14/12/2025
សាមគ្គីគ្នាបានល្អណាស់ បងៗ ប្អូនៗ ឳសថការីយើង ជាពេលដែលយើងយកចំណេះដែលក្រេបបាន មកជួយជាតិមាតុភូមិយើង 🫡💪💪
We are here to save your medical problem
14/12/2025
សាមគ្គីគ្នាបានល្អណាស់ បងៗ ប្អូនៗ ឳសថការីយើង ជាពេលដែលយើងយកចំណេះដែលក្រេបបាន មកជួយជាតិមាតុភូមិយើង 🫡💪💪
23/06/2025
យើងខ្ញុំត្រូវការ ឱសថការី ១ដួង (Full time)
ទីតាំង ចំការដូង
Telegram 0965343588
18/10/2024
តើ Depression និង Anxiety ខុសគ្នាយ៉ាងដូចម្តេច ?
23/07/2024
ចែកជូន Free 😊
ក្រុមថ្នាំ NSAIDs វគ្គ ៣ : Mechanism of Action 💊
Link TikTok : https://vt.tiktok.com/ZSN3E5odU/
បង្រៀនដោយលោកគ្រូក្មេង Mengkhim-ម៉េងឃីម
ក្រុមថ្នាំ NSAID វគ្គ២ 💊
បង្រៀនដោយលោកគ្រូ Mengkhim-ម៉េងឃីម
Link Tik Tok : https://vt.tiktok.com/ZSN471Qnt/
11/12/2023
Prednisolone ជាថ្នាំមួយស្ថិតក្នុងក្រុម Steroid Anti-Inflammatory Drugs ដែលពេញនិយមសម្រាប់ប្រើប្រាស់ទៅលើបញ្ហាឈឺចាប់សាច់ដុំ សន្លាក់ ឬ សរសៃពួផ្សេងៗ ។
Prednisolone មានក្នុងទម្រង់ជា
- សេរ៉ូ : 5mg/5ml, 15mg/5ml
- ថ្នាំគ្រាប់ : 5 mg
- ថ្នាំបន្តក់ភ្នែក : 1%, 0.12%
គុណភាពព្យាបាលនិងកម្រិតប្រើប្រាស់
- ការរលាកសន្លាក់ ( Substiution therapy)
○ មនុស្សជំទង់ មនុស្សចាស់ : 5-60 mg/kg ក្នងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
○ កុមារ : 0.1-2mg/kg ក្នុងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
- ជម្ងឺហឺត ( Substiution therapy)
○ មនុស្សជំទង់ មនុស្សចាស់ : 5-60 mg/kg ក្នងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
○ កុមារ : 0.1-2mg/kg ក្នុងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
- ការរលាកបេះដូង ( Rheumatic carditis), អាល់ឡែកហ្សី ជម្ងឺទាក់ទងនឹងពោះវៀន ជម្ងឺថ្លើម ជម្ងឺភ្នែក ជម្ងឺតម្រងនោម ជម្ងឺស្បែក ហើមក្នុងខួរក្បាល ( Cerebral edema). ( Substiution therapy)
○ មនុស្សជំទង់ មនុស្សចាស់ : 5-60 mg/kg ក្នងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
○ កុមារ : 0.1-2mg/kg ក្នុងមួយថ្ងៃ ដោយចែកជា ២ ឬ ៣ ដងក្នុងមួយថ្ងៃ
ហាមប្រើប្រាស់ដាច់ខាត
- អ្នកមានប្រវត្តិប្រតិកម្មជាមួយសារធាតុ Prednisolone
- អ្នកមាន Herpes Simplex Keratitis
ផលរំខាន
- ចុកចុងដង្ហើម គេងអត់សូវលក់ ចុកពោះ
- បែកញីសច្រើន ផ្លាស់ប្តូរអារម្មណ៍ច្រើន
- ជម្រុញឲ្យឃ្លាន មុខអាចឡើងហើម ពន្យាពេលនៃការសះនៃមុខរបួស
- ហានិភ័យក្នុងការឆ្លងមេរោគឬបង្ករោគ
- រាក ឬ ទល់លាមក
- ឈឺក្បាល ដូរពណ័ស្បែក នោមញឺក
អន្តរកម្មឱសថ
- Paracetamol
- អាល់កុល Apsirin និង ក្រុមថ្នាំ NSAID
- Amphotericin B , Diuretics
- Barbiturates, Rifampin, Rifabutin
- Digoxin
- Insulin, Oral Hypoglycemia
- Ketoconazole , Macrolide
- Live-Virus-Vaccines
កាប្រុងប្រយ័ត្ន
- ប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺ ក្រិនថ្លើម បញ្ហាថ្លើម បញ្ហាតម្រងនោម បញ្ហាបេះដូងខ្សោយ ទឹកនោមមផ្អែម លើសសម្ពាធឈាម អ្នកលើសអរម៉ូនក្រពេញទីរ៉ូអីត ជម្ងឹខ្សោយសាច់ដុំ បញ្ហាភ្នែកដោយសារមេរោគវីរុស ពុកឆ្អឹង ជម្ងឹដំបៅក្រពះ ជម្ងឺរបេងសួត និងការបង្ករោគដោយមេរោគក្នុងឈាម .
