វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

  • Home
  • Cambodia
  • Phnom Penh
  • វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ Welcome to the NIE official page! It shares all information on Improving Education and Innovation

 #ដំណឹងប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៧ និងថ្នាក់បណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង...
17/08/2026

#ដំណឹងប្រឡងជ្រើសរើសនិស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៧ និងថ្នាក់បណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ជំនាន់ទី៥ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាស្ថានជាតិអប់រំ (NIE)

🔗ការទាញយកពាក្យ៖ https://shorturl.at/Uw7N4
​📥ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី
🗓កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦
📍ទីកន្លែងដាក់ពាក្យ៖ ការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ (រៀងរាល់ម៉ោងធ្វើការ)

 #ដំណឹងប្រឡងជ្រើសរើស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ សម្រាប់ឆ្នាំសិក្សា ២០២៦-...
28/07/2026

#ដំណឹងប្រឡងជ្រើសរើស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសវិធីសាស្ត្របង្រៀនភាសាបារាំង ជំនាន់ទី៨ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅវិទ្យាស្ថានជាតិអប់រំ (NIE)

🔗ការទាញយកពាក្យ៖ https://shorturl.at/I26lA
​📥ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទី
🗓️កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦
📍ទីកន្លែងដាក់ពាក្យ៖ ការិយាល័យសិក្សានៃវិទ្យាស្ថានជាតិអប់រំ (រៀងរាល់ម៉ោងធ្វើការ)

28/07/2026
វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃសោរ៍ ១១កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វ...
26/07/2026

វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃសោរ៍ ១១កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ មានរៀបចំកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលខ្លីទី១៤ លើជំនាញ ១. គរុកោសល្យ និងវិធីសាស្រ្តបង្រៀន ២. ឯកទេសវិជ្ជាជីវៈនាយកសាលា ៣. ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ ៤. ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) ៥. វិធីសាស្រ្តបង្រៀនភាសាអង់គ្លេស TESOL និង ៦. ការអនុវត្តវិធីសាស្ត្របង្រៀនបញ្ចូលការអប់រំភាពជាពលរដ្ឋសកល GCED ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។

 #នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដ...
25/07/2026

#នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដារដល់និស្សិតបណ្ឌិតគ្រប់គ្រងអប់រំ #ឈ្មោះ ជុំ រិន លើប្រធានបទស្រាវជ្រាវ "យុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សនៅវិទ្យាល័យជនបទក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញ និងរក្សាទុកគ្រូបង្រៀន"

HUMAN RESOURCE MANAGEMENT STRATEGIES IN RURAL HIGH SCHOOLS IN CAMBODIA TO ATTRACT AND RETAIN TEACHERS

🎯គណៈកម្មការវាយតម្លៃ៖
១) ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា ជាគ្រូណែនាំគោល
២) លោកបណ្ឌិត ប៉ិច សៀង ជាគ្រូណែនាំរង
៣) លោកបណ្ឌិត លី សុខជា
៤) លោកស្រីបណ្ឌិត ជា ច័ន្ទប៉ុណ្ណា
៥) លោក ជាង ចាន់ណាក់ (លេខាកត់ត្រា)
សូមអបអរសាទរដល់បេក្ខជនបណ្ឌិត ជុំ រិន ដែលបានការពារសំណើស្រាវជ្រាវដោយជោគជ័យ និងអាចបន្ដការស្រាវជ្រាវទៅមុខទៀត ជាមួយនឹងការកែលម្អតិចតួច។

 #នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដ...
24/07/2026

#នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដារដល់និស្សិតថ្នាក់បណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន #ឈ្មោះ មឿក សុជាតិ លើប្រធានបទស្រាវជ្រាវ«ឥទ្ធិពលនៃអាកប្បកិរិយាបង្រៀនរបស់គ្រូ និងការអនុវត្តវិធីសាស្ត្របង្រៀនថ្នាក់រៀនត្រឡប់បែបសហការទៅលើគុណតម្លៃនៃកិច្ចការ ស្វ័យត្រួតបញ្ជាលើការសិក្សា ចំណេះដឹងលើខ្លឹមសារ និងស្វ័យជឿជាក់លើការរៀនរបស់សិស្សនៅមធ្យមសិក្សាទុតិយភូមិ»
English: "The effect of Teachers' Instructional behavior and applying cooperative flipped classroom on task-value, self-regulated learning, content knowledge,and students' self-efficacy in high school"
🎯គណៈកម្មការវាយតម្លៃ៖
១) បណ្ឌិត ម៉ម ចាន់សៀន ជាគ្រូណែនាំគោល
២) បណ្ឌិត នូវ វីរ៉ា ជាគ្រូណែនាំរង
៣) បណ្ឌិត នី រដ្ឋា
៤) បណ្ឌិត ជា ច័ន្ទប៉ុណ្ណា
៥) លោក អ៊ុក ឧត្តរ: (លេខាកត់ត្រា)
សូមអបអរសាទរដល់បេក្ខជនបណ្ឌិត មឿក សុជាតិ ដែលបានការពារសំណើស្រាវជ្រាវដោយជោគជ័យ និងអាចបន្ដការស្រាវជ្រាវទៅមុខទៀត ជាមួយនឹងការកែលម្អតិចតួច។

