ឆាកជីវិតគឺជាការតស៊ូ
Life is Fighting
UKL Khmer
We entertain you with what we have and hope you will like it.
26/10/2019
#រៀនយ៉ាងមិចអោយពូកែ
មនុស្សដែលមានការអភិវឌ្ឍជាមនុស្សដែលរក្សាការរៀនជាប់រហូតពេញមួយជីវិត។ កាលរៀនថ្នាក់បឋម ខ្ញុំខំរៀនណាស់ ខំអានណាស់ ខំស្តាប់ណាស់ ប៉ុន្តែនៅតែមិនពូកែ មិនចេះ មិនរីកចម្រើន ព្រោះពេលនោះ ខ្ញុំមិនចេះរបៀបរៀន។ អ្នកអាចទន្ទេញចាំ និងប្រលងបានពិន្ទុល្អ តែអ្នកមិនដែលទទួលបានចំនេះដឹងសោះពីការរៀនរបៀបនេះ។ អ្នកអាចអានសៀវភៅជាច្រើនក្បាល ស្តាប់ការណែនាំរបស់បុគ្គលខ្លាំងជាច្រើន ប៉ុន្តែបើគ្រាន់តែអាន និងស្តាប់ គឺស្មើសូន្យដដែល។ តើគួររៀនរបៀបណាទើបត្រឹមត្រូវ? បើបានអាន និងស្តាប់ហើយ អ្នកនៅខ្វះចំនុចតែមួយទៀត ប៉ុណ្ណោះគឺការវិភាគ។ រាល់ការអាន ឬ ស្តាប់ត្រូវព្យាយាមវិភាគ ពិចារណា។ វិភាគម្តងមិនយល់ត្រូវតែវិភាគទៀត វិភាគទាល់តែយល់។ ធ្វើបែបនេះយូរៗទៅ វានឹងក្លាយជាទំលាប់ ហើយក្រោយមកទៀត គ្រប់សារដែលអ្នកទទួលបាន ទាំងអស់ ខួរក្បាលអ្នកនឹងវិភាគដោយស្វ័យប្រវត្តិ។ អ្នកនឹងមានកម្លាំងស្រូបយកចំនេះដឹងផ្សេងៗជុំវិញខ្លួនអ្នកទាំងមិនដឹងខ្លួន។ បុគ្គលដែលរស់នៅជាមួយទំលាប់ខួរក្បាលមួយនេះនឹងមិនងាយត្រូវបានគេបោកប្រាស់ឡើយ ហើយជាបុគ្គលដែលមានការអភិវឌ្ឍន៍ខ្លួនមិនឈប់ឈរ។
20/10/2019
20/10/2019
Piecemeal Acquisition សំដៅដល់ការបង្កើនភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនដើម ដើម្បីទទួលបានឥទ្ធិពល ឬ សិទ្ធិគ្រប់គ្រងក្រុមហ៊ុន។
គោលការណ៍គ្រឹះនៃគណនេយ្យគឺជាអ្វី?
17/10/2019
អ្នកដឹកនាំដែលជោគជ័យបំផុតគឺតែងតែរក្សាការរៀនជាប់ជានិច្ច។ អ្នកគួរណាស្វែងរកឱកាសរៀន ស្តាប់ និងគិតប្រកបដោយគំនិតច្នៃប្រឌិត ដើម្បីក្លាយជាអ្នកដឹកនាំប្រសើរម្នាក់ ហើយថែមទាំងអាចនាំមកនូវគំនិតច្នៃប្រឌិតជួយដល់អង្គភាព និងជាគំរូល្អដល់អ្នកឯទៀត។
15/10/2019
ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នៅទីណាក៏ដោយគឺទាមទារឆន្ទៈ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូបនៅក្នុងសង្គម រាប់ទាំងគណនេយ្យករ តាមរយៈការពង្រឹងការអនុវត្តលើគោលការណ៍ និងនីតិវិធី (hard control) និងការបណ្តុះក្រមសីលធម៌ (soft control)។
14/10/2019
The day you start, the day you build up your foundation to grow further.
13/10/2019
ដើម្បីអាចគ្រប់គ្រងគណនេយ្យបាន ដំបូងបំផុត ប្អូនៗត្រូវចងចាំសមីកាគណនេយ្យឲ្យស្ទាត់។
សូមអរគុណបងប្អូនទាំងអស់ដែលបានឡាចផេកយើងខ្ញុំ។ សូមឲ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល និងសុខដុមរមនានៅក្នុងចិត្តគ្រប់ទីកន្លែង។
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh