20/10/2023
សូមអនុមោទនាក្នុងឱកាសបុណ្យចេញព្រះវស្សាខាងមុខនេះ!
---------------------
យេីងខ្ញុំសហការណ៍ក្រុមហ៊ុនទេសចរណ៍ឡាក់គីស្តារនិងក្រុមហ៊ុនដំរីពេជ្របានរៀបចំដំណើរកម្សាន្តមួយរយៈពេលកន្លះថ្ងៃទៅកាន់ #កោះឧកញ៉ាតី។
🗓ចេញដំណើរថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣
🕠 ម៉ោងចេញដំណើរ ០៩:០០ ព្រឹក
📍 ទីតាំងចេញដំណើរ: នៅកំពង់ផែទីតានិច ជាប់ភោជនីយដ្ឋានបុប្ផាភ្នំពេញ
👉តម្លៃ 40,000៛ / ម្នាក់
🖊កម្មវិធីរួមមាន៖
- ជិះទូកគយគន់ទេសភាពដងទន្លមេគង្គ
- ធ្វើបុណ្យរាប់បាត្រនៅវត្តចុងកោះ
- ជិះកង់បីទស្សនាភូមិអ្នកស្រុកលើកោះ
- ទស្សនាសួនចំការស្នេហ៍
- ស្វែងយល់អំពីការចិញ្ចឹមដង្កូវនាង
- យល់ដឹងពីសូត្រខ្មែរ និង ការតម្បាញ
🖊តម្លៃមានរួមបញ្ចូល
- សំបុត្រទូកទៅមក
- មាននំបញ្ចុកសម្លរការីសម្រាប់អាហារថ្ងៃត្រង់
- អាហារសម្រាប់រាប់បាត្រនៅវត្តលើកោះ
- កង់បីជូនទៅមកលើកោះ
-សំបុត្រចូលទស្សនាសួនចំការស្នេហ៍ (សំបុត្រសម្រាប់ខ្មែរ)
👉សូមទំនាក់ទំនង Dara Nikor Trip តាមTelegram ខាងក្រោម សម្រាប់ព័ត៌មានលម្អិត៖
https://t.me/dara_nikor_Trip
😻សូមអរគុណ..!
11/10/2023
ទេសភាពស្អាតអមជាមួយពពកដេរដាស់🇰🇭😍
27/09/2023
អបអរសាទរទិវាទេសចរណ៍ពិភពលោក..! 🥰
Happy World Tourism Day..!🎊
17/09/2023
អបអរសារទរប្រាសាទកកោះកែរបានដាក់បញ្ចូលក្នុងបញ្ជីសម្បតិ្តបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
រូបភាព:Google
16/09/2023
😊ខ្ញុំបានចូលទស្សនារួចហេីយ..!
🇫🇷នៅសល់តែ៤ម៉ោងទៀតទេក្នុងការចូលទស្សនាស្ថានទូតបារាំង សូមរួសរាន់ឡេីង។
12/09/2023
📣ដំណឹងនិងឱកាសល្អសម្រាប់បងប្អូនចង់ចូលរួមទិវាបេតិកភណ្ឌនៅស្ថានទូតបារាំង បានមកដល់ហេីយ..!
