02/09/2025
ថ្ងៃនេះ យើងនិយាយមកកាន់ខ្លួនឯង ដូចជាយើងនិយាយទៅកាន់មនុស្សដែលយើងស្រលាញ់បំផុត! យើងផ្តល់សេចក្តីស្រលាញ់ជូនខ្លួនឯង នូូវសេចក្តីស្រលាញ់ដែលយើងពុំធ្លាប់ទទួលបាន!
( ដកស្រង់ពី #សៀវភៅស្រលាញ់ខ្លួនឯងតែមិនអាត្មានិយម )
ដោយសេចក្តីស្រលាញ់
យឹម សុគន្ធមាលា
01/07/2025
រីករាយខែថ្មីបងប្អូនទាំងអស់គ្នា! ខែមិថុនាបានកន្លងផុតហើយ ឯដំណើរជីវិតរបស់យើងនៅតែបន្ត ក្តីសង្ឃឹមនៅតែមានជាបន្តទៀត! ពេលផ្ទៃមេឃងងឹតក៏អាចឱ្យយើងមើលឃើញផ្កាយបានកាន់តែច្បាស់ដែរ ពេលព្រះសុរិយាចាំងរស្មីម្តងទៀត យើងក៏នឹងអាចមើលឃើញសម្រស់នៃពិភពលោកតាមបែបមួយទៀតដែរ! សូមបានសុខសប្បាយទាំងអស់គ្នាណា!
ដោយសេចក្តីស្រលាញ់
យឹម សុគន្ធមាលា
#សៀវភៅស្រលាញ់ខ្លួនឯងតែមិនអាត្មានិយម
27/02/2025
ទោះនៅក្នុងពិភពលោកដែលមើលទៅហាក់ដូចជាសែនរវល់ និងមមាញឹក ហើយមានរឿងជាច្រើនមិនត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងណាក្តី ក៏បេះដូងដែលពោរពេញដោយសេចក្តីស្រលាញ់ សេចក្តីមេត្តា និងការយល់ចិត្ត ក៏នៅតែជាសេចក្តីត្រូវការ នៅតែជាទីចាប់អារម្មណ៍របស់មនុស្សលោកដែរ។
ដូច្នេះ យើងនៅតែបន្តផ្តល់ និងទទួលសេចក្តីស្រលាញ់សេចក្តីមេត្តា ទោះជាជីវិតនេះរវល់យ៉ាងណាក្តី!
ដោយសេចក្តីស្រលាញ់
យឹម សុគន្ធមាលា
26/02/2025
ការមានទំនាក់ទំនងល្អជាមួយខ្លួនឯងគឺជាទំនាក់ទំនងដ៏ពិសេស និងសំខាន់ចាំបាច់បំផុត! ដូច្នេះ ការជ្រើសរើសមានទំនាក់ទំនងល្អជាមួយខ្លួនឯងជាអទិភាព គឺជាការផ្តល់សេចក្តីស្រលាញ់ជូនខ្លួនឯងយ៉ាងល្អប្រពៃ!
ដោយសេចក្តីស្រលាញ់ពី
យឹម សុគន្ធមាលា
#សៀវភៅស្រលាញ់ខ្លួនឯងតែមិនអាត្មានិយម
14/02/2025
គ្រប់គ្នាស័ក្តិសមទទួលបាន ក្តីសុខក្សេមក្សាន្តក្តីស្នេហា
ស្នេហ៍បរិសុទ្ធមានមេត្តា ពុំរើសអើងអាយុភេទឡើយ។
ដោយសេចក្តីស្រលាញ់
យឹម សុគន្ធមាលា
14/02/2025
ស្រលាញ់ពិតពុំប្រើហិង្សា ស្រលាញ់ចិន្តាមេត្តាគ្នា
ស្រលាញ់រក្សាគ្រប់វេលា ស្រលាញ់នោះជាស្នេហាពិត។
ដោយសេចក្តីស្រលាញ់ពីនាងខ្ញុំ
យឹម សុគន្ធមាលា
14/02/2025
សូមបងប្អូនទាំងអស់គ្នាកាន់តែមានស្នាមញញឹម និងបរិបូរណ៍ដោយសេចក្តីស្រលាញ់ សេចក្តីមេត្តាកាន់តែច្រើនណា!
13/02/2025
បេសកកម្មពង្រីកសេចក្តីស្រលាញ់ និងបង្កើនស្នាមញញឹមជូនមាតុភូមិយើងកាន់តែមានអ្នកចូលរួមច្រើនជាបន្តបន្ទាប់ហើយ! នាងខ្ញុំសូមថ្លែងអំណរគុណជាអនេកជូនចំពោះបងប្អូនដែលបានជ្រើសរើសយក សៀវភៅ " ស្រលាញ់ខ្លួនឯង តែមិនអាត្មានិយម" សម្រាប់ធ្វើជាកាដូដើម្បីបង្ហាញសេចក្តីស្រលាញ់ជូនដល់ខ្លួនឯង មិត្តភក្តិ សហការី បងប្អូន ឪពុកម្តាយ កូនៗ និងអ្នកជាទីស្រលាញ់ទាំងអស់ ក្នុងទិវានៃក្តីស្រលាញ់ឆ្នាំ 2025 នេះ។
បងប្អូនពិតជាគិតគូរប្រកបដោយក្តីស្រលាញ់ជ្រាលជ្រៅខ្លាំងណាស់! គិតត្រៀមទុកមុនជាស្រេចតែម្តង! គួរឱ្យកោតសរសើរពន់ពេកណាស់!
ដោយសេចក្តីគោរពស្រលាញ់ពីនាងខ្ញុំ
យឹម សុគន្ធមាលា
#សៀវភៅស្រលាញ់ខ្លួនឯងតែមិនអាត្មានិយម