Medlink Cambodia

Medlink Cambodia Medlink Cambodia is a start up health tech consists of both website and app which aims to take the b Provide medical education and health care service

06/05/2024

ប្រធានបទ​ ៖ ការកើនឡើងនៃគ្រាប់ឈាមស (High WBC counts)
(ចែករំលែកចំនេះដឹងសម្រាប់និស្សិតពេទ្យ​) 👨‍⚕️👩‍⚕️💉
​​
👉​ គ្រាប់ឈាមសមានតួនាទីការពារសរីរាង្គកាយ ពីការឈ្លានពាននៃមេរោគ ឬអង់ទីហ្ស៊ែនពីខាងក្រៅ។
🩺 បាតុភូតនៃការឆ្លើយតបរបស់វា នឹងជំរុញឲ្យមានប្រតិកម្មរលាកកើតឡើង ជាលទ្ធផលធ្វើឲ្យយើងមានអាការៈក្តៅ ឈឺ ក្រហម ហើម ។
🩺 រាល់ការបង្កររោគទាំងអស់សុទ្ធតែជំរុញឲ្យមានការកើនឡើងនៃការផលិតគ្រាប់ឈាមស ដូច្នេះការរកឃើញវត្តមានគ្រាប់ឈាមសឡើង មិនទាន់អាចបញ្ជាក់ពីការបង្កររោគដោយមេរោគណាមួយបានឡើយ។
🩺 វាទាមទារឲ្យយើងធ្វើការរុករកតាមវិធីសាស្ត្រផ្សេងៗទៀត រួមមានការពិនិត្យបែបគ្លីនិក និងការមើលតេស្តឈាមផ្សេងទៀតដើម្បីប្រៀបធៀប និងបំពេញបន្ថែមនូវពត៌មានឈានដល់ការកំណត់រោគវិនិច្ឆ័យជាក់លាក់មួយ។
🩺 តេស្តឈាមផ្សេងទៀតដែលគួរពិនិត្យបន្ថែម ៖ CRP / Procalcitonin / Hemoculture…etc.។
🩺 ការកើនឡើងនៃណឺត្រូហ្វីលដាច់ខាតត្រូវគិតដល់ការបង្កររោគដោយបាក់តេរីមុនគេ រហូតយើងអាចញែករោគវិនិច្ឆ័យ។​

🎯 «Neutrophils count»

👉 Neutrophils ជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបនឹងការបង្កររោគមុនគេ ជាពិសេសការបង្កររោគដោយបាក់តេរី។
ការឆ្លើយតបនេះជំរុញឲ្យខួរឆ្អឹងបង្កើនការផលិតយ៉ាងច្រើនគំហុកដើម្បីបំពេញតម្រូវការ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ។
ជាក់ស្តែងនៅក្នុងឆ្លើយតបនេះយើងនឹងឃើញមានការកើនឡើងនៃបរិមាណនៃណឺត្រូហ្វីល ប៉ុន្តែប្រសិនបើការឆ្លើយតប ឬការប្រឆាំងនឹងមេរោគ អូសបន្លាយរយៈពេលយូរ ឬការបង្កររោគស្រួចស្រាវខ្លាំង (ឧ. Sepsis) បរិមាណនៃណឺត្រូហ្វីលនឹងថយចុះ ក៏ព្រោះតែខួរឆ្អឹងផលិតមិនទាន់ និងត្រូវបានសង្កត់ដោយ tumor necrosis factors (TNF) ផង ។
ដូច្នេះ កាលណាយើងឃើញមានការថយចុះនៃណឺត្រូហ្វីល យើងត្រូវមើលសញ្ញាគ្លីនិក ថាតើអ្នកជំងឺមានសញ្ញានៃការបង្កររោគដែរឬអត់ បើក្នុងសភាពមួយដែលអ្នកជំងឺមានគ្រុនក្តៅ ឬសញ្ញាបង្កររោគផ្សេង ត្រូវគិតដល់ការបង្កររោគធ្ងន់ធ្ងរ ត្បិតណឺត្រូហ្វីលដែលជាកោសិកាការពារត្រូវបានថមថយទៅហើយ។
បើករណីយើងរុករកការបង្កររោគមិនឃើញ ត្រូវរុករកមូលហេតុផ្សេងទៀតដែលធ្វើឲ្យណឺត្រូហ្វីលចុះ ដូចជាការប្រើប្រាស់ថ្នាំ ជំងឺខូចខួរឆ្អឹង ជំងឺប្រព័ន្ធការពារ ។ល។

