National Youth Debate

National Youth Debate

Share

This is the official page of National Youth Debate, Directorate General of Youth, Ministry of Education, Youth and Sport.

The National Youth Debate (NYD) is a national competition for public speaking and debating for students in the eleventh grade, organised by the Directorate General of Youth, Ministry of Education, Youth and Sport.

Photos from National Youth Debate's post 12/05/2026

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «និតិវិធី និងយុទ្ធសាស្ត្រតស៊ូមតិ» នៃកម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦

ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធី និងយុទ្ធសាស្ត្រតស៊ូមតិ» នៃកម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ក្រុមការងារនាយកដ្ឋានអប់រំយុវជននិងកុមារ ថ្នាក់ដឹកនាំការិយាល័យយុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាយក នាយិកាសាលារៀន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សសរុបប្រមាណជាង ២០០នាក់។

នាឱកាសនោះ លោកប្រធាននាយកដ្ឋានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការិយាល័យយុវជនខេត្តកណ្តាលដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្ត និងជំរុញកិច្ចការងារយុវជនប្រកបដោយលទ្ធផលវិជ្ជមាន និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់។

លោកប្រធានបានគូសបញ្ជាក់ពីសារសំខាន់នៃការចូលរួមអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស ជាពិសេសតាមរយៈសកម្មភាពក្រៅម៉ោងសិក្សា រួមមាន សកម្មភាពរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជា និងកម្មវិធីអភិវឌ្ឍយុវជននានា។ លោកប្រធានក៏បានបន្តថា កម្មវិធីជជែកដេញដោលយុវជន បានជួយលើកកម្ពស់ការចូលរួមជាវិជ្ជមានរបស់យុវជននៅក្នុងការដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងសង្គម។

ជាមួយគ្នានោះ លោកបានផ្តល់អនុសាសន៍ណែនាំជូនដល់បេក្ខជន ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការបណ្តុះបណ្តាល មានការព្យាយាម និងមានទំនុកចិត្តលើខ្លួនឯងជាចម្បង ដើម្បីអភិវឌ្ឍសមត្ថភាព និងក្រេបយកចំណេះដឹងល្អៗពីកម្មវិធី ដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅ និងការសិក្សាប្រចាំថ្ងៃរបស់ខ្លួន។

គូសបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនខេត្តកណ្តាល ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជនចំនួន ៣០ក្រុម ស្មើនឹង១៥០នាក់ ស្រី៩៧នាក់។

#ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ #អគ្គនាយកដ្ឋានយុវជន #នាយកដ្ឋានអប់រំយុវជននិងកុមារ

📪 តាមដានព័ត៌មានបន្ថែមតាមរយៈ៖
🔗 https://linktr.ee/national_youth_debate

28/04/2026

អបអរសាទរកញ្ញា នរៈវត្តី យុវជនស្ម័គ្រចិត្តកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ បានកាន់តួនាទីជំនួសឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ឯកឧត្តម Stefan Messerer រយៈពេលមួយថ្ងៃ។

Photos from National Youth Debate's post 27/04/2026

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"
ប្រធានបទទី៦៖ ការពង្រឹងក្រមសីលធម៌គ្រូពេទ្យ គឺជាយន្តការចម្បងក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា
-ក្រុមស្រប ៖ វិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន សំពៅលូន (ខេត្តបាត់ដំបង)
-ក្រុមបដិសេធ ៖ វិទ្យាល័យប្រមូលព្រហ្ម (ខេត្តព្រៃវែង)

២៦ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

Photos from National Youth Debate's post 27/04/2026

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"
ប្រធានបទទី៥៖ យុវជនគួរជ្រើសរើសអាជីពតាមតម្រូវការទីផ្សារ ជាជាងតាមចំណង់ចំណូលចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា
-ក្រុមស្រប ៖ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ (ខេត្តរតនគិរី)
-ក្រុមបដិសេធ ៖ វិទ្យាល័យព្រះយុគន្ធរ សាលារៀនជំនាន់ថ្មី (រាជធានីភ្នំពេញ)

២៦ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

Photos from National Youth Debate's post 27/04/2026

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"
ប្រធានបទទី៤៖ ការអប់រំអំពីសុវត្ថិភាពឌីជីថលតាំងពីកម្រិតបឋមសិក្សាដល់សិស្សានុសិស្សជាកត្តាចម្បងក្នុងការកាត់បន្ថយការរងគ្រោះដោយបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
-ក្រុមស្រប៖ វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី (ខេត្តមណ្ឌលគិរី)
-ក្រុមបដិសេធ៖ សាលាមីគីវ៉េ (រាជធានីភ្នំពេញ)

២៥ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

Photos from National Youth Debate's post 27/04/2026

កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"
ប្រធានបទទី៣៖ ការអនុវត្តការផាកពិន័យចំពោះការចោលសំរាមនៅទីសាធារណៈ គឺជាយន្តការចម្បងក្នុងការលើកកម្ពស់ចលនាប្រឡងប្រណាំងទីក្រុងស្អាត

-ក្រុមស្រប ៖ វិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម
-ក្រុមបដិសេធ ៖ សាលាប៊ែលធីអន្តរជាតិ រាជធានីភ្នំពេញ

២៥ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

Photos from National Youth Debate's post 26/04/2026

សកម្មភាពក្រោយឆាករបស់ក្រុមការងារស្នូល និងប្អូនៗក្រុមការងារយុវជនស្ម័គ្រចិត្តក្នុង «វគ្គជម្រុះជុំទី២» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦។

ក្នុងនាមគណៈកម្មការរៀបចំកម្មវិធី សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគ្រប់ផ្នែក ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត និងពេលវេលាដ៏មានតម្លៃ ដើម្បីរួមចំណែកជ្រោមជ្រែងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឱ្យកាន់តែរលូនទៅមុខ។