- ហាមប្រើប្រាស់ដាច់ខាតចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន
- ការប្រើប្រាស់រយះពេលយូរឬកម្រិតខ្ពស់អាចធ្វើឲ្យថយការផលិតអរម៉ូនក្នុងខ្លួននិងរយះពេលខ្លីអាចថយការលូតលាស់របស់កុមារ
- មនុស្សចាស់អាចមានលទ្ធភាបនឹងវិវត្តន៍ជាជម្ងឺលើសសម្ពាធឈាមឬជម្ងឺពុកឆ្អឹង
-
មុននឹងចាប់ផ្តើមប្រើប្រាស់ឱសថសូមធ្វើការសាកសួរពត៍មានពីឱសថការីឬវេជ្ជបណ្ឌិតជាមុនសិន
រៀបរៀងដោយ : ឱសថការី ហែម ម៉េងឃីម ( We-Pharm )
ឯកសារយោង :
Prednisolone In: MOSBY’S DRUG REFERENCES FOR HEALTH PROFESSIONS. 6th ed. ELSEVIER; 2018. p.1179- 81.
ក្រុមថ្នាំ NSAID 💊បង្រៀនដោយលោកគ្រូក្មេងMengkhim-ម៉េងឃីម
Link Tik Tok : https://vt.tiktok.com/ZSN471Qnt/
10/12/2023
💊Methylprednisolone
🧪Methylprednisolone មានក្នុងទម្រង់ជា
- ថ្នាំគ្រាប់ : 2mg, 4mg, 8mg, 16mg, 32mg
- ថ្នាំចាក់ : 40mg, 125mg, 500mg, 1g
💊គុណភាពព្យាបាលនិងកម្រិតប្រើប្រាស់
📍ប្រឆាំងការរលាក ( Anti-inflammatory)
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍បន្ថយសកម្មភាពរបស់ប្រព័ន្ធភាពសាំ
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍 ការរលាកសន្លាក់
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ដងក្នងមួយថ្ងៃ
📍ការរលាកវ៉ាល់បេះដូង
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍បញ្ហាអាល់ឡែកហ្សី
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
-📍ជម្ងឹហឺត
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍ការខ្សោយក្រពេញលើតម្រងនោមស្រួចស្រាលឬធ្ងន់ធ្ងរ
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
-📍ការហើមខួរក្បាល ( Cerebral edema)
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍ជម្ងឺទាក់ទងទៅនឹង ពោះវៀន ថ្លើម ភ្នែក តម្រងនោម ឬ ស្បែក
