05/08/2022
Pirun Chan, CEO of Circular Digital Lab Cambodia, presented about E-Circular at the University of Connecticut (UConn) during his time in the YSEALI Academic Fellowship Program in the United States. 😎
Our CEO had conveyed our ambitious vision of ensuring that no child is left out of opportunities brought by the digital economy by 2050 and called for support for our laptop collection campaign. 🤩
If you are interested in finding your old laptop a new home while also supporting another child gaining access to a digital device, please read our primer or contact us directly. 🥳
លោក ច័ន្ទ ពិរុណ ដែលជានាយកប្រតិបត្តិនៃ Circular Digital Lab Cambodia បានធ្វើបទបង្ហាញពីគម្រោង E-Circular នៅសាកលវិទ្យាល័យ University of Connecticut (UConn) នៃសហរដ្ឋអាមេរិក ក្នុងអំឡុងកម្មវិធី YSEALI Academic Fellowship ។ 😎
នាយកប្រតិបត្តិរបស់ពួកយើងបានរំលេចពីចក្ខុវិស័យ ពោលគឺ ការធានាថាគ្មានកុមារណាម្នាក់ដែលមិនអាចទទួលបានឱកាសដែលត្រូវបានផ្តល់ដោយសេដ្ឋកិច្ចឌីជីថលនោះឡើយ ព្រមទាំងបានស្នើសុំការគាំទ្រការប្រមូលកុំព្យូទ័រ Laptop ចាស់ៗថែមទៀតផង ។ 🤩
ប្រសិនបើអ្នកចាប់អារម្មណ៍លើការស្វែងរកម្ចាស់ថ្មីសម្រាប់កុំព្យូទ័រ Laptop ចាស់ៗរបស់អ្នក ខណៈដែលចង់ជួយដល់កុមារម្នាក់ទៀតឱ្យអាចមានលទ្ធភាពទទួលបានឧបករណ៍ឌីជីថល សូមអានសៀវភៅព័ត៌មានរបស់ពួកយើង ឬទាក់ទងមកកាន់ពួកយើងដោយផ្ទាល់ ។ 🥳
16/07/2022
សល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមសិក្ខាសាលាស្តីពី “ការដោះស្រាយបញ្ហានានាដោយប្រើប្រាស់ដំណោះស្រាយបែប Circular”! ✨🌱
សូមប្រញាប់ចុះឈ្មោះឱ្យបានទាន់ពេលវេលាណា ព្រោះកន្លែងមានកំណត់! 🤭
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
15/07/2022
កញ្ញា ជិន អុល គឺជាវាគ្មិនទី៣ របស់ពួកយើងក្នុងសិក្ខាសាលាស្តីពី “ការដោះស្រាយបញ្ហានានាដោយប្រើប្រាស់ដំណោះស្រាយបែប Circular”!
ត្រឹមត្រូវហើយ! ពួកយើងបានគោរពអញ្ជើញវាគ្មិនសរុបចំនួន ៣រូប មកធ្វើការចែករំលែកបទពិសោធន៍របស់ពួកគេទាក់ទិននឹងដំណោះស្រាយបែប Circular ។ 🤭
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងប្រធានបទនេះ សូមព្យាយាមចុះឈ្មោះឱ្យបានលឿនណា ព្រោះកន្លែងមានកំណត់!
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
15/07/2022
លោកបណ្ឌិត កែវ ពិសិដ្ឋ គឺជាវាគ្មិនទី២ របស់ពួកយើងក្នុងសិក្ខាសាលាស្តីពី “ការដោះស្រាយបញ្ហានានាដោយប្រើប្រាស់ដំណោះស្រាយបែប Circular”!
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងប្រធានបទ ការអភិវឌ្ឍប្រកបដោយចីរភាព នោះអ្នកមិនគួរខកខានក្នុងការចូលរួមស្តាប់គោលគំនិតរបស់អ្នកជំនាញក្នុងសិក្ខាសាលារបស់ពួកយើងឡើយ! 🥳
តោះ! ចុះឈ្មោះទាំងអស់គ្នា និងរៀនសូត្របន្ថែមពីប្រធានបទនេះ!
