[English below]
សូមស្វាគមន៍មកកាន់សាលាភាសា Sers Yeung ។ នៅ Sers Yeung យើងយល់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពនៅក្នុងពិភពសាកលភាវូបនីយកម្មនាពេលបច្ចុប្បន្ន ហើយយើងប្តេជ្ញាចិត្តដើម្បីឧត្តមភាពក្នុងការផ្តល់នូវបទពិសោធន៍សិក្សាសម្រាប់សិស្សានុសិស្សដែលស្វែងរកសាលាដើម្បីបង្កើនចំណេះជំនាញភាសាបរទេសរបស់ពួកគេ។ Sers Yeung ផ្តល់ជូននូវកម្មវិធីចម្រុះជាភាសាអង់គ្លេស ចិន និងថៃ ដើម្បីបំពេញតម្រូវការ និងគោលដៅជាក់លាក់របស់សិស្សពួកយើងទាំងសិស្សកុមារតូច និងសិស្សពេញវ័យ។ ខាងក្រោមនេះជាកម្មវិធីលម្អិតរបស់សាលា៖
- កម្មវិធីកុមារពិសេស (កម្មវិធីពេញម៉ោង)
នៅក្នុងកម្មវិធីនេះ កុមារចាប់ពីអាយុ ៦ ឆ្នាំ ដល់ ១៣ ឆ្នាំនឹងទទួលបាននូវកម្មវិធីសិក្សា ភាសាអង់គ្លេស និងភាសាចិនក្នុងពេលតែមួយ ហើយភាសាទាំងពីរនឹងត្រូវបានបង្រៀនដោយគ្រូដែលមានបទពិសោធន៍ខ្ពស់។ វាជាកម្មវិធីដែលត្រូវបានរៀបចំឡើងសម្រាប់កុមារតូចៗ ដើម្បីផ្តល់ដល់ពួកគេជាមួយនឹងជំនាញភាសាអង់គ្លេស និងភាសាចិន ដែលពួកគេត្រូវការ ដើម្បីទទួលបានឱកាសជោគជ័យនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតកូនៗរបស់លោកអ្នកក៏អាចធ្វើការផ្លាស់ប្តូរកាលវិភាគសិក្សាមួយខែព្រឹក មួយខែរសៀលដើម្បីឲ្យស្របទៅនឹងកម្មវិធីសិក្សាសាលារដ្ឋរបស់ពួកគេ។
- កម្មវិធីភាសាអង់គ្លេសទូទៅ (GEP)
កម្មវិធីដែលមាន ១២ កម្រិតនេះត្រូវបានសម្រឹតសម្រាំងឡើងដើម្បីបំពេញតម្រូវការសិស្សនៅគ្រប់ដំណាក់កាលនៃចំណេះដឹងខាងភាសាអង់គ្លេស។ កម្មវិធីដែលមានរចនាសម្ព័ន្ធនេះធានានូវវិធីសាស្រ្តបង្រៀនដ៏ទាក់ទាញ និងជឿនលឿនទៅដល់សិស្សភាសាអង់គ្លេស។ សិស្សចាប់ពីកម្រិតដំបូងរហូតដល់កម្រិតមធ្យម និងកម្រិតខ្ពស់ អាចចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាអង់គ្លេសរបស់យើងដែលផ្តោតលើវេយ្យាករណ៍ ពាក្យ និងជំនាញទំនាក់ទំនងទូទៅ។
- កម្មវិធីចិនទូទៅ (GCP)
កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់សិស្សថ្នាក់ផ្តើមដំបូងទាំងស្រុង។ វគ្គសិក្សាភាសាចិនរបស់យើងណែនាំអំពីតួអក្សរ សម្លេង និងជំនាញសន្ទនាជាមូលដ្ឋាន។ នៅពេលដែលសិស្សមានការរីកចម្រើន កម្មវិធីសិក្សានឹងចាប់ផ្តើមរួមបញ្ចូលនូវរចនាសម្ព័ន្ធវេយ្យាករណ៍ និងភាពខុសគ្នានៃការរៀនពាក្យក្នុងសៀវភៅ ជាមួយនឹងការប្រើប្រាស់ពាក្យទូទៅក្នុងលក្ខណៈវប្បធម៌ចិនបច្ចុប្បន្ន។
- កម្មវិធីថៃទូទៅ (GTP)
កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់សិស្សដែលចង់ឆាប់ចេះហើយអាចប្រើប្រាស់ភាសាថៃបានលឿន។ វគ្គសន្ទនាភាសាថៃរបស់យើងបងៀនដល់សិស្សនូវមូលដ្ឋានគ្រឹះនៃតួអក្សរថៃ ការបញ្ចេញសំឡេង និងកន្សោមសន្ទនាប្រចាំថ្ងៃ។ វគ្គសិក្សានេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពរបស់សិស្ស ក្នុងការសន្ទនាជាមួយជនជាតិដើមថៃប្រកបដោយសេចក្តីក្លាហាន និងទំនុកចិត្ត។
កាលវិភាគសិក្សា៖
- កម្មវិធីកុមារពិសេស (ថ្នាក់ពេញម៉ោង)៖
វេនព្រឹក៖
០៨:០០ ដល់ ១០:៣០ ព្រឹក
វេនរសៀល៖
០១:៣០ ដល់ ០៤:០០ រសៀល
- កម្មវិធីភាសាអង់គ្លេសទូទៅ ចិន និងថៃ (ថ្នាក់ក្រៅម៉ោង)៖
វេនព្រឹក៖