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍ដុំសាច់មហារីក ( Malignancies)
○ មនុស្សជំទង់ មនុស្សចាស់ : 4-60 mg ក្នុងមួយថ្ងៃ ដោយបែងចែកញាំ ៤ ដងក្នងមួយថ្ងៃ
📍កម្រិតប្រើប្រាស់សម្រាប់ថ្នាំចាក់តាមសាច់ដុំ
○ មនុស្សជំទង់ មនុស្សចាស់ : 10-80mg
❌ហាមប្រើប្រាស់ដាច់ខាត
- អ្នកមានប្រវិត្តិប្រតិកម្មជាមួយសាធាតុសកម្មខាងលើ
❗️❗️ផលរំខាន
- ចុកចុងដង្ហើម គេងអត់សូវលក់ ចុកពោះ
- បែកញីសច្រើន ផ្លាស់ប្តូរអារម្មណ៍ច្រើន
- ជម្រុញឲ្យឃ្លាន មុខអាចឡើងហើម ពន្យាពេលនៃការសះនៃមុខរបួស
- ហានិភ័យក្នុងការឆ្លងមេរោគឬបង្ករោគ
- រាក ឬ ទល់លាមក
- ឈឺក្បាល ដូរពណ័ស្បែក នោមញឺក
‼️‼️អន្តរកម្មឱសថ
- Acetaminophen
- Alcohol, Salicylates, NSAIDs
- Amphotericin
- Lbarbiturates,Rifampin,Rifabutin
- Digoxin
- Diuretics,Insuslin, Oral Hypoglycemics, Potassium supplements
- Hepatic enzyme inducers
- Live-Virus vaccines
⁉️ការប្រុងប្រយ័ត្ន
- ប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺ ក្រិនថ្លើម បញ្ហាថ្លើម បញ្ហាតម្រងនោម បញ្ហាបេះដូងខ្សោយ ទឹកនោមមផ្អែម លើសសម្ពាធឈាម អ្នកលើសអរម៉ូនក្រពេញទីរ៉ូអីត ជម្ងឹខ្សោយសាច់ដុំ បញ្ហាភ្នែកដោយសារមេរោគវីរុស ពុកឆ្អឹង ជម្ងឹដំបៅក្រពះ ជម្ងឺរបេងសួត និងការបង្ករោគដោយមេរោគក្នុងឈាម .
- ហាមប្រើប្រាស់ដាច់ខាតចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីបំបៅដោះកូន
- ការប្រើប្រាស់រយះពេលយូរឬកម្រិតខ្ពស់អាចធ្វើឲ្យថយការផលិតអរម៉ូនក្នុងខ្លួននិងរយះពេលខ្លីអាចថយការលូតលាស់របស់កុមារ
- មនុស្សចាស់អាចមានលទ្ធភាបនឹងវិវត្តន៍ជាជម្ងឺលើសសម្ពាធឈាមឬជម្ងឺពុកឆ្អឹង
មុននឹងចាប់ផ្តើមប្រើប្រាស់ឱសថសូមធ្វើការសាកសួរពត៍មានពីឱសថការីឬវេជ្ជបណ្ឌិតជាមុនសិន
រៀបរៀងដោយ : ឱសថការី ហែម ម៉េងឃីម ( We-Pharm )
ឯកសារយោង :
Methylprednisolone In: MOSBY’S DRUG REFERENCES FOR HEALTH PROFESSIONS. 6th ed. ELSEVIER; 2018. p.909- 11.