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
14/07/2022
សូមជួបជាមួយវាគ្មិនទី១ របស់ពួកយើងក្នុងសិក្ខាសាលាស្តីពី “ការដោះស្រាយបញ្ហានានាដោយប្រើប្រាស់ដំណោះស្រាយបែប Circular”!
លោកជំទាវបណ្ឌិត ងិន លីណា នឹងចូលរួមជាមួយវាគ្មិនដទៃទៀតក្នុងការពិភាក្សាពីសេដ្ឋកិច្ចវិលជុំ ក៏ដូចជាការប្រើប្រាស់ដោះស្រាយបែប Circular ក្នុងការឆ្លើយតបទៅនឹងបញ្ហានានាក្នុងសហគមន៍ផងដែរ ។
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមចុះឈ្មោះចូលរួមឱ្យបានឆាប់ណា ព្រោះកន្លែងមានកំណត់! 🤗
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
14/07/2022
💡 [ឱកាសចូលរួមសិក្ខាសាលា] 💡
ជាការពិតណាស់ បញ្ហានៅជុំវិញខ្លួនរបស់ពួកយើងមានច្រើនលើសលប់ ។ តើពួកយើងត្រូវធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយបញ្ហាទាំងនោះ ខណៈដែលព្យាយាមធានាឱ្យបាននូវនិរន្តរភាព និងចីរភាពបរិស្ថាន? 🤔
Circular Digital Lab Cambodia ជឿជាក់ថា ពួកយើងអាចធ្វើដូចនេះបានដោយប្រើប្រាស់ដំណោះស្រាយបែប Circular! ✨🌱
តើអ្វីទៅជាដំណោះស្រាយបែប Circular?
ប្រសិនបើអ្នកចង់ដឹងចម្លើយ ក៏ដូចជាស្វែងយល់បន្ថែមពីអត្ថប្រយោជន៍ និងការប្រើប្រាស់ដំណោះស្រាយទាំងនេះក្នុងតថភាពជាក់ស្តែង សូមចុះឈ្មោះចូលរួមសិក្ខាសាលារបស់ពួកយើងឥលូវនេះតាមរយៈតំណខាងក្រោម ។ 🤩
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
13/07/2022
កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះ ក្រុមការងាររៀបចំកម្មវិធី Sustainable Digital Leaders Program (SDLP) បានរៀបចំសិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមសម្រាប់យុវជនទាក់ទិននឹងការធ្វើបរិវត្តកម្មឌីជីថល” ដែលមានការចូលរួមយ៉ាងច្រើនផុសផុលពី សិស្សានុសិស្ស ព្រមទាំង យុវជន និងយុវនារីទូទាំងប្រទេសកម្ពុជា ។
វាគ្មិនទាំង ២រូប របស់ពួកយើងបានផ្តល់នូវគោលគំនិតល្អៗសម្រាប់អ្នកចូលរួម ក្នុងការយល់ដឹងបន្ថែមពីឱកាសដែលត្រូវបានផ្តល់ដោយការធ្វើបរិវត្តកម្មឌីជីថល ក៏ដូចជាបញ្ហាប្រឈមដែលយុវជន និងយុវនារីអាចជួបប្រទះ ដោយសារការធ្វើបរិវត្តកម្មនេះផងដែរ ។ 🤭
ក្រុមការងាររៀបចំសូមថ្លែងអំណរគុណទៅដល់វាគ្មិនទាំង ២រូប ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមជាមួយយើងក្នុងការចែករំលែក ចំណេះដឹងល្អៗ ដល់យុវជន និងយុវនារី ។
ក្រុមការងាររៀបចំកម្មវិធី SDLP នឹងបន្តរៀបចំសិក្ខាសាលា និងកម្មវិធីដទៃទៀតជាបន្តបន្ទាប់ ។ ដោយហេតុដូចនេះ ប្រសិនបើអ្នកចាប់អារម្មណ៍ សូមតាមដានផេក Facebook និងចូលរួម Telegram Channel របស់ពួកយើង ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាឱកាសក្នុងការចូលរួមកម្មវិធីនានានៅថ្ងៃមុខផងដែរ! 🤗
📌 Telegram Channel: https://t.me/CircularDigitalLabCambodia
12/07/2022
💡 [ឱកាសចូលរួមសិក្ខាសាលា] 💡
Circular Digital Lab Cambodia នឹងរៀបចំសិក្ខាសាលាមួយស្តីពី “ការដោះស្រាយបញ្ហានានាដោយប្រើប្រាស់ដំណោះស្រាយបែប Circular” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ! ✨🌱
វាគ្មិនរបស់ពួកយើងនឹងពិភាក្សាលើប្រធានបទសំខាន់ៗទាក់ទិននឹងសេដ្ឋកិច្ចវិលជុំ ក៏ដូចជាការប្រើប្រាស់ដំណោះស្រាយបែប Circular ដើម្បីឆ្លើយតបនឹងបញ្ហានានាផងដែរ!
