿងត្រូវដោះស្រាយបញ្ហាយ៉ាងច្រើនជារៀងរាល់ថ្ងៃ មានតាំងពីការគ្រប់គ្រងគម្រោងពាណិជ្ជកម្មអនឡាញរហូតដល់ដោះស្រាយការទប់ទល់របស់អង្គភាពដើម្បីចៀសវាង ការចាប់ផ្តើមខុស និងដើរខុសផ្លូវទៅរកភាពជោគជ័យនៃជំនួញអនឡាញ ។ ទាំងនេះសុទ្ធសឹងតែជាសំណួរដែលមិនអាចបដិសេធបាន គឺជាប្រភេទសំណួរដែលអ្នកធុរកិច្ចក្នុងវិស័យជំនួញក្នុងឧស្សាហកម្ម និងវិស័យទីផ្សារជាច្រើន កំពុងប្រឹងត្រូវស្រាយជាមួយអ្នក។
ចម្លើយចំពោះសំណួរទាំងនេះ មិនជាពិបាកនឹងរកពេកនោះទេ អ្នកគ្រាន់តែបើកទំព័រមួយទៀត នឹងរកវាឃើញហើយ…

 #សៀវភៅគុណវឌ្ឍន៍អ្នកដឹកនាំការផ្លាស់ប្ដូរសំខាន់ៗទាំង ១១ ចំណុច ដែលអ្នកដឹកនាំគ្រប់រូបត្រូវប្រកាន់ ខ្ជាប់និពន្ធដោយ៖ លោក John...
07/11/2020

#សៀវភៅគុណវឌ្ឍន៍អ្នកដឹកនាំ
ការផ្លាស់ប្ដូរសំខាន់ៗទាំង ១១ ចំណុច ដែលអ្នកដឹកនាំគ្រប់រូបត្រូវប្រកាន់ ខ្ជាប់
និពន្ធដោយ៖ លោក John C. Maxwell
សង្ខេបអត្ថបទដោយ៖
សព្វថ្ងៃនេះ អ្វីៗផ្លាស់ប្តូរលឿនណាស់។ ដើម្បីទទួលបានជោគជ័យ អ្នកដឹកនាំត្រូវតែធ្វើអ្វីម្យ៉ាងឱ្យច្រើនជាងការគ្រាន់តែបន្តឱ្យអ្វីៗវាបណ្តោយតាមដំណើរ។ ប្រសិនបើពួកគេមិនមានភាពរហ័សរហួន និងត្រៀមខ្លួនដើម្បីសម្របខ្លួនទេ ពួកគេនឹងមិនអាចរស់បានទេ។ ចំណុចសំខាន់ គឺត្រូវរៀនពីរបៀបដឹកនាំថ្មី។

នៅក្នុងសៀវភៅ គុណវឌ្ឍន៍អ្នកដឹកនាំ - លោក ចនស៊ីម៉ាក់វែល (John C. Maxwell) ជួយអ្នកដឹកនាំឱ្យទទួលបាននូវសមត្ថភាព និងឆន្ទៈក្នុងការផ្លាស់ប្តូរគុណវឌ្ឍន៍នៃភាពជាអ្នកដឹកនាំ ដែលនឹងជួយបង្កើនការរីកចម្រើនរបស់អង្គភាព និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ គាត់ធ្វើការបកស្រាយរឿងនេះ ដោយចែកវាជា ១១ គន្លឹះ ដែលអ្នកដឹកនាំត្រូវការដើម្បីជោគជ័យក្នុងអាជីពរបស់ខ្លួន។ គន្លឹះនីមួយៗមានសក្តានុពលក្នុងការផ្លាស់ប្តូរទម្លាប់ដឹកនាំរបស់អ្នកដឹកនាំ បង្កើតភាពជាអ្នកដឹកនាំឡើងសម្រាប់សមិទ្ធផលថ្មី ហើយវានឹងជួយពង្រឹង និងគាំទ្រដល់សមត្ថភាពដឹកនាំរបស់ពួកគេ។