08/12/2023
ថ្នាំបំបាត់ការឈឺចាប់ Dexamethasone
Dexamethasone មានក្នុងទម្រង់ជា
- សេរ៉ូ : 0.5mg/5ml ឬ 1 mg/5ml
- ថ្នាំបន្តក់ភ្នែក : 0.1%
- ថ្នាំគ្រាប់ : 0.5mg, 0.75mg, 1mg, 1.5mg, 2mg, 4mg, 6mg
- ថ្នាំចាក់ : 4mg/ml, 10mg/ml
គុណភាពព្យាបាលនិងកម្រិតប្រើប្រាស់
- ប្រឆាំងការរលាក
○ ថ្នាំគ្រាប់ ឬ ថ្នាំចាក់ ( ចាក់តាមសរសៃឬសាច់ដុំ)
§ មនុស្សជំទង់ មនុស្សចាស់ : 0.75- 9 mg ក្នុងមួយថ្ងៃដោយចែករៀងរាល់ ៦ ទៅ ១២ ម៉ផងម្តង
§ កុមារ : 0.08-0.3 mg/kg ក្នុងមួយថ្ងៃដោយចែករៀងរាល់៦ ម៉ោងទៅ ១២ ម៉ោងម្តង
- ការហើមនៅក្នុងខួរក្បាល( Cerebral Edema)
○ ថ្នាំចាក់
§ មនុស្សជំទង់ មនុស្សចាស់ : ចាប់ផ្តើម 10 mg បន្ទាប់មក 4mg ក្នុងមួយថ្ងៃដោយចែករៀងរាល់ ៦
§ កុមារ : 1-2 mg/kg បន្ទាប់មក 1-1.5mg/kg ក្នុងមួយថ្ងៃ រៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង
- ការពារការក្អួតចង្អោរដោយសារការព្យាបាលដោយគីមី( Chemotherapy)
○ ថ្នាំចាក់
§ មនុស្សជំទង់ មនុស្សចាស់ : 8-20 mg លើកទីមួយ បន្ទាប់មកឲ្យញាំុថ្នាំគ្រាប់ ៤mg រៀងរាល់ ៤ ទៅ ៦ ម៉ោងម្តង
- សម្រាប់បញ្ហាភ្នែក ( Ocular inflammatory conditions)
○ ថ្នាំបន្តក់ភ្នែក 0.1%
§ មនុស្សជំទង់ មនុស្សចាស់ កុមារ :
□ សម្រាប់ថ្ងៃទី១ : 2 តំណក់ រៀងរាល់ ១ ម៉ោងម្តង និងពេលយប់ 2 តំណក់រៀងរាល់ ២ ម៉ោងម្តង
□ បន្ទាប់មក : 1 តំណក់ រៀងរាល់ ៤ ម៉ោងម្តង
ហាមប្រើប្រាស់ដាច់ខាត
- ហាមប្រើប្រាស់ចំពោះការបង្កររោគនៅក្នងឈាម បង្កដោយផ្សិត ជម្ងឺរបេង
ផលរំខាន
- ញឹកញាប់
○ ក្អក ស្ងួតមាត់ ស្ងួតបំពង់ក
○ អាចព្រិលភ្នែកសម្រាប់ថ្នាំបន្តក់ភ្នែក
○ ពេលថ្នាំជ្រាបចូលចរន្តឈាម: អាចធ្វើឲ្យហើមមុខ ជម្រុញឲ្យឃ្លាន
- ម្តងម្កាល
○ ថ្នាំបន្តក់ភ្នែក : អាចថយការមើលឃើញ ចេញទឹកភ្នែកច្រើន
អន្តរកម្មឱសថ
- Amphotericin B
- Aprepitant
- Digoxin
- Diuretics, Insulin, Oral hypoglycemic, Pottasium supplement
- Live-virus vaccines
- Salicylates
- Thalidomide
- Warfarin
ការប្រុងប្រយ័ត្ន
- ប្រុងប្រយ័ត្នចំពោះអ្នកជម្ងឺ ក្រិនថ្លើម បញ្ហាថ្លើម បញ្ហាតម្រងនោម បញ្ហាបេះដូងខ្សោយ ទឹកនោមមផ្អែម លើសសម្ពាធឈាម អ្នកលើសអរម៉ូនក្រពេញទីរ៉ូអីត ជម្ងឹខ្សោយសាច់ដុំ បញ្ហាភ្នែកដោយសារមេរោកវីរុស ពុកឆ្អឹង ជម្ងឹដំបៅក្រពះ ជម្ងឺរបេងសួត និងការបង្ករោគដោយមេរោគក្នុងឈាម .