👉បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជានឹងបើកទ្វារទទួលសាធារណជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។
😍លោកអ្នកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ លើផ្ទៃដី 4.7 ហិកតា ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ 1975។ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ "បេតិកភណ្ឌមានជីវិត" យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser។
😘នៅពេលចេញទៅវិញ លោកអ្នកអាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី 70 របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា។
🙏សម្រាប់ការទស្សនាស្ថានទូតបារាំង មានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង (ម៉ោង 9ព្រឹក, ម៉ោង 10ព្រឹក ម៉ោង 2រសៀល) ភាសាខ្មែរ (ម៉ោង 9:40ព្រឹក, 10:40ព្រឹក, 2:40រសៀល) និងភាសាអង់គ្លេស (ម៉ោង 9:20ព្រឹក, 10:20ព្រឹក, 2:20រសៀល) សម្រាប់ភ្ញៀវដែលចង់បាន។
😻ផ្តួចផ្តើមឡើងនៅឆ្នាំ 1985 ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអ៊ឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង 50 ។ នៅកម្ពុជា អគារគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនក្នុងឱកាសនេះផងដែរ រួមមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលនៃសាលាបារាំងចុងបូព៌ា (EFEO) នៅខេត្តសៀមរាប(សូមមើលកម្មវិធីខាងក្រោម)។
⚠️ការចូលទស្សនាគឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែកាបូបធំៗមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ។ សូមយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន។
Cr: រូបភាព និងព័ត៌មាន (ផេករបស់ស្ថានទូតបារាំង)
11/09/2023
🙏សូមជម្រាបសួរបងប្អូន..!
✍️កម្មវិធីសិក្សាស្វែងយល់ពីព្រះបរមរាជវាំងឥតគិតថ្លៃ នឹងប្រព្រឹត្តទៅៈ
👉ថ្ងៃ អាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣
👉ម៉ោង 8:00 ដល់ 10:00 ព្រឹក
👉នៅមុខព្រះបរមរាជវាំង
ដេីម្បីចុះឈ្មោះ សុំឈ្មោះ និងលេខទូរស័ព្ទ និង សូមប្រាកដថា បានអញ្ចេីញចូលរួម ១០០% ព្រោះចំនួនអ្នកចូលរួមត្រឹម20នាក់ប៉ុណ្ណោះ។
ការចុះឈ្មោះតាមរយៈលីងខាងក្រោម👇
https://docs.google.com/forms/d/e/1FAIpQLSfUb1E3iwsMJ_Vl0c8oJvKPlJjq-3qhTlsqW3yXmR6EcB7XlQ/viewform?usp=pp_url
សូមទំនាក់ទំនង Dara Nikor Trip តាមTelegram សម្រប់ព័ត៌មានលម្អិត៖
https://t.me/+XsCsVkL5FTQwYmU1
10/09/2023
👉បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ២២ និង២៣ ខែមិនា និងខែកញ្ញា។
✍️យោងតាមទ្រឹស្តីសាសនាហិណ្ឌូ៖ អង្គរវត្តជាគម្ពីស្ថាបត្យកម្មស្ដីពីតារាសាស្ត្រ
✅ ប្រវែងទាំងបណ្ដោយទាំងទទឹងអនុលោមទៅតាមស័កទាំង៤នៃវដ្ដផែនដី។ មានទីតាំងស្ថិតនៅគន្លងអ័ក្សបន្ទាត់តែមួយរវាងផែនដី ព្រះចន្ទ និង ព្រះអាទិត្យ ដែលគេអាចផ្ទៀងផ្ទាត់បានអំឡុងបាតុភូតសុគ្រាស។
