Yeun Theara

Yeun Theara អ្នកប្រព្រឹត្តនូវធម៌រមែងមិនទៅកាន់ទុគ្គតិភពឡេីយ។

26/02/2024

សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងសោយទិវង្គត។

សូមសម្តេចយាងទៅកាន់សុគតិភព..................................
ថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
February 26, 2024

សូមថ្វាយព្រះរាជកុសលដល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រក...
26/02/2024

សូមថ្វាយព្រះរាជកុសលដល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់យាងចូលទីវង្គតកាលពីពេលថ្មីៗនេះ ដោយព្រះជរាពាធ ។
សូមសម្តេចទ្រង់យាងទៅកាន់បរមដ្ឋាននាយកុំបីឃ្លៀងឃ្លាតឡើយ ។
សម្តេចពុំមែន ជាស្តេចមានឈ្មោះប្រាជ្ញស្មើសម្តេចមុនៗមែនពិត តែសម្តេចមានឈ្មោះថាជាអ្នកពលីលះបង់ដើម្បីការរស់ឡើងវិញនៃពុទ្ធសាសនាខ្មែរ ក្រោយរបបខ្មែរក្រហមដួលរលំទៅ ៕

២៦.០២.២០២៤.🌹🌹🌹🙏🙏🙏

ឣប្បមាទោ ឣមតំ បទំ បមាទោ មច្ចុនោ បទំ ឣប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា ឯតំ វិសេសតោ ញត្វា ឣប្បមាទម្ហិ បណ្ឌិតា ឣប្បមាទេ...
04/02/2024

ឣប្បមាទោ ឣមតំ បទំ បមាទោ មច្ចុនោ បទំ
ឣប្បមត្តា ន មីយន្តិ យេ បមត្តា យថា មតា
ឯតំ វិសេសតោ ញត្វា ឣប្បមាទម្ហិ បណ្ឌិតា
ឣប្បមាទេ បមោទន្តិ ឣរិយានំ គោចរេ រតា
តេ ឈាយិនោ សាតតិកា និច្ចំ ទឡ្ហបរក្កមា
ផុស្សន្តិ ធីរា និព្វានំ យោគក្ខេមំ ឣនុត្តរំ ។

សេចក្តីមិនប្រមាទ ជាផ្លូវនៃសេចក្តីមិនស្លាប់ សេចក្តីប្រមាទជាផ្លូវ
នៃសេចក្តីស្លាប់, ជនទាំងឡាយ ដែលមិនប្រមាទហើយ ឈ្មោះថា មិនស្លាប់, ជនទាំងឡាយ ដែលប្រមាទហើយ ទុកដូចជាមនុស្សដែលស្លាប់ទៅហើយ ។ ពួកបណ្ឌិត បានជ្រាបនូវដំណើរនេះ ដោយប្លែកគ្នា (ទើបឋិតនៅ)ក្នុងសេចក្តីមិនប្រមាទ រីករាយ ក្នុងសេចក្តីមិនប្រមាទ, បណ្ឌិតទាំងនោះ ជាឣ្នកត្រេកឣរហើយ ក្នុងធម៌ជាគោចរ នៃព្រះឣរិយបុគ្គលទាំងឡាយ មានការពិនិត្យជាប្រក្រតី មានព្យាយាមជាប់តគ្នា មានសេចក្តីប្រឹងប្រែងមាំមួនជានិច្ច ជាឣ្នកមានប្រាជ្ញា តែងប៉ះពាល់នូវព្រះនិព្វាន ជាទីក្សេមក្សាន្តចាកយោគៈ ជាគុណជាត ដ៏ប្រសើរបំផុត។
#គាថាធម្មបទភាគ១
#អប្បមាទវគ្គទី២

ជិឃច្ឆា  បរមា  រោគា    សង្ខារា  បរមា  ទុក្ខាឯតំ  ញត្វា  យថាភូតំ    និព្វានំ  បរមំ  សុខំ ។សេចក្តីស្រេកឃ្លាន  ជារោគយ៉ាងក្រ...
03/02/2024

