18/05/2026
បំណិនជីវិតស្តីពីនំបញ្ចុកសម្លខ្មែរ
នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អ្នកគ្រូ ថោង រចនា បានដឹកនាំសិស្សានុសិស្សថ្នាក់ទី៥ក នៃសាលាញូវហ្គេតវ៉េអន្តរជាតិ សាខាបាក់ទូក ឱ្យមានកម្មវិធីបំណិនជីវិតស្តីពីការធ្វើនំបញ្ចុកសម្លខ្មែរ ក្នុងគោលបំណងចង់ឱ្យសិស្សានុសិស្សស្គាល់ពីមុខម្ហូបរបស់ខ្មែរគឺ "នំបញ្ចុកសម្លខ្មែរ" និងអាចឱ្យប្អូនៗស្គាល់ឬដឹងពីគ្រឿងផ្សំរបស់នំបញ្ចុកសម្លខែ្មរ។ ប្អូនៗមិនត្រឹមតែចេះចិតបន្លែ លាងបន្លែ ចេះបុកគ្រឿងប៉ុណ្ណោះទេ ថែមទាំងដឹងពីវិធីធ្វើត្រី ស្ងោរត្រី បុកសាច់ត្រីចូលជាមួយគ្រឿង។ល។ ប្អូនៗមានចិត្តសប្បាយរីករាយ ចូលរួមសហការ និងស្រស់ស្រូបនំបញ្ចុកសម្លខ្មែរយ៉ាងឆ្ងាញ់ពិសា។
14/05/2026
អបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមគោរពថ្វាយព្រះពរព្រះមហាក្សត្រ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ ដល់កូនចៅប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប។
------------------------
On the auspicious occasion of the 73rd Birthday Anniversary of His Majesty Preah Bat Samdech Preah Boromneath Norodom Sihamoni, the King of Kingdom of Cambodia, we would like to wish His Majesty be blessed with four sublime blessings of Lord Buddha, good health & great happiness.
09/05/2026
[English Below]
ក្នុងការប្រារព្ធទិវាអ្នកម្ដាយ សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ភាសាអង់គ្លេសនៅ សាលាញូវហ្គេតវ៉េអន្តរជាតិ សាខាបាក់ទូក បានចូលរួមយ៉ាងសប្បាយរីករាយក្នុងសកម្មភាពធ្វើកាតដ៏ពិសេស ដើម្បីទុកប្រគល់ជូនអ្នកម្ដាយរបស់ពួកគេ។ តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ បានបង្ហាញពីក្តីស្រលាញ់ ភាពកតញ្ញូ និងការដឹងគុណរបស់ពួកគេ ខណៈពេលដែលប្អូនៗកំពុងអភិវឌ្ឍភាពច្នៃប្រឌិត ជំនាញចលនាសាច់ដុំ និងទំនុកចិត្តលើការធ្វើតាមរយៈសិល្បៈរបស់ពួកគេ។
រីករាយទិវាអ្នកម្ដាយ ជូនចំពោះអ្នកម្ដាយដ៏អស្ចារ្យទាំងអស់ ដែលតែងតែជំរុញទឹកចិត្តពួកយើងដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការលះបង់របស់គាត់។
In celebration of Mother’s Day, the GEP students from New Gateway International School, Bak Touk Campus, enthusiastically participated in a special card marking activity to create heartfelt greeting cards for their mothers. Through this meaningful activity, expressed their love, gratitude and appreciation while developing creativity, fine motor skills, and confidence in their artistic expression.
Happy Mother’s Day to all the wonderful mothers who inspire us with their love, care, and dedication.
09/05/2026
[English Below]
នៅក្នុងសកម្មភាពសិក្សានៃទិវាអ្នកម្ដាយដ៏រីករាយ និងប្រកបដោយភាពច្នៃប្រឌិតនេះ សិស្សមត្តេយ្យសិក្សា កម្រិត K2A បានប្រើការកាត់រូបបេះដូង និងថ្នាំលាបចម្រុះពណ៌ដើម្បីបង្កើតស្នាដៃសិល្បៈដ៏ស្រស់ស្អាតសម្រាប់អ្នកម្ដាយរបស់ពួកគេ។ ប្អូនៗបានស្វែងយល់ពីការបន្សំពណ៌ផ្សេងៗគ្នា និងបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេតាមរយៈសិល្បៈ។ សកម្មភាពនេះបានជួយអភិវឌ្ឍជំនាញចលនាសាច់ដុំដៃ ភាពច្នៃប្រឌិត និងការសម្របសម្រួលដៃនិងភ្នែក។ សកម្មភាពសិក្សានេះក៏បានលើកទឹកចិត្តប្អូនៗឱ្យចែករំលែកពីអារម្មណ៍ និងការដឹងគុណចំពោះអ្នកម្តាយរបស់ពួកគេដោយរីករាយ។ កាតរូបជាបេះដូងចម្រុះពណ៌ដែលធ្វើដោយប្អូនៗគឺជាអំណោយដ៏ស្មោះសរធ្វើដោយដៃសម្រាប់ថ្ងៃទិវាអ្នកម្ដាយរបស់ពួកគេ។
In this fun and creative Mother’s Day activity, our K2A students used heart-shaped cutouts and colorful paints to make beautiful artwork for their mothers. Children explored different color combinations and expressed their love through art. This activity helped develop fine motor skills, creativity, and hand-eye coordination. It also encouraged children to share their feelings and appreciation for their mothers in a joyful way. The colorful heart crafts made by the students became special handmade gifts for Mother’s Day.
09/05/2026
[English Below]
សិស្សមត្តេយ្យសិក្សា កម្រិត K1 របស់យើងបានខិតខំប្រឹងប្រែងយ៉ាងឧស្សាហ៍ព្យាយាម រចនាកាតជូនពរដោយផ្ទាល់ខ្លួន សម្រាប់អ្នកម្តាយរបស់ពួកគេ ដើម្បីបង្ហាញនូវភាពកតញ្ញូ និងការដឹងគុណ ដែលប្អូនៗតែងតែទទួលបានភាពកក់ក្តៅ ការអាណិតអាសូរ និងការយកចិត្តទុកដាក់ពីសំណាក់មាតាបិតាឬអាណាព្យាបាល ក៏ដូចជាការពង្រឹងតម្លៃនៃការថ្លែងអំណរគុណ សេចក្តីស្រឡាញ់ និងការគោរពចំពោះពួកគាត់។ សកម្មភាពធ្វើកាតនេះផ្តល់នូវការរៀនសូត្រដ៏សម្បូរបែប សម្រាប់កុមារតូចៗ។ តាមរយៈការរចនានេះ ប្អូនៗបានពង្រឹងជំនាញចលនាសាច់ដុំដៃរបស់ពួកគេ ស្វែងយល់ពណ៌ រូបរាង និងទម្រង់ ដែលសកម្មភាពនេះទាមទារឱ្យប្អូនៗបង្កើតទំនុកចិត្តលើខ្លួនឯងតាមរយៈការរចនាបែបសិល្បៈរបស់ពួកគេ។
Our K1 students diligently designed their own greetings card for their mothers to extend gratitude and appreciation while building empathy and emotional awareness as they reflect on kindness and care they receive as well as reinforcing the values of thankfulness, love and respect. This card-making activity offers rich, well-rounded learning for young children. Through designing; students strengthened their fine motor skills, explored colors, shapes, and layout, acquired self confidence in building their artistic expression.
05/05/2026
អបអរសាទរ ព្រះរាជពិធី ច្រត់ព្រះនង្គ័ល។