🎯 «Eosinophils»

👉 Eosinophilsជាកោសិកាគ្រាប់ឈាមសដែលឆ្លើយតបជាពិសេសទៅនឹងការបង្កររោគដោយប៉ារ៉ាស៊ីត និងប្រតិកម្មអាល់លែហ្ស៊ី។
✍️ ក្រោមអំពើនៃ IL-5, Eosinophils ត្រូវបានផលិតចេញពីខួរឆ្អឹង និងត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម មុននឹងទៅដល់ជាលិកាគោលដៅរបស់វា។
✍️ នៅក្នុងជាលិកាគោលដៅ វាដើរតួរនាទីយ៉ាងសកម្មនូវមុខងារភាពស៊ាំ តាមរយៈgranulesរបស់វា ដែលមានផ្ទុកទៅដោយ cytokines និង តាមរយៈអន្តរកម្មរវាងកោសិកាជិតខាងនោះ។

✍️ មូលហេតុនៃការកើនឡើង Eosinophils មានដូចជា :
(1). ការបង្កររោគដោយប៉ារ៉ាស៊ីត
(2). ប្រតិកម្មអាលែហ្ស៊ី
(3). ការប្រើប្រាស់ថ្នាំមួយចំនួន
(4). ជំងឺមហារីក
(5). ជំងឺប្រព័ន្ធការពារ

👨‍⚕️👉ជាទូទៅប្រតិកម្មរលាកផ្សេងៗទៀត ក៏អាចជំរុញដោយមានការកើនឡើងនៃ Eosinophils ផងដែរ ដូច្នេះការកើនឡើងកម្រិតនៃ Eosinophils តែមួយមុខមិនទាន់កំណត់ពីរោគវិនិច្ឆ័យណាមួយបាននៅឡើយទេ ត្រូវការពត៌មានពីការពិនិត្យគ្លីនិកបន្ថែម ទាំងការសាកសួរប្រវត្តិជំងឺ និងការពិនិត្យរូបរាងកាយ ដើម្បីប្រមូលពត៌មាន ឈានដល់ការសរុបរោគវិនិច្ឆ័យថាតើអ្នកជំងឺមានប្រតិកម្មអាល់លែហ្ស៊ី ឬជាការបង្កររោគដោយប៉ារ៉ាស៊ីត ឬដោយហេតុផ្សេងទៀតដូចមូលហេតុដែលបានរៀបរាប់ខាងលើ។

🎯 «Basophils»

👨‍⚕️👉 ការពន្យល់ ៖
_ Basophils ជាកោសិកាគ្រាប់ឈាមសមួយប្រភេទដែលមានបរិមាណតិចតួចជាងគេ បើយើងប្រៀបធៀបនឹងបរិមាណនៃគ្រាប់ឈាមសដទៃទៀត ដែលកម្រិតខិតជិតទៅរកសូន្យរបស់វា មិនធ្វើឲ្យយើងមានការព្រួយបារម្ភអ្វីឡើយ។
_ ការថយចុះ ឬការកើនឡើងនៃកម្រិត basophils មិនអាចអោយយើងកំណត់រោគវិនិច្ឆ័យជាក់លាក់បានឡើយ ចាំបាច់ត្រូវប្រៀបធៀប នឹងកម្រិតគ្រាប់ឈាមផ្សេងៗទៀត ហើយការធ្វើរោគវិនិច្ឆ័យត្រូវបានតម្រង់ទិសទៅតាមនោះដែរ។