📪 តាមដានព័ត៌មានបន្ថែមតាមរយៈ៖
🔗 https://linktr.ee/national_youth_debate

#វគ្គជម្រុះជុំទី២ #ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦ #អគ្គនាយកដ្ឋានយុវជន #នាយកដ្ឋានអប់រំយុវជននិងកុមារ

Photos from National Youth Debate's post 26/04/2026

សូមអបអរសាទរចំពោះបេក្ខជនទាំង ៨ក្រុម ដែលបានឈានទៅកាន់ «វគ្គជម្រុះជុំទី៣» នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២៦

​ក្រោយពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងតានតឹងក្នុងវគ្គជម្រុះជុំទី២ និងការវាយតម្លៃយ៉ាងម៉ត់ចត់ពីគណៈកម្មការ ប្រកបដោយសុក្រឹតភាព និងភាពយុត្តិធម៌ យើងបានរកឃើញនូវបេក្ខជនលេចធ្លោទាំង ៨ ក្រុម ដែលបានបង្ហាញសមត្ថភាពយ៉ាងឆ្នើមក្នុងការបកស្រាយ និងការត្រៀមខ្លួនបានយ៉ាងល្អប្រសើរ។

​សូមជូនពរឱ្យប្អូនៗបេក្ខជនទាំង ៨ក្រុម បន្តរក្សាទម្រង់លេងដ៏ល្អនេះ មានទំនុកចិត្តខ្ពស់ ប្រាជ្ញាវាងវៃ និងទទួលបានលទ្ធផលល្អបន្ថែមទៀតនៅក្នុង «វគ្គជម្រុះជុំទី៣» ខាងមុខនេះ។

​ចំពោះប្អូនៗបេក្ខជនផ្សេងទៀតដែលមិនបានទទួលជោគជ័យនៅក្នុងថ្ងៃនេះ សូមប្អូនៗកុំបាក់ទឹកចិត្ត ឬបោះបង់ឱ្យសោះ! ត្រូវចងចាំថានេះគ្រាន់តែជាជំហានដំបូងនៃបទពិសោធន៍ប៉ុណ្ណោះ ឱកាសមាសជាច្រើនទៀតកំពុងរង់ចាំប្អូនៗនៅខាងមុខ។ យើងសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងស្មារតីក្លាហានរបស់ប្អូនៗទាំងអស់គ្នា។

​សូមអរគុណដល់បេក្ខជនគ្រប់រូបដែលបានចូលរួម និងបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យក្នុងវគ្គកន្លងមកនេះ៕

​ #វគ្គជម្រុះជុំទី២ #ជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៦

26/04/2026

ការប្រកាសលទ្ធផលនៃវគ្គជម្រុះជុំទី២ និងប្រព្រឹត្តទៅនាពេលបន្តិចទៀតនេះ

26/04/2026

សូមស្វាគមន៍មកកាន់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"

សូមបង្ហាញនូវសមាសភាព និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈកម្មការដាក់ពិន្ទុ ដែលអញ្ជើញមកពីក្រសួងស្ថាប័ន វិស័យឯកជន និងអង្គការដៃគូ ដែលនឹងចូលរួមវាយតម្លៃ ក៏ដូចជាផ្ដល់ពិន្ទុប្រកបទៅដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ ជូនដល់បេក្ខជនដែលនឹងត្រូវប្រកួតនាពេលបន្តិចទៀតនេះ ទៅលើប្រធានបទដូចខាងក្រោម៖

ប្រធានបទទី៨៖ ភាពស្ទាត់ជំនាញខាងការទូត ជាកត្តាអាទិភាពក្នុងការជំរុញកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជា
-. ក្រុមស្រប៖ វិទ្យាល័យដំដែក (ខេត្តសៀមរាប)
-. ក្រុមបដិសេធ៖ វិទ្យាល័យគោកព្រីង (ខេត្តស្វាយរៀង)

២៦ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

26/04/2026

សូមស្វាគមន៍មកកាន់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៦ “វគ្គជម្រុះជុំទី២"

សូមបង្ហាញនូវសមាសភាព និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន របស់គណៈកម្មការដាក់ពិន្ទុ ដែលអញ្ជើញមកពីក្រសួងស្ថាប័ន វិស័យឯកជន និងអង្គការដៃគូ ដែលនឹងចូលរួមវាយតម្លៃ ក៏ដូចជាផ្ដល់ពិន្ទុប្រកបទៅដោយសុក្រឹតភាព តម្លាភាព និងយុត្តិធម៌ ជូនដល់បេក្ខជនដែលនឹងត្រូវប្រកួតនាពេលបន្តិចទៀតនេះ ទៅលើប្រធានបទដូចខាងក្រោម៖

ប្រធានបទទី៧៖ ការដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការស៊ីវិល គឺជាយន្តការអាទិភាពក្នុងការបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
-. ក្រុមស្រប ៖វិទ្យាល័យពោធិ៍សាត់ (ខេត្តពោធិ៍សាត់)
-. ក្រុមបដិសេធ ៖ វិទ្យាល័យពាមជាំង (ខេត្តត្បូងឃ្មុំ)

២៦ មេសា ២០២៦ | តាមប្រព័ន្ធអនឡាញ (ZOOM Workplace)

📪 តំណភ្ជាប់ទៅកាន់បណ្ដាញសង្គមរបស់ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ
🔗 https://linktr.ee/national_youth_debate

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Administration Building MoEYS, Directorate General Of Youth, Street 380, Sangkat Boeung Keng Kang1, Khan Boeung Keng Kang
Phnom Penh

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 07:00 - 17:00