ក្នុងចំណោមគុណវឌ្ឍន៍ដឹកនាំទាំងនោះ មានការផ្លាស់ប្តូរភាពជាអ្នកដឹកនាំធំៗបី ដែលត្រូវអភិវឌ្ឍថ្មី ពោលគឺ ១) ការផ្លាស់ប្តូរការផ្តោតលើគោលដៅ ដោយប្តូរពីរបៀបជាអ្នកដឹកនាំបែបជាអ្នកលេងភ្លេងសូឡូក្នុងវង់តន្ត្រីមួយ ទៅជាអ្នកដឹកនាំបែបជាមេក្រុមប្រគំភ្លេងទាំងមូលវិញ, ២) ផ្លាស់ប្តូរដំណើរការផលិតកម្មពីទម្លាប់បែបឡើងជណ្តើរតាមគេ ទៅជាអ្នកសង់កាំជណ្ដើរឱ្យគេឡើងវិញ, និង ៣) ការផ្លាស់ប្តូរទិសដៅឥទ្ធិពល គឺប្តូរពីបែបការប្រើអំណាចបង្គាប់បញ្ជាគេតាមតួនាទី ទៅជាការប្រើកម្លាំងសីលធម៌វិញ។ គន្លឹះផ្លាស់ប្តូរនីមួយៗតម្រូវឱ្យអ្នកដឹកនាំផ្លាស់ប្តូររបៀបដែលពួកគេគិត របៀបធ្វើ និងចុងក្រោយ គឺផ្លាស់ប្ដូររបៀបដឹកនាំ ទើបពួកគេអាចទទួលបានជោគជ័យនៅក្នុងពិភពលោកដែលកំពុងតែបន្តផ្លាស់ប្តូរឥតឈប់ឈរនេះ។ នៅក្នុងសៀវភៅ គុណវឌ្ឍន៍អ្នកដឹកនាំ ម៉ាក្សវែល នាំផ្លូវលោកអ្នកអានទៅកាន់កម្រិតកំពូលនៃភាពជាអ្នកដឹកនាំដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនមក។

 #អត្ថបទដកស្រង់ខ្លះៗចេញពីសៀវភៅ_ភាពជាអ្នកដឹកនាំ_៣៦០_ដឺក្រេសូមចងចាំថា អ្នកដឹកនាំប្រកបដោយទស្សនវិស័យតែងចង់ជ្រើសរើសមនុស្ស ដែល...
07/11/2020

#អត្ថបទដកស្រង់ខ្លះៗចេញពីសៀវភៅ_ភាពជាអ្នកដឹកនាំ_៣៦០_ដឺក្រេ
សូមចងចាំថា អ្នកដឹកនាំប្រកបដោយទស្សនវិស័យតែងចង់ជ្រើសរើសមនុស្ស ដែលមានសមត្ថភាពខ្លាំងជាងខ្លួន។ អ្នកដឹកនាំប្រកបដោយគតិបណ្ឌិតចេះរៀបចំចងក្រងក្រុមដឹកនាំបានល្អ។ អ្នកដឹក នាំដែលជឿជាក់លើខ្លួនឯងចេះយកចិត្តទុកដាក់ជួយអ្នកដទៃឱ្យកាន់តែប្រសើរ។ អ្នកដឹកនាំដែលមានបទពិសោធន៍ចូល ចិត្តស្ដាប់យោបល់ក្រុមការងារ ហើយអ្នកដឹកនាំដ៏មានប្រសិទ្ធភាពយល់ច្បាស់ថា មនុស្សម្នាក់មិនអាចបង្កើតសមិទ្ធផល ធំធេងបានទេ។
សង្ខេបអត្ថបទដោយ៖

 #សៀវភៅ_ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍និពន្ធដោយ៖ Daniel Golemanសង្ខេបអត្ថបទដោយ៖  អាថ៌កំបាំងនៃភាពជោគជ័យមិនមែនជាអ្វីដែ...
06/11/2020

#សៀវភៅ_ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍
និពន្ធដោយ៖ Daniel Goleman
សង្ខេបអត្ថបទដោយ៖
អាថ៌កំបាំងនៃភាពជោគជ័យមិនមែនជាអ្វីដែលគេបានបង្រៀនអ្នកនៅក្នុងសាលារៀននោះទេ។ មិនសំខាន់តែលើឧត្តមភាពនៃការសិក្សា លើសញ្ញាបត្រចេញពីសាលាធុរកិច្ច និងលើជំនាញបច្ចេកទេសច្បាស់លាស់ ឬបទពិសោធន៍ច្រើនឆ្នាំអ្វីច្រើនពេកនោះទេ។ អ្វីដែលបែងចែកគុណផលការងារ ថាមានកម្រិតផ្កាយ ធៀបជាមួយកម្រិតធម្មតា នោះគឺបញ្ញាគ្រប់គ្រងអារម្មណ៍។ បញ្ញាគ្រប់គ្រងអារម្មណ៍ ជាបណ្ដុំនៃចំណេះជំនាញ ដែលនរណាៗក៏អាចទទួលបាន ហើយនៅក្នុងសៀវភៅណែនាំដែលផ្អែកលើបទពិសោធន៍ជាក់ស្តែងនេះ អ្នកស្រាវជ្រាវ និងជាអ្នកនិពន្ធ លោក ដានីយ៉ែល ហ្គូលមេន បានកំណត់អត្តសញ្ញាណនៃបញ្ញាគ្រប់គ្រងអារម្មណ៍ ដោយពន្យល់ពីសារៈសំខាន់របស់ពួកវា និងបង្ហាញពីរបៀបដែលយើងអាចអភិវឌ្ឍបញ្ញាសម្បទាទាំងនោះ បន្ថែមបាន។

មនុស្សមានឋានៈកាន់តែខ្ពស់ បញ្ញាគ្រប់គ្រងអារម្មណ៍ គឺកាន់តែសំខាន់ចាំបាច់ គឺវាសំខាន់សម្រាប់ភាពជាអ្នកដឹកនាំជោគជ័យ។ ដូចលោក ហ្គូលមេន បានកត់ត្រាទុកអ៊ីចឹង គឺថាវាជាធាតុផ្សំដ៏សំខាន់ សម្រាប់ការឈានទៅរកចំណាត់ថ្នាក់លំដាប់កំពូលក្នុងវិស័យណាមួយបាន សូម្បីតែក្នុងវិស័យអាជីពផ្នែកបច្ចេកវិទ្យាខ្ពស់ៗក៏ដោយ។ ស្ថាប័នដែលរៀនធ្វើប្រតិបត្តិការតាមរបៀបបញ្ញាគ្រប់គ្រងអារម្មណ៍ គឺជាក្រុមហ៊ុនដែលនឹងនៅតែមានសារៈសំខាន់ និងស្វាហាប់ នៅក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ននេះ និងតទៅអនាគត។

ចេញពីការស្រាវជ្រាវយ៉ាងទូលំទូលាយ សរសេរយ៉ាងល្អិតល្អន់ និងពោរពេញទៅដោយព័ត៌មានគួរឱ្យចាប់អារម្មណ៍ដែលសុទ្ធតែដកស្រង់ចេញពីបទពិសោធន៍ជាក់ស្តែងក្នុងពិភពអាជីវកម្ម សៀវភៅ ធ្វើការជាមួយបញ្ញាគ្រប់គ្រងអារម្មណ៍ នេះ ផ្តល់ជូនដំណឹងល្អដល់និយោជិតដែលកំពុងស្វែងរកការជឿនលឿនបន្ថែមសម្រាប់ខ្លួន និងជាសារដាស់ពញ្ញាក់ស្មារតីបណ្ដាមេដឹកនាំតាមស្ថាប័ន និងសាជីវកម្មនានា។

04/11/2020

សៀវភៅមនុស្សដែលមានឥទ្ធិពល។ អំណាចនៃការផ្ដាស់ប្ដូរអ្វីគ្រប់យ៉ាង។

Kamnob ចូលរួមបង្កើនចំណេះដឹង ជំនាញ និងពង្រីកសក្ដានុពលក្នុងខ្លួនអ្នកគ្មានដែនកំណត់។
02/11/2020

Kamnob ចូលរួមបង្កើនចំណេះដឹង ជំនាញ និងពង្រីកសក្ដានុពលក្នុងខ្លួនអ្នកគ្មានដែនកំណត់។

31/10/2020

សៀវភៅសារជាសំឡេង(Audio Book) គុណសម្បត្ដិ ២១ ប្រការរបស់អ្នកដឹកនាំ
និពន្ធដោយ៖ លោក John C. Maxwell

 #តើ_Kamnob_ជាអ្វី?   #តើអ្វីទៅជាបេសកកម្មរបស់ពួកយើង?កំណប់ (Kamnob)៖ ជាប្រភពនៃរបកគំហើញគំនិតថ្មីៗ ពុទ្ធិ និងគតិបណ្ឌិត ព្រម...
31/10/2020