🎯 «Lymphocytes»

👉 ការកើនឡើងនៃ Lymphocytes (> 4000/mm3)
មូលហេតុដែលតូ្រវរុករក :
_ ការបង្កររោគ (ភាគច្រើនជាការបង្កររោគដោយពពួកវីរុស និងរបេង)
ឧ. ផ្តាសាយ, រលាកបំពង់ក, រលាកផ្លូវដង្ហើម, រលាកក្រពះពោះវៀនស្រួចស្រាវ អ៊ុតស្វាយ, ជម្ងឺរើម, អេដស៍....។ល។
_ ជម្ងឺមហារីកគ្រាប់ឈាម : CLL, Other chronic lymphoproliferative syndrome.

👨‍⚕️ ការពន្យល់ ៖
_ Lymphocytes ជាប្រភេទគ្រាប់ឈាមសដែលឆ្លើតតបទៅនឹងការបង្កររោគដោយវីរុស និងភ្នាក់ងារផ្សេងៗទៀត។
_ យើងសង្កេតឃើញអ្នកជំងឺដែលមានចង្កោមរោគសញ្ញានៃការបង្កររោគដោយវីរុសមានគ្រុនក្តៅ និងមានរលាកនៅទីតាំងនៃការបង្កររោគ ស្របពេលនោះការរាប់ចំនួនគ្រាប់ឈាម (CBC) តែងបង្ហាញពីការកើនឡើងនៃកម្រិត lymphocytes ។
_ យន្តការនេះកើតឡើងពីការភ្ញោចនៃ Cytokines ដែលបញ្ចេញពីកោសិកានៃប្រព័ន្ធការពារដែលឆ្លើយតបដំបូងទៅនឹងមេរោគវីរុស។
_ ក្រៅពីវីរុស គេសង្កេតឃើញមានការបង្កររោគដោយបាក់តេរីមួយចំនួនតូច ជំរុញឲ្យមានការកើនឡើងនៃឡាំផូស៊ីតផងដែរដូចជាមេរោគរបេងជាដើម។
_ ក្នុងជំងឺមហារីកគ្រាប់ឈាមក៏មានការកើនឡើងនៃឡាំផូស៊ីតដែរ ហើយការធ្វើរោគវិនិច្ឆ័យ ផ្អែកលើកម្រិតខ្ពស់ហួសហេតុនៃគ្រាប់ឈាមណាមួយ ឬច្រើន និងការរាប់ចំនួនកោសិកាដើមនៅក្នុងខួរឆ្អឹងតាមរយៈ myelogramme ។

🎯 Monocytes

👉 ការកើនឡើងនៃ Monocytes (> 1 000/mm3)
មូលហេតុដែលត្រូវរុករក រួមមាន :
_ ជម្ងឺរបេង
_ ជម្ងឺគ្រាប់ឈាម ដូចជា AML, Chronic monocytic myeloid leukemia
_ ជម្ងឺសាក់កូអ៊ីដូស (Sarcoidosis)
_ រាល់មូលហេតុនៃប្រតិកម្មរលាក (inflammation)
_ ការសកម្មឡើងវិញនៃខួរឆ្អឹង

👨‍⚕️ ការពន្យល់ ៖
_ ការកើនឡើងនៃ Monocytes អាចជាការឆ្លើយតបទៅនឹងប្រតិកម្មអាលែហ្ស៊ីដោយយើងត្រូវមើលអមជាមួយនឹងការកើនឡើងនៃ Eosinophils ។
_ ប្រសិនបើការពិនិត្យគ្លីនិកមិនបញ្ជាក់ពីការរលាកណាមួយនោះទេ ជំងឺខួរឆ្អឹងត្រូវបានគេសង្ស័យ នោះគឺជាជំងឺមហារីកគ្រាប់ឈាម ឧ. Myeloproliferative Syndrome ។