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមចុះឈ្មោះចូលរួមឱ្យបានឆាប់ណា ព្រោះកន្លែងមានកំណត់! 🤗
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3auNR4u
11/07/2022
កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ លោក ច័ន្ទ ពិរុណ និងកញ្ញា ណៃ ដាលីន បានចែករំលែកពី “សេដ្ឋកិច្ច និងសង្គមឌីជីថល” និង “អក្ខរកម្មឌីជីថល និងជំនាញសម្រាប់ថ្ងៃអនាគត”ដែលជាវគ្គចែករំលែកទី ១និងទី២ ទៅដល់អ្នកចូលរួមកម្មវិធី Sustainable Digital Leaders (SDLP) របស់ Circular Digital Lab Cambodia ។ 🤩
ចំណែកវគ្គចែករំលែកទី៣ និងទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការដឹកនាំខ្លួនឯង” និង “ការដឹកនាំក្រុម” ដែលមានការចូលរួមពី កញ្ញា គឹម កុសុម៉ា ជាគ្រូបណ្តុះបណ្តាល ។ 🥳
ក្រុមការងាររៀបចំកម្មវិធី SDLP ជឿជាក់ថាវគ្គចែករំលែកនេះនឹងជួយពង្រឹងការយល់ដឹងរបស់អ្នកចូលរួមរបស់ពួកយើង ដើម្បីជួយពួកគេក្នុងការចូលរួមក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាទីផ្សារនាពេលអនាគត ឱ្យបានកាន់តែប្រសើរឡើង ។
ប្រសិនបើអ្នកចាប់អារម្មណ៍ សូមតាមដានផេក Facebook និងចូលរួម Telegram Channel របស់ពួកយើង ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាឱកាសក្នុងការចូលរួមកម្មវិធីនានានៅថ្ងៃមុខផងដែរ! 🤗
📌 Telegram Channel: https://t.me/CircularDigitalLabCambodia
09/07/2022
លោក បោង ច័ន្ទសម្បត្តិ នឹងចូលរួមពិភាក្សាជាមួយវាគ្មិនមួយរូបទៀត ព្រមទាំងអ្នកសម្របសម្រួលរបស់ពួកយើងនៅក្នុងសិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមសម្រាប់យុវជនទាក់ទិននឹងការធ្វើបរិវត្តកម្មឌីជីថល” ។
សូមកុំភ្លេចចុះឈ្មោះ និងចូលរួមនៅថ្ងៃអាទិត្យខាងមុខនេះ!
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3yDblNU
09/07/2022
មានបានចុះឈ្មោះចូលរួមសិក្ខាសាលាស្តីពី “ឱកាស និងបញ្ហាប្រឈមសម្រាប់យុវជនទាក់ទិននឹងការធ្វើបរិវត្តកម្មឌីជីថល” របស់ពួកយើងឬនៅ?
សូមកុំនៅយូរ ព្រោះពួកយើងនៅសល់តែ ១ថ្ងៃទៀតទេ មុននឹងចាប់ផ្តើមកម្មវិធី! 🤭
📌 កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២, ពីម៉ោង ៩:០០ ដល់ ១០:៣០ (ព្រឹក)
📌 ចុះឈ្មោះ៖ https://bit.ly/3yDblNU