13/05/2026
យុុគសម័យបច្ចេកវិទ្យា ៤.០ ឬបដិវត្តន៍បច្ចេកវិទ្យា ៤.០ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើរបៀបបណ្តុះបណ្តាលមនុស្សជំនាន់ថ្មីនាពេលបច្ចុប្បន្ននេះ ដើម្បីឱ្យពួកគេត្រៀមខ្លួនសម្រាប់ការសិក្សានាពេលបច្ចុប្បន្ន និង ទីផ្សារការងារនាពេលអនាគត។ ដើម្បីឲ្យសិស្សអាចសម្របខ្លួនទាន់សង្គមដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ ការរៀនប្រើប្រាស់បច្ចេកវិទ្យា ការប្រើប្រាស់កុំព្យូទ័រ ដើម្បីបង្កើតចំណេះដឹងថ្មីៗ និងរៀនដោះស្រាយបញ្ហា គឺពិតជាសំខាន់។
ជាក់ស្ដែង កូនសិស្សដែលមានអាយុ ១០ឆ្នាំ ទៅ ១២ឆ្នាំ ដែលកំពុងសិក្សាជាមួយខាងមជ្ឍមណ្ឌលសិក្សាឌីជីថលជប៉ុន ប្រហែល ២០% គឺមានសមត្ថភាពច្បាស់លាស់ក្នុងកា ប្រើប្រាស់កម្មវិធី Excel ដើម្បីបង្កើតតារាង កាលវិភាគ តារាងបញ្ជី ដែលមានបរិមាណ និង តម្លៃ រួមទាំងការគណនា ផលបូក ផលគុណនិង ផលចែក ដែលវាជាមូលដ្ឋានគ្រឹះមួយសម្រាប់ពួកគាត់ ។ ចំណេះដឹងមូលដ្ឋានទាំងនេះ អាចជួយឲ្យកុមារប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានផងដែរ និងការសិក្សានាពេលអនាគតផងដែរ។
#កម្មវិធីThinkThink_JapanEducationApp