Ref. : Guide practice des analyses medicale
Credit : Medlink Cambodia

13/01/2024

#កត្តាហានិភ័យដែលនាំឲ្យកើតជំងឺមហារីក
• ការប្រើប្រាស់ថ្នាំជក់
• ការពិសាគ្រឿងស្រវឹង(អាល់កុល)
• ការបរិភោគអាហារមិនល្អ
• កង្វះការហាត់ប្រាណ
• និងការបំពុលខ្យល់ ។ល។

ជំងឺរ៉ាំរ៉ៃដែលបណ្តាលមកពីមេរោគ ក៏ជាកត្តានាំអោយមានជំងឺមហារីកផងដែរ។ ករណីនេះច្រើនកើតនៅប្រទេសដែលមានចំនូលទាប និងចំនូលមធ្យម។

ករណីជំងឺមហារីកប្រហែល១៣% នៅក្នុងឆ្នាំ ២០១៨ ត្រូវបានគេរកឃើញថាជាប់ទាក់ទងទៅនិងការបង្ករោគរ៉ាំរ៉ៃដោយមេរោគដូចជា
• បាក់តេរីក្រពះ(Helicobacter Pylori)
• វីរុសhuman papillomavirus (HPV)
• វីរុសរលាកថ្លើមប្រភេទ B
• វីរុសរលាកថ្លើមប្រភេទC និង
• វីរុស Epstein-Barr virus ។ល។

⚠️ វីរុសរលាកថ្លើមប្រភេទB និងវីរុសរលាកថ្លើមប្រភេទC អាចធ្វើអោយមានហានិភ័យនៃការកើតមហារីកថ្លើម។
ចំនែកឯវីរុស HPV បង្កើនហានិភ័យនៃការកើតមហារីកមាត់ស្បូន។

#វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក

03/01/2024

#ជំងឺតាឡាសេមី (Thalassemia)

ជំងឺតាឡាសេមី កើតមានច្រើននៅលើប្រជាជនខ្មែរយើង។
វាជាជំងឺឈាមមួយប្រភេទ ដែលបណ្តាលមកពីការប្រែប្រួលនៃការសំយោគ alpha globin gene នៅលើក្រូម៉ូសូមទី១៦ និងការសំយោគ beta globin gene 🧬 នៅលើក្រូម៉ូសូមទី១១ ដែលនាំឲ្យការបង្កើតហេម៉ូក្លូប៊ីន(Hemoglobin)​ នៅលើគ្រាប់ឈាមក្រហម មានសភាពមិនល្អ។

ជំងឺតាឡាសេមី បែងចែកជា២ប្រភេទ គឺ Alpha Thalassemia និង Beta Thalassemia ។

ឪពុកឬម្តាយ ដែលផ្ទុកនូវហ៊្សែន(gene)ដែលខូចនេះ មិនបានបង្ហាញនូវសភាពស្លេកស្លាំងគួរឲ្យកត់សម្គាល់ទេ ហើយជាទូទៅ គេសង្កេតឃើញទំហំគ្រាប់ឈាមរបស់គាត់មានលក្ខណៈតូចជាងធម្មតាបន្តិច។
ឪពុកនិងម្តាយដែលមានផ្ទុក gene thalassemia អាចមានលទ្ធភាពផ្ទេរទៅកូនជំនាន់ក្រោយដល់ទៅ 75% ។

យើងអាចធ្វើតេស្តរកជំងឺនេះបានតាមរយៈការធ្វើតេស្តឈាមមួយចំនួន។

ធ្វើការណាត់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺគ្រាប់ឈាម ដើម្បីទទួលបានការពិនិត្យ និងប្រឹក្សាឲ្យបានច្បាស់លាស់។