 #ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដា...
23/07/2026

#ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដារដល់និស្សិតថ្នាក់បណ្ឌិតអប់រំ ឯកទេសកម្មវិធីសិក្សានិងវិធីសាស្ត្របង្រៀន ឈ្មោះ គូ វាសនា លើប្រធានបទស្រាវជ្រាវ«ប្រសិទ្ធភាពនៃយុទ្ធវិធីបង្រៀនក្នុងថ្នាក់រៀនត្រឡប់ ទៅលើការជំរុញទឹកចិត្តសិក្សា និងការត្រិះរិះពិចារណា របស់សិស្ស ក្នុងការអប់រំវិទ្យាសាស្ត្រ នៅមធ្យមសិក្សាទុតិយភូមិ»
- គ្រូណែនាំគោល៖ បណ្ឌិត ម៉ម ចាន់សៀន
- គ្រូណែនាំរង៖ បណ្ឌិត ជា ច័ន្ទប៉ុណ្ណា
- គណៈកម្មការវាយតម្លៃ៖
១)បណ្ឌិត នូវ វីរ៉ា
២) បណ្ឌិត ឡឺយ សុគា
__លេខាកត់ត្រា លោក អ៊ុក ឧត្តរ:
សូមអបអរសាទរដល់បេក្ខជនបណ្ឌិត គូ វាសនា ដែលបានការពារសំណើស្រាវជ្រាវដោយជោគជ័យ និងអាចបន្ដការស្រាវជ្រាវទៅមុខទៀត ជាមួយនឹងការកែលម្អតិចតួច។

 #ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដារដល់ន...
20/07/2026

#ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ សាលាក្រោយបរិញ្ញាបត្រនៃវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីការពារសំណើស្រាវជ្រាវពិស្ដារដល់និស្សិតថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ឈ្មោះ ហាំ ចាន់ណា លើប្រធានបទស្រាវជ្រាវ«ការអភិវឌ្ឍយុទ្ធសាស្ត្រគ្រប់គ្រងការសិក្សានៅសាលារៀនមធ្យមសិក្សាធនធាននៃកម្ពុជា តាមបញ្ញត្ដិភាពជាអ្នកដឹកនាំបែបអ្នកផ្តល់សេវា ដើម្បីលើកកម្ពស់សមត្ថភាពអក្ខរកម្មឌីជីថលរបស់សិស្ស»
(Development of Academic Management Strategies of Secondary Resource Schools of Cambodia based on the Concept of Servant Leadership to Enhancing Students’ Digital Literacy Competency)
- គ្រូណែនាំគោល៖ បណ្ឌិត ប៉ិច សៀង
- គ្រូណែនាំរង៖ បណ្ឌិត មាឃ ចាន់ថេង
- គណៈកម្មការវាយតម្លៃ៖
១)បណ្ឌិត ឈាង សង្វាត
២) បណ្ឌិត ធី សាវរិន
__លេខាកត់ត្រា លោក ជាង ចាន់ណាក់
សូមអបអរសាទរដល់បេក្ខជនបណ្ឌិត ហាំ ចាន់ណា ដែលបានការពារសំណើស្រាវជ្រាវដោយជោគជ័យ និងអាចបន្ដការស្រាវជ្រាវទៅមុខទៀត ជាមួយនឹងការកែលម្អតិចតួច។

វិទ្យាស្ថានជាតិអប់រំ៖ រសៀលថ្ងៃសោរ៍ ៤កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេល...
19/07/2026

វិទ្យាស្ថានជាតិអប់រំ៖ រសៀលថ្ងៃសោរ៍ ៤កើត ខែទុតិយសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២រសៀល នៅវិទ្យាស្ថានជាតិអប់រំ មានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមវគ្គសិក្សាខ្លីទី១៣ លើមុខជំនាញចំនួន៥ ដូចជា៖ (១) គរុកោសល្យ និងវិធីសាស្ត្របង្រៀន (២) វិជ្ជាជីវៈនាយកសាលា (៣) ប្រព័ន្ធអធិការកិច្ចធានាគុណភាពអប់រំ (៤) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតជំនួយដល់ការរៀន និងបង្រៀន និង(៥) វិធីសាស្រ្តបង្រៀនភាសាអង់គ្លេសសម្រាប់សាលាចំណេះទូទៅ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ។

Address

Preah Norodom Boulevard (41)
Phnom Penh
120207

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523238816

Alerts

Be the first to know and let us send you an email when វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ:

Shortcuts

Share

Category