17/09/2023
ការលើកទឹកចិត្តគឺជាកម្លាំងជំរុញលេខមួយនៅពីក្រោយអ្វីទាំងអស់ និងអ្វីគ្រប់យ៉ាងដែលបុគ្គលធ្វើជារៀងរាល់ថ្ងៃ។ “ការលើកទឹកចិត្ត គឺជាបំណងប្រាថ្នាចង់ធ្វើការងារដែលល្អបំផុត ឬខិតខំប្រឹងប្រែង ដើម្បីបំពេញកិច្ចការដែលបានកំណត់។ ការលើកទឹកចិត្តផ្តល់ថាមពល ការជំរុញដ៏អស្ចារ្យ និងកែប្រែអាកប្បកិរិយារបស់មនុស្សឲ្យឆ្ពោះទៅរកគោលដៅ។ (Honor, 2009)
ការលើកទឹកចិត្តអាចកំណត់ពីលទ្ធផលនៃ គោលដៅ និងអាចកំណត់នូវអ្វីដែលបុគ្គលម្នាក់អាចទទួលបាន ឬអ្វីដែលពួកគេជឿថាពួកគេអាចទទួលបាន។