ទំនាក់ទំនងណាត់ជួបវេជ្ជបណ្ឌិតឯកទេស
Tel: 011 477 806 / 011 477 608

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុភមង្គល 💓💓
https://maps.app.goo.gl/ydxdqfLNUZWxywrQA?g_st=it

26/12/2023
ប្រធានបទ : ការចុះកម្រិតជាតិស្ករក្នុងឈាម «Hypoglycemia» 💉   Follow us 👉 https://t.me/medlinkcambodia ✍️ កម្រិតជាតិស្ករមាន...
03/12/2023

ប្រធានបទ : ការចុះកម្រិតជាតិស្ករក្នុងឈាម «Hypoglycemia» 💉
Follow us 👉 https://t.me/medlinkcambodia

✍️ កម្រិតជាតិស្ករមានការប្រែប្រួលទៅតាមពេល ព្រោះវាអាស្រ័យលើការនាំចូលតាមរយៈរបបអាហារ និង ប្រែប្រួលឡើងចុះដោយការសម្របសម្រួលពីអរម៉ូនមួយចំនួន។
✍️ យើងអាចតេស្តជាតិស្ករក្នុងឈាម នៅពេលផ្សេងៗគ្នា តែតម្លៃធម្មតារបស់វាក៏នឹងប្រែប្រួលទៅតាមពេលនីមួយផងដែរ ៖
_ ជាតិស្ករពេលអត់អាហារលើសពី៨ម៉ោង (Fasting glycemia) : 75 – 110 mg/dL
_ ជាតិស្ករចៃដន្យ (Random glycemia) : 90 – 110 mg/dL

👉 មូលហេតុនៃការថយថុះកម្រិតជាតិស្ករក្នុងឈាម ៖
🎯 សម្រាប់មនុស្សពេញវ័យ ៖
_ អ្នកជំងឺទឹកនោមផ្អែម ៖ ការប្រើប្រាស់ថ្នាំបញ្ចុះជាតិស្ករ អាំងស៊ុយលីន ឬ ក្រុម sulfonylurea
_ អ្នកមិនមានទឹកនោមផ្អែម ៖ ការប្រើកម្លាំងកាយយូរម៉ោង ខ្សោយថ្លើម ខ្វះអរម៉ូន glucagon, ជំងឺអត់ឃ្លានអាហារ (anorexie nervosa), ខ្សោយតម្រងនោម...។
🎯 សម្រាប់កូនក្មេង ៖
_ Tumor នៅលំពែង
_ ខ្សោយក្រពេញលើតម្រងនោម
_ ខ្សោយក្រពេញ pituitary gland
_ ខ្សោយក្រពេញទីរ៉ូអុីត
_ កង្វះអាហារូបត្ថម្ភ
_ វិបត្តិមេតាបូលីសពីកំណើត

👨‍⚕️👉 ការពន្យល់ ៖
• អ្នកជំងឺដែលងាយនឹងមានបញ្ហាខ្វះជាតិស្ករគឺអ្នកជំងឺទឹកនោមផ្អែម ដោយហេតុថាប្រព័ន្ធរក្សាលំនឹងជាតិស្ករបានខូចខាត បូករួមជាមួយការប្រើប្រាស់ថ្នាំ និងរបបអាហារមិនសមស្រប។
• ជាក់ស្តែង គ្រោះថ្នាក់នៃការចុះជាតិស្ករលើអ្នកជំងឺទឹកនោម ច្រើនកើតមាននៅពេលអ្នកជំងឺប្រើថ្នាំលើសកម្រិត ឬ ពេលអ្នកជំងឺបរិភោគអាហារតិច / មិនបានហូប។
• ចំពោះអ្នកមិនមានទឹកនោមផ្អែម កម្រមានបញ្ហាខ្វះជាតិស្ករណាស់ កម្រិតជាតិស្ករដែលវាស់ឃើញត្រូវផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ អមផ្សំជាមួយសញ្ញាគ្លីនិក ជាមួយគ្នាដែរ ការរុករកតាមការពិនិត្យអមវេជ្ជសាស្ត្រត្រូវបានស្នើរសុំ។

