សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស

  • Home
  • Cambodia
  • Phnom Penh
  • សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស

សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស អ្នកឧកញ៉ាមហាភក្តីហ៊ុន នាងព្រែកកំពឹស

វគ្គបណ្តុះបណ្តាលស្តីពី “ការបង្រៀនសម្របតាមសមត្ថភាពសិស្ស”កម្មវិធីបឋម(PTOM) នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែក...
19/08/2026

វគ្គបណ្តុះបណ្តាលស្តីពី “ការបង្រៀនសម្របតាមសមត្ថភាពសិស្ស”កម្មវិធីបឋម(PTOM) នៅសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

14/08/2026

សកម្មភាពការបង្រៀនភាសាអង់គ្លេស និងរៀនភាសាអង់គ្លេស នៅសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង ព្រែកកំពឹស 🇬🇧📚
ការរៀនភាសាអង់គ្លេសផ្តោតលើការអនុវត្តជាក់ស្តែង តាមរយៈការស្តាប់ និយាយ អាន និងសរសេរ ព្រមទាំងការលេងល្បែងសិក្សា ដើម្បីបង្កើនការចូលរួម និងភាពក្លាហានរបស់សិស្សក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ ✨👩‍🏫👨‍🎓

13/08/2026

សកម្មភាពសិក្សាបំណិនជីវិត 🍳👩‍🍳
ការអនុវត្តជាក់ស្តែងក្នុងការធ្វើម្ហូបរបស់សិស្សានុសិស្ស នៃសាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង ព្រែកកំពឹស ក្រោមការសម្របសម្រួល និងណែនាំពីអ្នកគ្រូបន្ទុកថ្នាក់។
សកម្មភាពនេះផ្តល់ឱកាសឱ្យសិស្សបានអនុវត្តបំណិនជីវិតតាមរយៈការរៀបចំគ្រឿងផ្សំ ការចម្អិនម្ហូប ការរក្សាអនាម័យ និងសុវត្ថិភាព ព្រមទាំងបណ្តុះស្មារតីសហការ ការទទួលខុសត្រូវ និងភាពច្នៃប្រឌិត។ 🌱❤️

11/08/2026

សកម្មភាពសិស្សានុសិស្សហាត់រៀនរបាំ
រៀនដោយក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែង បង្កើនភាពក្លាហាន សាមគ្គីភាព និងទំនួលខុសត្រូវចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរបណ្តុះទេពកោសល្យ និងសមត្ថភាពរបស់សិស្សនៃ
សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

ពិធីជំនួបអាណាព្យាបាលសិស្សប្រចាំឆ្នាំ2026 របស់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស
08/08/2026

ពិធីជំនួបអាណាព្យាបាលសិស្សប្រចាំឆ្នាំ2026 របស់សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

08/08/2026

ពិធីជំនួបអាណាព្យាបាលសិស្សានុសិស្សប្រចាំឆ្នាំ២០២៦
សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្តី ហ៊ុន នាង ព្រែកកំពឹស
ជំនួបដ៏មានអត្ថន័យរវាងសាលា និងអាណាព្យាបាល
ចែករំលែកព័ត៌មាន និងពិភាក្សាអំពីការសិក្សារបស់សិស្ស
រួមគ្នាលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍសិស្ស
សាលា និងគ្រួសារ រួមគ្នាដើម្បីអនាគតកូនៗ

សកម្មភាពលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស    លោកគ្រូ អ្នកគ្រូ កំពុងអនុវត្តការងារប្រក...
27/07/2026

សកម្មភាពលោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស
លោកគ្រូ អ្នកគ្រូ កំពុងអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ក្នុងដំណើរការប្រឡងឆមាសលើកទី២ រួមមាន ការត្រួតពិនិត្យ និងកែវិញ្ញាសា ការចុះលេខសម្ងាត់ និងការកាត់ក្បាលវិញ្ញាសា ដើម្បីធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សានុសិស្ស។

🗓️ ប្រឡងឆមាសលើកទី២
📅 សម័យប្រឡង៖ ២៧ កក្កដា ២០២៦
🎓 ថ្នាក់ទី៦

25/07/2026

សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស សូមអបអរសាទរលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានទទួលវិញ្ញាបនបត្រពីវគ្គបណ្តុះបណ្តាលថ្នាលអភិវឌ្ឍវិជ្ជាជីវៈ (PLP)។
សូមឱ្យសមិទ្ធផលនេះជាកម្លាំងចិត្តក្នុងការបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពនៃការបង្រៀន។
សូមជូនពរលោកគ្រូអ្នកគ្រូទាំងអស់ ទទួលបានជោគជ័យ និងបន្តរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា។

18/07/2026

🇰🇭 សកម្មភាពសិស្សានុសិស្សបំបែកជួរបន្ទាប់ពីគោរពទង់ជាតិ អមដោយភ្លេងគន់មើលទៅមេឃ នៅសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស។ សិស្សានុសិស្សបានបំបែកជួរយ៉ាងមានរបៀបរៀបរយ និងត្រៀមខ្លួនចូលរៀនដោយមានវិន័យ។

17/07/2026

លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស បានដឹកនាំក្រុមកុមារទៅកាន់ផ្សារទំនើបអ៊ីអន ម៉ល មានជ័យ ដើម្បីសិក្សាស្វែងយល់ពីបរិយាកាសសាធារណៈ ការរៀបចំទំនិញ របៀបផ្តល់សេវាកម្ម និងបង្កើនបទពិសោធន៍សិក្សាក្រៅថ្នាក់។ ដំណើរទស្សនកិច្ចនេះក៏បានជួយឱ្យកុមារអភិវឌ្ឍជំនាញសង្កេត ការប្រាស្រ័យទាក់ទង និងការអនុវត្តវិន័យក្នុងទីសាធារណៈ ព្រមទាំងទទួលបានចំណេះដឹងថ្មីៗដែលអាចយកទៅអនុវត្តក្នុងជីវិតប្រចាំថ្ងៃ។

Address

60m
Phnom Penh
12105

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្ដី ហ៊ុន នាង ព្រែកកំពឹស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category