បណ្ណាល័យកវី

បណ្ណាល័យកវី ចែករំលែកចំណេះដឹង

បើធ្វើអន្លូងមិនចេះទូងស្គរ តើមានជំហរអ្វីត្រូវបំពេញមិនអនុវត្តភារកិច្ចពេញលេញ ធ្វើជាឱសវិញទុកឱ្យគេដុត។ #បណ្ណាល័យកវី
21/09/2022

បើធ្វើអន្លូងមិនចេះទូងស្គរ តើមានជំហរអ្វីត្រូវបំពេញ
មិនអនុវត្តភារកិច្ចពេញលេញ ធ្វើជាឱសវិញទុកឱ្យគេដុត។
#បណ្ណាល័យកវី

ផ្ទៃទឹកថ្លាឆ្វង់គង់ល្អក់កករ មនុស្សប្រឹងសាងល្អនៅមានកំហុស ជាតិជាមនុស្សលោកទោះស្រីឬប្រុស ពុំល្អឥតខ្ចោះដូចព្រះបានឡើយ។ #បណ្ណាល...
21/09/2022

ផ្ទៃទឹកថ្លាឆ្វង់គង់ល្អក់កករ មនុស្សប្រឹងសាងល្អនៅមានកំហុស ជាតិជាមនុស្សលោកទោះស្រីឬប្រុស ពុំល្អឥតខ្ចោះដូចព្រះបានឡើយ។
#បណ្ណាល័យកវី

ធ្វើបុណ្យធ្វើទានដោយមានចិត្តស្មោះ មានចិត្តសប្បុរសជួបតែមនុស្សល្អ បំពេញកុសលមានបុណ្យកំដរ មានគុណធម៌ល្អមិនចេះស្រយុត។ #បណ្ណាល័យ...
15/09/2022

ធ្វើបុណ្យធ្វើទានដោយមានចិត្តស្មោះ មានចិត្តសប្បុរសជួបតែមនុស្សល្អ បំពេញកុសលមានបុណ្យកំដរ មានគុណធម៌ល្អមិនចេះស្រយុត។
#បណ្ណាល័យកវី

ខឹងខុសខឹងខូចខឹងខាត ខិតខំសង្វាតតាំងចិត្តត្រជាក់គិតគូរហ្មត់ចត់យល់ហេតុជាក់លាក់ អាស្រ័យពឹងពាក់លើការត្រិះរិះ។ #បណ្ណាល័យកវី
09/09/2022

ខឹងខុសខឹងខូចខឹងខាត ខិតខំសង្វាតតាំងចិត្តត្រជាក់
គិតគូរហ្មត់ចត់យល់ហេតុជាក់លាក់ អាស្រ័យពឹងពាក់លើការត្រិះរិះ។
#បណ្ណាល័យកវី

09/09/2022

ខឹងខុសខឹងខូចខឹងខាត ខិតខំសង្វាតតាំងចិត្តត្រជាក់ គិតគូរហ្មត់ចត់យល់ហេតុជាក់លាក់ អាស្រ័យពឹងពាក់លើការត្រិះរិះ។
#បណ្ណាល័យកវី

06/09/2022

សម្តីដែលល្អលម្អចិត្ត
លើកថែមកម្រិតសុខសិរី
ផ្តល់នូវមង្គលប្រសើរក្រៃ
ជួយលើកតម្លៃសីលធម៌ខ្លួន។
#បណ្ណាល័យកវី

06/09/2022

គួរកុំធ្វើខ្វាក់ទាំងភ្នែកនៅភ្លឺ
កុំអួតថាឮទាំងត្រចៀកថ្លង់
គោរពសច្ចៈស្មោះសរផូរផង់
ត្រូវតែស្មោះត្រង់ពោលមិនប្រតិដ្ឋ ។
#បណ្ណាល័យកវី

06/09/2022

រឿងដែលអាក្រក់ចូរកុំប្រព្រឹត្ត
ពាក្យណាមិនពិតគួរកុំនិយាយ
រឿងរ៉ាវមិនល្អគួរកុំផ្សព្វផ្សាយ
មិនគួរទម្លាយផ្ទៃក្នុងគ្រួសារ ។
#បណ្ណាល័យកវី

06/09/2022

សម្តីក្អេងក្អាងអាងឫទ្ធិអំណាច
ឫស្យាកោងកាចឫកមិនប្រពៃ
សាងតែបាបកម្មកម្រោលអប្រិយ បន្សាបតម្លៃកេរ្តិ៍ឈ្មោះយសស័ក្តិ ។
#បណ្ណាល័យកវី

06/09/2022

ឃើញកូនតោកយ៉ាកម៉ែដេកព្រួយភ័យ
កូនឡើងរាសីម៉ែសែនត្រេកអរ
ទឹកចិត្តរីករាយឱបអរសាទរ
ដោយមានអំណរកូនបានជោគជ័យ ។
#បណ្ណាល័យកវី

06/09/2022

រសជាតិផ្អែមឆ្ងាញ់អាស្រ័យលើស្ករ អារម្មណ៍ស្មោះសរអាស្រ័យលើចិត្ត មានសច្ចធម៌ប្រព្រឹត្តសុចរិត ដឹកនាំជីវិតគិតសាងគុណធម៌ ។
#បណ្ណាល័យកវី

06/09/2022

អ្នកព្រោកប្រាជ្ញខ្លះបានត្រឹមទ្រឹស្តី កិច្ចការអ្វីៗ មិនខ្ចីប្រព្រឹត្ត អាងបុណ្យយសសក្តិស្តីឥតបើគិត ចេញតែគំនិតត្រគាកស្លាប់ស្ដូក។
#បណ្ណាល័យកវី

Address

St 271
Phnom Penh
12150

Alerts

Be the first to know and let us send you an email when បណ្ណាល័យកវី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to បណ្ណាល័យកវី:

Shortcuts

Share