ជិឃច្ឆា បរមា រោគា សង្ខារា បរមា ទុក្ខា
ឯតំ ញត្វា យថាភូតំ និព្វានំ បរមំ សុខំ ។
សេចក្តីស្រេកឃ្លាន ជារោគយ៉ាងក្រៃលែង សង្ខារទាំងឡាយ ជាទុក្ខយ៉ាងក្រៃលែង អ្នកប្រាជ្ញដឹងច្បាស់នូវសេចក្តីនោះតាមពិតហើយ (ក៏បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន) ព្រះនិព្វានជា បរមសុខ ។
ប្រៀបដូចរោគដែលបានជាសះស្បើយហើយ យើងក៏មិនប្រាថ្នាត្រឡប់ទៅរករោគនោះវិញ យ៉ាងណា រឿងឈឺចាប់ រឿងដែលទទួលមិនបាន រឿងឲ្យយើងខូចចិត្ត និងរឿងដែលឲ្យយើងដោះស្រាយមិនបានជាដើម រឿងទាំងអស់នេះ វាដូចជាដានជើង ដែលយើងដើរកន្លងមក បើយើងមិនគិតដើរត្រឡប់ទៅវិញ ពោលគឺមិនគិតចង់បានរឿងអ្វីៗដែលកន្លងទៅហើយនោះ ដូច្នេះក៏មិនមានរឿងអ្វីឲ្យយើងកើតទុក្ខទៀតដែរ ត្រូវចាំថា ទុក្ខកើតមកអំពីចំណង់ខុសរឿង ខុសពីការពិត បើយើងបានសិក្សាទទួលយកការពិតដោយបញ្ញា យើងនឹងបានស្ងប់ចិត្តពិតប្រាកដ ពុំខានឡើយ ។
#នៅក្នុងសុខវគ្គ វគ្គទី១៥

#វគ្គទី១៥នៃព្រះគាថាធម្មបទ
#ដកស្រង់​ពីសៀវភៅ​សិក្សា​ព្រះ​សូត្រ​ភាគ​ទី​១១

11/12/2023

អ្នកមានបុណ្យបច្ចុប្បន្ននេះ
សម្តែងដោយ​ ព្រះធម្មវិបស្សនា​ សំ​ ប៊ុនធឿន

06/12/2023

បណ្ឌិតលោកគិត លោកមើលឃើញឆ្ងាយ
ប្រសី្រទូលាយ ខុសយើងរាល់គ្នា
ឃើញត្រឹមសម្បកប្រាកដផ្លែល្វា
ឯងភ្នែកមាន់ទាឃើញបានតែថ្ងៃ។

ប្រភពដេីម:​ ពន្លឺព្រះពុទ្ធសាសនា​ និងសង្គម

សូមចុច​ Link ខាងក្រោម​ រួច​ Follow​ and Like page ម្នាក់មួយផងញាតិញោម​ ដេីម្បីទទួលបានវិដេអូអប់រំថ្មីៗ​ https://www.facebook.com/profile.php?id=100063495729601&mibextid=2JQ9oc

