07/08/2026
បន្ទាប់ពីការប្រឡងជាប់ចូលរៀននៅវិទ្យាល័យជាសុីមសន្ធរម៉ុក (កម្មវិធីសហគមន៍) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ សាលាបានរៀបចំការជួបជុំមួយនៅថ្ងៃព្រហស្បតិ៍ទី៦សីហា២០២៦ដែលមានការចូលរួមពី :
- តំណាងសហគមន៍
- គណៈនាយក
- អាណាព្យាបាលសិស្ស
ស្មារតីនៃអង្គប្រជុំបានឯកភាពគ្នា :
+ រួមគ្នាជំរុញបន្ថែមលើ ( ការសិក្សា វិន័យនិងក្រមសីលធ៌ម…)
+ រួមគ្នាទទួលខុសត្រូវក្នុងការលើកកម្ពស់ចំណេះដឹងដល់សិស្សានុសិស្ស។
សហគមន៍និងគណៈនាយក សូមអរគុណយ៉ាងជ្រាលជ្រៅដល់អាណាព្យាបាលសិស្សដែលបានរួមប្រជុំពិភាក្សានិងសហការជាមួយសាលារៀនដើម្បីអភិវឌ្ឍន៍ចំណេះដឹងបន្ថែមទៀតដល់សិស្សានុសិស្ស។
សូមអរគុណ
30/07/2026
ថ្ងៃទី៣០កក្កដាឆ្នាំ២០២៦ ការរៀនសូត្រពីបទបញ្ញត្តិក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃសិស្សវិទ្យាល័យជាសុីមសន្ធរម៉ុកក្នុងវគ្គបញ្ចប់ ដែលបង្រៀននិងផ្សព្វផ្សាយដោយលោកនាយក ឡៅ ម៉ូលីណា។
វត្ថុបំណង ៈ ការពារកុំឱ្យមានការខុសឆ្គងដោយប្រការផ្សេងៗក្នុងដំណើរការនៃការប្រឡងក្នុងពេលខាងមុខ ។
27/07/2026
គណៈនាយក លោកគ្រូអ្នកគ្រូរួមទាំងសិស្សានុសិស្សនៃវិទ្យាល័យជាសុីមសន្ធរម៉ុកចូលរួមគោរពទង់ជាតិនៅថ្ងៃចន្ទទី២៧ខែកក្កដា២០២៦
22/07/2026
ថ្ងៃទី២១/២២ខែកក្កដាឆ្នាំ២០២៦ សិស្សថ្នាក់ទី១២ទាំងអស់នៃវិទ្យាល័យជាសុីមសន្ធរម៉ុកបានមករៀនបទបញ្ញត្តិស្តីការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ បង្រៀនដោយលោកនាយកឡៅ ម៉ូលីណា ។
18/07/2026
នៅថ្ងៃសៅរ៍ទី១៨ខែកក្កដាឆ្នាំ២០២៦គណៈគ្រប់គ្រងវិទ្យាល័យជាសុីមសន្ធរម៉ុកបានប្រជុំជាមួយអាណាព្យាបាលសិស្សថ្នាក់ទី៦ដែលនឹងត្រូវរៀនថ្នាក់ទី៧ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧។
ស្មារតីនៃអង្គប្រជុំ គឺអាណាព្យាបាលសិស្សសម្រេចជួយជាថវិកាដើម្បីអភិវឌ្ឍន៍សាលារៀនសម្រាប់ឆ្នាំសិក្សាថ្មី ។
គណៈនាយកនិងលោកគ្រូអ្នកគ្រូសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ទ្រង់ ឯកឧត្តម លោក លោកស្រី នាងកញ្ញាដែលបាននិងកំពុងសហការយ៉ាងសកម្មក្នុងការអភិវឌ្ឍវិទ្យាល័យជាសុីមសន្ធរម៉ុក ជាមួយគ្នានេះដែរសូមទ្រង់ ឯកឧត្តម លោក លោកស្រី នាងកញ្ញាទទួលនូវការគោរពដ៍ខ្ពង់ខ្ពស់ពីយើងខ្ញុំ។
សូមអរគុណ
15/07/2026
សកម្មភាពត្រួតពិនិត្យសណ្តាប់ធ្នាប់ថ្ងៃទី១មុនដំណើរប្រឡងឆមាសលើកទី២ ឆ្នាំសិក្សា ២០២៥ - ២០២៦ ថ្នាក់ទី៧.៨ . ១០ និង ទី១១ (ថ្នាក់សហគមន៍)នៃវិទ្យាល័យជាសុីមសន្ធរម៉ុក ។
07/07/2026
ស្ថានភាពទូទៅនៅមណ្ឌលប្រឡង« វិទ្យាល័យជាសុីមសន្ធរម៉ុក » មុនការចាប់ផ្តើមនៃវិញ្ញាសាក្នុងថ្ងៃទី២នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៦កក្កដា២០២៦ ។
06/07/2026
ស្ថានភាពទូទៅនៅមណ្ឌល «វិទ្យាល័យជាសុីមសន្ធរម៉ុក» មុនដំណើរការប្រឡងក្នុងថ្ងៃទី១នៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ៦ កក្កដា ២០២៦ ។
23/06/2026
ថ្ងៃទី២៣មិថុនា២០២៦វិទ្យាល័យជាសុីមសន្ធរម៉ុកប្រជុំដើម្បីត្រួតពិនិត្យកិច្ចការប្រចាំខែមិថុនានិងលើកទិសដៅសម្រាប់ខែបន្ទាប់ ។
27/05/2026
សកម្មភាពរៀននៃសិស្សវិទ្យាល័យជាសុីមសន្ធរម៉ុកផ្នែក ITC។ ថ្ងៃទី២៧ឧសភា២០២៦។