#តើ_Kamnob_ជាអ្វី? #តើអ្វីទៅជាបេសកកម្មរបស់ពួកយើង?
កំណប់ (Kamnob)៖ ជាប្រភពនៃរបកគំហើញគំនិតថ្មីៗ ពុទ្ធិ និងគតិបណ្ឌិត ព្រមទាំង វិធីសាស្ត្រ និងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ផ្អែកតាមបទពិសោធន៍ និងការស្រាវជ្រាវកម្រិតខ្ពស់ពីវិញ្ញូជន និងបុគ្គលឆ្នើមល្បីៗ ពីបណ្តាប្រទេសនានាក្នុងពិភពលោក សម្រាប់ជួយលោកអ្នកទាញយកកំណប់សក្ដានុពលក្នុងខ្លួនលោកអ្នក និងដើម្បីជម្នះរាល់បញ្ហាប្រឈមនានា ទាំងនៅក្នុងកន្លែងធ្វើការ ក្នុងទំនាក់ទំនងការងាររកស៊ី ទំនាក់ទំនងគ្រួសារ និងក្នុងជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃរបស់លោកអ្នកផ្ទាល់តែម្តង។

ប៊ីល ហ្គេតស៍ (Bill Gates)បុរសដែលជាអ្នកមានកំពូលរូបនេះអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំ។ ហ្គេតស៍ បានចែករំលែកថា នៅពេល ដែលគាត់ធ...
29/10/2020

ប៊ីល ហ្គេតស៍ (Bill Gates)
បុរសដែលជាអ្នកមានកំពូលរូបនេះអានសៀវភៅ ៥០ ក្បាលក្នុងមួយឆ្នាំ។ ហ្គេតស៍ បានចែករំលែកថា នៅពេល ដែលគាត់ធ្វើដំណើរទីកន្លែងណាមួយ និងជួបមនុស្សណាម្នាក់ ការអានគឺនៅតែជាមធ្យោបាយដ៏ល្អដែលគាត់បានរៀនអ្វីដែលថ្មីៗ និងធ្វើតេស្ដការយល់ដឹងរបស់គាត់។ គាត់តែងតែយកសៀវភៅ ជាប់ខ្លួនជានិច្ចមិនថាគាត់ទៅទីណាក៏ដោយ។
ប្រែសម្រួលដោយ៖

#ប្រភព៖ Inc.

 #ទម្លាប់អានរបស់អ្នកដឹកនាំជោគជ័យបំផុតដែលអាចផ្លាស់ប្ដូរជីវិតអ្នកដូចគ្នា #តូនី_រ៉ូប៊ីន ( )ការអានបានចង្អុលបង្ហាញប្រាប់ លោក ...
27/10/2020

#ទម្លាប់អានរបស់អ្នកដឹកនាំជោគជ័យបំផុតដែលអាចផ្លាស់ប្ដូរជីវិតអ្នកដូចគ្នា
#តូនី_រ៉ូប៊ីន ( )
ការអានបានចង្អុលបង្ហាញប្រាប់ លោក តូនី រ៉ូប៊ីន (Tony Robbins) ពីរបៀបដើម្បីកសាងជីវិតឱ្យកាន់តែមានភាពល្អប្រសើរឡើង។
រ៉ូប៊ីន បានធំដឹងក្ដីឡើងជាមួយម្ដាយប្រមឹក និងឪពុកដែលចូលចិត្តប្រើអំពើហិង្សា។ គាត់ចាត់ទុក សៀវភៅគឺបានជួយសង្រ្គោះជីវិតរបស់គាត់ និងបានវិវត្ដខ្លួនគាត់ជាអ្នកដឹកនាំដ៏ល្បីល្បាញដូចសព្វថ្ងៃនេះ។
ការអានបានបញ្ឆះចំណង់ពីខាងក្នុងខ្លួនគាត់។ “ ខ្ញុំបានចូលរៀន វគ្គសិក្សាមួយស្ដីពីការបង្កើនល្បឿន នៃការអាន ហើយខ្ញុំបានអានសៀវភៅអស់ ៧០០ ក្បាលក្នុងរយៈពេល ៧ ឆ្នាំ។ សៀវភៅដែលខ្ញុំបានអានរួម មាន៖ ចិត្ដវិជ្ជា សរីរវិទ្យា និងសៀវភៅដទៃជាច្រើនទៀតដែលបានធ្វើឱ្យជីវិតខ្ញុំមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ”
#ប្រែសម្រួលដោយ៖
#ប្រភព៖ Inc.