០៨:៣០ ដល់ ០៩:៣០ ព្រឹក
០៩:៣០ ដល់ ១១:០០ ព្រឹក
វេនរសៀល៖
០១:៣០ ដល់ ០២:៣០ រសៀល
០២:៣០ ដល់ ០៣:៣០ រសៀល
០៣:៣០ ដល់ ០៤:៣០ រសៀល
វេនល្ងាច៖
០៥:៣០ ដល់ ០៦:៣០ ល្ងាច
០៦:៣០ ដល់ ០៧:៣០ ល្ងាច
---
Welcome to Sers Yeung Language Academy. At Sers Yeung, we understand the importance of effective communication in today's globalized world, and we are committed to excellence in providing learning experiences for individuals seeking to enhance their foreign language proficiency. Sers Yeung offers a diverse range of programs in English, Chinese, and Thai to cater to the specific needs and goals of our students: both young children and adults. Here's a detailed overview of our language programs:
- Special Children Program (a full-time program)
In this program, children from the ages of 6 to 13 will learn a state-of-the-art curriculum in which both English and Chinese are taught concurrently by experienced teachers. The program is tailored for young children to empower them with the English and Chinese language skills that they need to succeed in a more globalized Cambodia. We also make it possible for your kids to change their study schedules to adapt to their public school programs.
- General English Program (GEP)
An extensive 12-level program, our program is designed to cater to learners at every stage of proficiency. Students, from beginner to intermediate and advanced levels, can enroll in our English courses focusing on essential grammar, vocabulary, and communication skills.
- General Chinese Program (GCP)
Designed for absolute beginners, our Mandarin courses introduce fundamental characters, tones, and basic conversational skills. As students advance, the curriculum incorporates more complex grammar structures and cultural nuances.
- General Thai Program (GTP)
Designed for quick completion, our Thai conversational courses guide learners through the basics of the Thai script, pronunciation, and everyday expressions. These courses are crafted to instill confidence in learners to converse with native speakers. Class Schedules:
- Special Children Program (full-time):
Morning Shift:
08:00 AM – 10:30 AM
Afternoon Shift:
01:30 PM – 04:00 PM
- General English, Chinese, and Thai Programs (part-time):
Morning Shifts:
08:30 AM – 09:30 AM
09:30 AM – 11:00 AM
Afternoon Shifts:
01:30 PM – 02:30 PM
02:30 PM – 03:30 PM
03:30 PM – 04:30 PM
Evening Shifts:
05:30 PM – 06:30 PM
06:30 PM – 07:30 PM