- ការប្រើប្រាស់ថ្នាំបន្តក់ភ្នែករយះពេលយូរគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះអាចឲ្យមានបញ្ហាភ្នែក ( Cataract ឬ Gluacoma)
- ហាមប្រើប្រាស់ចំពោះអ្នកមានផ្ទៃពោះ ឬ ស្រ្តីបំបៅដោះកូន
- ការប្រើប្រាស់កម្រិតខ្ពស់រយះពេលយូរអាចធ្វើឲ្យថយការលូតលាស់និងបន្ថយការបញ្ជេញអរម៉ូនCortisol សម្រាប់កូនក្មេង
- មនុស្សចាស់អាចមានហានិភ័យទាក់ទងនិងជម្ងឺពុកឆ្អឹង ឬ លើសសម្ពាធឈាម
មុននឹងចាប់ផ្តើមប្រើប្រាស់ឱសថសូមធ្វើការសាកសួរពត៍មានពីឱសថការីឬវេជ្ជបណ្ឌិតជាមុនសិន
រៀបរៀងដោយ : ឱសថការី ហែម ម៉េងឃីម ( We-Pharm ) )
ឯកសារយោង :
Dexamethasone In: MOSBY’S DRUG REFERENCES FOR HEALTH PROFESSIONS. 6th ed. ELSEVIER; 2018. p. 382-5.
04/12/2023
ការវិភាគទឹកនោម (Cytology)
Cytology ជាការពិនិត្យរកមើលនូវវត្តមានរបស់កោសិកាខ្លះ និង ភាពមិនប្រក្រតីដែលបានរកឃើញក្នុងទឹកនោម និង សារធាតុរាវផ្សេងៗទៀត ដូចជា ទឹកស្រោមសួត, ទឹកសន្លាក់, ទឹកស្រោមពោះ, ទឹកខួរឆ្អឹងខ្នង,....។
ការសិក្សាអំពីវត្តមានរបស់ Leukocyte (កោសិកាឈាមស) Hématies (កោសិកាឈាមក្រហម), Cellules epithelial (កោសិកា Epithelial) , Crystal (Cristaux), Cylinder និងផ្សេងទៀតដូចជា Levures (ផ្សិត) និង Bacteria, .. .) វានឹងជួយធ្វើរោគវិនិច្ឆ័យជំងឺ ដូចជា
១. ជំងឺរលាកតម្រងនោម
២.គ្រោះក្នុងតម្រងនោម
៣.ជំងឺ បង្ករដោយផ្សិត, បាត់តេរី និង បញ្ហារផ្សេងៗទៀត....។
23/11/2023
កុំទាន់យកគត៌ បើប្រើប្រាស់ថ្នាំ Griseofulvin
សម្រាប់អ្នកកើតស្រែងដែលបានប្រើប្រាស់ថ្នាំ Griseofulvin ត្រូវប្រុងប្រយ័ត្នព្រោះថ្នាំនេះអាចឲ្យគត៌ខុសប្រក្រតី និងក្រូម៉ូសូមមេជីវិតបុរសមានលក្ខណៈខុសធម្មតា។
ជាការណែនាំ៖
👩ស្ត្រីអាចមានផ្ទៃពោះបានក្រោយពីប្រើប្រាស់ឱសថនេះបានមួយខែ។
👨បុរសត្រូវការរយៈពេល 6ខែទើបអាចបន្តពូជបាន តែនៅអាចរួមភេទបានធម្មតា តែត្រូវធ្វើយ៉ាងណាកុំឲ្យមានគត៌អំឡុងពេលនេះ។
💊ថ្នាំនេះអាចធ្វើឲ្យប្រសិទ្ធិភាពថ្នាំពន្យាកំណើតធ្លាក់ចុះ ដូច្នេះត្រូវរើសយកការពន្យាកំណើតដែលសុវត្ថិភាពបំផុត ដូចជាប្រើប្រាស់ស្រោមអនាម័យជាដើម ជៀសវាងមានគត៌ដោយចៃដន្យ។
ពួកយើង We-Pharm ជានិស្សិតឱសថសាស្ត្រ នៅទីនេះដើម្បីសុខភាពអ្នកទាំងអស់គ្នា។
ឯកសារយោង៖
1. Griseofulvin In: CAMBODIA NATIONAL MEDICINES FORMULARY. 1st ed. DDF; 2020. p.131-2.
2. Griseofulvin 500mg Tab [Internet].emc. UK. [cited 2021 Aug 18]. Available from: https://www.medicines.org.uk/emc/product/10746/smpc
| Monday | 07:00 - 18:00 |
| Tuesday | 07:00 - 18:00 |
| Wednesday | 07:00 - 18:00 |
| Thursday | 07:00 - 18:00 |
| Friday | 07:00 - 18:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 03:00 |