Credit : Medlink Cambodia
Ref. : Guide practice des analyses médicale-2019

💥 វគ្គសិក្សាថ្មី «រោគសញ្ញាវិទ្យា (Semiology)» 📚  - សម្រាប់ប្អូនៗនិស្សិតពេទ្យឆ្នាំទី២ឡើងទៅ និង បងប្អូនគ្រូពេទ្យដែលចង់បង្ក...
26/10/2023

💥 វគ្គសិក្សាថ្មី «រោគសញ្ញាវិទ្យា (Semiology)» 📚

- សម្រាប់ប្អូនៗនិស្សិតពេទ្យឆ្នាំទី២ឡើងទៅ និង បងប្អូនគ្រូពេទ្យដែលចង់បង្កើនចំនេះដឹង រំលឹកមេរៀនឡើងវិញ
- សិក្សាក្នុង facebook group ជាមួយវីដេអូមេរៀន ច្បាស់កម្រិត FHD
- វីដេអូមេរៀនអាចមើលឡើងវិញបានច្រើនដង និងមាន Group បកស្រាយចម្ងល់មេរៀន
- តម្លៃសិក្សា : 35$/វគ្គ (30$ សម្រាប់និស្សិតពេទ្យ)

- របៀបចុះឈ្មោះចូលរៀន :
1. បង់ថ្លៃសិក្សាតាមរយៈ ABA ឬ ACLEDA ToanChet
2. ផ្ញើរ invoice ចូលផេក
3. ក្រុមការងារ Medlink នឹងទាញបងប្អូនចូលគ្រុបសិក្សា

** បញ្ជាក់ : មេរៀននីមួយៗមានឯកសារយោងច្បាស់លាស់

ទំនាក់ទំនងចុះឈ្មោះតាមប្រអប់សារ 👇
Inbox for more information and registration 📩

💥 វគ្គសិក្សាថ្មី «ឱសថវិទ្យា (Pharmacology)» 📚  - សម្រាប់ប្អូនៗនិស្សិតពេទ្យឆ្នាំទី២ឡើងទៅ និង បងប្អូនគ្រូពេទ្យដែលចង់បង្កើន...
19/10/2023

💥 វគ្គសិក្សាថ្មី «ឱសថវិទ្យា (Pharmacology)» 📚

- សម្រាប់ប្អូនៗនិស្សិតពេទ្យឆ្នាំទី២ឡើងទៅ និង បងប្អូនគ្រូពេទ្យដែលចង់បង្កើនចំនេះដឹង រំលឹកមេរៀនឡើងវិញ
- សិក្សាក្នុង facebook group ជាមួយវីដេអូមេរៀន ច្បាស់កម្រិត FHD
- វីដេអូមេរៀនអាចមើលឡើងវិញបានច្រើនដង និងមាន Group បកស្រាយចម្ងល់មេរៀន
- តម្លៃសិក្សា : 35$/វគ្គ (60$ សម្រាប់ការចុះឈ្មោះទាំង២វគ្គ)

- របៀបចុះឈ្មោះចូលរៀន :
1. បង់ថ្លៃសិក្សាតាមរយៈ ABA ឬ ACLEDA ToanChet
2. ផ្ញើរ invoice ចូលផេក
3. ក្រុមការងារ Medlink នឹងទាញបងប្អូនចូលគ្រុបសិក្សា

** បញ្ជាក់ : មេរៀននីមួយៗមានឯកសារយោងច្បាស់លាស់
ទំនាក់ទំនងចុះឈ្មោះតាមប្រអប់សារ 👇

Inbox for more information and registration 📩

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Medlink Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Medlink Cambodia:

Shortcuts

Share