06/12/2023

អ្នកបួសទាំងឡាយឃើញ គ្រហស្តស្រួលសប្បាយ
កុំអាលគិតថាគេស្រួលឲ្យសោះ..💖🙂

04/12/2023

#ខ្ញុំផ្ដាំ…
ក្នុងនាមខ្ញុំអ្នករស់ដោយបាយបាត្ររបស់អ្នកស្រុក ហើយអាស្រ័យទានរបស់ពុទ្ធបរិស័ទ មិនមានអ្វីសងញោមញាតិឡើយ តែសុំផ្ដាំ «បើដរាបណា មានអ្នកណែនាំប្រាប់ បែរជាគិតថាគេច្រណែន ខ្លាចពាក្យថា”បើមិនជឿ កុំប្រមាថ” រង់ចាំព្រះបាទធម្មិកមកជួយយោងសាសនា ជឿដោយខ្វះបញ្ញា ស្ដាប់មិនសិក្សា វង្វេងក្នុងមង្គលភ្ញាក់ផ្អើល បោះចោលការសិក្សា មិនឈ្វេងយល់ប្រវត្តិសាស្ត្រខ្លួន… ថ្ងៃអនាគត លោកអ្នកនឹងអស់ផ្លាកព្រលឹងសម្រាប់កូនចៅនឹកនាមិនខានឡើយ»៕ (ឯវំ)

លោកគ្រូ Dara Sou

03/12/2023

ពន្យល់ខ្លះៗអំពីកិច្ចរបស់លោកធុតង្គ…. (សម្លេង យកពីវីឌីអូចាស់)
ដោយភិក្ខុវជិរប្បញ្ញោ សាន សុជា🙏🏻
Credit : San Sochea
#សានសុជា


#ធុតង្គ

🌷គណ:កម្មការគ្រប់គ្រងទូកងខ្លែងមានជ័យបារមីបទុមសាគរសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ 🌷             ❤️បងប្រុស សុខឡាយ និងភរិយា...
25/11/2023

🌷គណ:កម្មការគ្រប់គ្រងទូកងខ្លែងមានជ័យបារមីបទុមសាគរសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ 🌷

❤️បងប្រុស សុខឡាយ និងភរិយា❤️

🌺ដែលបានជួយឧបត្ថម្ភទូកងនៅ ÷
-គ្រឿងបរិភោគ​ មាន(សូករមទ្ទវៈ)​ ជាដេីម។

សម្រាប់ផ្គត់ផ្គង់ ម្ហូបអាហារ ក្នុងការប្រគួតប្រណាំងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែក្នុងពេលខាងមុខនេះ។ សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យសិរីមង្គលជូនចំពោះលោក លោកស្រីព្រមទាំងក្រុមគ្រួសារសូមឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ បញ្ញាវៀងវៃ ជានិច្ចនិរន្ត និងសូមប្រកបដោយដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏

🌷គណ:កម្មការគ្រប់គ្រងទូកងខ្លែងមានជ័យបារមីបទុមសាគរសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ 🌷   ❤️បង បុិច រ៉ាគិន និងភរិយា ព្រមទាំងប...
25/11/2023

🌷គណ:កម្មការគ្រប់គ្រងទូកងខ្លែងមានជ័យបារមីបទុមសាគរសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះ 🌷

❤️បង បុិច រ៉ាគិន និងភរិយា ព្រមទាំងបុត្រ❤️

🌺ដែលបានជួយឧបត្ថម្ភទូកងនៅ ÷
-ភេសជ្ជៈចំនួន5កេះ
-ទឹកសុទ្ធ10កេះ
-ត្រីខ 3យួរ
-មី2កេះ
-សាប៊ូកក់សក់មួយឈុត
-ថ្នំាដុះធ្មេញ ២ដុំ
-ម្សៅស៊ុប 1កេះ។

សម្រាប់ផ្គត់ផ្គង់ ម្ហូបអាហារ ក្នុងការប្រកួតប្រណាំងនៅពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែក្នុងពេលខាងមុខនេះ
សូមបួងសួងដល់គុណព្រះរតនត្រ័យនិងវត្តុស័ក្តិសិទ្ធិក្នុងលោក សូមប្រទានពរជ័យសិរីមង្គលជូនចំពោះបងប្រុសព្រមទាំងក្រុមគ្រួសារសូមឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរណ៍ បញ្ញាវៀងវៃ ជានិច្ចនិរន្ត និងបានសម្ភពលេីពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
😍🌹🙏

Address

Wat Neakvorn Sangat Beung Kok2 Khan Toul Kork
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Yeun Theara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Yeun Theara:

Shortcuts

Share