 #របៀបដែលបុគ្គលមមាញឹកបំផុតព្យាយាមរកពេលវេលាអានសៀវភៅការអានបានបង្រៀន អ៊ីលុន ម៉ាស៍ (Elon Musk) ដើម្បីបង្កើតគ្រាប់ រ៉កកែត(roc...
26/10/2020

#របៀបដែលបុគ្គលមមាញឹកបំផុតព្យាយាមរកពេលវេលាអានសៀវភៅ
ការអានបានបង្រៀន អ៊ីលុន ម៉ាស៍ (Elon Musk) ដើម្បីបង្កើតគ្រាប់ រ៉កកែត(rocket) ហើយបានចង្អុល បង្ហាញប្រាប់ លោក តូនី រ៉ូប៊ីន (Tony Robbins) ពីរបៀបដើម្បីកសាងជីវិតឱ្យកាន់តែមានភាព ល្អប្រសើរឡើង។
#លោក_វ៉ារិន_ប៊ុយហ្វេត( )
មនុស្សមួយចំនួនបានសួរ លោក វ៉ារិន ប៊ុយហ្វេត អំពីគន្លឹះសំខាន់ៗដើម្បីសម្រេចជោគជ័យ ហើយគាត់បានឆ្លើយថា “ អានសៀវភៅ ៥០០ ទំព័ររៀងរាល់ថ្ងៃ ។ ” នោះហើយវាគឺជារបៀប ដែលចំណេះដឹងដំណើរការ។ វានឹងទទួលបាន ប្រៀបដូចជាការប្រាក់សមាសអីញ្ជឹង។ អ្នកទាំង អស់គ្នាសុទ្ធតែអាចធ្វើវាបានដូចគ្នា ប៉ុន្ដែខ្ញុំធានាអះអាងថា នឹងមិនមានមនុស្សច្រើនទេដែលនឹងធ្វើ វា។
ប៊ុយហ្វេត អានសៀវភៅ ៦០០ ទៅ ១០០០ ទំព័រជាប្រចាំថ្ងៃ ខណៈពេលដែលគាត់បានចាប់ផ្ដើម អាជីពរបស់គាត់ជាវិនិយោគិន។ តើគាត់ធ្វើវាបានយ៉ាងដូចម្ដេច? វាគឺជាអាទិភាពដ៏ខ្ពស់បំផុត មួយ។ គាត់នៅតែអាចលៃទុកពេលវេលាប្រមាណ ៨០ ភាគរយក្នុងមួយថ្ងៃរបស់គាត់ដើម្បីអាន សៀវភៅ។ វាមិនមែនជារឿងចៃដន្យទេដែលគណនេយ្យធនាគាររបស់គាត់មានភាពរឹងមាំខ្លាំង ប្រៀបដូចជាទម្លាប់អានរបស់គាត់អីញ្ចឹង។
លោក ថូម ខូលេយ៍ (Tom Corley) ជាអ្នកនិពន្ធសៀវភៅ “ ទម្លាប់អ្នកមាន : ទម្លាប់ជោគជ័យ ប្រចាំថ្ងៃរបស់អ្នកមាន ។ ” គាត់បានសិក្សាពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកមានចំនួន ២៣៣ នាក់ និងអ្នក ក្រចំនួន ១២៨ នាក់ អស់រយៈពេល ៥ ឆ្នាំ។ គាត់បានរកឃើញថា ៦៧ ភាគរយនៃបុគ្គល ដែលជាអ្នកបានចំណាយពេលមើលទូរទស្សន៍តិចជាមួយម៉ោងក្នុងមួយថ្ងៃ។
#ប្រែសម្រួលដោយ៖
ប្រភព៖ Inc.

Address

#369, Street 138, Sangkat Depot 2, Toul Kork
Phnom Penh

Telephone

+855968465506

Alerts

Be the first to know and let us send you an email when Kamnob posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kamnob:

Shortcuts

Share