✅ មានកំណត់ត្រាពីទិន្នន័យចំនួនថ្ងៃផ្លាស់ទី ព្រះអាទិត្យ និងព្រះច័ន្ទពីអឌ្ឍគោលខាងត្បូង និងអឌ្ឍគោលខាងជើង គឺចំនួន១៨០ថ្ងៃ។ ពីផ្នែកខាងត្បូងបំផុតនៃបំលាស់ទីព្រះអាទិត្យរហូតដល់ចំនុចកណ្ដាលអេក្វាទ័រមានចំនួន ៩២ ថ្ងៃ ដែលមានតំណាងឲ្យចម្លាក់អសុរាចំនួន៩២នៅផ្នែកខាងត្បូងក្នុងផ្ទាំងកូរសមុទ្រទឹកដោះ។ ឯ ពីអេក្វាទ័រទៅដល់ចំនុចខាងជើងបំផុតនៃអឌ្ឍគោលខាងជើងមានចំនួន៨៨ថ្ងៃដែលមានរូបទេវតាទាំង៨៨ជាតំណាងក្នុងផ្ទាំងកូរសមុទ្រទឹកដោះផ្នែកខាងជើង។
*បញ្ជាក់ ហិណ្ឌូវិទ្យាសន្មត់យកអឌ្ឍគោលខាងជើងនៃផែនដីជាឋានទេវតា ចំនែកអឌ្ឍគោលខាងត្បូងជាឋានយក្សអសុរា។
02/09/2023
🇰🇭ភាពអស្ចារ្យទាំងប្រាំបីរបស់ប្រាសាទអង្គរវត្ត
១. អង្គរវត្តជាសំណង់ព្រហ្មញ្ញសាសនាធំជាងគេបំផុតនៅលើ ពិភពលោក
២. ជារៀងរាល់ឆ្នាំតែងតែមានបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ហៅថា "សមរាត្រី "ចាប់ពីថ្ងៃទី២១ ២២ ២៣ ខែមិនា និងខែកញ្ញា
៣. គ្រឹះប្រាសាទអង្គរវត្តធ្វើឡើងពីខ្សាច់ ដែលមានកំរិតហើម ខ្ពស់សម្រាប់ទ្រទ្រង់ថ្មរាប់ម៉ឺន ដុំ និងកសិ្សណទឹកព័ទ្ធជុំវិញ ដើម្បីរក្សាលំនឹងប្រាសាទ ដូច្នេះត្រូវតែមានទឹកជានិច្ចមិនអាចរីងបានទេ
៤. ប្រាសាទអង្គរវត្តត្រូវបានជ្រើសរើស ជាតំបន់គោលដៅទេសចរណ៍ទី១ក្នុងចំណោមតំបន់គោលដៅទេសចរណ៍ទាំង១០នៅលើ ពិភពលោកដោយក្រុមហ៊ុនTripAdvisor នៅក្នុងឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៨
៥. ចម្រឹងបង្អួចប្រាសាទអង្គរវត្តជះស្រមោលចេញកំពូលបី ឬប្រាំដូចកំពូលប្រាសាទអង្គរវត្តដែរ
៦. ប្រាសាទអង្គរវត្តបានក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកមុនគេបង្អស់របស់ប្រទេសកម្ពុជានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ដែលមានទំហំ៤០១គីឡូម៉ែត្រការ៉េ រួមទាំងប្រាសាទផ្សេងៗទៀតជាច្រើន
៧. ប្រាសាទអង្គរវត្តមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់ទៅមាស ទៅតាមពេលព្រឹក ពរលថ្ងៃ និង ពេលល្ងាចយ៉ាងទៀងទាត់
៨. ប្រាសាទអង្គរវត្តមានលាក់បង្កប់រូបភាពច្រើនជាង 200 ផ្ទាំងដែលមិនអាចមើលឃើញដោយភ្នែកទទេបាន ត្រូវជំនួយដោយបច្ចេកវិទ្យា Scan Effect
🙏 សូមអរគុណ..!
29/08/2023
☺នេះជាកម្មវិធីចែករំលែកចំណេះដឹងលេីកទី៧ទៅកាន់កោះឧកញ៉ាតីដេីម្បីស្វែងយល់ពីការចិញ្ចឹមដង្កូវនាងនិងតម្បាញសូត្រ ជាពិសេសទទួលបានចំណេះផ្សេងៗជាច្រេីនទៀតថែមទាំងការផ្តល់រង្វាន់លេីកទឹកចិត្តជាសំបុត្រទូកដែលឧបត្ថម្ភដោយCrocodile River Cruise និង Diamond Elephant Travel ចំពោះអ្នកដែលឆ្លេីយសំណួរត្រូវ។
🙏សូមអរគុណចំពោះបងប្អូនដែលតែងតែចូលរួមក្នុងកម្មវិធីចែករំលែកចំណេះដឹងហេីយការចូលរួមរបស់បងប្អូនជាកម្លាំងចិត្តសម្រាប់ខ្ញុំនៅក្នុងបង្កេីតកម្មវិធីនេះជាបន្តបន្ទាប់ទៀត។